បទវិភាគ »

ប្រែសម្រួល៖ សហការី នៅក្នុងពេលដែលមានការវាយប្រហារដ៏សាហាវឃោរឃៅមកពីគ្រប់ទិសទីដោយកាំជ្រួចរាប់ពាន់គ្រាប់បានបាញ់ចេញពីតំបន់ហ្គាហ្សាដោយមិនប្រកាសជាមុនកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះដែលបង្កឡើងដោយក្រុមហាម៉ាស់និងការឈ្លបចូលទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស់ នៅចំពេលដែលការបន្តកិច្ចព្រមព្រៀងការទូតនៅមានសក្តានុពលដែលអាចកែប្រែស្ថានការនៅក្នុងតំបន់ឡើងវិញបាន។ ផ្ទុយទៅវិញក្រុមហាម៉ាស់បាននិងកំពុងវាយប្រហារទាំងកំរោលមកលើជនស៊ីវិល និងគោលដៅយោធាអ៊ីស្រាអែលមួយចំនួនថែមទាំងបានចាប់ជនស៊ីវិលដែលជាពលរដ្ឋអ៊ីស្រាអែលដែលគេមិនដឺងចំនួន និងទាហានផងដែរជាចំណាប់ខ្មាំងដើម្បីធ្វើការដោះដូរអ្នកទោសហាម៉ាសដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ កន្លង​មកអ៊ីស្រាអែល​បាន​ដោះដូរ​អ្នក​ទោស​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់រួចមកហើយ។ ចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសគឺជារនាំងក្នុងការវាយបករបស់កងយោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាផងដែរក្រុមហាម៉ាស់អាចនឹងប្រើប្រាសចំណាប់ខ្មាំងទាំងនេះដែលជាយុទ្ធសាស្ត្ររារាំងពីការវាយប្រហារដោយអ៊ីស្រាអែលតាមអាកាសមកលើតំបន់ហ្គាហ្សាដែលអាចបណ្តាលឲ្យចំណាប់ខ្មាំងដែលជាពលរដ្ឋនិងជាទាហានអ៊ីស្រាអែលមានគ្រោះថ្នាក់។ ការវាយប្រហាររបស់ហាម៉ាស់ក្នុងពេលនេះគឺលេងឈុតធំតែម្តងក្នុងគោលដៅបញ្ចប់ទំនាក់ទំនងរវាងអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ដែលបានផ្តួចផ្តើមឡើងនៅក្នុងរដ្ឋបាលលោក Trump ក្រោមកិច្ចព្រមព្រៀងហៅថា Abraham ដែលកូនប្រសាររបស់លោកប្រធានាធិបតី Donald Trump គឺលោក Jared Kushnerជាអ្នករៀបចំឲ្យមាន “កិច្ចព្រមព្រៀង Abraham” បានជម្រុញឲ្យប្រទេសអារ៉ាប់រួម និងបារ៉ែនសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់រដ្ឋអ៊ីស្រាអែលជាលើកដំបូង។ ម៉ារ៉ុក និងស៊ូដង់ក៏ចាប់ផ្តើមធ្វើទំនាក់ទំនងតាមធម្មតាជាមួយរដ្ឋអ៊ីស្រាអែលផងដែរ។ កិច្ចព្រមព្រៀងនោះគឺជារបកគំហើញជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិអារ៉ាប់ទាំងមូលដែលបានជម្រុញឲ្យអ៊ីស្រាអែលគោរពនូវអធិបតេយ្យភាពរបស់ប៉ាឡេស្ទីនជាជនជាតិដើមដែលពួកគេតែងតែធ្វើការបដិសេធមិនទទួលស្គាល់រដ្ឋជ្វីហ្វមួយនេះទេ។ ដោយ​សា​តែហេតុផលថាអ៊ីស្រាអែលមិនគោរពនូវអធិបតេយ្យភាពរបស់ប៉ាឡេស្ទីនជាជនជាតិដើមនេះហើយ​ទើបប៉ាឡេស្ទីន​ធ្វើការ​ប្រឆាំងទៅ​នឹង​កិច្ចព្រមព្រៀង Abraham ​នេះ។ តាមពិតទៅ​កិច្ចព្រមព្រៀង Abraham ​​មិន​មានប្រយោជន៏​សម្រាប់​ប៉ាឡេស្ទីន​ទេ។ លោក Kushner បាននិយាយថាគាត់នឹងជួយស្វែងរកមូលិធិចំនួយន ៥០ ពាន់លានដុល្លារសម្រាប់គម្រោងអភវឌ្ឍន៏របស់ប៉ាឡេស្ទីន ប៉ុន្តែវាមិនបានកើតឡើងទេព្រោះប៉ាឡេស្ទីនបានធ្វើពហិការមិនចូលរួមក្នុងសន្និសីទវិនិយោគអន្តរជាតិដែលគាត់បានធ្វើជាម្ចាស់ផ្ទះនៅក្នុងប្រទេសបារ៉ែននៅក្នុងឆ្នាំ ២០១៩ ។ នៅក្នុងរដ្ឋបាល Trump ក៏មានការផ្លាស់ប្តូរស្ថានទូតអាម៉េរិកពីទីក្រុង Tel Aviv ទៅទីក្រុង Jerusalem ដែលរដ្ឋបាលអាម៉េរិកមុនៗមិនបានធ្វើដូច្នេះនោះទេដែលជាការបង្កហេតុដល់ប្រជាជនប៉ាឡេស្ទីនដែលខិតខំទាមទារយកមកវិញនូវផ្នែកខ្លះនៃក្រុងហ្សេរុយសាឡឹមប៉ែកខាងកើត។ ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋបាល Biden នៅតែបន្តអនុវត្តវិធីសាស្រ្តរបស់រដ្ឋបាល Trumpយ៉ាងទូលំទូលាយដោយរក្សាស្ថានទូតអាម៉េរិកឲ្យស្ថិតនៅក្នុងទីក្រុងហ្សេរុយសាឡឹម ហើយក្រុមលោក Biden […]

