សុខភាព »

ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺ គ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅច្រមុះជាប់ជាប្រចាំអាចបណ្តាលឲ្យមានការបង្ករោគនៅក្នុង ត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកប្រអប់ឆ្អឹងច្រមុះ ចំពោះមនុស្សចាស់។ ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោមនេះ៖ ១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬ ជាមួយទឹកសេរ៉ូមប្រៃ ២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹក សេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល ៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ ៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើដៃខ្លាំងៗទេវាអាចបណ្តាលអោយឈឺនិងណែនត្រចៀក ៥) ចំពោះស្ត្រីមានផ្ទៃពោះ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះ។ *សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងករណីការតឹងច្រមុះនិងហៀរសំបោរបន្តរលើសពីមួយសប្តាហ៍ ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាល ទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ !” ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត

ដោយ៖ ស្រីនិច វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។ ក) តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាចបណ្តាលមកពីកង្វះវីតាមីនD? 1) ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System) – មានការថយចុះទំហំរបស់ខួរក្បាល – ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis) – ជំងឺរលាកសរសៃភ្នែក – ជំងឺអេពីឡឹបស៊ី – ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម – ជំងឺប៉ាកគិនសុន ( Parkinson) – ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis) – អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer 2) ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous […]

ដោយ៖ស្រីនិច ក) កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។ ខ) រោគសញ្ញា៖ – ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires) – ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue) – ភាពស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements) – ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure) – ភាពចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie) គ) ការធ្វើរោគវិនិច្ឆ័យ៖ – ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស – ធ្វើការវាស់មុខងារសរសៃប្រសាទ […]

ដោយ៖ ស្រីនិច ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាច្រើនលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។ ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី 3កែវស្តង់ដារក្នុងមួយថ្ងៃ ឬ7កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។ – (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%) – 150មល ស្រាក្រហម (អាល់កុល12%) – 45-50មល ស្រា whiskey (អាល់កុល 40-45%) ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។ “សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”៕ […]

ដុំសាច់នៅភ្នាសក្នុងនៃស្បូន នៅក្នុងស្រទាប់សាច់ដុំស្បូន គឺជាដុំសាច់ដែលកើតឡើង ដែលដុះចូលទៅក្នុងប្រហោង ស្បូន ដែលចែកចេញជា៣ពាកម្រិត៖ – ទី១ (Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទង ច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ – ទី២ (Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 900) ដែលមានទងធំ ស៊ីចូលទៅដល់ សាច់ដុំស្បូន – ទី៣ (Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 900) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំ លើសពី៥សង់ទីម៉ែត្រ។ ១) មូលហេតុ៖ – ជំងឺនេះកើតមានតែលើស្ត្រីក្នុងវ័យបន្តពូជ […]

រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគភ៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគភ៌ឈប់វិវត្តន៏ឬទារកនៅរស់ក៏ដោយ ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖ – ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់ មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire) – ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants) – ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់ ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse) ។ ក) រោគសញ្ញាគ្លីនិច៖ រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់ ១) គំរាមរលូត មានសញ្ញាដូចជា ៖ – ធ្លាក់ឈាម តិច ឬច្រើន ប្រសិនជាពណ៌ខ្មៅជាករណី ស៊ុតលែងលូតលាស់ – ឈឺពោះ តិច ឬខ្លាំង ដែលបណ្តាលមកពីស្បូនកន្ត្រាក់ ២) កំពុងរលូត (Avortement en cours) មានសញ្ញា ដូចជា៖ – […]

ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យ ជំទង់ ឬទើបតែពេញវ័យ ត្រូវបានចាត់ទុកជាជំងឺបន្ទាន់ ដែល ទាមទារការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ដើម្បីអោយការ ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ។ ១) តើអ្វីជាជំងឺរមូលទងពងស្វាស? ការរមួលទងពងស្វាសជាការរមួលនៃរចនាសម្ព័ន្ធខ្សែមេជីវិតឈ្មោល និងសរសៃឈាមរបស់ពងស្វាសដែលនាំឲ្យមានការកកស្ទះសរសៃឈាមទៅចិញ្ចឹមពងស្វាស (ischemia) ។ ២) រោគសញ្ញានៃជំងឺរមូលទងពងស្វាស – ការចាប់ផ្តើមឈឺ ភ្លាមៗ បន្ទាប់ពីលេងកីឡា រឺ លំហាត់ ប្រាណ – ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង – ពងស្វាស មានសភាពកន្ត្រាក់ទាញទៅលើបើប្រៀបធៀប នឹងម្ខាងទៀត – ពងស្វាសហើមធំ រឹង ប្រែពណ៌ខុសធម្មតា – អាចមានសញ្ញាចង្អោរ ចង់ក្អួត ក្តៅខ្លួន ជាដើម។ ៣) រោគវិនិច្ឆ័យអមគ្លីនិក – អេកូនៅតំបន់ទងពងស្វាស ដើម្បីរកមូលហេតុ ច្បាស់លាស់ (Testicular Ultrasound) – អេកូសរសៃឈាមទៅចិញ្ចឹមពងស្វាស (Doppler Testicular Ultrasound) ៤) ការព្យាបាល […]

ជំងឺថប់បារម្ភ គឺជាការព្រួយបារម្ភហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ដែលមានរយៈពេលលើសពី៦ខែ។ ក ) មូលហេតុ ៖ មិនមានមូលហេតុច្បាស់លាស់ ខ) កត្តាងាយប្រឈម  ៖ –  តំណពូជ –  បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល –  ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត – ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង –  ជំងឺផ្លូវកាយមួយចំនួន –  បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។ គ ) រោគសញ្ញា ៖ –  ថប់បារម្ភ ឆាប់ភ័យ –  ឆាប់ខឹងម៉ួម៉ៅ –  ចុករោយពេញខ្លួន –  ល្ហិតល្ហៃ អស់កម្លាំង –  ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច –  ប៉ះពាល់ដល់ការគេង ឃ) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ –  វិវត្តន៍ទៅរ៉ាំរ៉ៃ –  […]

ការទល់លាមក ឬ ការពិបាកបន្ទោបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់ សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។ ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កឲ្យមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ និងថតScanner ពោះ ការធ្វើតេស្តឈាម…។ ក) មូលហេតុដែលអាចបង្កឲ្យមានបញ្ហាទល់លាមកនេះ កើតឡើង មានដូចជា៖ – បរិភោគអាហារដែលខ្វះជាតិសរសៃ Fiber – ផឹកទឹកមិនបានគ្រប់គ្រាន់ – បាត់បង់តុល្យភាពនៃមេរោគល្អ – ថ្នាំពេទ្យមួយចំនួន – ញ៉ាំថ្នាំដែលផ្ទុកជាតិកាល់ស្យូម និងជាតិដែក – ការទទួលទានទឹកដោះគោច្រើនពេក – ការទទួលទានស្ករច្រើនពេក – ការពិបាកចិត្ត ការគិតច្រើន – ខ្វះលំហាត់ប្រាណ – ញ៉ាំថ្នាំបញ្ចុះច្រើនពេក ខ) ផលវិបាកនៃជំងឺទល់លាមក៖ – អាចបង្កទៅជាជំងឺឫសដូងបាត – […]

ជំងឺឫសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហា ផ្នែកក្រសាលគូថ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តទៅជា ជំងឺមហារីកបាននោះទេ។ ជំងឺឫសដូងបាតមាន ២ប្រភេទគឺ៖ – ឫសដូងបាតក្រៅៈ ជាជំងឺដែលកើតឡើងលើសរសៃឈាម ឫសដូងបាតនៅខាងក្រៅរន្ធគូថ – ឫសដូងបាតក្នុងៈ ជាជំងឺដែលកើតឡើងលើសរសៃឈាម ឬសដូងបាតខាងក្នុងរន្ធគូថ តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឬសដូងបាត? ក) ចំពោះបញ្ហាឫសដូងបាតខាងក្រៅ៖ អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេល ជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាប លើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណក ឈាមនៃឬសដូងក្រៅនោះចេញ បើសិនជាដុំឬសដូងបាត ក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបាន ធូរស្បើយពីការឈឺចាប់ភ្លាមៗ។ ខ) ចំពោះបញ្ហាឫសដូងបាតក្នុង៖ ការព្យាបាលចម្បងគឺការព្យាបាលទៅលើបញ្ហាបន្ទោបង់ លាមកមានដូចជាការទល់លាមកឬការរាគ។ មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាត មានដូចជាៈ – ការដុតកំដៅ (Infrarouge photocoagulation) – ការចាក់ (Sclérothérapie) – ការចង (Ligature) ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើ […]

ប្រែសម្រួល ៖ លន ស្រស់ ខ្ញុំបរិភោគអាហារពេលព្រឹកជាមួយនឹងនំបុ័ងពណ៌ស និងនំប៉ាស្ទី។ តើខ្ញុំគួរបរិភោគគ្រាប់ធញ្ញជាតិដែលល្អសម្រាប់សុខភាព ជៀសវាងភាពធាត់ និងមិនប៉ះពាល់ដល់បេះដូងដោយរបៀបណា? ចម្លើយ៖ គ្រាប់ធញ្ញជាតិចម្រាញ់ត្រូវបានកែច្នៃដើម្បីយកចេញនូវកន្ទក់និងពន្លក ដែលកាត់បន្ថយតម្លៃអាហារូបត្ថម្ភដើមរបស់វា។ ផលិតផលដែលផលិតពីគ្រាប់ធញ្ញជាតិចម្រាញ់ ដូចជានំបុ័ងពណ៌ស នំប៉ាស្ទី និងអាហាររហ័ស មានកម្រិតកាបូអ៊ីដ្រាតខ្ពស់ និងកម្រិតប្រូតេអ៊ីន សរសៃ និងវីតាមីនទាប។ កាបូអ៊ីដ្រាតសាមញ្ញក្នុងអាហារទាំងនេះត្រូវបានបំលែងទៅជាស្ករយ៉ាងងាយ ដែលនាំឱ្យមានការកកើតខ្លាញ់លើសនិងការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាម។ នេះជំរុញឱ្យខួរក្បាល បណ្តាលឱ្យមានការចង់បរិភោគ និងកើនហានិភ័យនៃការបរិភោគច្រើនពេក។ ការបរិភោគគ្រាប់ធញ្ញជាតិចម្រាញ់ច្រើនពេកពាក់ព័ន្ធនឹងជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមប្រភេទទី ២។ សន្ទស្សន៍ glycemic ខ្ពស់នៃអាហារទាំងនេះបង្កើនហានិភ័យនៃភាពស៊ាំអាំងស៊ុយលីន និងបង្កើនកម្រិត triglyceride ក្នុងឈាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់មុខងារសរសៃឈាមបេះដូង។ លើសពីនេះទៅទៀត គ្រាប់ធញ្ញជាតិចម្រាញ់ច្រើនប្រភេទត្រូវបានបន្ថែមជាតិផ្អែមដើម្បីធ្វើឱ្យមានរសជាតិកាន់តែឆ្ងាញ់។ កម្រិតស្ករខ្ពស់អាចបង្កើនហានិភ័យនៃភាពធាត់និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀត។ អ្នកគួរបង្កើនការបរិភោគគ្រាប់ធញ្ញជាតិទាំងមូល ដោយសារគ្រាប់ធញ្ញជាតិទាំងមូលដែលមិនត្រូវបានចម្រាញ់រក្សាបាននូវកន្ទក់និងពន្លករបស់វា ធ្វើឱ្យវាសម្បូរទៅដោយសរសៃ ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗ។ ប្រភេទទូទៅមួយចំនួនរួមមានអង្ករសម្រូប សណ្តែកបាឡេ quinoa ក៏មានប្រូតេអ៊ីនខ្ពស់និងនំបុ័ងគ្រាប់ធញ្ញជាតិ។ ពួកវាមានកាបូអ៊ីដ្រាតស្មុគស្មាញដែលត្រូវការពេលយូរជាងដើម្បីរំលាយ ដែលអនុញ្ញាតឱ្យមានការបញ្ចេញស្ករបន្តិចម្តងៗ និងរក្សាកម្រិតស្ករក្នុងឈាមឱ្យមានស្ថេរភាព។ សរសៃដែលរលាយបានក្នុងគ្រាប់ធញ្ញជាតិគ្រាប់ពេញ( ទាំងមូល) ជួយកាត់បន្ថយកូឡេស្តេរ៉ូល LDL ដែលបង្កគ្រោះថ្នាក់ ដែលកាត់បន្ថយហានិភ័យនៃជំងឺរឹងសរសៃឈាម […]

