ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងពេលនេះសុខភាពលោកអ្នកខ្លះងាយមានបញ្ហាជាងសព្វមួយដង ម្ល៉ោះហើយចូរប្រយ័ត្នកើតរឿងរាវធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅសល់តែមួយទៀតប៉ុណ្ណោះនឹងឆ្លងចូលឆ្នាំ២០២៣ ម្ល៉ោះហើយលោកអ្នកអាចសម្រុកការងារពីព្រោះថាឆ្លងចូលឆ្នាំថ្មីមានកិច្ចការងារច្រើនទៀតកំពងុរង់ចាំ។

 -កិច្ចការងារ៖ចំពោះការប្រកបការងារ លោកអ្នកមិនគប្បីទុកចិត្តក្រុមមនុស្ស ពេកប្រយ័ត្ន ដូចពាក្យ ចាស់ថា៖” ស្គាល់មុខតែមិនស្គាល់ចិត្ត ” ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំសូវជឿនលឿនទៅមុខ ហើយអ្នកដទៃក៏តែងសម្លឹងក្នុងផ្លូវអាក្រក់ច្រើន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការធ្វើអ្វីមួយរបស់លោកអ្នកគឺតែងសម្រេចជោគជ័យដូចសមប្រកប ពិសេសនៅមាន បងប្អូនញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។

-កិច្ចការងារ៖ក្នុងរយៈពេលនេះបើទោះបីមានគូប្រជែងយ៉ាងណាក្តី ក៏មិនអាចយកឈ្នះបានដែរពីព្រោះលោកអ្នកតែងមានប្រៀបជានិច្ច ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ប្រុសស្រីមានភាពត្រជាក់ត្រជុំនិងប្រកបដោយភាពផ្អែមល្ហែម ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសក្នុងថ្ងៃនេះមិនថាអារម្មណ៍ និងគំនិតរបស់លោកអ្នកទេគឺ ងាយធ្វើអ្វីមួយបង្កកំហុសឆ្គងណាស់គប្បីមានការប្រយ័ត្នប្រយែង។

 -កិច្ចការងារ៖បញ្ហាការងាររបស់លោកអ្នកវិញឃើញថាក៏មិនល្អប្រសើរដែរពីព្រោះថាលទ្ធផល និង កម្លាំងប្រឹងប្រែងដែលហុចមកវិញនោះពុំឆ្លើយតបដូចជាទីពេញចិត្តសោះឡើយ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយ មិនត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសថ្ងៃនេះចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហា ឬ បង្កជម្លោះកើតឡើងដោយប្រការណាមួយដែលផ្តើមពីតូចតាចរីកក្លាយជាធំ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅ ហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅត្រូវបំបាត់ភាពខ្ជិលច្រអូសចេញពីខ្លួនខ្លះ ហើយត្រូវចេះសម្លឹងរកកិច្ចការថ្មីៗធ្វើវិញទើបជីវភាពនឹងល្អប្រសើរជាងនេះ ទៅរួច។

 -កិច្ចការងារ៖ការប្រកបការងារជួបស្ថានភាពលំបាកច្រើន ហើយពិសេសធ្វើច្រើនអាចខុសច្រើនថែមទៀត ។

-ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរវិញការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសម្បូណ៍រក្រុមមនុស្សបោកបា្រស់ច្រើនតែជួញជិតការរកផលចំណូលជួបផលលំបាក ហើយអ្នកខ្លះកើតបញ្ហាជាមួយក្រុមមនុស្សមិនចេះចប់ទៀតផង ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងរាវហើយដោះស្រាយមិនចេញត្រូវមកសោកការអាត្មាខ្លួនឯងដែលជាការហួសពេលទៅហើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបញ្ហាទំនាក់ទំនង និងការដោះស្រាយបញ្ហាអ្វីមួយលោកអ្នកអាចដំណើរការបានហើយពីព្រោះថាតែងទទួលផលគ្រាន់គាប់បំណង ។

-កិច្ចការងារ៖ការប្រកបការងារបើមានរឿងរាវរាំងស្ទះ ឬមានក្រុមមនុស្សបង្កបញ្ហាតែងងាយបញ្ចប់ទៅវិញជានិច្ច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖ចំពោះគូស្នេហ៍បើទោះបីមានអ្នកក្រៅចង់បំបែបំបាក់ក៏ពុំមានបញ្ហាចោទដែរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីមួយតែងឆ្លើយតបនូវភាពជោគជ័យគ្រាន់គាប់ប្រសើរ និងក្រៅពីនេះនៅមានញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុម ហើយលោកអ្នកអាចនឹងត្រូវបានចៅហ្វាយនាយជួយដោះស្រាយបញ្ហាមួយចំនួនឱ្យផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម៉្លោះហើយធ្វើឱ្យក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសបន្តបន្ទាប់ ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនទៅមុខសន្សឹមៗតែយ៉ាងណាក្នុងរង្វង់គ្រួសារក៏កើតមានបញ្ហារកូសរកូសយាយី។

 -កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់គ្រាន់កក់ក្តៅផ្លូវចិត្ត។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកឱ្យប្រយ័ត្នការបាត់បង់អ្វីមួយពីព្រោះថាងាយកើតឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖លោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរជានិច្ច។

-កិច្ចការងារ៖បើលោកអ្នកចង់ជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និង ទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះលោកអ្នកកុំមើលងាយមនុស្ស ហើយត្រូវចេះសម្របខ្លួនឱ្យបានល្អទើបគ្មានបញ្ហាមិនល្អឈានចូលកើត។

-កិច្ចការងារ៖បញ្ហាការងារនិងប្រាក់កាសមិនចោទជាបញ្ហាទេ ហើយបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