ដោយ៖សហការី គេលំបាកនឹងប៉ាន់ប្រមាណទៅលើវិបត្តិនយោបាយដែលផ្ទុះឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងខែមិថុនាដែលគេមើលឃើញជាសាធារណៈអំពីជម្លោះរវាងមេដឹកនាំទាហានស៊ីឈ្នួល Yevgeny Prigozhin និងប្រមុខការពារជាតិរុស្ស៊ីដែលគ្រប់ក្រសួងការពារជាតិ  (MOD) គេមិនអាចដឹងថាតើវានឹងលេចចេញជាសេណារីយូដូចម្តេច។ “ការបះបោរដង្ហែជាក្បួនទៅកាន់ទីក្រុងមូស្គូទាមទារកយុត្តិធ៌ម” របស់ Prigozhin ដែលធ្វើឲ្យប្រជាជនរុស្ស៊ី និងពិភពលោកទាំងមូលបានឃើញជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែមិថុនា មានសភាពគួឲ្យរន្ធត់ដែលគេមិននឹកស្មានដល់និងបង្កជាការភ័យខ្លាចគឺមិនខុសគ្នានឹងហ្វូងមនុស្សបើកការវាយប្រហារទៅលើវិមាន Capitol របស់សហរដ្ឋអាម៉េរិកយ៉ាងដូច្នោះដែកាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២០។ រុស្ស៊ីក៏មិនខុសគ្នាដែ​​ការ​ប៉ុនប៉ង​វាយ​ប្រហារ​ដោយទាហានស៊ីឈ្នួលមកលើ​ស្ថាប័នការពារជាតិ​​របស់​ខ្លួន។ ផ្លូវដែលវិមានក្រឹមឡាំងជ្រើសយកមកដោះស្រាយជម្លោះគឺខុសគ្នាខ្លាំងពីរដ្ឋាភិបាលអាម៉េរិកកាលពីឆ្នាំ ២០២០។ គេបានឃើញនៅសហរដ្ឋអាម៉េរិកមានការស៊ើបអង្កេតជាសាធារណៈចំពោះព្រឹត្តិការណ៍ថ្ងៃទី ៦ មករា ដែលសភាជ្រើសរើសគណៈកម្មាធិការដឹកនាំការស៊ើបអង្កេតមួយនេះ។ ហើយមានការផ្សព្វផ្សាយសវនាកាជម្រះក្តីរជាសាធារណៈ និងផ្សព្វផ្សាយរបាយការណ៍ចុងក្រោយមាន ៨០០ ទំព័រ។ មានមនុស្សជាង ១,០០០ នាក់ត្រូវរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធនៅក្នុងការវាយប្រហារទៅលើវិមាន Capitol នេះ។ ចំណែកនៅប្រទេសរុស្ស៊ី ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងជាមួយ Prigozhin ហើយនិរទេសគាត់ទៅប្រទេសបេឡារុស្សរួមជាមួយនឹងទាហានស៊ីឈ្នួលមួយចំនួនរបស់គាត់។ប៉ុន្តែមានរឿងបន្ថែមទៀតនៅពីក្រោយឆាកដែលទំនងជានឹងកើតឡើងដូច្នេះអ្នកសង្កេតការណ៍ត្រូវរង់ចាំមើលថាតើផលប៉ះពាល់ផ្នែកនយោបាយភ្លាមៗនឹងផ្ទុះឡើងក្នុងកម្រិតណា ។ ទោះយ៉ាងណាក៏ដោយ រុស្ស៊ីនឹងបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនហើយកងកម្លាំងរបស់ខ្លួននឹងស្ថិតនៅក្រោមបញ្ជាការតែមួយគត់។ វិមានក្រឹមឡាំងបានធ្វើឲ្យលេចធ្លាយនយោបាយដែលមានក្បាលម៉ាស៊ិនដឹកនាំចនាសម្ព័ន្ធពីរគឺប្រមុខការពារជាតិរុស្ស៊ីនឹងមេទាហានស៊ីឈ្នួល Pgozhriin ។ ដើម្បីជៀសវាងការកើនឡើងឥទ្ធិពលរបស់ Pgozhriin ដែលជាក្បាលម៉ាស៊ិនប្រតិបត្តិករយោធាស្វយ័តមានសិទ្ធិគ្រប់គ្រងកងកម្លាំងយោធានៅក្រៅប្រព័ន្ធបញ្ជាការបស់ក្រសួងការពារជាតិរុស្សី។ ការអនុវត្តសេចក្តីណែនាំថ្ងៃទី ១១ ខែមិថុនារបស់រដ្ឋមន្ត្រីការពារជាតិ […]

ប្រែសម្រួល៖សហការី ទីក្រុងគៀវ -ប្រទេសអ៊ុយក្រែន៖ ស៊ូប៊ូតៃគឺជាឧត្តមសេនីយ៍ដ៏ជោគជ័យម្នាក់ដែលចារឹកនៅក្នុងប្រវត្តិសាស្ត្រ។មេទ័ពកំពូលរបស់ម៉ុងង្គោលលោក Genghis Khan បានដាក់អាណានិគមលើប្រទេសចិន និងនៅអាស៊ីកណ្តាលនាំទ័ពម៉ុងហ្គោលវាយលុកចូលប្រទេសអ៊ីរ៉ង់ និងវាតទីដល់សមុទ្រមេឌីទែរ៉ាណេខាងកើត ហើយក៏បានប្រែក្លាយទីក្រុង Kyiv ទៅជាទីក្រុងធំជាងគេមួយនៅអឺរ៉ុបខាងកើត ដែលឥឡូវនេះរងនូវការបំផ្លិចបំផ្លាញដ៏មហាវិនាសកម្មជាទីបំផុត។ សៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រដែលបានបោះពុម្ពផ្សាយនៅទីក្រុង Tuva ដែលជាខេត្តមួយនិយាយភាសាតួកគីភាគច្រើនជាពុទ្ធសាសនិករបស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់ភាគពាយ័ព្យប្រទេសចិន Subutai ដែលលោក Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីមកពីតំបន់នោះ។ អ្នកនិពន្ធសៀវភៅសិក្សា និងបញ្ញវន្ត Tuvan ផ្សេងទៀតបាននិយាយថា Shoigu តំណាងឲ្យការចាប់បដិសន្ធិឡើងវិញនៃ Subutai ក្នុងសម័យទំនើប។ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក Shoigu ទំនងជាចង់សាងកេរ្តិ៍ឈ្មោះដោយបានសន្យាជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនវាយយកទីក្រុងគីវក្នុងរយៈពេលបីថ្ងៃ។ តើជាអ្នកស្នងតំណែងរបស់ពូទីនឬ? ការកាន់តំណែងរបស់ Shoigu ប្រហែលជាយូរមកហើយដោយធ្វើតាមផែនរបស់រុស្ស៊ីដែលមានតាំងពីឆ្នាំ១៩៩១ តាំងពីអ្នកគ្រប់គ្រងសំណង់មកជាមន្ត្រីកុម្មុយនិស្តហើយក៏បានក្លាយជាប្រមុខដឹកនាំក្រសួងដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានក្លាយទៅជាភ្នាក់ងាររដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុតមួយរបស់រុស្ស៊ី ដោយសារមានស្នាដៃក្នុងការឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយធម្មជាតិ។ នៅក្នុងឆ្នាំ ២០១២ ពីរឆ្នាំមុនពេលរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមៀ លោក Shoigu ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ទោះបីជាគាត់មិនធ្លាប់បម្រើការក្នុងវិស័យយោធាក៏ដោយ។ លោក ពូទីន ជឿជាក់លើគាត់ក្នុងការធ្វើកំណែទម្រង់ដែលធ្វើឲ្យយោធារបស់រុស្ស៊ី […]

