ប្រែសម្រួល៖ សហការី Tesla បានថ្លែងការពារលើការប្រើប្រាស់ម៉ាកយីហោ “Autopilot” និងមុខងារ “ស្វ័យប្រវត្តិបើកបររបស់រថយន្ត” ដែលជំនួសឲ្យមនុស្សជាអ្នកបើកនៅក្នុងការឆ្លើយតបដែលពោរពេញទៅដោយការជជែកវែកញែកលើបទប្បញ្ញត្តិរបស់អាជ្ញាធរនៃរដ្ឋកាលីហ្វ័រញ៉ាដែលបានអនុម័តដោយប្រយោលលើលក្ខខណ្ឌទាំងនោះដោយមិនបានធ្វើការស៊ើបអង្កេតឲ្យបានពេញលេញជាមុន។ ក្រុមហ៊ុនរថយន្តអគ្គិសនីដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ត្រូវបានរងការចោទប្រកាន់ដោយនាយកដ្ឋានយានយន្តរបស់រដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនថាបានផ្សាយពាណិជ្ជកម្មមិនពិតនូវមុខងារ Autopilot និង Full Self-Driving ស្វ័យបើកបរដែលយានយន្តគ្រប់គ្រងការបើកបរដោយស្វ័យប្រវត្តិ។ DMV កំពុងចាត់វិធានការស្របតាមបទប្បញ្ញត្តិដូចជាការព្យួរអាជ្ញាប័ណ្ណលក់រថយន្តនៅរដ្ឋកាលីហ្វ័រញ៉ារបស់ក្រុមហ៊ុន Tesla ដែលជាទីផ្សារធំបំផុតនៅសហរដ្ឋអាមេរិក និងតម្រូវឲ្យក្រុមហ៊ុនធ្វើការសងសំណងដល់អ្នកបើកបរផងដែរ។ បើយោងតាមឯកសាររបស់ Tesla កាលពីថ្ងៃទី ៥ ខែធ្នូ ដែលបានដាក់ជូនការិយាល័យរដ្ឋបាលរដ្ឋសវនកម្មដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី ៨ ធ្នូ បាននិយាយថា DMV បានធ្វើការស៊ើបអង្កេតលើការប្រើប្រាស់យីហោ Autopilot របស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ហើយនិងឃ្លាប្រយោគផ្សេងទៀតលើការផ្សាយពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៧ ។ ក្រុមហ៊ុនTesla បានធ្វើការគូសបញ្ជាក់ថា “DMV មិនបានចាត់វិធានការណាមួយប្រឆាំងនឹង Tesla ដែលទាក់ទងនឹងការផ្សាយពាណិជ្ជកម្មឬការប្រើប្រាស់ម៉ាកយីហោទាំងនេះថាអាចមានបញ្ហានោះទេ” ។ Tesla បាននិយាយថាកាលពីឆ្នាំ ២០១៦ DMV បានសម្រេចចិត្តមិនហាមឃាត់ការប្រើប្រាស់រថយន្តTesla ក្រោមមុខងារ “បើកបរដោយខ្លួនឯង” និងការប្រើពាក្យស្រដៀងគ្នានេះនៅក្នុងពេលបង្កើតបទប្បញ្ញត្តិសម្រាប់បច្ចេកវិទ្យាស្វយ័តរបស់ […]
ប្រែសម្រួល៖សហការី កាលពីថ្ងៃសុក្រ ទី ៨ ខែធ្នូ បន្ទាប់ពីមានការចរចាគ្នាអស់រយៈពេល ៣៦ ម៉ោងរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសមាជិកសភាបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងមួយ ស្តីពីសេចក្តីព្រាងច្បាប់ “ជាប្រវត្តិសាស្ត្រ” សម្រាប់គ្រប់គ្រងគំរូបញ្ញាសិប្បនិម្មិតដូចជា ChatGPT ។ អ្នកជំនាញបានលើកឡើងអំពីរបៀបទប់ស្កាត់ដែល AI អាចត្រូវបានប្រើនៅក្នុងទ្វីបអឺរ៉ុប។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលពួកគេបាននិយាយថាការទប់ស្កាត់នេះនឹងមិនប៉ះពាល់ដល់ការច្នៃប្រឌិតបច្ចេកវិទ្យា AI នៅអឺរ៉ុបនាពេលអនាគតនោះទេ។ ស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបលោក Thierry Breton បានប្រកាសថាកិច្ចព្រមព្រៀងនយោបាយស្តីពីច្បាប់ AI “ជាប្រវត្តិសាស្ត្រត្រូវបានបញ្ចប់នៅថ្ងៃនេះ សហភាពអឺរ៉ុបក្លាយជាទ្វីបដំបូងគេបង្អស់ដែលមានច្បាប់ច្បាស់លាស់សម្រាប់ការប្រើប្រាស់ច្ចេកវិទ្យា AI” ។ លោកបានបន្ថែមថា “ច្បាប់ប្រើប្រាស់ច្ចេកវិទ្យា AI គឺច្រើនជាងសៀវភៅច្បាប់ទៅទៀតវាជាទព័រចាប់ផ្តើមសម្រាប់អាជីវកម្មរបស់សហភាពអឺរ៉ុប និងអ្នកស្រាវជ្រាវដើម្បីនាំមុខប្រកួតប្រជែងជាសកលសម្រាប់បច្ចេកវិទ្យា AI ដែលអាចជឿទុកចិត្តបាន” ។ “ច្បាប់ប្រើប្រាស់ច្ចេកវិទ្យា AI” ត្រូវបានក្លាយជាបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបនៅឆ្នាំនេះ បន្ទាប់ពី chatbot ChatGPT ដែលជាច្រកទ្វារទីផ្សារដ៏ធំមួយឈានមុខគេរបស់ AI ជំនាន់នោះធ្វើឲ្យផ្ទុះឡើងនៅលើវេទិការឆ្នាំ ២០២២។ ទោះបីជាសមត្ថភាពរបស់ ChatGPT ក្នុងការការសរសេរអត្ថបទ និងកំណាព្យប្រកបដោយភាពស្រពិចស្រពិល គឺវានៅតែជាភាពជឿនលឿនរបស់ AI ប៉ុន្តែអ្នករិះគន់មានការព្រួយបារម្ភអំពីបច្ចេកវិទ្យានេះថាអាចនឹងត្រូវបានប្រើប្រាស់ខុសទម្រង់។ ក្នុងកម្មវិធី […]
ដោយ៖សុខុម មណ្ឌលគិរី៖ មកដល់សព្វថ្ងៃនេះជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីគឺនៅតែបន្តជួបជុំគ្នារៀបចំពិធីសែនប្រភពទឹកលើកំពូលភ្នំរ៉ាដាងក្នុងគោលបំណងសុំការសណ្តោសប្រោសប្រណីពីម្ចាស់ទឹកម្ចាស់ដីបារមីអ្នកថែរក្សាព្រៃព្រឹក្សាអារក្ខអ្នកតាសុំខមាទោសដល់អ្នកភូមិកុំឱ្យមានជំងឺតម្កាត់ផ្សេងៗកើតឡើង។ ពិធីរៀបចំខាងលើនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំដោយឆ្នាំនេះរៀបចំធំជាងឆ្នាំមុនៗមានប្រជាពលរដ្ឋចំនួន៧ភូមិបានចូលរួមហើយការរៀបចំនោះក៏មានកាប់ក្របីដើម្បីសែននៅកំពូលភ្នំរ៉ាដាងស្ថិតក្នុងភូមិពូលូង សង្កាត់រម្យនា ក្រុងសែននោរម្យ ខេត្តមណ្ឌលគិរី។ ជនជាតិដើមភាគតិចព្នងបានរៀបរាប់ឲ្យដឹងថាភ្នំរ៉ាដាងគឺជាកន្លែងប្រភពទឹកដ៏សំខាន់ជាអណ្ដូងទឹកបុរាណមានអាយុកាលរាប់ពាន់ឆ្នាំសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។ប្រភពទឹកនេះបានហូរកាត់រហូតទៅដល់ស្រុកកោះញែកធ្លាក់មកតាមទន្លេស្រែពក។ ជនជាតិដើមភាគតិចបានឲ្យដឹងថាកាលពីសម័យសង្គ្រាមដែលទ័ពអាមេរិកកាំងទម្លាក់គ្រាប់ប្រជាពលរដ្ឋនៅម្ដុំភ្នំរ៉ាដាងបានគេចផុតមិនមានគ្រោះថ្នាក់អ្វីឡើយ។ភ្នំមួយនេះក៏ជាទីសក្ការបូជារបស់អ្នកភូមិតាំងពីយូរលង់តរៀងមកដែរ។ ចាប់តាំងពីមានការឈូសឆាយកាប់ព្រៃធ្វើឱ្យប៉ះពាល់តំបន់ភ្នំរ៉ាដាងរហូតមានការប្ដឹងផ្ដល់គ្នាដល់តុលាការ។ អ្នកភូមិចាត់ទុកថាសកម្មភាពកាប់រុករានទន្រ្ទានឈូសឆាយព្រៃយកធ្វើជាកម្មសិទ្ធិនៅតំបន់នេះធ្វើឲ្យប៉ះពាល់ដល់ទីសក្ការបូជាបារមីអ្នកតាខឹងសម្បាឲ្យអ្នកភូមិមានជំងឺឈឺស្លាប់ដូចជាអ្នកខ្លះចងកសម្លាប់ខ្លួននិងជំងឺតម្កាត់ផ្សេងៗជាដើម។ នៅឆ្នាំនេះអណ្ដូងទឹកបុរាណដែលប្រើប្រាស់រាល់ថ្ងៃបានប្រែពណ៌ខុសប្លែកពីធម្មតា។ ហេតុដូច្នេះហើយទើបបានជាប្រជាពលរដ្ឋជាច្រើនមកពីភូមិផ្សេងៗគ្នាបានរៃអង្គាសប្រាក់ក្នុងមួយគ្រួសារ៥ម៉ឺនរៀលដើម្បីរៀបចំពិធីសែនសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាបារមីព្រៃព្រឹក្សានៅភ្នំរ៉ាដាង។ ពិធីនេះតែងតែធ្វើឡើងភាគច្រើននៅមុនពេលចូលឆ្នាំខ្មែរ។ដោយឡែកឆ្នាំនេះបានធ្វើឡើងក្នុងខែវិច្ឆិកា។ មានកាប់មាន់ជ្រូកក្របីស្រាពាងប្រគំភ្លេងតាមប្រពៃណីជនជាតិដើមភាគតិច។ ការរៀបចំពិធីនេះគឺជាប្រពៃណីមួយដែលមិនអាចឲ្យអ្នកភូមិខកខានបានឡើយគឺពួកគាត់នៅតែបន្តរក្សាប្រពៃណីរហូតតទៅ។ ដោយឡែកអាជ្ញាធរដែលបានចូលរួមក្នុងកម្មវិធីនេះបានលើកឡើងថាអាជ្ញាធរក៏ដូចជា ស្ថាប័នពាក់ព័ន្ធមិនបានរំខានដល់ការរៀបចំប្រពៃណីរបស់ជនជាតិដើមភាគតិចនេះទេ។អ្វីៗដែលរៀបចំនេះគឺជាទំនៀមទម្លាប់តាំងពីដូនតាមកហើយបងប្អូនជនជាតិដើមភាគតិចមានសិទ្ធិរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនតរហូតទៅ។ អាជ្ញាធរជំរុញលើកទឹកចិត្តដល់អ្នកភូមិពេលមានជំងឺឈឺថ្កាត់ផ្សេងៗសូមកុំភ្លេចទៅរកពេទ្យព្យាបាលនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យ។រាល់ការដោះស្រាយផ្សេងៗត្រូវអនុវត្តទៅតាមផ្លូវច្បាប់ចៀសវាងមានទោស៕
ប្រែសម្រួល៖ សហការី ក្រុមហ៊ុន Amazon ទើបតែសម្រេចចិត្តចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន SpaceX ដែលជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួនដែលមានលោក Elon Musk ជាអ្នកដឹកនាំក្នុងគោលបំណងបាញ់បង្ហោះផ្កាយរណបសម្រាប់ជួយផ្តល់នូវពន្លឺឲ្យកាន់តែច្បាស់នៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនដែលគេហៅថាជាការផ្លាស់ប្តូរបច្ចេកវិទ្យាមួយដែលលោក Jeff Bezos ជាស្ថាបនិករបស់ Amazon ធ្លាប់សុបិនថានឹងប្រើប្រាស់រ៉ុក្កែតផ្ទាល់ខ្លួន Blue Origin របស់គាត់បង្ហោះនៅលើលំហអវកាសក្នុងខណៈដែល SpaceX បានបង្កើតវាបានដោយជោគជ័យហើយទទួលបានកេរ្តរ៏ឈ្មោះជាតារាអ៊ីនធឺណិត។ ក្នុងអំឡុងពេលលោក Musk និងលោក Bezos ល្បីក្នុងការប្រកួតប្រជែងគ្នាជាសាធារណៈនោះហើយក៏ធ្លាប់មានប្រវត្តិលេងសើចដោយបើកចំហលើការប្រកួតប្រជែងលើបណ្តាញផ្សព្វផ្សាយសង្គមក៏ដោយ លោក Musk តែងតែនិយាយបែបលេងសើចអំពីលោក Bezos និងក្រុមហ៊ុន Blue Origin របស់លោក Bezos ថាមិនមានអ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះទេក្នុងនាមជាដៃគូប្រជែងលើអាជីវកម្មងាកមករួមដៃគ្នានៅក្នុងពិភពបាញ់បង្ហោះរ៉ុក្កែតទៅក្នុងលំហអវកាសនោះ។ ផ្កាយរណបរបស់ក្រុមហ៊ុន Amazon មួយចំនួនដែលគ្រោងនឹងបាញ់បង្ហោះដោយរ៉ុក្កែតដ៏ធំមួយដែលផលិតដោយក្រុមហ៊ុន Blue Originមានឈ្មោះថា New Glenn ដែលត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំអាចនឹងដាក់ឲ្យដំណើរការជាលើកដំបូងបង្អស់នៅក្នុងឆ្នាំក្រោយ។ នៅក្នុងការចេញផ្សាយព័ត៌មានកាលពីថ្ងៃសុក្រក្រុមហ៊ុន Amazon បានប្រកាសចុះកិច្ចព្រមព្រៀងនេះ ដោយនិយាយថាក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន SpaceXដើម្បីបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនជាមួយគ្រាប់រ៉ុក្កែត SpaceX Falcon 9 ចំនួនបី ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងពេលឆាប់ៗនៃពាក់កណ្តាលឆ្នាំ ២០២៥។ ក្រុមហ៊ុន […]