ប្រែសម្រួល ៖ លន ស្រស់ ទឹកដោះគោ និង គ្រាប់ធញ្ញជាតិមានជីវជាតិនិងសម្បូរខ្លាញ់ល្អចំពោះសុខភាព។ វាក៏មានក្លិនឈ្ងុយឆ្ងាញ់និងរសជាតិពេញចិត្តផងដែរ។ តើទឹកដោះគោ និងគ្រាប់ធញ្ញជាតិអាចជំនួសទឹកធម្មតាក្នុងការប្រើប្រាស់ប្រចាំថ្ងៃបានដែរឬទេ? ចម្លើយ៖ មនុស្សជាច្រើនចាត់ទុកទឹកដោះគោនិងគ្រាប់ធញ្ញជាតិជាអាហារជំនួសដែលមានសក្តានុពល ជាពិសេសស្ត្រីមានផ្ទៃពោះដែលបារម្ភអំពីការកើនទម្ងន់លឿន។ ទឹកដោះគោនិងគ្រាប់ធញ្ញជាតិជាទូទៅបានមកពីគ្រឿងផ្សំធម្មជាតិដូចជា សណ្តែកសៀង សណ្តែកបាយ អាល់ម៉ុន ផ្លែថ្នូត អង្ករសពោត ឬសណ្តែកដី។ វាសម្បូរទៅដោយប្រូតេអ៊ីនពីរុក្ខជាតិ ខ្លាញ់ល្អ សរសៃអាហារ វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះទៀត ទឹកដោះគោ និង គ្រាប់ធញ្ញជាតិជាធម្មតាមានកម្រិតស្ករទាប មានរសជាតិឆ្ងាញ់ និងងាយស្រួលពិសា។ ទោះជាយ៉ាងណាក៏ដោយ ទឹកដោះគោ និង គ្រាប់ធញ្ញជាតិមិនគួរជំនួសទឹកធម្មតាឬក្រុមអាហារផ្សេងទៀតទេ ហើយក៏មិនគួរជំនួសការប្រើប្រាស់ទឹកប្រចាំថ្ងៃដែរ។ របបអាហារដែលមានតុល្យភាពត្រូវការការបរិភោគចម្រុះរួមមានប្រូតេអ៊ីនសត្វ (សាច់ ត្រី ពង ផលិតផលទឹកដោះគោ) ប្រូតេអ៊ីនរុក្ខជាតិ (សណ្តែក គ្រាប់ធញ្ញជាតិ ធញ្ញជាតិ) វីតាមីននិងសារធាតុរ៉ែពីផ្លែឈើនិងបន្លែ និងខ្លាញ់ល្អពីប្រភពដូចជាប្រេងរុក្ខជាតិ ត្រីសាលម៉ុន និងគ្រាប់ធញ្ញជាតិ។ ការរក្សាតុល្យភាពរវាងប្រូតេអ៊ីនសត្វនិងរុក្ខជាតិធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់នៃអាស៊ីតអាមីណូសំខាន់ៗដែលចាំបាច់សម្រាប់ការអភិវឌ្ឍរាងកាយទាំងមូល។ ទោះបីជាមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភ គ្រាប់ធញ្ញជាតិមានបរិមាណខ្លាញ់អាស៊ីតច្រើន—ទាំងខ្លាញ់ឆ្អែតនិងមិនឆ្អែត។ ការបរិភោគច្រើនពេកអាចនាំឱ្យឡើងទម្ងន់និងធាត់ ហើយការប្រើប្រាស់ទឹកដោះគោគ្រាប់ធញ្ញជាតិច្រើនពេកអាចរំខានដល់តុល្យភាពអាហារូបត្ថម្ភ។ […]