ដោយ៖សហការី គេនៅចាំបានថាកាលពីឆ្នាំមុនពិភពលោកបានតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតក្នុងខណៈដែលលោក Xi Jinping និង លោក Vladimir Putin និង លោក Narendra Modi ព្រមទាំងមេដឹកនាំបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងសមព័ន្ធមិត្តរបស់ទីក្រុងមូស្គូដែលបានជួបជុំគ្នានៅទីក្រុង Samarkand នៃប្រទេស Uzbek ចូលរួមកិច្ចប្រជុំកំពូលដ៏ល្បីមួយអស់រយៈពេលពីរថ្ងៃ។ មេដឹកនាំនីមួយៗបានធ្វើអន្តរកម្មជាមួយលោកពូទីនដែលក្នុងនៅពេលនោះគីមានរយៈពេលជាងប្រាំមួយខែកន្លងមកហើយដែលការឈ្លានពានអ៊ុយក្រែនបានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌នាំឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដុនដាបនិងបង្កឲ្យមានអសន្តិសុខស្បៀងអាហារពិភពលោក។ ក្នុងខណៈនោះប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសឥណ្ឌាហាក់ដូចជាមិនចង់ដាក់ខ្លួនឲ្យស្ថិតក្រោមការគ្រប់គ្រងបែបនេះនោះទៀតទេហើយក៏បានសម្រេចរៀបជាកិច្ចប្រជុំកំពូលនិម្មិតជាជំនួសវិញគឺមិនដូចជាការរៀបចំបិទបាំងដែលគេយល់ឃើញថាវាស័ក្តិសមសម្រាប់តែលោក ពូទីន និងលោកស៊ីតែប៉ុណ្ណោះ។ កិច្ចប្រជុំកំពូលដែលរៀបចំដោយប្រទេសឥណ្ឌាដែលបានធ្វើឡើងនៅរសៀលថ្ងៃអង្គារកន្លងមកនេះ មានរយៈពេលត្រឹមតែ ៣ ម៉ោង ហើយបានបញ្ចប់ដោយមានការចេញផ្សាយសេចក្តីប្រកាសរួមដែលមានចំនួន ៥,០០០ ពាក្យខ្លីជាងការចេញផ្សាយនៅក្នុង Samarkand ។ វាគឺជាឱកាសដ៏ល្អមួយសម្រាប់កិច្ចប្រជុំក្រៅឆាករវាងប្រមុខរដ្ឋដែលមកពីស្ថាប័នមេដឹកនាំមកពីអឺរ៉ាស៊ី ដែលរុស្ស៊ី និងចិនបានមើលឃើញជាយូរមកហើយថាជាមធ្យោបាយសំខាន់មួយដើម្បីទប់ទល់នឹងឥទ្ធិពលលោកខាងលិចនៅក្នុងតំបន់។ ញូវដែលីមិនបានផ្តល់ការពន្យល់ជាក់លាក់ទេនៅពេលដែលបានប្រកាសកាលពីខែមុនថាខ្លួននឹងរៀបចំព្រឹត្តិការណ៍តាមអ៊ិនធរណិតហើយកាលពីថ្ងៃអង្គារបាននិយាយថាទម្រង់នេះ “គ្មានន័យអ្វីទេវាគ្រាន់តែ ជាយោបល់បញ្ឆិតបញ្ឆៀងមួយក្នុងគោលបំណងតាមដានការរៀបចំកិច្ចប្រជុំកំពូល SCO  ”។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា លោក Modi បានជាប់ក្នុងអន្ទាក់ទំនាក់ទំនងរវាងឥណ្ឌាជាមួយនឹងសហរដ្ឋអាម៉េរិកក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋកាលពីចុងខែមុន ទំនងជាចង់ជៀសវាងការទទួលលោក Putin និង លោក Xi ក្នុងប្រទេសខ្លួនសម្រាប់កិច្ចប្រជុំកំពូល SCO ។ គិតត្រឹមម្សិលមិញមានប្រទេសចូលរួមដូចជាប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន […]

កែសម្រួល ៖ រ៉ាម៉េត វិធានការបន្ទាន់ដើម្បីការពាសន្តិសុខនៅតែបន្តអនុវត្តក្នុងទីក្រុងមូស្គូនៅក្រោយពេលដែលមានការបះបោរបង្កឡើងដោយក្រុមទាហានស៊ីឈ្នួល Wagner ដែលបានគម្រាមកំហែងដល់សន្តិសុខនិងសុវត្តិភាពលោកប្រធានាធិបតីរុស្ស៊ី។ នៅមានចម្ងល់ជាច្រើនត្រូវបានចោទសួរឡើង។ សំណួរដែលសំខាន់នោះគឺសួថាតើពូទីននឹងត្រូវធ្វើអ្វីបន្ទាប់មកទៀត? លោក វ្ល៉ាឌីមៀ ពូទីនរួមទាំងអាជ្ញាធររបស់គាត់ បានប្រឈមមុខនឹងបញ្ហាដ៏ចម្បងនៅក្នុងពេលដ៏រំជើបរំជួល ២៤ ម៉ោង ចាប់តាំងពីគាត់បានឡើងកាន់អំណាចជាង ២ ទសវត្សរ៍កន្លងមក។ ក្នុងខណៈដែលមានហានិភ័យកើតឡើងភ្លាមៗដែលទំនងជាត្រូវបានគេទប់ស្កាត់បានទាន់ពេលវេលាតែអ្នកជំនាញរុស្ស៊ីនិយាយថា លោក ពូទីន មិនបានបង្ហាញខ្លួនទេតែគាត់ហាក់ដូចជាមានរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ សារដ៏តឹងរឹងមួយដែលបង្ហាញពីភាពស្អប់ខ្ពើមចំពោះទង្វើក្បត់ជាតិដែលលោក ពូទីន បានថ្លែងនៅក្នុងសុន្ទរកថារបស់គាត់លើកញ្ចក់ទូរទស្សន៍ជាតិកាលពីព្រឹកថ្ងៃសៅរ៍ដែលគាត់បានចោទប្រកាន់មេដឹកនាំ Wagner លោក Yevgeny Prigozhin ថាបាន “ប្រើអាវុធចាក់ពីក្រោយ” ដែលជាអំពើក្បត់ជាតិ។ តាំងពីពេលនោះមកគេមិនបានឃើញគាត់ជាសាធារណៈ ហើយក៏មិនមានសុន្ទរកថាប្រធានាធិបតីថ្មីត្រូវបានគេគ្រោងទុកសម្រាប់ចាក់ផ្សាយនាពេលខាងមុខទៀតនោះទេ។ នៅក្នុងបទសម្ភាសដែលបានថតទុកមុននៅលើទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យទំនងដូចជាត្រូវបានធ្វើឡើងមុនពេលមានការបះបោរនោះ លោកពូទីនបាននិយាយថាលោកមានជំនឿចិត្តលើវឌ្ឍនភាពនៃសង្គ្រាមនៅអ៊ុយក្រែន។ វិធានការ​ពង្រឹងសន្តិសុខ​ប្រឆាំងនឹង​ភេរវជន​នៅ​តែ​មានជាបន្ត​នៅ​ក្នុង​ទីក្រុង​មូស្គូ ប៉ុន្តែនៅ​មិនទាន់ដឹង​ច្បាស់​ថា​តើ​លោក​ប្រធានាធិបតី​ពូទីន​នៅ​ក្នុង​រដ្ឋធានី​​ឬ​អត់​នោះទេនៅ​ពេល​នេះ។ គេ​រំពឹង​ថា​លោក​ពូទីន​នឹង​វាយ​បក​តាម​មធ្យោបាយ​ផ្សេងៗ ទាំង​ផ្នែក​យោធា​នៅ​អ៊ុយក្រែននិងមកលើ​អ្នក​ប្រឆាំងនៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ប៉ូឡូញ MEP Radek Sikorski បានប្រាប់ BBC ថា មេដឹកនាំរុស្សីនឹង “បោសសំអាតឲ្យអស់អ្នកដែលវង្វេងផ្លូវ” បានន័យថា របបរបស់គាត់នឹងក្លាយទៅជារបប “កាន់តែផ្តាច់ការខ្លាំងឡើង និងឃោរឃៅជាងក្នុងពេលណាៗទាំងអស់”។ តើ Prigozhin នឹងធ្វើអ្វីនៅបេឡារុស្ស? […]