ប្រែសម្រួល៖សហការី ក្រុមឆ្លើយតបនិងប្រតិកម្មរហ័សផ្នែកបច្ចេកវិទ្យារបស់សិង្ហបុរីដែលហៅថា Sing CERT បាននិយាយកាលពីថ្ងៃសុក្រ ទី ១ ខែធ្នូនេះថាអ្នកប្រើប្រាស់គ្រឿងឧបករណ៍របស់ម៉ាកសញ្ញា Apple ត្រូវតែធ្វើបច្ចុប្បន្នភាពឧបករណ៍របស់ពួកគេក្នុងប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបំផុតភ្លាមៗ។ នៅក្នុងរយ:ពេលពីរថ្ងៃនេះគេសង្កេតឃើញមានទិដ្ឋភាពដែលបណ្តាលឲ្យងាយរងគ្រោះ បន្ទាប់ពី បានរកឃើញយ៉ាងសកម្មនូវកម្មវិធីរបស់ឧបករណ៍ម៉ាកសញ្ញា Apple ដែលអាចអនុញ្ញាតឲ្យពួក Hacker ចូលទាញយកមកគ្រប់គ្រងបាន។ Sing CERT បាននិយាយអំពីការអាប់ដេតកម្មវិធីប្រើប្រាស់គ្រឿងឧបករណ៍របស់ម៉ាកសញ្ញា Apple នៅលើគេហទំព័ររបស់ខ្លួន។ បើយោងតាមការចេញផ្សាយព័ត៌មានសន្តិសុខផ្នែកបច្ចេកវិទ្យារបស់ Bleeping Computerបានឲ្យដឹងថាការអាប់ដេតកម្មវិធីប្រើប្រាស់គ្រឿងឧបករណ៍របស់ម៉ាកសញ្ញា Apple ដែលមានរយ:ពេល២០ថ្ងៃនេះគឺដើម្បីគេចចេញពីភាពងាយរងគ្រោះនិងដើម្បីរារាំងមិនឲ្យពួក Hacker អាចចូលទៅគ្រប់គ្រងនិងប្រើប្រាស់កម្មវិធីរបស់ឧបករណ៍ម៉ាកសញ្ញា Apple ដូចជា iPhones, iPads និង Macs ចាប់តាំងពីដើមឆ្នាំនេះ ។ Sing CERT បាននិយាយថា “ភាពចន្លោះប្រហោងដែលបង្កឲ្យមានហានិភ័យខ្ពស់ដែលអាចអនុញ្ញាតឲ្យពួកហាក់ឃើរអាចចូលប្រើប្រាស់ព័ត៌មានរសើបដោយសាកូដសំងាត់របស់គេហទំព័រផ្ទាល់ខ្លួននៅខ្សោយដែលពួកហាក់ឃើរអាចចូលទៅគ្រប់គ្រងបានហើយប្រើប្រាស់ក្នុងចេតនាទុច្ចរិតបានដោយងាយបំផុត”។ ពួកគេបានធ្វើការណែនាំដល់អ្នកប្រើប្រាស់ឧបករណ៍ទាំងនោះត្រូវធ្វើបច្ចុប្បន្នភាពក្នុងកម្មវិធីចុងក្រោយបំផុតភ្លាមៗ។ ឧបករណ៍ទាំងនោះមានដូចជា៖ iPhone XS និងសេរីចុងក្រោយ iPad Pro 12.9-inch ជំនាន់ទី ២ និងសេរីចុងក្រោយ, iPad Pro 10.5-inch, […]
ប្រែសម្រួល៖សហការី លោក John Thornto នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឯកជនដំបូងគេឈ្មោះថា Astrobotic Technology ដែលអាចប្រើយានទៅចុះចតលើឋានព្រះច័ន្ទបានដោយជោគជ័យ បាននិយាយថា ជាង៥០ឆ្នាំបន្ទាប់ពីបេសកកម្មអាប៉ូឡូចុងក្រោយ សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងជាថ្មីម្តងទៀតដើម្បីប្រើយានទៅចុះចតនៅលើឋានព្រះច័ន្ទ។ អវកាសយានិកដែលបញ្ជាយានចុះចតលើឋានព្រះច័ន្ទដំបូងគេមានឈ្មោះថា Peregrine ។ យានអវកាសត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Astrobotic Te chnology ដែលមាននាយកប្រតិបត្តិគឺលោក John Thornton បាននិយាយថា ក្នុងការទន្ទឹងរង់ចាំបេសកកម្ម Artemis របស់ NASA យានអវកាសនឹងនាំយកឧបករណ៍របស់ NASA ដើម្បីធ្វើការស្រាវជ្រាវនិងសិក្សាអំពីបរិយាកាសនៅលើឋានព្រះច័ន្ទ ។ កាលពីប៉ុន្មានឆ្នាំមុន ណាសាបានជ្រើសរើសឲ្យក្រុមហ៊ុនអាមេរិកបញ្ជូនយានអវកាសដើម្បិធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅកាន់ឋានព្រះច័ន្ទ ដែលជាកម្មវិធីមួយមានឈ្មោះថា CLPS ។ នៅក្នុងកិច្ចសន្យាលើគម្រោងទាំងនេះត្រូវបានធ្វើឡើងសម្រាប់ការអភិវឌ្ឍឲ្យស្របតាមកាលវិភាគរួមទាំងការផ្តល់សេវាកម្មដឹកជញ្ជូនដែលមានតម្លៃទាប។ កាលពីថ្ងៃពុធ ទី ៣០ ខែវិច្ឆិកាលោក Thornton បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីស្នាក់ការរបស់ក្រុមហ៊ុនគាត់ថា “បញ្ហាប្រឈមដ៏ធំដែលយើងកំពុងខិតខំព្យាយាមកែសម្រួលនោះគឺការប៉ុនប៉ងបាញ់បង្ហោះ យានអវកាសនិងការចុះចតរបស់យានអវកាសនៅលើភពព្រះច័ន្ទដើម្បីធ្វើការស្រាវជ្រាវនិងរុករកនូវអ្វីដែលចម្លែកៗដែលនឹងត្រូវចំណាយពេលវេលានៅលើ Pittsburgh ” ។ លោកបានបន្តថា៖ “ ប្រហែលជាងពាក់កណ្តាលបេសកកម្មដែលបានហោះហើរទៅកាន់ថានព្រះច័ន្ទអាចទទួលបានជោគជ័យ។”ដូច្នេះវាពិតណាស់ហើយដែលថាវាជាបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាចហើយខ្ញុំក៏មានការព្រួយបារម្ភលាយឡំនិងក្តីរំភើបផងដែរនៅក្នុងពេលតែមួយនិងនៅគ្រប់ដំណាក់កាលដែលពាក់ព័ន្ធនឹងបញ្ហានេះ”។ ការបាញ់បង្ហោះយានអវកាសត្រូវបានកំណត់ពេលវេលារួចរាល់ហើយសម្រាប់ថ្ងៃទី ២៤ ខែធ្នូ គឺបាញ់ចេញពីរដ្ឋផ្លរីដាវាជាការបាញ់បង្ហោះលើកដំបូងនូវគ្រាប់រ៉ុក្កែតដ៏ថ្មីសន្លាងមួយដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្ម […]
ប្រែសម្រួល៖ សហការី ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ជប៉ុន Yaskawa Electric បានសម្លឹងមើលលើវិស័យឧស្សាហកម្មផលិតមនុស្សយន្តជាលើកដំបូងនៅសហរដ្ឋអាមេរិកដោយគ្រោងដាក់ទុនប្រមាណ ២០០ លានដុល្លារអាមេរិក។ គម្រោងវិនិយោគនេះត្រូវបានតាក់តែងឡើងដោយអនុលោមទៅតាមក្រុមហ៊ុនផ្សេងៗទៀតមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកដែលបានបង្វិលរោងចក្រផលិតទៅសហរដ្ឋអាមេរិកក្នុងខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងខិតខំព្យាយាមជំរុញឲ្យមានការផលិតក្នុងកម្រិតខ្ពស់និងពង្រឹងការគ្រប់គ្រងរបស់ខ្លួនបន្ថែមទៀតលើខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងខណ:ពេលដែលមានភាពចម្រូងចម្រាស់លើវិស័យពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។ ខណៈដែល Fanuc ជាដៃគូប្រជែងរបស់ក្រុមហ៊ុនជប៉ុនដែលជាក្រុមហ៊ុនផលិតរ៉ូបូតឈានមុខគេសម្រាប់ឧស្សាហកម្មរថយន្តនៅសហរដ្ឋអាមេរិកនោះក្រុមហ៊ុនជប៉ុន