ប្រែសម្រួល ៖ លន ស្រស់ ការចែករំលែកគ្រែជាមួយអ្នកដែលដេកស្រមុកអាចជាបញ្ហាប្រឈមជាប់លាប់។ វាក៏ជាបញ្ហាទូទៅផងដែរ — ទិន្នន័យបង្ហាញថា រហូតដល់ពាក់កណ្ដាលនៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកស្រែកជាទៀងទាត់ ហើយដៃគូរបស់ពួកគេអាចរងទុក្ខដោយសារវា។ ប្រសិនបើអ្នកកំពុងពិបាកគេងដោយសារសំឡេងរំខាន អ្នកជំនាញនិយាយថា ជំហានដំបូងដើម្បីទទួលបានការសម្រាកគឺត្រូវយល់ពីមូលហេតុដែលបណ្ដាលឱ្យមានសំឡេងនោះ។ អ្វីដែលបណ្ដាលឱ្យមានការស្រមុក? នៅពេលសាច់ដុំដែលរក្សាផ្លូវដង្ហើមរបស់អ្នកឱ្យនៅបើកចំហបានធូរស្រាលនៅពេលអ្នកគេង ផ្លូវដង្ហើមរបស់អ្នកអាចតូចចង្អៀត បណ្ដាលឱ្យជាលិកាទន់នៅក្នុងបំពង់កញ័រជាមួយនឹងដង្ហើមនីមួយៗ នេះបើតាមលោក Daniel Vena សាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រគេងនៅសាលាវេជ្ជសាស្ត្រ Harvard។ “សាច់ដុំទាំងនោះគេងនៅពេលអ្នកគេង” លោកវេជ្ជបណ្ឌិត Vena បាននិយាយ។ វាពន្យល់ពីមូលហេតុដែលមនុស្សជាញឹកញាប់ស្រែកបន្ទាប់ពីផឹកគ្រឿងស្រវឹង ដែលធ្វើឱ្យសាច់ដុំដូចគ្នាមានភាពធូរស្រាល។ មនុស្សដែលមានទម្ងន់លើសឬធាត់មានទំនោរស្រែក ព្រោះជាលិកាបន្ថែមនៅក្នុងអណ្ដាតនិងបំពង់កអាចរារាំងលំហូរខ្យល់ នេះបើតាមលោកវេជ្ជបណ្ឌិត Vena។ ការស្ទះច្រមុះក៏អាចបង្រួមផ្លូវដង្ហើមរបស់អ្នកផងដែរ ដែលជាមូលហេតុដែលមនុស្សមួយចំនួនស្រមុកដោយសារផ្ដាសាយ ឬអាឡែកហ្សី នេះបើតាមលោកស្រីវេជ្ជបណ្ឌិត Kuljeet K Gill សាស្ត្រាចារ្យជំនួយការផ្នែកវេជ្ជសាស្ត្រគេងនៅសាលាវេជ្ជសាស្ត្រ Northwestern University Feinberg។ សម្រាប់ដៃគូដែលស្រមុកជាទៀងទាត់ ជំហានដំបូងគឺត្រូវលុបចោលជំងឺ sleep apnoea។ នេះគឺជាស្ថានភាពដែលអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែលកើតឡើងនៅពេលផ្លូវដង្ហើមបិទគ្រប់គ្រាន់ក្នុងពេលគេង ដែលរារាំងលំហូរខ្យល់ ផ្អាកដង្ហើមជាបណ្ដោះអាសន្ន និងបណ្ដាលឱ្យមនុស្សភ្ញាក់ឡើងដោយដងខ្យល់ចូល។ ប្រសិនបើមិនព្យាបាល ជំងឺ sleep apnea […]

ប្រែសម្រួល ៖ លន ស្រស់ ការមិនបរិភោគអាហារពេលព្រឹកដោយសារតែអត់ឃ្លាន កាលវិភាគមមាញឹក ឬជំនឿថាវាជួយក្នុងការកាត់បន្ថយទម្ងន់ អាចនាំឱ្យខ្វះជីវជាតិ ដំបៅក្រពះ និងហានិភ័យខ្ពស់នៃបញ្ហាសុខភាពផ្សេងៗ។ លោកស្រីវេជ្ជបណ្ឌិត Nguyen Thi Phuong មកពីនាយកដ្ឋានអាហារូបត្ថម្ភ និងរបបអាហារនៃមន្ទីរពេទ្យ Tam Anh General Hospital នៅទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតប្រចាំថ្ងៃ។ លោកស្រីបានពន្យល់ថា ការមិនបរិភោគអាហារពេលព្រឹកជាទៀងទាត់អាចមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព រួមទាំងហានិភ័យដូចខាងក្រោម៖ ១. អស់កម្លាំង អាហារពេលព្រឹកផ្តល់សារធាតុចិញ្ចឹមនិងថាមពលសំខាន់ៗសម្រាប់ខួរក្បាលនិងរាងកាយដើម្បីដំណើរការបានត្រឹមត្រូវ។ ប្រសិនបើគ្មានវា ចលនាមេតាបូលីសនឹងយឺត នាំឱ្យមានការអស់កម្លាំង ខ្វះការយកចិត្តទុកដាក់ និងពិបាកផ្តោតអារម្មណ៍និងចងចាំ។ ២. ជំងឺធាត់ មនុស្សជាច្រើនជឿថាការមិនបរិភោគអាហារពេលព្រឹកជួយក្នុងការកាត់បន្ថយទម្ងន់។ ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Phuong( ភឿង)  ពន្យល់ថាចនេះគឺជាការយល់ច្រឡំ។ តាមពិត ការមិនបរិភោគអាហារពេលព្រឹកជារឿយៗនាំឱ្យឃ្លានកាន់តែខ្លាំង ដែលបណ្តាលឱ្យបរិភោគអាហារពេលថ្ងៃត្រង់និងពេលល្ងាចច្រើនជាង ឬទទួលទានអាហារសម្រន់រវាងពេលអាហារដើម្បីទូទាត់សារធាតុចិញ្ចឹមដែលបាត់បង់ ដែលអាចនាំឱ្យទទួលកាឡូរីច្រើនហួស ហើយនិងបណ្តាលឱ្យឡើងទម្ងន់ក្នុងរយៈពេលវែង។ ៣. បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ អាហារពេលព្រឹកជួយចាប់ផ្តើមដំណើរការមេតាបូលីសនិងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានលំនឹង។ ការមិនបរិភោគអាហារពេលព្រឹកអាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមទាបជាបណ្តោះអាសន្ន ដែលជំរុញឱ្យរាងកាយបញ្ចេញអរម៉ូនដើម្បីស្តារតុល្យភាព។ ការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាមទាំងនេះអាចបង្កើនភាពស៊ាំអាំងស៊ុយលីន ដែលជាកត្តាហានិភ័យសំខាន់សម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២។ […]