ដោយ៖ Niko Vorobyov មាន meme មួយ “Bombing Voronezh” ដែលលេងសើចពីរបៀបដែលរដ្ឋាភិបាលរុស្ស៊ីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មតាមរបៀបដែលធ្វើអោយខ្លួនឯងឈឺចាប់។ សព្វថ្ងៃនេះ meme បានក្លាយជាការពិត ខណៈដែលបន្ទាប់ពីបានដណ្តើមយកទីក្រុង Rostov ទាហានស៊ីឈ្នួល Wagner ដែលបែកបាក់គ្នាបានឈានទៅដល់ទីក្រុងពិតប្រាកដ Voronezh ពាក់កណ្តាលផ្លូវទៅកាន់ទីក្រុងម៉ូស្គូ។ Olesya អាយុ 25 ឆ្នាំមកពី Voronezh បានប្រាប់ Al Jazeera ថា “ខ្ញុំបានឃើញពពកផ្សែងពីកន្លែងដែលឃ្លាំងប្រេងបានផ្ទុះឡើងមិនឆ្ងាយពីផ្ទះរបស់ខ្ញុំ” ។ “យូរៗម្តង មនុស្ស បង្ហោះវីដេអូអំពីរបៀបដែលនៅក្នុងផ្នែកផ្សេងៗនៃទីក្រុង ទាំងសំបកកំពុងធ្លាក់ចុះ ឬពួកគេកំពុងបាញ់ ឬពួកគេបំផ្ទុះឡាន។ មានទាហានជាច្រើននៅតាមផ្លូវ។ គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​មិន​ចាក​ចេញ​ពី​ផ្ទះ​ទេ តែ​ក្នុង​ករណី​ដែល​យើង​ខ្ចប់​របស់​យើង»។ Olesya បានប្រាប់ Al Jazeera ថានាងមិនទាន់បានឮអំពីជនរងគ្រោះណាមួយនៅឡើយទេ។ នៅព្រឹកថ្ងៃសៅរ៍ ទាហានស៊ីឈ្នួល Wagner បានកាន់កាប់ទីក្រុង Rostov ដែលជាទីក្រុងធំបំផុតមួយរបស់រុស្ស៊ី ដោយបានជួបការតស៊ូតិចតួចបំផុតពីកងកម្លាំងសន្តិសុខក្នុងតំបន់ និងកាន់កាប់ទីបញ្ជាការយោធាក្នុងតំបន់។ វីដេអូខ្លីមួយបានលេចចេញអំពីចៅហ្វាយទាហានស៊ីឈ្នួល Wagner លោក […]

ដោយ៖ Anthony Zurcher ប្រធានាធិបតី Xi Jinping និង Joe Biden បានញញឹមដាក់កាមេរ៉ានៅឯកិច្ចប្រជុំ G20 កាលពីខែវិច្ឆិកាធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកដំណើរទស្សនកិច្ចលើកដំបូងបង្អស់មកកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានគ្រោងនឹងធ្វើឡើងជិតប្រាំខែមកហើយបន្ទាប់ពីមានការបែកបាក់ដ៏ចម្រូងចម្រាស់យ៉ាងខ្លាំងលើទំនាក់ទំនងទ្វេភាគីដោយសាតែរឿងប៉េងប៉ោងចារកម្មរបស់ចិនហោះហើរនៅលើដែនអាកាសរបស់អាម៉េរិក។ ការគ្រោងនឹងធ្វើដំណើរដើមដំបូងរបស់គាត់ក៏ត្រូវបានលុបចោលភ្លាមៗ ដោយសារតែចិនបង្ហោះប៉េងប៉ោងដែលចិននិយាយថាជាការតាមដានអាកាសធាតុហើយវាបានរសាត់ពាសពេញទ្វីបអាម៉េរិក មុនពេលដែលវាត្រូវបានបាញ់ទម្លាក់ដោយយន្តហោះយោធាអាម៉េរិក។ គម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក Blinken មានដូចជាប្រជុំជាមួយមន្ត្រីកំពូលរបស់ប្រទេសចិនទទួលបន្ទុកលើគោលនយោបាយការបរទេសនៅមិនទាន់មានការបញ្ជាក់ថាតើលោកនឹងគ្រោងជួបជាមួយប្រធានាធិបតីចិន Xi Jinping ដូចដែលស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលធ្វើឡើងកាលពីថ្ងៃសុក្រដែរឬទេ។ ប្រទេសមហាអំណាចពិភពលោកទាំងពីរនេះកំពុងមានបញ្ហាចាក់ស្រេះដ៏ចម្រូងចម្រាស់ដោយសារមានកការខ្វែងគំនិតគ្នាខ្លាំងពេកដែលជាសក្តានុពលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ ចំណុចសំខាន់ៗបីអាចជាកំពូលរបៀបវារៈសម្រាប់ដាក់លើតុពិភាគ្សាគ្នា។ ទី ១ គឺ ការកែលម្អទំនាក់ទំនង ដំណើរទស្សនកិច្ចរបស់លោក Blinken មានសារសំខាន់បំផុតក្នុងការបង្កើតឡើងវិញនូវអន្តរកម្មការទូតគ្រប់ប្រភេទរវាងអាម៉េរិកនឹងចិន។ កាល​ពី​ខែ​មុន មាន​ការ​ទម្លុះទម្លាយ​ដំបូងគឺ​នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​អាម៉េរិក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ លោក Blinken គឺជាមន្ត្រីជាន់ខ្ពស់ថ្នាក់ផុតលេខរបស់លោក Biden ដែលធ្វើដំណើរទៅកាន់ប្រទេសចិនគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកទៅកាន់ទីក្រុងប៉េកាំងបើគិតចាប់តាំងពីខែតុលា ឆ្នាំ ២០១៨កន្លងមក។ ជំនួយការរងរបស់លោកប្រធានាធិបតី និងអ្នកសម្របសម្រួលការងារឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយដោយសង្ខេបនៅក្នុងសន្និសីទសារព័ត៌មានមុនការធ្វើដំណើរថាគឺជាពេលវេលាដ៏ល្អមួយដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះ។ ការធ្វើចារកម្មក្នុងដែនអាកាសអាម៉េរិក […]

