ដោយ៖លនស្រស់ ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ( គ.ស.ក) រៀបចំសិក្ខាសាលាស្តីពី “ កាតព្វកិច្ច និងនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល “ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី ស៊ីន ពុទ្ធារី នាយិកាប្រតិបត្តិនៃ គ .ស.ក ។ សិក្ខាសាលានេះមានការចូលរួមពីលោក ជ័យ រិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូចនិងមធ្យម និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ៣០០នាក់។ សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធនីតិវិធីនៃការធ្វើបច្ចុប្បន្នភាព និងនីតិវិធីផ្សេងៗទៀតស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើតឲ្យមានកិច្ចសន្ទនារវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយ អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសផ្តល់ឳកាសដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងនូវ បញ្ហាប្រឈមរបស់ខ្លួនក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ៕
ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗ មួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន៖ – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤% មក១០ % – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក១០% ឬលើកលែងពន្ធ – ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក ៥០% – ទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍អន្តរជាតិ ក្រោម DTA – ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ ក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា៖ សម្រាប់នីតិបុគ្គលះ ១. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម […]
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ។ ការរៀបចំនិងដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការរៀបចំឲ្យមានការចុះបញ្ជីថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងមិនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឡើយ។ យន្តការនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឳកាសឲ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្មពង្រីកមុខរបរ ជាពិសេសធ្វើឲ្យកម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕
កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកយកប្រធានបទថ្មីមួយទៀតមកធ្វើបទបង្ហាញនិងពិភាក្សានោះគឺ “កាតព្វកិច្ចបង់ពន្ធអាករចំពោះ ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនចំនួនពីររូប រួមមាន លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ។ ក្នុងរយៈកន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក បាននិងកំពុងពង្រីកទីផ្សារ ដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពជាការផ្គត់ផ្គង់ទំនិញ ដោយមានថែមទំនិញរបស់សហគ្រាសឬទំនិញដទៃ ឬផ្តល់ជារង្វាន់ តាមរយៈក្រវិលកំប៉ុង តម្របដប ឬវិធីផ្សេងទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត កាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ ០២៥ សហវ.ស.ណ.ន ស្តីពី កាតព្វកិច្ចបង់ពន្ធអាករចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែបទំនិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញ ក្នុងស្រុក ក្នុងគោលបំណងណែនាំដល់សហគ្រាសអំពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ផ្សេងៗ។ […]
លោកអ្នក ជាម្ទាស់យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជីនិងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយដ្ឋានពន្ធដារទៀតទេ លោកអ្នក អាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មីក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer APP )ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួនដែលមានក្នុងបណ្ណសម្គាល់យានយន្ត(កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន៣ រួមមាន ៖ – បណ្ណសម្គាល់យានយន្ត – អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ៕

គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ២០២៤ អង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារបានរៀបចំបញ្ជរផ្សព្វផ្សាយនិងផ្តល់ព័ត៌មានក្នុងព្រឹត្តិការណ៍សំខាន់ៗឬកម្មវិធីសិក្ខាសាលានានាដោយមានមន្ត្រីពន្ធដាររង់ចាំផ្តល់សេវាពិគ្រោះយោបល់ជូនសាធារណជននិងអ្នកជាប់ពន្ធ សរុបចំនួន១១០លើក ដោយមានសាធារណជននិងអ្នកជាប់ពន្ធមកពិគ្រោះយោបល់ ព្រមទាំងទាញយកឯកសារពាក់ព័ន្ធនឹងពន្ធដារជាទម្រង់ឌីជីថល ( Digital ) ចំនួន ៦៨៦៨ រូប។ លទ្ធផលនេះ បង្ហាញពីការខិតខំ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីកាតព្វកិច្ច សារពើពន្ធ ជាពិសេសការឆ្លើយតបនូវចម្ងល់នានារបស់សាធារណជន និងអ្នកជាប់ពន្ធឲ្យបានកាន់តែទូលំទូលាយ ជិតស្និទ្ធ និងផ្តល់នូវមធ្យោបាយផ្តល់ព័ត៌មានកាន់តែសម្បូណ៌បែប៕