Yaskawa សង្ឃឹមថានឹងធ្វើឲ្យមានសន្ទុះផ្នែកលទ្ធកម្មនៅលើវិស័យផ្សេងៗទៀត។ ប្រធាន Masahiro Ogawa បានថ្លែងនៅក្នុងបទសម្ភាសថា ការផលិតក្នុងស្រុក “បានផ្តល់ទំនុកចិត្តដល់អតិថិជនរបស់យើងឲ្យមាននូវអារម្មណ៍ថាពោរពេញទៅដោយសុវត្ថិភាពនិងភាពជឿជាក់បំផុត” ។ ក្រុមហ៊ុនជប៉ុន Yaskawa ដែលមានអាយុកាលជាង ១០០ ឆ្នាំហើយនោះបានអះអាងថា ខ្លួនកំពុងស្វែងរកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិក វិសាលភាពនិងសក្តានុពលនៃការខិតខំពង្រីកការវិនិយោគនេះគឺជាលើកដំបូងនៅលើទឹកដីអាមេរិក។ Yaskawa គឺជាក្រុមហ៊ុនផលិតម៉ូទ័រ servo លំដាប់កំពូលរបស់ពិភពលោក ដែលជាប្រភេទម៉ូទ័រមានសមត្ថភាពជាក់លាក់ដ៏ខ្ពស់បំផុតមួយ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាឧបករណ៍សម្រាប់ផលិតបន្ទះឈីប។ លោក Ogawa បានគូសបញ្ជាក់ថាក្រុមហ៊ុនមានរោងចក្រផលិតគ្រឿងបន្លាស់នៅក្នុងរដ្ឋ Illinois Wisconsin និង Ohio រួចមកហើយហើយយើងកំពុងតែពិចារណាលើការពង្រីកការផលិតរបស់យើងនៅលើទឹកដីសហរដ្ឋអាមេរិកសម្រាប់ការផលិតម៉ូឌុលដោយរួមបញ្ចូលទាំងម៉ូទ័រផងដែ។ សហរដ្ឋអាមេរិកបានចាត់ទុកការប្រើឧបករណ៍អេឡិចត្រូនិកដ៏ទំនើបៗជាអាទិភាពមួយសម្រាប់ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបឈានមុខគេ រួមទាំងសម្ភារប្រើប្រាស់ និង Lam Research ។ ក្រុមហ៊ុនផលិតរបស់បរទេសកំពុងបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនផលិតរថយន្ត Toyota Motor និងក្រុមហ៊ុនផលិតបន្ទះឈីប TSMC និង […]
ប្រែសម្រួល៖សហការី យោងតាមគេហទំព័ររបស់ក្រសួងឧស្សាហកម្មចិនដែលបានចេញផ្សាយនៅក្នុងថ្ងៃពុធនេះថាមានក្រុមហ៊ុនផលិតរថយន្តក្នុងទីក្រុងប៉េកាំងមានឈ្មោះថា BAIC Group បានស្នើសុំការអនុញ្ញាតផលិតរថយន្តអគ្គិសនីម៉ាក Xiaomi (EVs) ចំនួនពីរគ្រឿង។ រថយន្តអគ្គិសនីម៉ាក Xiaomi គឺមិននៅក្នុងចំណោមបញ្ជីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចុងក្រោយបំផុតដែលបានដាក់ពាក្យសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្មដើម្បីផលិតរថយន្តអគ្គិសនី EVs នោះទេ។ Reuters បានរាយការណ៍កាលពីខែសីហា រថយន្តអគ្គិសនី EVs ម៉ាក Xiaomi ត្ឬុវបានបានផ្តួចផ្តើមបង្កើតឡើងបន្ទាប់ពីអ្នករៀបចំផែនការរដ្ឋផ្នែកផលិតរថយន្តអគ្គិសនី EV បានបើកភ្លើងខៀវដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះដែលបានផ្តួចផ្តើមផលិតរថយន្តអគ្គិសនីម៉ាកXiaomi នេះឡើងអាចត្រៀមលក្ខណ:ដើម្បីផលិតរថយន្តអគ្គិសនីជាលក្ខណ:ទ្រង់ទ្រាយធំនៅក្នុងឆ្នាំក្រោយ។ ក្រុមហ៊ុន Xiaomi និងអាជ្ញាធរចិននៅមិនទាន់បានបញ្ជាក់អំពីព័ត៌មាននេះនៅឡើយទេ៕ ប្រភព៖ Reuters
ប្រែសម្រួល៖សហការី នៅថ្ងៃពុធ ប្រធានក្រុមហ៊ុន AI ឈានមុខគេមួយរបស់ប្រទេសចិនហៅថា Baidu បាននិយាយថាក្រុមហ៊ុនចាំបាច់ត្រូវផ្តោតលើការបង្កើតកម្មវិធីជាក់ស្តែងហើយបានធ្វើការព្រមានថាសន្ទុះនៃការអភិវឌ្ឍគំរូភាសាចម្រុះដ៏ទូលំទូលាយក្នុងទិដ្ឋភាពប្រញាប់ប្រញាល់ខ្លាំងពេកអាចនាំឲ្យមានការខ្ជះខ្ជាយធនធានដោយឥតប្រយោជន៏ ។ នៅលើវេទិកាឧស្សាហកម្មក្នុងទីក្រុង Shenzhen លោក Robin Li បាននិយាយថានៅមានការព្រួយបារម្ភចំពោះទិដ្ឋភាពប្រែប្រួលផ្នែកឧស្សាហកម្មនៅលើទីផ្សារដែលប្រកបដោយសក្តានុពលខណៈដែលក្រុមហ៊ុនដែលបានបង្កើតគំរូភាសាចម្រុះដ៏ទូលំទូលាយនៅមិនទាន់សម្រេចបានក្នុងការអនុវត្តជាក់ស្តែងលើគំរូលើអាជីវកម្មប្រភេទនេះនៅឡើយ។ តាំងពីមានការចេញផ្សាយលើ chatbot ChatGPT ដោយ OpenAI កាលពីចុងឆ្នាំមុនមកបច្ចេកវិជ្ជា បញ្ញាសិប្បនិមិត្ត AI បានទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយក្នុងប្រទេសចិនរួមទាំងក្រុមហ៊ុនដែលបានបង្កើតបច្ចេកវិទ្យានេះឡើង និងអ្នកដែលទើបនឹងចាប់ផ្តើមរកស៊ីលើអាជីវកម្មប្រភេទនេះក៏បានលង់ខ្លួនដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាមួយនេះផងដែរ។ “ខ្ញុំបានកត់សម្គាល់ឃើញថាមានកត្តាមួយចំនួនកំពុងកើតឡើងនៅក្នុងប្រទេសចិនដែលក្រុមហ៊ុនជាច្រើនកំពុងទិញ Hardware ស្តុកឈីបដើម្បីកសាងមជ្ឈមណ្ឌលកុំព្យូទ័របណ្តុះបណ្តាលយ៉ាងទូលំទូលាយហើយឈរឈ្មោះជាម្ចាស់កម្មសិទ្ធិលើបច្ចេកវិទ្យាទាំងនេះតាំងពីដំបូងមក”។ “គំរូភាសាចម្រុះដ៏ទូលំទូលាយគឺជាមូលដ្ឋានគ្រឹះស្រដៀងនឹងប្រព័ន្ធប្រតិបត្តិការនៃបច្ចេកវិទ្យាមួយ ប៉ុន្តែនៅទីបំផុតអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងនេះត្រូវពឹងផ្អែកលើសមត្ថភាពរបស់វាដែលនៅមានកម្រឹតសម្រាប់គំរូភាសាចម្រុះទាំងនោះដើម្បីយកមកអភិវឌ្ឍន៍សម្រាប់ច្នៃប្រឌិតក្នុងការបង្កើតកម្មវិធីផ្សេងៗទៀត។ ដូច្នេះហើយការអភិវឌ្ឍដែលមានការច្នៃប្រឌិតកម្មវិធីឡើងវិញឥតឈប់ឈរនូវគំរូដ៏ទូលំទូលាយទាំងនោះវានឹងក្លាយជាប្រភពចំណាយដ៏ខ្ជះខ្ជាយមួយនៅក្នុងសង្គម លោក “Li បាននិយាយដូច្នេះ។ លោក Li បានសង្កត់ធ្ងន់ថា មានម៉ូដែលចម្រុះជាច្រើននៅក្នុងប្រទេសចិន ប៉ុន្តែកម្មវិធី AI ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើម៉ូដែលចម្រុះទាំងនោះគឺមានតិចតួចណាស់។ បើគិតមកត្រឹមខែតុលា គំរូភាសាចម្រុះចំនួន ២៣៨ ត្រូវបានចេញផ្សាយ ពោលគឺកើនឡើងត្រឹមតែ ៧៩ ភាសាតែប៉ុណ្ណោះទេ គិតមកដល់ខែមិថុនា នេះបើយោងតាមលោក Li ដែលបានដកស្រង់របាយការណ៍ពីភាគីទីបី។ គំរូភាសាចម្រុះរបស់ Baidu ដែលហៅថា Ernie […]