ដោយ៖រតនា មេដឹកនាំរុស្ស៊ីលោកពូទីនបាននិយាយថា ខ្លួននឹងដាក់ពង្រាយក្បាលគ្រាប់អាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស្ស។ ការបញ្ជាក់រឿងនេះត្រូវបានគេមើលឃើញថា មេដឹកនាំផ្តាច់ការរូបនេះតែងតែលើកយកបញ្ហាប្រើប្រាស់អាវុធនុយក្លេអ៊ែរមកគំរាមពិភពលោកម្តងហើយម្តងទៀតតែនៅមិនទាន់ឃើញប្រើជាក់ស្តែងទេ។ រុស្ស៊ីដើម្បីការពារទង្វើអាក្រក់និងគំរាមកំហែងពិភពលោក ជាពិសេសអង្គការណាតូខ្លួនបានច្រានចោលការរិះគន់របស់ប្រធានាធិបតីអាម៉េរិក Joe Biden ជុំវិញការដាក់ពង្រាយក្បាលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនៅក្នុងប្រទេសបេឡារុស្ស។ រុស្ស៊ីនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើដូចគ្នានេះដែរជាច្រើនទសវត្សរ៍មកហើយនៅទូទាំងទ្វីបអឺរ៉ុប។ រុស្ស៊ីបាននិយាយថា ខ្លួនកំពុងជំរុញការដាក់ពង្រាយអាវុធប្រភេទនេះជាលើកដំបូងនៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ 1991 ហើយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ដែលស្គាល់ថាជាកូនជឹងក៏បានចេញមុខបន្ទរដែរថា សព្វាវុធនោះបានដំណើរការរួចហើយ។ លោក Biden បាននិយាយថា លោកមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថារុស្ស៊ីបានឈានទៅមុខជាមួយនឹងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្សពេលថ្មៗនេះ។ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយថា៖ “វាជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី និងបេឡារុស្សក្នុងការធានាសន្តិសុខរបស់ពួកគេដោយមធ្យោបាយដែលយើងចាត់ទុកថាចាំបាច់ ចំពេលមានសង្រ្គាមកូនកាត់ទ្រង់ទ្រាយធំដែលបានកើតឡើងដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងយើង” ។«វិធានការ​ដែល​យើង​អនុវត្ត​គឺ​ស្រប​ទាំង​ស្រុង​នឹង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​របស់​យើង»។ អាវុធនុយក្លេអែរយុទ្ធសាស្ត្រត្រូវបានប្រើសម្រាប់ការទទួលបានកលល្បិចឬប្រៀបឈ្នះនៅលើសមរភូមិ ហើយជាធម្មតាវាមានទិន្នផលនៃការបំផ្លិចបំផ្លាញតិចជាងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញទីក្រុងអាម៉េរិក អឺរ៉ុប ឬរុស្ស៊ី។ ស្ថានទូតរុស្ស៊ីបានហៅការរិះគន់របស់ពិភពលោកជាពិសេសសហរដ្ឋអាម៉េរិកចំពោះការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូថា ជាការលាក់ពុតមានគំនិតអាក្រក់ ដោយនិយាយថា “មុននឹងបន្ទោសអ្នកដទៃ ទីក្រុងវ៉ាស៊ីនតោនខ្លួនឯងអាចប្រើការពិចារណាខ្លះៗផង”។ “សហរដ្ឋអាម៉េរិក អស់រយៈពេលជាច្រើនទស្សវត្សរ៍ មកហើយដែលរក្សាបាននូវឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។ រួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ ចូលរួមនៅក្នុងការរៀបចំចែករំលែកនុយក្លេអ៊ែរ និងរថភ្លើងសម្រាប់សេណារីយ៉ូនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់យើង»។ អ្នកណាក៏ដឹងដែរថាផ្អែកលើទិដ្ឋភាពជាក់ស្តែង ក្រោយលោកពូទីនបានបង្កើតសង្រ្គាមដោយខ្លួនឯងចូលទៅឈ្លានពានអ៊ុយក្រែនជាប្រទេសដែលមានអធិបតេយ្យភាពក្លាយទៅជាវិនាសកម្មដ៏ធំធេង បង្កឲ្យមានការដាក់ទណ្ឌកម្មនិងការស្អប់ខ្ពើមទៅលើរុស្ស៊ីស្ទើរពាសពេញពិភពលោកវៀរលែងតែប្រទេសកុម្មុយនិស្តមួយក្តាប់តូចនោះ ដើម្បីបានជៀសផុតពីការបរាជ័យនិងរស់ជីវិតជាមួយនឹងការរួមដៃគ្នាប្រឆាំងពីលោកខាងលិច មេដឹកនាំប្រទេសរុស្ស៊ីតែងបានព្រមានម្តងហើយម្តងទៀតថាខ្លួនដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេនៅលើលោកនោះនឹងប្រើប្រាស់វាជាមធ្យោបាយដើម្បីការពារខ្លួន។ ប៉ុន្តែអ្នកតាមដានសភាពការណ៍នៃបណ្តាប្រទេសលោកខាងលិចមួយចំនួនបានយល់ឃើញថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរប្រល័យលោករបស់មេដឹកនាំរុស្ស៊ីធ្វើឡើងដដែលៗម្តងហើយម្តងទៀតនោះភាគរយច្រើនបំផុតវាគ្រាន់តែជាការកំញើញគេឯង ដែលនោះគឺជាចរិតឬសារជាតិរបស់មេដឹកនាំកុម្មុនិស្តគ្រប់រូបនៅលើពិភពលោកដែលតែងតែអនុវត្តវិធីនេះដើម្បីគោលដៅចម្បងបំផុតពីការបរាជ័យដ៏អាម៉ាស់និងការពារអំណាចផ្តាច់ការរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញប្រសិនបើការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់មហាអំណាចនុយក្លេអ៊ែររុស្ស៊ីវាបានឈានទៅដល់ការអនុវត្តជាក់ស្តែងមែននោះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោកដូចគ្នា […]

ប្រែសម្រួល៖សហការី រដ្ឋាភិបាលស្តាំនិយមថ្មីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលរួមទាំងការប្រកាន់ពូជសាសន៍ប្រឆាំងនឹងពួកអារ៉ាប់ដោយបើកចំហ បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងសេតវិមានដោយសាពួកគេប្តេជ្ញាចិត្តបន្តពង្រីកការតាំងទីលំនៅខុសច្បាប់នៅក្នុងទឹកដីដែលគេកាន់កាប់ និងទឹកដីឧបសម្ព័ន្ធរបស់ប៉ាឡេស្ទីន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាមេដឹកនាំគណបក្ស Zionist សាសនា Bezalel Smotrich ដែលបានប្រឆាំងចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ធ្វើឲ្យមានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរប៉ាឡេស្ទីនភ្លាមៗ ដោយបានរឹបអូសយកថវិកាមួយចំនួនរបស់ប៉ាឡេស្ទីន ហើយហៅវាថាជា “សត្រូវ”។ រដ្ឋមន្ត្រីសន្តិសុខ និងជាមេដឹកនាំគណបក្សអំណាចជ្វីហ្វ ដែលបានអំពាវនាវឱ្យមានការបណ្តេញពលរដ្ឋអារ៉ាប់ ចេញពីប្រទេសចំពោះជនដែល “មិនស្មោះត្រង់” នឹងអ៊ីស្រាអែល លោក Itamar Ben-Gvir បានចាប់ផ្តើមធ្វើការបង្រ្កាបលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល ហើយបានបញ្ជាឱ្យប៉ូលិសហែក ទម្លាក់ទង់ជាតិប៉ាឡេស្ទីនដោយចោទថា “ជាអត្តសញ្ញាណរបស់ភេរវករ” ។ គណបក្ស Likud ផ្ទាល់របស់លោក Netanyahu បានបង្កើតច្បាប់រួចហើយក្នុងការកំណត់សិទ្ធិអំណាចរបស់តុលាការក្នុងការរារាំងគោលនយោបាយរបស់រដ្ឋាភិបាល។ លោក Aaron David Miller ដែលធ្វើការឱ្យរដ្ឋបាលអាម៉េរិកចំនួនប្រាំមួយ រួមទាំងជាទីប្រឹក្សាស្តីពីការចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គាត់បាននិយាយថា លោក Biden ស្ថិតនៅលើទឹកដីដែលមិនអាចនិយាយគ្នាបាន។ លោកបានមានប្រសាសន៍ថា “គ្មានរដ្ឋបាលណាដែលរដ្ឋាភិបាលអ៊ីស្រាអែលធ្លាប់ជួបបែបនេះនោះទេ”។ Miller បាននិយាយថាក្នុងខណៈពេលដែលមានការកំណត់បន្ទាត់ក្រហមសម្រាប់សេតវិមាន ប្រសិនបើអ៊ីស្រាអែលកាត់យកទឹកដីដោយសារតែភាពកំសោយរបស់អាជ្ញាធរប៉ាឡេស្ទីននោះការឆ្លើយតបភ្លាមៗរបស់រដ្ឋបាល Biden […]

