ដោយ៖តុលា សហរដ្ឋអាម៉េរិកនឹងប្រកាសកញ្ចប់ជំនួយថ្មី ៣០០លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅថ្ងៃពុធទី ៣១ ខែឧសភា ខណៈនឹងរួមបញ្ចូលគ្រាប់កាំជ្រួចសម្រាប់ប្រព័ន្ធការពារដែនអាកាសPatriot ។ នេះបើយោងទៅតាមមន្រ្តីអាម៉េរិកប្រាប់ទៅកាន់ប្រភពសំឡេងសហរដ្ឋអាម៉េរិក ឬហៅថាVoice of America។ កញ្ចប់ជំនួយនេះក៏រួមបញ្ចូលទាំងមីស៊ីលសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងគ្រាប់រំសេវ, រថក្រោះ និងអាវុធប្រឆាំងពាសដែកជាច្រើនទៀត ក្រៅតែកាំជ្រួចសម្រាប់ MIM-104 Patriot។ គ្រាប់បែកផ្សេងទៀតរួមមានគ្រាប់រ៉ុក្កែតយន្តហោះគ្មានអ្នកបើក...
Read moreដោយ៖តុលា ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានបញ្ជាក់ថា ពេលវេលាវាយបកផ្តួលរុស្ស៊ីដើម្បីរំដោះទឹកដីដែលរុស្ស៊ីលេបយកនោះវាបានមកដល់ហើយ ទាំងកម្លាំងទ័ព និងគ្រាប់រំសេវក៏បានរៀបចំរួចរាល់ហើយដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយបែបនេះកាលពីយប់ថ្ងៃចន្ទ ទី ២៩ខែឧសភា ឆ្នាំ២០២៣។ យោងតាមប្រភពដកស្រង់ពីស៊ីអិនអិន ការសម្រេចចិត្តមួយនេះ ត្រូវបានធ្វើឡើងទៅលើពេលវេលានៃការវាយលុករបស់អ៊ុយក្រែន ខណៈដែលសម្រង់សម្ដីលោកស្គីបាននិយាយថា “ដូចធម្មតា អគ្គមេបញ្ជាការ និងមេបញ្ជាការនៃទិសដៅប្រតិបត្តិការបានរាយការណ៍ទៅបុគ្គលិកអស់ហើយ”...
Read moreដោយ៖តុលា ត្រីបាឡែនពណ៌សសង្ស័យជាចារកម្មរបស់រុស្ស៊ី ឈ្មោះថា Hvaldimir ត្រូវបានគេរាយការណ៍ជាថ្មីប្រទះឃើញនៅឆ្នេរសមុទ្រស៊ុយអែតឈានចូលសប្តាហ៍នេះ។ ត្រីបាឡែន Beluga ពណ៌សដែលធ្លាប់បានលេចឡើងនៅប្រទេសន័រវេសក្នុងឆ្នាំ ២០១៩ សង្ស័យជាបណ្តាញមច្ឆាចារកម្មបង្ហាត់ដោយកងទ័ពជើងទឹករុស្ស៊ី មានពាក់ខ្សែកបានបង្ហាញខ្លួនឡើងវិញជាថ្មីម្តងទៀតនៅឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត។ អង្គការ OneWhale បាននិយាយថា កាលពីថ្ងៃអាទិត្យវាត្រូវបានគេសង្កេតឃើញនៅ Hunnebostrand ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសស៊ុយអែត។ លោក Sebastian Strand...
Read moreដោយ៖តុលា អាជ្ញាធររុស្ស៊ីរាយការណ៍ថា អ៊ុយក្រែនបានបើកការវាយប្រហារសងសឹកវិញមកលើទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតអគារជាច្រើនខ្នង។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា មនុស្សពីរនាក់បានរងរបួស ដែលម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃអង្គារទី ៣០ ខែឧសភា ឆ្នាំ២០២៣។ អ្នកស្រុកនៅផ្នែកជាច្រើននៃប្លុកផ្ទះល្វែងពីរត្រូវបានជម្លៀសចេញ ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ។ លោក Sobyanin...