ប្រែសម្រួល ៖ លន ស្រស់ ប្រសិនបើអ្នករកមើលព័ត៌មានអំពីទម្លាប់គេងល្អតាមបណ្តាញសង្គម អ្នកអាចនឹងប្រទះឃើញការផ្សាយជាច្រើនដែលអះអាងថាស្ត្រីត្រូវការគេងច្រើនជាងបុរស – មានខ្លះទៀតថាត្រូវការគេង “ច្រើនខុសប្រក្រតី”។ ហេតុផលដែលលើកឡើងមានភាពខុសៗគ្នា រួមមានភាពខុសគ្នានៃអ័រម៉ូន និងគំនិតដែលថាស្ត្រីមានខួរក្បាលដែលដំណើរការលឿនជាងបុរស។ តាមការពិត យើងមិនមានការស្រាវជ្រាវណាមួយដែលអាចបញ្ជាក់ថាការអះអាងទាំងនេះពិតជាត្រឹមត្រូវឡើយ។ “មិនមានភស្តុតាងណាដែលបង្ហាញថាមានមូលហេតុជីវសាស្ត្រជាមូលដ្ឋានដែលស្ត្រីត្រូវការគេងច្រើនជាងនោះទេ” នេះជាសម្តីរបស់វេជ្ជបណ្ឌិត Suzanne Bertisch ជាគ្រូពេទ្យឯកទេសផ្នែកវិបត្តិដំណេកនៅមន្ទីរពេទ្យ Brigham and Women’s ក្នុងទីក្រុងបូស្តុន។ ជាមធ្យម ស្ត្រីពិតជាចំណាយពេលនៅលើគ្រែច្រើននាទីជាងបុរសរាល់យប់ ប៉ុន្តែនោះមិនមានន័យថាពួកគេត្រូវការគេងច្រើនជាងនោះទេ។ បុរសនិងស្ត្រីគេងខុសគ្នា មានការសិក្សាតិចតួចប៉ុណ្ណោះដែលបានវាយតម្លៃពីភាពខុសគ្នានៃរយៈពេលគេងរវាងបុរសនិងស្ត្រី។ ក្នុងការសិក្សាដ៏សំខាន់មួយពីឆ្នាំ២០១៣ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យស្ទង់មតិពីមនុស្សពេញវ័យជាង៥៦,០០០នាក់នៅសហរដ្ឋអាមេរិក។ នៅពេលអ្នកចូលរួមត្រូវបានសួរថាតើពួកគេចំណាយពេលយ៉ាងដូចម្តេចក្នុងរយៈពេល២៤ម៉ោងកន្លងមក ស្ត្រីបានរាយការណ៍ថាបានចំណាយពេលគេងជាមធ្យម១១នាទីច្រើនជាងបុរសនៅយប់មុន។ ប៉ុន្តែ នេះមិនមានន័យថាស្ត្រីពិតជាបានគេងអស់១១នាទីច្រើនជាងបុរសនោះទេ។ ដូចដែលការសិក្សាបានពន្យល់ ពេលវេលាដែលអ្នកចូលរួមបានរាយការណ៍ក៏រួមបញ្ចូលទាំងនាទីដែលពួកគេបានព្យាយាមគេងផងដែរ – ហើយស្ត្រីងាយនឹងជួបបញ្ហាដេកមិនលក់ច្រើនជាងបុរស នេះបើតាមការលើកឡើងរបស់ Rebecca Robbins ជាអ្នកវិទ្យាសាស្ត្រផ្នែកការគេង និងជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រហាវឺដ។ ការសិក្សានៅឆ្នាំ២០១៣ក៏បានរកឃើញផងដែរថា ស្ត្រីមានភាពងាយនឹងរាយការណ៍ពីការរំខានដំណេកដោយសារការថែទាំអ្នកដទៃ ជាពិសេសកុមារ ច្រើនជាងបុរសប្រហែលប្រាំដង។ ការស្រាវជ្រាវបង្ហាញថាស្ត្រីទទួលបានគុណភាពគេងទាបជាងបុរសជាមធ្យម មិនថាពួកគេជាអ្នកថែទាំឬអត់នោះទេ។ ក្នុងការស្ទង់មតិតាមអ៊ីនធឺណិតមួយនៅឆ្នាំ២០២៣ ដែលមានមនុស្សពេញវ័យជាង២,០០០នាក់ពីសម្ព័ន្ធវេជ្ជសាស្ត្រដំណេកអាមេរិក អ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីងាយនឹងនិយាយថាពួកគេកម្រភ្ញាក់ឡើងដោយមានអារម្មណ៍ស្រស់ស្រាយ ប្រហែលពីរដងច្រើនជាងបុរស។ អ្វីដែលធ្វើឱ្យស្ត្រីគេងមិនបានល្អ ចំពោះមូលហេតុដែលស្ត្រីងាយគេងមិនល្អជាងបុរស […]