ប្រែសម្រួល៖សហការី ការតែងតាំងឧត្តមសេនីយ Valery Gerasimov មន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី ជាមេបញ្ជាការប្រតិបត្តិការដែលធ្វើឲ្យមានបញ្ហាក្នុងសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានដកសេចក្តីទុកចិត្តទ្វេដងហើយគាត់មានការជឿជាក់ថាការលុកលុយអាចសម្រេចជោគជ័យដោយមិនចាំបាច់មានអ្នកដឹកនាំថ្មីទេ តែឥឡូវនេះ អ្នកវិភាគបានបញ្ជាក់ថា មិនចាំបាច់សួរទៀតទេពេលនេះគាត់បានរកអ្នកថ្មីដែលអាចទុកចិត្តបានដើម្បីបញ្ជាកិច្ចប្រតិបត្តិការ។ យោងតាមវិទ្យាស្ថានសិក្សាអំពីសង្គ្រាមដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានសរសេរក្នុងការវិភាគមួយកាលពីថ្ងៃពុធថា “ការតែងតាំងរបស់ Gerasimov មានគោលបំណងជំរុញ ដល់កិច្ចខិតខំគាំពារកងយោធារុស្ស៊ីសម្រាប់គោលដៅឆ្នាំ ២០២៣” ។ ការវិភាគបានបញ្ជាក់ថា “លោកពូទីនបានលើកឡើងម្តងហើយម្តងទៀតថាគាត់យល់ខុសអំពីសមត្ថភាពរបស់កងកម្លាំងរុស្ស៊ី ហើយគាត់មិនបានបោះបង់ចោលនូវ គោលដៅវិសាលភាពសង្គ្រាមបស់គាត់នៅអ៊ុយក្រែននោះទេ”។ លោកពូទីន ប្រហែលជាបានតែងតាំងលោក Gerasimov ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួកងទ័ពរុស្ស៊ីបន្តតំណែងជាមេបញ្ជាការដូចឆាកល្ខោនដើម្បីបញ្ជាការវាយលុកដ៏ធំមួយដែលលោកពូទីន ទំនងជាមានការជឿជាក់ខុសស្រឡះថាកងកម្លាំងរុស្ស៊ីអាចសម្រេចបានជោគជ័យនៅក្នុងឆ្នាំ ២០២៣នេះ។ អ្នកវិភាគដទៃទៀតបានបញ្ជាក់ថា Gerasimov នឹងធ្វើឲ្យរុស្ស៊ីបរាជ័យថែមទៀតនៅលើសមរភូមិ។ ហើយនៅតែមានអ្នកផ្សេងទៀតបានប៉ាន់ស្មានថា Gerasimov និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu កំពុងផ្លាស់ប្តូរផែនការគ្រប់គ្រងមេដឹកនាំយោធាដែលវាជាប្រពៃណីទៅហើយសម្រាប់កងកម្លាំងមិនទៀងទាត់មួយដែលដឹកនាំដោយប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeniy Prigozhin និងមេដឹកនាំ Chechen ដែលជាបុរសខ្លាំង Ramzan Kadyrov ។ Gerasimov អាយុ ៦៧ ឆ្នាំ ជាឧត្តមសេនីយយោធា និងជាអនុរដ្ឋមន្ត្រីការពារជាតិ […]

តាមការវិភាគរបស់អាម៉េរិកបាបបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិកចេញមុខការពារតៃវ៉ាន់ ពីការឈ្លានពានរបស់ចិននោះទំនងជាចិននឹងបរាជ័យ ប៉ុន្តែអាម៉េរិកគឺជាអ្នកខាតដ៏ធំ។ រាល់ភាគីដែលត្រូវចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ ដូចជាសហរដ្ឋអាម៉េរិក ចិន តៃវ៉ាន់ និង ប្រទេស ជប៉ុនជាដើម ត្រូវរងការការខាតបង់ “ដ៏ធំធេងបំផុតមួយ” នេះបើយោងតាមការវិភាគតបស់អ្នកជំនាញខាងយោធាមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្លោះ។ នៅក្នុងខណៈពេលបើកការវាយប្រហារលុកលុយចូលកោះតៃវ៉ាន់កាំជ្រួចរបស់ចិនទំនងជានឹងបំផ្លាញមូលដ្ឋានទ័ពអាកាសអាម៉េរិកក្នុងប្រទេសជប៉ុន និងរហូតដល់កោះ Guam ហើយអាចវាយប្រហារពន្លិចនាវាផ្ទុកយន្តហោះអាម៉េរិកប្រហែលចំនួនពីរគ្រឿង នាវាពិឃាត និងនាវាចម្បាំងក្នុងចន្លោះពី ១០ ទៅ ២០ គ្រឿង ។ ក៏ប៉ុន្តែកងកម្លាំងឈ្លានពានរបស់ចិនក៏នឹងត្រូវរងការវាយបកនឹងរងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមុនពេលដែលពួកគេអាចចូលកាន់កាប់ផ្នែកសំខាន់ៗណាមួយលើកោះតៃវ៉ាន់។ បើយោងតាមសេណារីយោភាគច្រើនដែលត្រូវបានសាកល្បងរួចមកហើយនោះបានបង្ហាញថានៅទីបំផុត ពួកគេនឹងត្រូវរងការវាយទប់ទល់ក្នុងការប៉ុនប៉ងវាយដណ្តើមយករដ្ឋធានីតៃប៉ិរបស់កោះនេះ។ វាអាចធ្វើឲ្យការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិនមានអស្ថិរភាពដោយសាររងនូវការខាតបង់ដ៏ធំធេងដែលកើតឡើងពីការវាយបករបស់តៃវ៉ាន់ របាយការណ៍នេះបានបញ្ជាក់ដូច្នេះ។ លោក Eric Heginbotham អ្នកជំនាញសន្តិសុខនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បាននិយាយថា “យើងបានធ្វើសេចក្តីសន្និដ្ឋានផ្សេងគ្នាពីរ” ។ លោកបានថ្លែងថា “ដំបូង គឺថាភាគច្រើនក្នុងកាលៈទេសៈនេះប្រទេសចិនទំនងជាមិនទទួលជោគជ័យក្នុងគោលដៅប្រតិបត្តិការរបស់ពួកគេដើម្បីវាយកាន់កាប់ទីក្រុងតៃប៉ិនោះទេ។ “ទីពីរ ការចំណាយទៅលើការធ្វើសង្គ្រាមមានកំរិតខ្ពស់ខ្លាំងសម្រាប់ភាគីដែលមានការពាក់ព័ន្ធទាំងឡាយ ហើយយើងប្រាកដណាស់ថាមានរួមបញ្ចូលទាំងសហរដ្ឋអាម៉េរិកផងដែរ”។ ល្បែងសាកល្បងធ្វើសង្រ្គាមមានជាសេណារីយោចំនួន ២៤ ប្រភេទផ្សេងៗគ្នាដែលផ្តោតលើប្រទេសចិនក្នុងការប៉ុនប៉ងវាយដណ្តើមយកកោះនេះដែលទំនងជាមានផែនការចូលលុកលុយនៅក្នុងឆ្នាំ ២០២៦។ សំខាន់នោះប្រសិនបើមិនមានការគាំទ្រពីអាម៉េរិកទេនោះតៃវ៉ាន់នឹងត្រូវវាយកាន់កាប់ដោយកងទ័ពរំដោះប្រជាជនចិនក្នុងរយៈពេលតែបីខែ ឬក៏អាចតិចជាងនេះផង។ ល្បែងសង្រ្គាមមួយនេះត្រូវបានគេសន្មត់ថាការឈ្លានពានរបស់ចិននឹងអាចចាប់ផ្តើមឡើងដោយការទម្លាក់គ្រាប់បែករបស់ចិនដែលភាគច្រើនអាចនឹងបំផ្លាញកងទ័ពជើងទឹក និងទ័ពអាកាស របស់តៃវ៉ាន់ក្នុងរយៈពេលពីរបីម៉ោង។ […]