ប្រែសម្រួល៖សហការី កាលពីថ្ងៃព្រហស្បតិ៍មានវិនិយោគិនរបស់កម្មវិធី OpenAI ពីរនាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ Reuters NEXT ថា OpenAI គឺសំដៅទៅលើ “កម្មវិធី” បញ្ញាសិប្បនិមិត្តហើយដាច់ខាតមិនត្រូវប្រកាសថាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានេះអាចស្លាប់នៅមុនពេលបង្កើតលទ្ធកម្ម AI ជំនាន់ថ្មីនោះទេ។ អ្នកវិនិយោគរបស់កម្មវិធី OpenAI ទាំងពីរនាក់នេះបានធ្វើការបញ្ជាក់ថាវិនិយោគិននៅតែស្វែងរកផលិតផលដែលមានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលអាចជួយដល់អ្នកប្រើប្រាស់សម្រាប់ធ្វើអន្តរកម្មឲ្យកាន់តែប្រសើរឡើងជាមួយនឹងបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលអាចជួយដោះស្រាយបញ្ហាបច្ចេកវិទ្យា ដ៏ស៊ីជម្រៅដូចជាចំណុចដែលអាចប្រទាក់គ្នាពីកុំព្យូទ័រទៅនឹងខួរក្បាលមនុស្សជាដើម។ កាលពីដើមសប្តាហ៍នេះអ្នកគ្រប់គ្រងកម្មវិធីសន្ទនាហៅថា ChatGPT ដែលកំពុងពេញនិយមបានបង្ហាញនៅលើទីផ្សារដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើ “កម្មវិធី” AI ជំនាន់ថ្មីដោយផ្ទាល់សម្រាប់ប្រើក្នុងកិច្ចការដូចជាការបង្រៀនគណិតវិទ្យា ឬការរចនាស្ទីគ័រជាដើម។ ដំណឹងនេះបានធ្វើឲ្យមានជាកង្វល់ក្នុងចំណោមស្ថាបនិក AI ដោយមានការបារម្ភថាពួកគេនឹងមិនអាចប្រកួតប្រជែងជាមួយនឹងកម្មវិធីថ្មីហៅថា OpenAI ដែលកំពុងព្យាយាមបង្កើតអាណាចក្រ AI ជំនាន់ថ្មីជាមួយនឹងលទ្ធកម្មដែលផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងសហគ្រាសជាដើម។ ដៃគូនៅ Sequoia Capital លោក Konstantine Buhler បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “មានបច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់ការច្នៃប្រឌិតនៅក្នុងកម្មវិធី AI ជំនាន់ថ្មីគាត់បន្តថា “យើងអាចដើរតួឈានមុខគេ” ។ Sequoia បានវិនិយោគនៅក្នុងកម្វិធី OpenAI កាលពីឆ្នាំ ២០២១ […]
ប្រែសម្រួល៖ សហការី ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ឥណ្ឌា IndiGo និងក្រុមហ៊ុនអាកាសចរណ៍ Archer Aviation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានសហការជាមួយក្រុមហ៊ុន InterGlobe Enterprises នឹងចាប់ផ្តើមដំណើរការក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនតាមអាកាសនៅក្នុងប្រទេសឥណ្ឌាចាប៉ពីឆ្នាំ ២០២៦ សេវាកម្មដឹកជញ្ជូនតាមអាកាសនេះនឹងមាន “ការប្រកួតប្រជែងតម្លៃ” ជាមួយនឹងសេវាកម្មដឹកជញ្ជូននៅលើដី។ ខ្លឹមសារនៃកិច្ជសហប្រតិបតិ្តការបានបញ្ជាក់ច្បាស់ពីគោលបំណងក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនតាមអាកាសដែលជាផ្នែកមួយជួយដោះស្រាយលើតម្រូវការដែលកំពុងកើនឡើងលើបញ្ហាដឹកជញ្ជូននៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកហើយវិស័យដឹកជញ្ជូនតាមផ្លូវគោកមានការកកស្ទះចរាចរណ៍និងការបំពុលបរិស្ថាននៅក្នុងទីក្រុងធំៗរបស់ប្រទេស។ Archer Aviation ដែលទទួលបានការគាំទ្រដោយក្រុមហ៊ុន Chrysler-parent Stellantis, Boeing និង United Airlines ក្នុងការផលិតយានយន្តហោះហើរ និងចុះចត (eVTOL)ដើរដោយអគ្គិសនី ដែលត្រូវបានចាត់ទុកថាជាយានយន្តហោះហើរចល័តលើអាកាសនាថ្ងៃអនាគតនៅក្នុងទីក្រុងធំៗ។ យានយន្តហោះហើរអេឡិចត្រូនិច ‘Midnight’ អាចផ្ទុកអ្នកដំណើរបានត្រឹម ៤ នាក់ និងអ្នកបើកបរម្នាក់នៅក្នុងចម្ងាយ ១៦១ គីឡូម៉ែត្រ។ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនេះនឹងចាប់ផ្តើមដំណើរការដោយប្រើយានយន្តហោះហើរអេឡិចត្រូនិចចំនួន ២០០ គ្រឿងហើយនឹងចាប់ផ្តើមមុនគេនៅក្នុងទីក្រុង Delhi នៃរដ្ឋធានី Mumbai ដែលជាក្រុងសេដ្ឋកិច្ចរបស់ប្រទេស និង Bengaluru ត្រូវបានគេស្គាល់ថា Silicon Valley របស់ឥណ្ឌា។ ក្រុមហ៊ុនបាននិយាយថា ការធ្វើដំណើរតាមធម្មតាត្រូវចំណាយពេលពី ៦០ ទៅ ៩០ […]