ប្រែសម្រួល ៖ លន ស្រស់ សិង្ហបុរី៖ អ្នកជំនាញព្យាបាលសត្វ និងម្ចាស់សត្វចិញ្ចឹមកំពុងលើកឡើងពីក្ដីកង្វល់លើការអះអាងថា ដំថ្នាំបន្តក់ភ្នែកដែលអាចរកទិញបានតាមទីផ្សារអាចព្យាបាលជំងឺភ្នែកឡើងបាយក្នុងឆ្កែ ថ្នាំបន្តក់ភ្នែកដែលមានផ្ទុកសារធាតុ lanosterol ងាយស្រួលរកទិញបានតាមអនឡាញ និងនៅតាមគ្លីនិកសត្វនៅប្រទេសសិង្ហបុរី ហើយកំពុងត្រូវបានផ្សព្វផ្សាយដោយម៉ាកផលិតផលផ្សេងៗថាជាការព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ជំងឺភ្នែកឡើងបាយ។ ជំងឺភ្នែកឡើងបាយកើតឡើងនៅពេលដែលកែវភ្នែករបស់ឆ្កែក្លាយជាល្អក់ រារាំងពន្លឺមិនឱ្យទៅដល់រេទីន ដែលអាចនាំឱ្យខ្វាក់ភ្នែក។ អ្នកស្រាវជ្រាវ និងអ្នកព្យាបាលសត្វបានប្រាប់ CNA ថា ការប្រើថ្នាំបន្តក់ភ្នែកនេះអាចពន្យារពេលវះកាត់ ដែលពួកគេបាននិយាយថាជាជម្រើសព្យាបាលតែមួយគត់សម្រាប់ជំងឺភ្នែកឡើងបាយ ហើយគ្មានភស្តុតាងវិទ្យាសាស្ត្ររឹងមាំដែលគាំទ្រប្រសិទ្ធភាពនៃថ្នាំបន្តក់ភ្នែក lanosterol ក្នុងការព្យាបាលស្ថានភាពនេះឡើយ។ ភាពពេញនិយមនៃ lanosterol ដែលជាសមាសធាតុគីមីមួយ ដើម្បីជាការព្យាបាលជំងឺភ្នែកឡើងបាយបានចាប់ផ្ដើមពីការសិក្សាមួយក្នុងឆ្នាំ២០១៥ ដែលបានលើកឡើងថាវាអាចរំលាយភ្នែកឡើងបាយ។ ទោះយ៉ាងណា បណ្ឌិត Sara Thomasy សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Davis បានប្រាប់ CNA ថា ការសិក្សានោះបានប្រើ “របៀបវាយតម្លៃអត្តនោម័ត” ហើយខ្វះការផ្ទៀងផ្ទាត់វិទ្យាសាស្ត្ររឹងមាំ។ បណ្ឌិត Thomasy ដែលស្ថិតនៅក្នុងផ្នែកជំងឺភ្នែក និងវិទ្យាសាស្ត្រចក្ខុវិស័យនៃសាកលវិទ្យាល័យនោះ ក៏បានចង្អុលបង្ហាញផងដែរថា lanosterol មានភាពរលាយក្នុងទឹកតិចតួច ដែលកម្រិតសមត្ថភាពរបស់វាក្នុងការជ្រាបចូលទៅក្នុងភ្នែក និងទៅដល់កញ្ចក់ភ្នែកដែលជាកន្លែងជំងឺភ្នែកឡើងបាយកើតឡើង។ ការស្រាវជ្រាវបន្ថែមក៏បានបដិសេធប្រសិទ្ធភាពនៃ lanosterol ដែរ នេះបើតាមការនិយាយរបស់អ្នកជំនាញផ្នែកភ្នែករបស់សត្វ […]

ប្រែសម្រួល៖ លន ស្រស់ វាចាប់ផ្តើមជាមួយនឹងការរំខានតិចតួច។ ការលេចទឹកនោមដោយចៃដន្យពេលហាត់ប្រាណ ឬក្អក។ ការបញ្ចេញខ្យល់ដោយមិនដឹងខ្លួនពេលលើកទំនិញ។ ការរួមភេទមានអារម្មណ៍មិនពេញចិត្ត។ ប៉ុន្តែសម្រាប់ស្ត្រីខ្លះ សញ្ញាតូចតាចនៃបញ្ហាសាច់ដុំបាតគូទទាំងនេះអាចកើនឡើងទៅជាបញ្ហាធ្ងន់ធ្ងរ។ ស្ត្រីម្នាក់បានប្រើក្រដាសអនាម័យរហូតដល់ទៅ១០ដុំក្នុងមួយសប្តាហ៍ក្នុងការព្យាយាមគ្រប់គ្រងការលេចទឹកនោម។ ស្ត្រីផ្សេងទៀតរកឃើញថាស្បូនទាំងមូលរបស់ពួកគេបានផុសចេញមកក្រៅរាងកាយ – ដែលជាស្ថានភាពអាចកើតឡើងនៅពេលសាច់ដុំបាតគូទខ្សោយពេកមិនអាចរក្សាវាឱ្យនៅនឹងកន្លែង។ ទាំងនេះជាករណីពិតដែលអ្នកជំនាញបានជួបប្រទះនៅពេលបញ្ហាបាតគូទមិនត្រូវបានព្យាបាល។ ទោះយ៉ាងណា ស្ត្រីជាច្រើនរងទុក្ខដោយស្ងៀមស្ងាត់ – ដោយមានការអាម៉ាស់ ឬមិនប្រាកដថាត្រូវស្វែងរកជំនួយនៅកន្លែងណា។ ប៉ុន្តែដំណឹងល្អគឺថា ដូចក្រុមសាច់ដុំផ្សេងទៀតដែរ សាច់ដុំបាតគូទរបស់អ្នកអាចពង្រឹងបាន។ មិនថាអ្នកស្ថិតក្នុងវ័យម្ភៃឆ្នាំ ក្រោយពេលមានគភ៌ ឬក្រោយពេលអស់រដូវនោះទេ វាមិនដែលឆាប់ពេក ឬយឺតពេកទេក្នុងការផ្តល់ការថែទាំនិងយកចិត្តទុកដាក់ដល់សាច់ដុំសំខាន់ទាំងនេះ។ សាច់ដុំពហុកិច្ចការដែលទ្រទ្រង់សរីរាង្គច្រើន នៅក្នុងស្ត្រី បាតគូទគឺជាក្រុមសាច់ដុំនិងជាលិកាសន្ធានដែលទ្រទ្រង់ប្លោកនោម ស្បូន និងពោះវៀន។ សាច់ដុំទាំងនេះបង្កើតជា “ព្រូន” លាតសន្ធឹងពីឆ្អឹងប៊ិចទៅឆ្អឹងកន្ទុយ។ “ស្រមៃថាវាដូចជាមានចានរឹងមាំមួយដើម្បីទ្រទ្រង់សរីរាង្គទាំងអស់របស់អ្នកនៅនឹងកន្លែង” នេះជាសម្ដីរបស់វេជ្ជបណ្ឌិត Jay Lim ជាគ្រូពេទ្យពិគ្រោះជំងឺតម្រងនោមនៅមន្ទីរពេទ្យ PanAsia Surgery។ “មុខងារសំខាន់មួយរបស់បាតគូទគឺរក្សាស៊ុបវ៉ាល់ (នៅក្នុងអាងត្រគាក) ឱ្យបិទជិត ដើម្បីការពារការលេចទឹកនោមនៅពេលអ្នកក្អក កណ្តាស់ ឬលើករបស់ធ្ងន់។” ជំងឺទឹកនោមលេចដោយសម្ពាធ – ពេលទឹកនោមលេចដោយមិនដឹងខ្លួនក្នុងពេលធ្វើសកម្មភាពដែលបង្កើនសម្ពាធក្នុងពោះ – គឺជាបញ្ហាទូទៅបំផុតដែលរំខានដល់ស្ត្រីនៅសិង្ហបុរី លោកបានប្រាប់ […]