Read moreដោយ៖តុលា នាវាចម្បាំងជប៉ុននឹងមកដល់កូរ៉េនៅថ្ងៃចន្ទទី ២៩ ខែឧសភានេះ ដើម្បីចូលរួមជាមួយគ្នាធ្វើសមយុទ្ធទប់ស្កាត់អាវុធប្រល័យលោកកូរ៉េខាងជើង។ នាវាពិឃាត JS Hamagiri របស់ប្រទេសជប៉ុន គ្រោងនឹងមកដល់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍កូរ៉េខាងត្បូងនៅថ្ងៃចន្ទទី ២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងសមយុទ្ធ Eastern Endeavor ២៣ នៅថ្ងៃពុធ...
Read moreដោយ៖តុលា ប្រធានាធិបតីបេឡារុសត្រូវបានគេរាយការណ៍មកថាបានចូលមន្ទីរពេទ្យបន្ទាន់ បន្ទាប់ពីជួបជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃអាទិត្យទី ២៨ ខែឧសភា ឆ្នាំ២០២៣។ Valery Tsepkalo មេដឹកនាំបក្សប្រឆាំងបេឡារុសបាននិយាយលើបណ្តាញតេលេក្រាមថា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីបេឡារុស លោកAlexander Lukashenko ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Central Clinical...
Read moreដោយ៖តុលា មនុស្ស២នាក់បានស្លាប់, ៣១នាក់រងរបួស ក្រោយរុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែនកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។ សារព័ត៌មានអាម៉េរិកស៊ីអិនអិនបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងភាគកណ្តាលប្រទេសអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយរុស្ស៊ីបានបើកការវាយប្រហារទៅលើមន្ទីរពេទ្យ, គ្លីនិកសត្វ និងអគារពាក់ព័ន្ធ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស ដែលរួមមានកុមារអាយុចន្លោះពី ៣ ទៅ...
Read moreដោយ៖តុលា ហ្វូងត្រីបាឡែនពិឃាតបើកការវាយប្រហារទូកក្តោងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអេស្ប៉ាញនៅចុងសប្តាហ៍នេះ បណ្ដាលឲ្យមនុស្សនៅលើទូកមានការចលាចលភ័យព្រលឹងចុងសក់។ យោងតាមសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យសេវាសង្គ្រោះដែនសមុទ្រអេស្ប៉ាញបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ហ្វូងត្រីបាឡែន Orcas ជាច្រើនក្បាលបានអណ្ដែតខ្លួន វាយប្រហារទៅក្នុងសមុទ្រ Mustique ខ្សែទឹក Gibraltar ដោយបានធ្វើឱ្យនាវិកដែលស្ថិតនៅលើទូកនោះចំនួន ៤ នាក់ ភ័យស្លន់ស្លោទាក់ទងអាជ្ញាធរអេស្ប៉ាញដើម្បីសុំជំនួយ។ ជាសំណាងល្អមិនមាននរណាម្នាក់បាត់បង់ជីវិត...
Read moreដោយ៖រតនា អ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល១០គ្រាប់, យន្តហោះគ្មានមនុស្សបើកជាង២០គ្រឿង ក្នុងការវាយប្រហាររបស់រុស្ស៊ីលើសរដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើត។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១០ គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន, យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ២៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២ គ្រឿង។...
Read moreដោយ៖តុលា ភ្នាក់ងារចារកម្មរុស្ស៊ីនិយាយថាបានចាប់ខ្លួនបានជនជាតិអ៊ុយក្រែនចំនួន២នាក់នៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា បន្ទាប់ពីពួកគេបានរៀបចំផែនការប្រុងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ។ សេវាសន្តិសុខរបស់ប្រទេសរុស្ស៊ីដែលហៅកាត់ថា FSB កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីការចាប់ខ្លួនជនជាតិអ៊ុយក្រែនចំនួនពីរនាក់ សង្ស័យជាចារកម្មបរទេស។ ភ្នាក់ងារបានតាមដាន រកឃើញថា ពួកគេមានគម្រោងកំណត់គោលដៅរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស។ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តី “ក្រុមបំផ្លិចបំផ្លាញពីសេវាចារកម្មបរទេសរបស់អ៊ុយក្រែន... បានព្យាយាមបំផ្ទុះខ្សែថាមពលចំនួន ៣០...
Read moreបុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com
Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។