ប្រែសម្រួល៖សហការី យោងតាមរបាយការណ៍ក្នុងសប្តាហ៍នេះបានឲ្យដឹងថា វាមានសារសំខាន់ខ្លាំងណាស់ដែលសហរដ្ឋអាម៉េរិកបានបង្ហាញពីចេតនាបញ្ជូនប្រព័ន្ធខែលការពារដែនអាកាសហៅថា Patriot ទៅឲ្យអ៊ុយក្រែន។ CNN បានរាយការណ៍ថា យោងតាមមន្ត្រីអាម៉េរិកពីរនាក់ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់” ដែលCNNទទួលបាន “រដ្ឋបាលលោក Biden បានបញ្ចប់ផែនការរៀបចំបញ្ជូនប្រព័ន្ធការពារកាំជ្រួច Patriot ទៅឲ្យអ៊ុយក្រែន ដែលនឹងត្រូវធ្វើការប្រកាសភ្លាមៗនៅក្នុងសប្តាហ៍នេះ ។ ប្រព័ន្ធ Patriot គឺជាសមិទ្ធផលដ៏មហាអស្ចារ្យមួយនៃខែលការពារដែនអាកាសរបស់សហរដ្ឋអាម៉េរិកដែលបានប្រើប្រាស់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកហើយ។ វាមានតួនាទីដ៏សំខាន់ នៅក្នុងអំឡុងសង្គ្រាមឈូងសមុទ្រ ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាខែលការពារដ៏សំខាន់។ វាត្រូវបានគេដាក់ពង្រាយនៅជុំវិញពិភពលោក រួមទាំងនៅអ៊ីស្រាអែល និងឈូងសមុទ្រ ហើយវាក៏កំពុងត្រូវបានប្រើប្រាស់ដោយប្រទេសជាងដប់ផ្សេងទៀត។ មានអ្នកប្រើប្រាស់ដែលជាដៃគូសំខាន់ៗ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក រួមមានដូចជាជប៉ុន អារ៉ាប៊ីសាអូឌីត ស៊ុយអែត និងហូឡង់ជាដើម។ វានៅតែត្រូវការពេលវេលាក្នុងការផ្តល់មីស៊ីលនេះទៅអ៊ុយក្រែនប្រសិនបើរដ្ឋបាលពិតជាចង់អនុវត្តតាមផែនការខាងលើ។ សារព័ត៌មាន CNN បានរាយការណ៍មកថាមីស៊ីល Patriot “នឹងក្លាយជាប្រព័ន្ធអាវុធការពាររយៈចម្ងាយឆ្ងាយដ៏មានប្រសិទ្ធភាពបំផុតដែលនឹងត្រូវបានបញ្ជូនទៅឲ្យប្រទេសនេះ ហើយក្រុមមន្ត្រីបាននិយាយថា វានឹងជួយធានាសុវត្ថិភាពដែនអាកាសសម្រាប់ប្រទេសណាតូនៅអឺរ៉ុបខាងកើត” ។ “គេនៅមិនទាន់ដឹងច្បាស់ទេថាតើមានចំនួនប៉ុន្មានគ្រឿងដែលនឹងត្រូវបញ្ជូន  Patriot ធម្មតារួមមានរ៉ាដាដែលចាប់សញ្ញាមីស៊ីល និងតាមដានគោលដៅ ដូចជាកុំព្យូទ័រ ឧបករណ៍ផលិតថាមពល ស្ថានីយត្រួតពិនិត្យការតភ្ជាប់និងកាំជ្រួចរហូតដល់ទៅប្រាំបី ដែលក្នុងនីមួយៗមានជើងទម្រចំនួនបួន។ វាពិតជាមានសារសំខាន់លើរបាយការណ៍នេះដែលមានផលប៉ះពាល់ដល់ការផ្តល់នូវប្រព័ន្ធខែលការពារដ៏ទំនើប និងដ៏មានតម្លៃដូចជាមីស៊ីល Patriot ទៅឲ្យអ៊ុយក្រែន […]

ប្រែសម្រួល៖សហការី ការបង្កើនលើការចំណាយក្នុងវិស័យយោធាអាចជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដើម្បីស្តារឡើងវិញនូវប្រជាប្រិយភាពរបស់គាត់ ដែលបានធ្លាក់ចុះ។ ប៉ុន្តែអ្នកវិភាគនិយាយថា ការកំណត់លើអត្រាបង់ពន្ធថ្មីនេះវាមិនពេញនិយមនោះទេហើយអាចនឹងបំផ្លាញតំណែងនាយករដ្ឋមន្ត្រីរបស់គាត់ដែលសព្វថ្ងៃកំពុងធ្លាក់ចុះប្រជាប្រិយភាពរួចទៅហើយនោះ។ ប្រហែល ២ ភាគ ៣ នៃអ្នកបោះឆ្នោតជប៉ុនបានគាំទ្រលើផែនការរបស់រដ្ឋាភិបាលសម្រាប់ការកសាងសមត្ថភាពយោធាដ៏ធំសម្បើមរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី ២មក ដែលមានបំពាក់ទៅដោយកាំជ្រួចអាចវាយប្រហារគោលដៅដល់ប្រទេសចិនដែលជាប្រទេសជិតខាង ឬកូរ៉េខាងជើងផងដែរ។ អត្រាធ្លាក់ចុះនៃប្រជាប្រិយភាពរបស់គាត់កើនឡើងដល់ទៅពីរដងដែលពាក់ព័ន្ធទៅនឹងសេចក្តីសម្រេចនាៗរបស់លោក Kishida ដែលទាក់ទងនឹងគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចសព្វថ្ងៃព្រមជាមួយការបង្រួបបង្រួមដ៏ចម្រូងចម្រាសលើបញ្ហាព្រះវិហារ ថែមទាំងមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីបីនាក់ដែលមានរឿងអាស្រូវ។ បញ្ហាគោលនយោបាយការពារជាតិមានការពេញចិត្តពីសំណាក់មហាជនប៉ុន្តែរដ្ឋបាលរបស់ Kishida នៅមិនទាន់ច្បាស់លាស់អំពីរបៀបចំណាយដែលត្រូវធ្វើការប៉ាន់ប្រមាណរហូតដល់ទៅ ៣២០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ការកើនឡើងនៃការចំណាយនេះនឹងបង្កើនថវិកាលើវិស័យការពារជាតិដល់ទៅ ២% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេស ឬប្រហែលមួយភាគដប់នៃការចំណាយសាធារណៈនាពេលបច្ចុប្បន្ន។ រដ្ឋាភិបាលរបស់គាត់បាននិយាយថាការកាត់បន្ថយការចំណាយនឹងមិនអាចដោះស្រាយបញ្ហាបានទេ ហើយជាមួយនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើទីផ្សារហិរញ្ញវត្ថុជាសញ្ញាធ្វើឲ្យមានប្រតិកម្មដែលអាចនាំឲ្យខូចកេរ្តិ៍ឈ្មោះលោក Kishida ដែលកំពុងងាកទៅរកការដំឡើងពន្ធដែលអ្នកបោះឆ្នោតមួយចំនួនតូចហាក់ដូចជាចង់បានតែសមាជិកសភា LDP ភាគច្រើនបានជំទាស់ទៅនឹងគោលការណ៍នះ។ លោក Koichi Nakano សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូបាននិយាយថា “តាមទស្សនៈរបស់គាត់ គឺត្រូវដោះស្រាយឲ្យមានច្បាប់គ្រប់គ្រងសមតុល្យ ” ។ “ប្រសិនបើខ្ញុំចង់ភ្នាល់ នោះខ្ញុំប្រហែលជាភ្នាល់ជាមួយនឹងគាត់ (Kishida) ថាតើគាត់អាចនៅរស់រានក្នុងអំណាចពេញមួយអាណតិ្តរហូតដល់ឆ្នាំក្រោយដែឬទេ”? លោក Kishida […]