ប្រែសម្រួល៖ រតនា ស៊ីឈាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកានេះថា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់លំហអាកាសដោយជោគជ័យ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។ ផ្កាយរណប Zhongxing-6E ត្រូវបានបាញ់បង្ហោះនៅម៉ោង ៧៖២៣នាទីយប់។ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-3B ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។ ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មលើកទី 496 ដើម្បីប្រើប្រាស់រ៉ុក្កែតដឹកជញ្ជូនស៊េរី Long March ៕ ប្រភព៖ Xinhua
ប្រែសម្រួល៖ សហការី កាលពីថ្ងៃពុធ លោក Elon Musk បាននិយាយថាកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបច្ចេកវិទ្យា AI ដែប្រព្រិត្តទៅក្នុងប្រទេសអង់គ្លេសគឺមានគោលបំណងបង្កើត “អាជ្ញាកណ្តាលភាគីទីបី” ដែលអាចត្រួតពិនិត្យក្រុមហ៊ុនដែលកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិតនិងបន្លឺសញ្ញាអាសន្នចំពោះកង្វល់របស់ពួគេ។ លោកមហាសេដ្ឋីបានប្រាប់អ្នកយកព័ត៌មាននៅឯ Bletchley Park ថា”អ្វីដែលជាគោលបំណងពិតរបស់យើងគឺបង្កើតក្របខ័ណ្ឌមួយសម្រាប់ការយល់ដឹងដែលយ៉ាងហោចណាស់អាជ្ញាកណ្តាលភាគីទីបីគឺជាអាជ្ញាកណ្តាលឯករាជ្យមួយដែលអាចតាមដានមើលនូវអ្វីដែលក្រុមហ៊ុន AI ឈានមុខគេកំពុងប្រតិបត្តិការហើយយ៉ាងហោចណាស់ក៏អាចបន្លឺសញ្ញាអាសន្នប្រសិនបើពួកគេមានកង្វល់។ ។ លោក Musk បាននិយាយថា “ខ្ញុំមិនដឹងថាច្បាប់ត្រឹមត្រូវគឺជាអ្វីនោះទេ ប៉ុន្តែអ្នកត្រូវតែចាប់ផ្តើមជាមួយនឹងការស្វែងយល់ដ៏ស៊ីជម្រៅនៅមុនពេលអ្នកធ្វើការត្រួតពិនិត្យ” ។ លោក Muskធ្វើអត្ថាធិប្បាយនៅក្រោយពេលដែលចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសមួយដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ២៨ និងសហភាពអឺរ៉ុបដែលកំណត់លើរបៀបវារៈពីរស្តីពីការកំណត់អត្តសញ្ញាណហានិភ័យទាក់ទងនឹងបច្ចេកវិទ្យា AI ដែលជាការព្រួយបារម្ភរួមគ្នា ដើម្បីបង្កលក្ខណៈយល់ដឹងផ្នែកវិទ្យាសាស្ត្រសម្រាប់ពួកគេ និងបង្កើតគោលនយោបាយអន្តរប្រទេសសម្រាប់កាត់បន្ថយហានិភ័យ។ លោក Musk បានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថាមានការព្រួយបារម្ភជាច្រើនចំពោះវិស័យបច្ចេកវិទ្យា AI ដែលរដ្ឋាភិបាលនឹងបង្កើតច្បាប់សម្រាប់ត្រួតពិនិត្យនៅមុនពេលសម្រេចធ្វើអ្វីមួយ” ។ ប្រសិនបើដូច្នោះមែន “ខ្ញុំគិតថាហានិភ័យវាទំនងជាមិនអាចកើតឡើងបានទេ”៕ ប្រភព៖ Reuters
ប្រែសម្រួល៖ រតនា ទីក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អវកាសយានិកចិនបីនាក់បានវិលត្រឡប់មកដល់ផែនដីវិញហើយដោយសុវត្ថិភាពនៅថ្ងៃអង្គារទី៣១ តុលា បន្ទាប់ពីរយៈពេលប្រាំខែនៅក្នុងគន្លងគោចរនៅឯស្ថានីយអវកាសរបស់ប្រទេស។ Jing Haipeng, Zhu Yangzhu និង Gui Haichao បានទៅដល់ទីតាំងចុះចត Dongfeng របស់ប្រទេសចិននៅម៉ោង 8.11 ព្រឹក នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ។ ខ្សែវីដេអូបង្ហាញពីកន្សោមវិលរបស់ពួកគេដែលលោតឆត្រយោងចុះទៅក្នុងវាលខ្សាច់ Gobi ដោយបានគប់ពពកនៃធូលីពណ៌ទឹកក្រូចពេលវាធ្លាក់មកដី។ CCTV បាននិយាយថា “ការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត និងបុគ្គលិកធានារ៉ាប់រងនៅនឹងកន្លែង បានបញ្ជាក់ថា អវកាសយានិក… មានសុខភាពល្អ”។”បេសកកម្មហោះហើររបស់នាវិក Shenzhou-16 គឺជាជោគជ័យទាំងស្រុង” ។ Jing, Zhu និង Gui បានធ្វើដំណើរទៅកាន់ស្ថានីយអវកាស Tiangong របស់ប្រទេសចិនកាលពីចុងខែឧសភា ហើយស្ថិតនៅក្នុងគន្លងតារាវិថីអស់រយៈពេល 154 ថ្ងៃ។ ពួកគេបានចំណាយពេលធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងធ្វើការដើរក្នុងលំហអាកាសជិតប្រាំបីម៉ោង។ នាវិកថ្មីបានជំនួសពួកគេកាលពីសប្តាហ៍មុនបន្ទាប់ពីបេសកកម្ម Shenzhou-17 បានផ្ទុះចេញពីកន្លែងបាញ់បង្ហោះ Jiuquan នៅភាគពាយព្យនៃប្រទេស។ Tang Hongbo, Tang […]
ប្រែសម្រួល៖ សហការី ស្ថាបត្យកម្មសារមន្ទីរបែបវិទ្យាសាស្ត្រ Chengdu ថ្មីនៅក្នុងខេត្ត Sichuan ក្នុងភាគនិរតីប្រទេសចិនមានរំលេចនូវរចនាបទនៃអរិយធម៌នាថ្ងៃអនាគតដ៏វែងឆ្ងាយមួយ។ ស្ថាបត្យកម្មសារមន្ទីរដែលកើតចេញពីកាបំផុសគំនិតច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រនេះត្រូវបានគេប្រដូចទៅនឹងរឿងប្រឌិតបែបវិទ្យាសាស្រ្តដែលមានរចនាបទរំលេចទៅដោយផ្កាយលោហធាតុទាំង៧ផុសឡើងដូចផ្ទាំងកញ្ចក់អណ្តែតលើផ្ទៃបឹងហាក់ដូចជាយានអវកាសហោះមកពីក្រៅភពមកបុកនឹងផែនដីយើង។ ទិដ្ឋភាពនេះគឺជាការរំលេចនូវរចនាបទដែលកើតចេញពីការបំផុសគំនិតសម្រាប់ការសាសង់ស្ថាបត្យកម្មតាមការច្នៃប្រឌិតបែបវិទ្យាសាស្ត្រ។ បើក្រឡេកមើលពីចម្ងាយនៃចំហៀងដំបូលថាមវន្តគឺមានរាងស្រដៀងនឹងចំណោតជម្រាលភ្នំហើយនៅពីជ្រុងម្ខាងទៀតនៃដំបូលមានរូបរាងដូចដុំពពកអណ្តែតលើអាកាសចំណែកខ្លោងទ្វារវិញគីនៅចំពីលើផ្ទាំងកញ្ចក់។ “នៅគ្រប់ជ្រុងទាំងអស់គឺមើលទៅតែងតែខុសៗគ្នាទាំងអស់។ Paulo Flores ដែលជានាយកគម្រោងសាងសង់នៅ Zaha Hadid Architects គឺជាអ្នកច្នៃប្រឌិតនូវរចនាបទសម្រាប់ស្ថាបត្យកម្មនៃសារមន្ទីរនេះគាត់បាននិយាយថា សារមន្ទីរនេះមើលទៅគឺមិនធម្មតាហើយក៏មិននឹកស្មានដល់ថាអាចរចនាវាឡើងបានបែបនេះនោះដែរ។ គឺពិតជាមិននឹកស្មានដល់ថាខ្លួនឯងអាចច្នៃនូវរចនាបទសម្រាប់ស្ថាបត្យកម្មបែបនេះបានទាល់តែសោះ ហើយគឺទំរាំតែរំលេចចេញនូវរចនាបទទាំងនេះបានខ្ញុំត្រូវចំណាយពេលវេលាក្នុងការសាងសង់សំណង់ដ៏អឆ្ឆរិយៈមួយនេះ។ កាលពីឆ្នាំ ២០២២ សារមន្ទីរនេះបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតស្តីអំពីការច្នៃប្រឌិតបែបវិទ្យាសាស្រ្តសម្រាប់ពិភពលោកប្រចាំឆ្នាំលើកទី ៨១ ដែលមានឈ្មោះហៅក្រៅថា Worldcon ។ Flores និយាយថា អគារដែលមានទំហំដ៏ស្មុគស្មាញនេះ ជាធម្មតាត្រូវចំណាយពេលពី ៤ ទៅ ៥ ឆ្នាំដើម្បីរំលេចរចនាបទរួមជាមួយនឹងការសាងសង់។ អគារដែលមានទំហំ ៥៩,០០០ ម៉ែត្រការ៉េ ដែលមានទំហំធំជាងបីដងនៃមហោស្រព Sydney Opera House ដែលប្រើពេលវេលាសម្រាប់រំលេចនូវរចនាបទរហូតដល់ការបញ្ចប់ការសាងសង់គឺមានរយៈពេលត្រឹមតែ ១២ ខែប៉ុណ្ណោះ។ បើទោះបីជាមានការកែច្នៃនិងផ្លាស់ផ្តូរទម្រង់រចនាបទដ៏លំបាកៗយ៉ាងណាក៏ដោយសម្រាប់ Flores និងក្រុមរបស់គាត់ក៏ដោយ វាគឺជាកិច្ចការមួយក្នុងការបំផុសគំនិតសម្រាប់ការរំលេចនូវរចនាបទរបស់យើង។ Flores បាននិយាយថា “ការច្នៃប្រឌិតបែបវិទ្យាសាស្ត្រជាប្រភពនៃការបំផុសគំនិតសម្រាប់ការច្នៃប្រឌិតរចនាបទរបស់យើង” ។ “ការច្នៃប្រឌិតរចនាបទបែបវិទ្យាសាស្ត្រតែងតែវិវត្តទៅមុខជានិច្ច […]
ប្រែសម្រួល៖រតនា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ទី២៦តុលាបានបាញ់បង្ហោះយានអវកាស Shenzhou-17 ហើយអវកាសយានិកបីនាក់ដែលនៅលើនោះនឹងស្នាក់នៅក្នុងគន្លងរយៈពេលប្រហែលប្រាំមួយខែក្នុងបេសកកម្មស្ថានីយ៍អវកាស។ យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានឱ្យដឹងថា យានអវកាសដែលស្ថិតនៅពីលើរ៉ុក្កែតដឹកជញ្ជូន Long March-2F បានបាញ់បង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារអវកាសចិន (CMSA) ។ ប្រហែល 10 នាទីបន្ទាប់ពីការបាញ់បង្ហោះ យានអវកាស Shenzhou-17 បានបំបែកចេញពីរ៉ុក្កែត ហើយចូលទៅក្នុងគន្លងដែលបានកំណត់របស់វា។ CMSA បាននិយាយថា សមាជិកនាវិកដែលរួមមាន Tang Hongbo, Tang Shengjie និង Jiang Xinlin មានសុខភាពល្អ ហើយការបាញ់បង្ហោះនេះគឺជាជោគជ័យពេញលេញ។ ការពិសោធ យានអវកាសនេះផ្ទុកនូវគំរូពិសោធន៍ជីវបច្ចេកវិទ្យាមួយចំនួនសម្រាប់ការប្រមូលផ្តុំម៉ូលេគុលប្រូតេអ៊ីនអវកាស និងការស្រាវជ្រាវកម្មវិធី រួមទាំងប្រូតេអ៊ីន សារធាតុ polypeptides អាស៊ីត nucleic សារធាតុជីវសាស្ត្រ និងថ្នាំ។ បរិយាកាសមីក្រូទំនាញក្នុងលំហផ្តល់នូវបរិយាកាសឯកសណ្ឋាន និងស្ថិរភាពសម្រាប់ការលូតលាស់គ្រីស្តាល់ប្រូតេអ៊ីន ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រកំណត់មុខងារជីវសាស្ត្រនៃម៉ូលេគុលប្រូតេអ៊ីនបានកាន់តែត្រឹមត្រូវ។ ការពិសោធនឹងជួយអ្នកស្រាវជ្រាវសិក្សាពីផលប៉ះពាល់នៃបរិស្ថានមីក្រូទំនាញ និងវិទ្យុសកម្មលើរចនាសម្ព័ន្ធម៉ូលេគុល មុខងារជីវសាស្រ្ត ប្រសិទ្ធភាពថ្នាំ និងឱសថសាស្ត្រ ណែនាំការរចនា […]
ប្រែសម្រួល៖រតនា អវកាសយានិកចិន៣រូបគឺ Tang Hongbo, Tang Shengjie, និង Jiang Xinlin នឹងបំពេញបេសកកម្មហោះហើរអវកាស Shenzhou-17 ហើយ Tang Hongbo នឹងក្លាយជាមេបញ្ជាការ ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសនៅ សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ។ នេះជាលើកទីមួយហើយ ដែលក្រុមហោះហើរអវកាស មានអតីតយុទ្ធជនម្នាក់ មកពីក្រុមអវកាសយានិកទីពីររបស់ប្រទេសចិន និងក្រុមអវកាសយានិក 2នាក់ មកពីក្រុមអវកាសយានិកទីបី។ លោក Lin Xiqiang នាយករងនៃ CMSA បាននិយាយថាយានអវកាស Shenzhou-17 នឹងត្រូវបាញ់បង្ហោះនៅម៉ោង 11:14 ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។ បន្ទាប់ពីចូលរួមជាមួយក្រុមអវកាសយានិកចិនជាក្រុមទីពីរក្នុងឆ្នាំ 2010 Tang Hongbo បានហោះហើរទៅកាន់ទីអវកាសជាលើកដំបូងក្នុងបេសកកម្ម Shenzhou-12 រយៈពេលបីខែក្នុងខែមិថុនា ឆ្នាំ 2021 ដែលជាបេសកកម្មនាវិកដំបូងសម្រាប់ការសាងសង់ស្ថានីយអវកាសរបស់ប្រទេសចិន។ គាត់បានទទួលមេដាយលំដាប់ទី3និងពានរង្វាន់កិត្តិយស “អវកាសយានិកវីរៈបុរស” នៅក្នុងខែវិច្ឆិកា 2021 ។ […]