ប្រែសម្រួល៖ ស-សម្បត្តិ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ដែលបានធ្វើការប្តេជ្ញាចិត្តក្នុងឱកាសឆ្នាំថ្មីដើម្បីកាត់បន្ថយទម្ងន់ ហាត់ប្រាណ ឬញ៉ាំអាហារឱ្យបានល្អប្រសើរ នេះគឺជាហេតុផលមួយទៀតដែលអ្នកគួរតែបន្តធ្វើវា៖ ការធ្វើបែបនេះអាចការពារបេះដូងរបស់អ្នក។ ជំងឺបេះដូងគឺជាមូលហេតុចម្បងនៃការស្លាប់នៅសហរដ្ឋអាមេរិក។ ទម្លាប់មិនល្អដូចជាការជក់បារី របបអាហារមិនល្អ និងការរស់នៅអសកម្មអាចបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំងឺយូរមុនពេលរោគសញ្ញាលេចចេញមក។ ទម្លាប់ទាំងនេះ “នឹងមិនសម្លាប់អ្នកនៅថ្ងៃបន្ទាប់ទេ” ប៉ុន្តែវាអាចកំណត់ថាតើអ្នកនឹងរស់នៅបានល្អប៉ុណ្ណានៅទសវត្សរ៍ចុងក្រោយនៃជីវិតរបស់អ្នក នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ឃីឡា ឡារ៉ា-ប្រៃធីនជឺ ជាគ្រូពេទ្យជំនាញបេះដូង និងជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌល Mayo Clinic នៅរ៉ូចេស្ទើរ រដ្ឋមីនីសូតា។ “ប្រសិនបើអ្នកនិយាយថាអ្នកនឹងដើរកម្សាន្តនៅភ្នំដូឡូមីតនៅពេលចូលនិវត្តន៍ តើអ្នកកំពុងធ្វើអ្វីឥឡូវនេះដើម្បីត្រៀមខ្លួន?” លោកស្រីបានមានប្រសាសន៍។ ១-ជាដំបូង ត្រូវពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់អ្នក វេជ្ជបណ្ឌិតអាចប្រើប្រាស់សម្ពាធឈាម កូឡេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកដើម្បីព្យាករណ៍ហានិភ័យនៃជំងឺបេះដូង និងស្នើនូវការព្យាបាលដែលអាចធ្វើទៅបាន។ ដូច្នេះ សូមចាប់ផ្តើមដោយទៅជួបគ្រូពេទ្យថែទាំសុខភាពបឋមរបស់អ្នកដើម្បីពិនិត្យមើលលេខទាំងនេះ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត សាឌីយ៉ា ខាន់ ជាគ្រូពេទ្យជំនាញបេះដូងផ្នែកបង្ការនៅសាលាវេជ្ជសាស្ត្រហ្វាញបឺកនៃសាកលវិទ្យាល័យណតវែស្ទឺន។ ការទៅជួបគ្រូពេទ្យថែទាំសុខភាពបឋមក៏ផ្តល់ឱកាសដើម្បីពិភាក្សាអំពីគោលដៅសុខភាពរបស់អ្នកផងដែរ។ អ្នកអាចពិភាក្សាអំពីអ្វីដែលអាចរារាំងអ្នកមិនឱ្យសម្រេចគោលដៅទាំងនោះ និងរៀបចំផែនការសម្រាប់ការផ្លាស់ប្តូរ។ “វាអាចមានអារម្មណ៍ថាច្រើនពេកប្រសិនបើអ្នកព្យាយាមធ្វើវាទាំងអស់ក្នុងពេលតែមួយ” វេជ្ជបណ្ឌិត ខាន់ បានមានប្រសាសន៍។ ប៉ុន្តែអ្នកអាចពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីការចាប់ផ្តើមជាមួយនឹងអ្វីដែលងាយស្រួលបំផុត ឬការផ្លាស់ប្តូរណាដែលនឹងធ្វើឱ្យមានភាពខុសប្លែកច្រើនបំផុត។ ២-ប្រសិនបើអ្នកជក់បារី សូមព្យាយាមឈប់ ការជក់បារីគឺជាមូលហេតុនៃការស្លាប់ប្រហែលមួយភាគបីទាក់ទងនឹងជំងឺបេះដូង បើយោងតាមសមាគមបេះដូងអាមេរិក។ ការជក់បារីបង្កឱ្យមានការរលាក បង្កើនការកកស្ទះ និងធ្វើឱ្យការកកស្ទះនោះងាយនឹងផ្ទុះ និងបង្កើតកំណកឈាម […]