អនុលោមតាមមាត្រា៩ ចំណុចខ នៃច្បាប់ស្តីពីសារពើពន្ធ ពន្ធលើប្រាក់ចំណូលត្រូវបានលើកលែងចំពោះប្រាក់ចំណូលរបស់៖ -អង្គការណាមួយដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាង សាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន -សមាគមណាមួយ ក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុនឬរូបវន្តបុគ្គល។ ខាងលើនេះជាការលើកឡើងដោយវាគ្មិនក្នុងកម្មវិធី ពន្ធដារកម្ពុជា ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page ) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ កាតព្វកិច្ចសារពើពន្ធរបស់អង្គការមិនមែនរដ្ឋាភិបាល រួមមានលោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងលោក ខែន គីម អនុប្រធានការិយាល័យនៃ នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ។ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារតាមទម្រង់ដែលបានកំណត់ និងត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃ ឯកសារដូចខាងក្រោម៖ – លក្ខន្តិកៈ និងលិខិតអនុញ្ញាតចុះបញ្ជីនៅក្រសួងមហាផ្ទៃសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ឬ – អនុស្សរណៈ ជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារអំពីការផ្លាស់ប្តូរលក្ខខណ្ឌខាងលើ […]
ក្នុងកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( Double Taxation Agreement-DTA ) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ( General Tax Authority ) ក្នុងរាជធានីដូហា រដ្ឋកាតា នាថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០២៤ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋកាតា នឹងជំរុញកំណើនពាណិជ្ជកម្មទាំងការវិនិយោគទៅវិញទៅមកជាពិសេសអត្ថប្រយោជន៍ ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ច ព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( DTA ) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងន័យនេះ DTA បានផ្តល់ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើនដែលមានជាអាទិ៍ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួនទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( […]
ភ្នំពេញ៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើអំណោយ ការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើនកើតឡើងតាមរយៈការទិញលក់ជាដើម។ ពន្ធនេះជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា “អ្នកទិញ” តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។ បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនពីមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជូនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានប័ណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាប មករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖ អចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ-ប្លង់រឹង) សំណុំឯកសារពីរដ្ឋបាលសុរិយោដី ដីការបញ្ជូនរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កំណត់បង្ហាញរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លិខិតលក់ផ្តាច់ (ករណីទិញលក់) ឬលិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម) សេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញ្ញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ […]
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តនិងបន្ថែមការលើកទឹកចិត្តប្រភេទពន្ធចំនួន ៤ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធអចលនទ្រព្យ។ កាលពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ លើប្រភេទពន្ធចំនួន ៤ រួមមាន៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចំណេញមូលធន ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។ ការលើកទឹកចិត្តផ្នែកពន្ធដារនេះ ស្របតាមសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្នុងគោលដៅកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ៕

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការអនុវត្ត កាតព្វកិច្ចសារពើពន្ធចំពោះការជួលអចលនទ្រព្យ ។ សេចក្តីណែនាំនោះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា គ្មានគោលរណ៍ឬវិធានការណាមួយអនុញ្ញាតឲ្យមន្ត្រីដើរប្រមូលប្រាក់ពន្ធនៅតាមសហគ្រាសនោះទេ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាល់ការបំពេញការងាររបស់មន្ត្រីពន្ធដារគឺសុទ្ធតែមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ចេញពីប្រព័ន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអាចស្គែនបញ្ជាក់ពីភាពត្រឹមត្រូវតាម រយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ GDT Check and Track។ អគ្គនាយកដ្ឋានពន្ធដារ ក៏គ្មានគោលការណ៍ ឬវិធានការណាមួយ ឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធអាករជាសាច់ប្រាក់ដោយផ្ទាល់នៅតាមសហគ្រាសនោះឡើយ។ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បីដាក់ឱ្យអ្នកជាប់ពន្ធប្រើប្រាស់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ ងាយស្រួល និងមានតម្លាភាពខ្ពស់បំផុត ដោយការប្រកាសនិងបង់ប្រាក់ ពន្ធអាករគ្រប់ប្រភេទសុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ហើយការបង់ប្រាក់ពន្ធអាករត្រូវធ្វើឡើងតាមធនាគារ ឬតាមអនឡាញផ្ទាល់តែម្តង។ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់នូវភាពត្រឹមត្រូវ នៃប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និងលិខិតបញ្ញាបេសកកម្ម តាមរយៈកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ GDT Check and Track ក្នុងករណីមានការសង្ស័យ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋានពន្ធដារតាមលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ ឬដាក់ ពាក្យបណ្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក ( Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ (រូបឯកសារ) អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានចំនួន ១៧៦,៦៩ ប៊ីលានរៀល ពោលគឺស្មើនឹង ៤៣,៦៣ លានដុល្លារ។ នៅក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ( Simplified VAT Registration ) មានចំនួន ៥៥,១០ ប៊ីលានរៀល ស្មើនឹង១៣,៦១ លានដុលា្លរ និងចំណូលប្រមូលបានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០,០២ លានដុល្លារ។ ដោយឡែកចំណូលដែលប្រមូលបានពីវិស័យនេះក្នុង ខែកក្កដា មានចំនួន ២៤,៤៥ ប៊ីលានរៀល ស្មើនឹង ៦,០៤ លានដុល្លារ។ (រូបឯកសារ) គួររំលឹកផងដែរថា […]
ដោយ៖ ប្រសិទ្ធ ភ្នំពេញ៖តាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹង ទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។ ប៉ុន្តែក្នុងករណីការដាក់ពាក្យបណ្តឹងតវ៉ា ហួសរយៈពេលកំណត់នេះ អាចជាកម្មវត្ថុនៃការបដិសេធមិនទទួលយកមកដោះស្រាយ។ នេះជាការលើកឡើងដោយវាគ្មិនមកពីនាយកដ្ឋាន នីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ រួមមាន លោកស្រីអនុប្រធាននាយកដ្ឋាន យុង សោភា និងលោកប្រធានការិយាល័យ គឹម គន្ធឋានន្តរិ៍ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមប្រធានបទ “នីតិវិធីនៃការដាក់ពាក្យបណ្តឹងតវ៉ាលើការកំណត់ពន្ធឡើងវិញ”។ ជាមួយគ្នានេះ អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ា នូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ១.លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។ ២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។ ៣.ភស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុឬសំអាងហេតុនៃបណ្តឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍មាន ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តការ ឬឯកសារផ្សេងៗ។ […]
ដោយ៖ប្រសិទ្ធ ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដែលមានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយន្តការជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារសំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគនៅកម្ពុជា។ យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់តួនាទីនិងភារកិច្ច អង្គភាពសវនកម្មពន្ធដារពិសេសនេះ ដូចជា គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព និងទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម និងសវនកម្មមានកម្រិតលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេស តាមមធ្យោបាយអេឡិចត្រូនិក (Online) ហើយទំនិញរូបីទាំងនោះត្រូវបានបញ្ជូនមកអ្នកបញ្ជាទិញដោយផ្ទាល់ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗនោះ មិនស្ថិតក្រោមវិសាលភាពនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនោះទេ។ ឯកឧត្តមបណ្ឌិតអគ្គនាយករង លើកឡើងបែបនេះ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការចូលរួមពីលោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅព្រះរាជាណាចក្រកម្ពុជា មកព្រះរាជាណាចក្រកម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាអាទិ៍មាន៖ -ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក -ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក -ការទិញសូហ្វវែរ ហ្គេមអេឡិចត្រូនិក ជាដើម។ យន្តការក្នុងការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិកនេះ ចែកចេញជាពីរផ្នែកគឺ៖ ១.អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូវនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក […]
ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យជាប់ពន្ធនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ទៅតាមអត្រាកំណត់ដូចខាងក្រោម៖ -១៥% ចំពោះប្រាក់ចំណូលដែលបុគ្គលិកមិនស្ថិតក្រោមរបបស្វ័យប្រកាសលើការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល។ សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មក្រៅពីធនាគារក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន -១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនទ្រព្យ ឬអចលនទ្រព្យ -៦% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុងបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើមានកាលកំណត់ -៤% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើគ្មានកាលកំណត់។ ការកាត់ទុកនេះមិនអនុវត្តទេ ចំពោះការប្រាក់ដែលបង់ទៅឱ្យធនាគារក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូល លើកលែងពន្ធដូចមានចែងក្នុងមាត្រា៩ នៃច្បាប់ស្តីពីសារពើពន្ធ។ ដោយឡែកការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជា ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ដែលត្រូវបើក។ ពន្ធកាត់ទុកនេះ មិនត្រូវអនុវត្តចំពោះបុព្វលាភធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជានោះទេ៕
អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញពីពន្ធអាករចំនួន ១៣ ប្រភេទក្រោមច្បាប់ស្ដីពីសារពើពន្ធ ដែលពន្ធអាករទាំងនោះមានដូចខាងក្រោម៖ ១. ពន្ធលើប្រាក់ចំណូល ២. ពន្ធលើប្រាក់បៀវត្ស ៣. អាករលើតម្លៃបន្ថែម ៤. អាករពិសេស ៥. អាករសម្រាប់បំភ្លឺសាធារណៈ ៦. អាករលើការស្នាក់នៅ ៧. ពន្ធប៉ាតង់ ៨. ពន្ធលើផ្ទាំងផ្សព្វផ្សាយ ៩. ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ១០. ពន្ធលើអចលនទ្រព្យ ១១. ពន្ធប្រថាប់ត្រា ១២. ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ១៣. ពន្ធលើមធ្យោបាយដឹកជញ្ជូន។ ១. ពន្ធលើប្រាក់ចំណូល សម្រាប់នីតិបុគ្គល -២០% សម្រាប់សហគ្រាសនីតិបុគ្គល រួមបញ្ចូលទាំងពន្ធលើចំណេញមូលធន -៣០% សម្រាប់ប្រតិបត្តិការប្រេងកាត និងធនធានធម្មជាតិ សម្រាប់រូបវន្តបុគ្គល -០% – ២០% សម្រាប់សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនសហកម្មសិទ្ធិ កំណើនតាមថ្នាក់ -២០% ពន្ធលើចំណេញមូលធន កាតព្វកិច្ចជាភា្នក់ងារកាត់ទុករបស់អ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាស -៤% – ១៥% សម្រាប់ការទូទាត់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន -១៤% សម្រាប់ការទូទាត់ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន […]
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមធនាគារនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងណែនាំពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមធនាគារនៅកម្ពុជា អាណត្តិទី១០ ដែលតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ឆ្លៀតក្នុងឳកាសនេះសមាគមធនាគារនៅកម្ពុជាបានស្នើសុំអនុសាសន៍ណែនាំពីអគ្គនាយកដ្ឋានពន្ធដារក្នុងគោលដៅពង្រឹងអនុលោមភាពសារពើពន្ធតាមរយៈការឈ្វេងយល់បន្ថែមពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ សូមបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារនិងសមាគមធនាគារនៅកម្ពុជាតែងតែមានកិច្ចសហប្រតិបត្តិការល្អតាមរយៈការរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។ជាមួយគ្នានេះធនាគារពាណិជ្ជជាសមាជិកសមាគមចំនួន១០បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើប្រតិបត្តិការផ្តល់សេវាទទួលប្រាក់ពន្ធអាករដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ។ សមាគមធនាគារនៅកម្ពុជាគឺជាសមាគមវិជ្ជាជីវៈក្នុងស្រុកនិងធ្វើប្រតិបត្តិការមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជានិងការការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។សមាគមធនាគារនៅកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលដែលតំណាងឱ្យវិស័យធនាគារឯកជននៅកម្ពុជា ដោយបច្ចុប្បន្នសមាគមនេះ មានសមាជិកជាធនាគារពាណិជ្ជចំនួន ៦០ ធនាគារឯកទេសចំនួន៩ ការិយាល័យតំណាងចំនួន៦និងសមាគមនិងស្ថាប័នទទួលប្រាក់បញ្ញើចំនួន៤៕
ភ្នំពេញ៖ លោក ស៊ុន វុទ្ធី នាយកសាលាជាតិពន្ធដារ បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលដែលបានប្រឡងជាប់និងទទួលបានវិញ្ញាបនបត្រពីវគ្គបណ្តុះបណ្តាលភា្នក់ងារសេវាកម្មពន្ធដារ (តាមកម្មវិធីធម្មតា) ឬវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ (តាមប្រព័ន្ធក្រេឌីត) ពុំទាន់មានសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបអាជីវកម្មជាភ្នាក់ងារពន្ធដារនោះទេ ពោលគឺត្រូវស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារជាមុនសិន។ លោកនាយកសាលាជាតិពន្ធដារ បានលើកឡើងបែបនេះ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ” ដោយមានការចូលរួមពី លោក ស៊ីវ ស៊ុនហួច អនុប្រធានការិយាល័យនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ស្របតាមសេចក្តីណែនាំលេខ ១៧១១២ អពដ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ បានផ្លាស់ប្តូរកម្មវិធីសិក្សាទៅជាប្រព័ន្ធក្រេឌីត ដែលមានចំនួន ៩ ក្រេឌីត ក្នុងនោះមានមុខវិជ្ជាតម្រូវចំនួន ៦ ក្រេឌីត មុខវិជ្ជាឯកទេសចំនួន ២ ក្រេឌីត និងមុខវិជ្ជាជ្រើសរើសចំនួន ១ ក្រេឌីត។ ចំពោះមុខវិជ្ជាឯកទេស […]