ប្រែសម្រួល៖សហការី ដុំថ្មដែលប្រមូលបានដោយអវកាសយានិក Apollo ទី ១៧ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ បានបង្ហាញថា ព្រះច័ន្ទមានអាយុ ៤០ លានឆ្នាំចាស់ជាងអាយុដែលបានប៉ាន់ស្មានកាលពីពេលមុន។ បន្ទាប់ពីការចុះចតនៅលើព្រះច័ន្ទនៅថ្ងៃទី ១១ ខែធ្នូឆ្នាំ ១៩៧២ អវកាសយានិករបស់ NASA Eugene Cernan និង Harrison Schmitt បានប្រមូលដុំថ្មនិងធូលីដីពីផ្ទៃព្រះច័ន្ទ។ ការវិភាគថ្មីនៃសំណាកទាំងនោះបានរកឃើញនូវគ្រីស្តាល់ zircon និងបានចុះកាលបរិច្ឆេទពួកវាដល់ទៅ ៤.៤៨ ពាន់លានឆ្នាំ។ ការប៉ាន់ប្រមាណពីមុនបានកំណត់ថាព្រះច័ន្ទដែលបង្កើតឡើងដោយការបុកគ្នានៅលើលំហដ៏ធំដែលមានអាយុកាល ៤.៤២៥ ពាន់លានឆ្នាំ។ ការរកឃើញនេះត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងព្រឹត្តិបត្រ Geochemical Perspectives Letters។ “គ្រីស្តាល់ទាំងនេះគឺជាវត្ថុរឹងដែលគេស្គាល់ថាវាចំណាស់បំផុតដែលបង្កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចដ៏ធំនៅលើលំហអាកាស។ ហើយដោយសារតែយើងដឹងថាគ្រីស្តាល់ទាំងនេះមានអាយុប៉ុន្មាន ពួកវាជាយុថ្កាសម្រាប់កាលប្បវត្តិរបស់ព្រះច័ន្ទ” អ្នកនិពន្ធការសិក្សាជាន់ខ្ពស់ Philipp Heck, Robert A. Pritzker Curator for Meteoritics and Polar Studies នៅ Field Museum of Natural […]
ប្រែសម្រួល៖ រតនា សម្រាប់ថ្ងៃដ៏អស្ចារ្យនៃការធ្វើដំណើរ នៅពេលដែលកៅអីកាន់តែធំ អាហារកាន់តែល្អ ហើយអ្នកអាចជិះយន្តហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលតិចជាងបីម៉ោង។ ចាប់តាំងពីការបញ្ចប់នៃឆ្នាំ 2003 នៃ Concorde ជាការពិតណាស់ ការហោះហើរយ៉ាងលឿនឆ្លងកាត់មហាសមុទ្រអាត្លង់ទិក គឺជារឿងអតីតកាល។ ការហោះហើររវាងទីក្រុងឡុងដ៍ និងញូវយ៉កចំណាយពេលប្រហែលប្រាំបីម៉ោង ឬជិតដល់ប្រាំពីរក្នុងទិសដៅផ្សេងទៀត។ កំណត់ត្រាបច្ចុប្បន្នមានរយៈពេលតិចជាងប្រាំម៉ោងពីទីក្រុងញូវយ៉កទៅទីក្រុងឡុងដ៍ ដែលត្រូវបានរុញច្រានដោយយន្តហោះដែលអំណោយផល។ ប៉ុន្តែឥឡូវនេះ គំនិតនៃការធ្វើដំណើរលឿនជាងសំឡេងត្រូវបានរំជើបរំជួលម្តងទៀត ដោយគ្មាននរណាម្នាក់ក្រៅពី NASA ដែលសន្មត់ថាជើងហោះហើរ New York-London អាចចំណាយពេលតិចជាង 90 នាទីនាពេលអនាគត។ ទីភ្នាក់ងារអវកាសបានបញ្ជាក់នៅក្នុងការបង្ហោះប្លុកអំពី “យុទ្ធសាស្ត្រល្បឿនលឿន” របស់ខ្លួនថាថ្មីៗនេះ វាបានសិក្សាថាតើការហោះហើរពាណិជ្ជកម្មរហូតដល់ Mach 4 – លើសពី 3,000 ម៉ាយក្នុងមួយម៉ោង – អាចហោះឡើងនៅពេលអនាគត។ ការសិក្សាដោយមជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់ NASA បានផ្តល់យោបល់ថាមាន “ទីផ្សារអ្នកដំណើរដ៏មានសក្តានុពល… នៅក្នុងផ្លូវប្រហែល 50 ផ្លូវដែលបានបង្កើតឡើង” ។ ផ្លូវទាំងនេះត្រូវបានបង្ខាំងសម្រាប់ផ្លូវឆ្លងកាត់មហាសមុទ្រ រួមទាំងនៅលើមហាសមុទ្រអាត្លង់ទិកខាងជើង និងប៉ាស៊ីហ្វិក ពីព្រោះប្រទេសនានារួមទាំងសហរដ្ឋអាមេរិកបានហាមឃាត់ការហោះហើរល្បឿនលឿនជាងសំឡេងលើគោក។ ទោះបីជាយ៉ាងណាក៏ដោយ […]
ប្រែសម្រួល៖សហការី យោងតាមទិន្នន័យស្រាវជ្រាវដោយយាន InSight របស់អង្គការ NASA ដែលបានស្រាវជ្រាវនៅលើភពក្រហមមួយនេះ។ យាន InSight ដែលឥឡូវនេះត្រូវបានដាក់ឲ្យចូលនិវត្តន៍ វាមានបំពាក់នូវឧបករណ៍សម្រាប់តាមដាននិងស្រាវជ្រាវជាច្រើន រួមទាំងអង់តែន និងឧបករណ៍បញ្ជូនវិទ្យុដែលហៅថា RISE សម្រាប់ការអង្កេតសាកល្បងលើដំណើរគោចររបស់ភពអង្គារ ដូចជាការវិលជុំ និងរចនាសម្ព័ន្ធផ្នែកខាងក្នុងរបស់ភពក្រហមមួយនេះ។ ឧបករណ៍នេះត្រូវបានគេដំឡើងដាក់ឲ្យប្រើប្រាស់សម្រាប់តាមដានការវិលជុំរបស់ភពអង្គារនៅក្នុងអំឡុងពេល ៩០០ ថ្ងៃដំបូងនៃបេសកកម្មរបស់អង្គការ NASA នៅលើភពអង្គារ។ អ្នកតារាវិទូបានកំណត់ថា ការវិលរបស់ភពអង្គារកំពុងកើនឡើងប្រហែល ៤ មិល្លីវិនាទីក្នុងមួយឆ្នាំ ឬកាត់បន្ថយរយៈពេលនៃថ្ងៃនៅភពអង្គារយោងតាមប្រភាគនៃមីលីវិនាទីនៅក្នុងមួយឆ្នាំ។ ថ្ងៃនៅភពអង្គារមានរយៈពេលប្រហែល ៤០ នាទីយូរជាងមួយថ្ងៃនៅលើផែនដីយើង។ ការកើនឡើងនៃការបង្កើនល្បឿនវិលជុំរបស់ភពអង្គារហាក់ដូចជាមិនគួរឲ្យជឿក្រុមអ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់ថាតើមកពីមូលហេតុអ្វីនោះទេ។ ក្រុមអ្នកស្រាវជ្រាវណែនាំថា វាអាចបណ្តាលមកពីកំណកទឹកកកនៅប៉ូល Martian ឬការកើនឡើងនៃទំហំផ្ទៃដីរបស់ភពអង្គារ បន្ទាប់ពីត្រូវបានគ្រប ដណ្តប់ដោយទឹកកក។ នៅពេលដែលម៉ាស់របស់ភពមួយផ្លាស់ប្តូរតាមរបៀបនេះ វាអាចបណ្តាលឲ្យមានការវិលជុំរបស់វាមានល្បឿនលឿនជាងមុន។ របកគំហើញនេះ ផ្អែកលើការវិភាគនៃទិន្នន័យរបស់យាន InSight ដែលបានផ្តល់ព័ត៌មាន មុនពេលបញ្ចប់បេសកកម្ម និងដាក់យាននេះឲ្យចូលនិវត្តន៍ដោយសារអស់ថាមពល វាត្រូវបានកត់ត្រានៅក្នុងសេចក្តីរាយការណ៍អំពីការសិក្សាមួយកាលពីខែមិថុនា ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature។ បេសកកម្មរបស់យាន InSight គឺជាបេសកកម្មដំបូងគេបង្អស់សម្រាប់ចុះសិក្សាផ្នែកខាងក្នុងនៃភពព្រះអង្គារ ដោយសន្មត់រយៈពេលប្រហែល ២ ឆ្នាំបន្ទាប់ពីវាបានចុះចតកាលពីខែខែវិច្ឆិកា ឆ្នាំ ២០១៨។ […]