ប្រែសម្រួល៖ ស្រីស្រស់ ខ្ញុំមិនបានញ៉ាំអាហារពេលព្រឹកមុនពេលចាប់ផ្តើមសរសេរអត្ថបទនេះទេ។ ប៉ុន្តែខ្ញុំបានផ្តល់អាហារដល់កូនទាំងបីនាក់របស់ខ្ញុំមុនពេលបញ្ជូនពួកគេទៅសាលា។ ជាក់ស្តែង ខ្ញុំដឹងថាអាហារពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់កុមារ រហូតដល់ប្តីខ្ញុំនិងខ្ញុំបានដាក់អាហារឱ្យកូនស្រីវិទ្យាល័យរបស់យើងនៅមុខកញ្ចក់លាបម៉េកអាប់របស់នាង ដូចជានាងជាព្រះរាជវង្សានុវង្សអញ្ចឹង ដើម្បីឱ្យប្រាកដថានាងញ៉ាំ។ ចំណែកយើងទាំងពីរនាក់វិញ? យើងផឹកតែកាហ្វេប៉ុណ្ណោះ។ យើងពិតជាមិនមែននៅម្នាក់ឯងទេ។ មនុស្សពេញវ័យជាច្រើនរំលងអាហារពេលព្រឹក ដោយសារតែពួកគេប្រញាប់ប្រញាល់ ឬរវល់ពេក ឬគ្រាន់តែមិនឃ្លានពេលទើបភ្ញាក់ពីគេងពេលព្រឹក។ តើវាពិតជាសំខាន់មែនទេ? ទស្សនៈទូទៅពីអ្នកជំនាញគឺថាអាហារពេលព្រឹក – ដែលល្អបំផុតគួរមានការរួមបញ្ចូលគ្នារវាងប្រូតេអ៊ីន សរសៃ និងខ្លាញ់ – ជួយធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកមានលំនឹង ផ្តល់ថាមពល និងធ្វើឱ្យអ្នកឆ្អែត ដូច្នេះអ្នកមិនសូវទំនងនឹងញ៉ាំច្រើនពេកនៅពេលក្រោយទៀតទេ។ “ប៉ុន្តែប្រហែលជាមានអ្វីផ្សេងទៀតដែលសមស្របសម្រាប់អ្នក” នេះជាសម្តីរបស់ Lindsay Malone ដែលជាគ្រូបង្រៀននៅក្នុងនាយកដ្ឋានអាហារូបត្ថម្ភនៃសាលាវេជ្ជសាស្ត្រ Case Western Reserve University និងជាអ្នកជំនាញអាហារូបត្ថម្ភ។ “តើខ្ញុំជាអ្នកណាទៅដែលត្រូវប្រាប់អ្នកណាម្នាក់ថាពួកគេត្រូវតែញ៉ាំអាហារពេលព្រឹក បើពួកគេមិនចង់ញ៉ាំនោះ?” គន្លឹះគឺត្រូវស្តាប់រាងកាយរបស់អ្នក។ អ្នកប្រហែលជាគិតថាអ្នកមានអារម្មណ៍ល្អដោយមិនញ៉ាំអាហារពេលព្រឹក ប៉ុន្តែអាចមានផលវិបាកដែលអ្នកមិនបានយកចិត្តទុកដាក់។ មុនពេលអ្នកបន្តរំលងវា នេះជាចំណុចមួយចំនួនដែលត្រូវពិចារណា។ តើអ្នកមិនឃ្លាននៅពេលព្រឹកមែនទេ? ប្រសិនបើអ្នកញ៉ាំឬទទួលទានអាហារស្រាលជិតពេលចូលគេង រាងកាយរបស់អ្នកប្រហែលជានៅតែបន្តរំលាយអាហារពីយប់មុន។ លំនាំមួយកើតឡើង៖ អ្នករំលងអាហារពេលព្រឹក ប៉ុន្តែសងកាឡូរីដែលបាត់បង់នៅពេលក្រោយក្នុងថ្ងៃ។ “ហើយបន្ទាប់មកអ្នកអាចនឹងញ៉ាំមួយភាគបីនៃកាឡូរីរបស់អ្នកដោយទទួលទានអាហារស្រាលបន្ទាប់ពីអាហារពេលល្ងាច” នេះជាសម្តីរបស់ Malone។ ការឱ្យរាងកាយរបស់អ្នករំលាយអាហារច្រើនពេលដែលវាគួរតែសម្រាក អាចនាំឱ្យគេងមិនលក់និងឡើងទម្ងន់ […]

ប្រែសម្រួល៖ស្រីស្រស់ មនុស្សដែលមានខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេសនៅតំបន់ចង្កេះ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីជាគ្មានកត្តាហានិភ័យផ្សេងទៀតក៏ដោយ។ ការកាត់បន្ថយទម្ងន់លើសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការកាត់បន្ថយទម្ងន់គឺការបរិភោគអាហារឱ្យបានសមតុល្យ គ្រប់គ្រងបរិមាណអាហារ និងបង្កើនសកម្មភាពរាងកាយ។ កុំព្យាយាមកាត់បន្ថយទម្ងន់លឿនពេក – របបអាហារបែបនិយមភាគច្រើនមិនមានភាពជាក់ស្តែងទេ។ វាពិបាកក្នុងការអនុវត្តរយៈពេលវែង និងអាចមានផលប៉ះពាល់ដល់សុខភាព។ ការកាត់បន្ថយទម្ងន់យឺតៗ ប្រហែល ១-២ ផោន (រវាងកន្លះគីឡូ និងមួយគីឡូ) ក្នុងមួយសប្តាហ៍ គឺមានសុខភាពល្អជាង ហើយអ្នកទំនងជាអាចរក្សាទម្ងន់បានយូរ។ គន្លឹះសម្រាប់គ្រប់គ្រងទម្ងន់របស់អ្នក៖ ១. កុំរំលងពេលអាហារ។ ចាប់ផ្តើមថ្ងៃជាមួយអាហារពេលព្រឹកដែលមានសុខភាពល្អ។ ការបរិភោគអាហារ៣ពេលក្នុងមួយថ្ងៃជួយឱ្យរាងកាយមានថាមពលដែលត្រូវការ និងការពារការឃ្លាន។ ២. គ្រប់គ្រងទំហំដែលត្រូវបរិភោគ។ ប្រើចានស្តង់ដារទំហំ ៩ អ៊ីញ ជៀសវាងការប្រើចានធំជាងនេះ។ ៣. បរិភោគនៅពេលឃ្លាន។ ជៀសវាងការបរិភោគដើម្បីកម្សាន្ត ឬដោយសារតែអផ្សុក ឬធ្លាក់ទឹកចិត្ត។ ដើរលេង ឬធ្វើអ្វីមួយដែលអ្នកចូលចិត្តជំនួសវិញ។ ៤. ទាញយកកំណត់ត្រាអាហារ Croí និងបំពេញវាក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ៥. កំណត់ការបរិភោគស្ករ និងនំ។ បង្អែមមានកាឡូរីច្រើន និងសារជាតិចិញ្ចឹមតិច។ ៦. ផឹកទឹកឱ្យបានច្រើន។ ព្យាយាមផឹកទឹកយ៉ាងតិច […]