ប្រែសម្រួល៖សហការី ឧត្តមសេនីយ៍អាម៉េរិកម្នាក់បានព្រមានកាលពីថ្ងៃពុធអោយមានការរៀបចំឲ្យបានលឿនក្នុងការទប់ទល់លើការចូលឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ប្រទេសចិនកុម្មុយនិស្ត។ លោកឧត្តមសេនីយ David Berger ជាមេបញ្ជាការកងទ័ពជើងទឹកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “មនុស្សគ្រប់គ្នានៅជុំវិញគិតថាកន្លែងដែលយើងកំពុងស្ថិតនៅនេះមានក្តីសុខឬប្រសិនបើយើងផ្លាស់ទីតើវាមានអត្រាខុសគ្នាដូចម្តេច” ដូចជាការរៀបចំរបស់តៃវ៉ាន់ចឹង នេះបើយោងតាមសម្តីលោក Liz Friden ជាអ្នកសរសេរ អត្ថបទនៅមន្ទីរបញ្ចកោន Pentagon សម្រាប់ Fox News ។ តៃវ៉ាន់ ជាផ្លូវការ គឺជាសាធារណរដ្ឋចិន (ROC) មានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចដែលត្រូវបានគ្រប់គ្រងដោយរដ្ឋឯករាជ្យមិនចំណុះចិនដីគោកទេ ចាប់តាំងពីឆ្នាំ ១៩៤៩ មកម្លេះ នេះបើយោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស។ ក៏ប៉ុន្តែមន្ត្រីចិនបានព្រមានខ្លាំងៗម្តងហើយម្តងទៀតថា ទោះបីជាមានការដឹកនាំប្រកបដោយឯករាជភាពក៏ដោយក៏ពួកគេនៅតែចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនអាចបំបែកខ្លួនពីចិនបានឡើយ។ កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយប្រកបដោយក្តីមោទនៈថានឹង “ធ្វើការបង្រួបបង្រួមដោយសន្តិវិធី” ជាមួយតៃវ៉ាន់ ទោះបីជាលោកបានបញ្ជាក់យ៉ាងនេះក៏ដោយ ក៏ប្រទេសចិននឹង “មិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំងនោះទេ” ក្នុងការប្រឆាំងនឹងតៃវ៉ាន់នោះ។ សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កឲ្យមានការពិភាក្សាថាតើសង្គា្រមនឹងកើតឡើងនៅពេលណា  ចិនអាចនឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងកោះមួយនេះទេ? ក្រោយពេលប្រធានសភាអាម៉េរិក Nancy Pelosi បានមកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីដើមខែសីហា ក្នុងដំណើរទេសចរណ៍ជុំវិញអាស៊ី ដែលលោកស្រីមិនបានបញ្ជាក់មុនពេលមកដល់កោះនេះទេជាការឆ្លើយតបប្រទេសចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ហ៊ុមព័ទ្ធកោះតៃវ៉ាន់ ។ មន្ត្រីចិនបានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងនឹងដំណឹងនេះខណៈដែលរបាយការណ៍ព័ត៌មាននេះមិនបានបញ្ជាក់ច្បាស់លាស់អំពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោក Pelosi ហើយក៏មិនបានផ្សព្វផ្សាយជាសាធារណៈមុនការធ្វើដំណើរនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក […]

ដោយ៖ មិត្តអ្នកអាន លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះបានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិនបានរង់ចាំលោកស្រីនៅលើកម្រាលព្រំនៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV បានបន្តរហូតដល់រយៈពេល ៦ ម៉ោង ហើយទាក់ទាញអ្នកទស្សនាជាង ៨៣ លាននាក់ ។ គួររំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេលត្រៀមធ្វើដំណើរចេញពីទីក្រុង ហុងកុងទៅកាន់ទីក្រុង ម៉ិចស៊ីក នៅអាកាសយាន្តដ្ឋានអន្ដរជាតិទីក្រុង Vancouver លោកស្រី Meng ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ កាណាដា តាមសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។ ការពិតលោកស្រី ត្រូវបានតុលាការសហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួន តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ។ ដោយយោងតាមរដ្ឋអាជ្ញាតុលាការកាណាដា […]

ប្រែសម្រួល៖សហការី មានការផ្អាកប្រយុទ្ធគ្នា ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនកំពុងពិចារណាអំពីជម្រើសសម្រាប់យោធារបស់ខ្លួនក្នុងរដូវរងាខាងមុខ។ អ៊ុយក្រែនដែលមានការថមថយកម្លាំងបន្ទាប់ពីទទួលជ័យជម្នះក្នុងការដណ្តើមយកទីក្រុងកំពង់ផែ Kherson ដែជាតំបន់យុទ្ធសាស្ត្រដ៏មានសារសំខាន់នៅភាគខាងត្បូងនោះមកត្រូវបានផ្អាកការវាយរុលទៅមុខទៀត ខណៈទាហានត្រូវបានឲ្យសម្រាកនិងមានការបំពាក់អាវុធឡើងវិញ។ ជម្រើសរបស់ Kyiv បច្ចុប្បន្នគឺជាការវាយប្រហារមួយដែលនៅមានកំរិតនៅឡើយដោយសាតែទន្លេ Dnieper ជាខែលមួយពីធម្មជាតិ ហើយត្រូវតែប្រឹងរៀបចំផែនការសំខាន់ៗ ប្រសិនបើអាចវាយរឹបអូសយកទីតាំងនៅខាងក្បាលស្ពានបាន ខណៈដែលកងទ័ព និងរថពាសដែកត្រូវបានបញ្ជូនមកមួយចំនួនតាមតម្រូវការសម្រាប់ការវាយលុកតទល់នឹងអង្គភាពរបស់រុស្ស៊ីដែលបានជីកលេនដ្ឋាននៅក្បែរនឹងទន្លេនេះ។ ប្រទេសរុស្ស៊ីបានប្រើប្រាស់ទាហានស៊ីឈ្នួល Wagner ដែលមានបទពិសោធរបស់ខ្លួននៅភាគឦសាន ហើយការប្រយុទ្ធកាន់តែរាលដាលខ្លាំងឡើងៗ ដោយផ្តោតទៅលើទីក្រុង Bakhmut ។កងទ័ពអ៊ុយក្រែនត្រូវបានបញ្ជូនទៅមួយផ្នែកដើម្បីពង្រឹងការពារនឹងបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី។ សង្គ្រាម Subzero នៅពេលដែលអាកាសធាតុសីតុណ្ហភាពធ្លាក់ចុះបន្តិចម្តង ៗ លក្ខណៈប្រយុទ្ធនឹងមានការប្រែប្រួលយ៉ាងខ្លាំង។ ទ័ពទាំងសងខាងត្រូវបានហ្វឹកហ្វឺនដើម្បីប្រយុទ្ធក្នុងអាកាសធាតុដ៏សែនត្រជាក់នេះ ពិតណាស់រុស្ស៊ីបានលុកលុយ ហើយអ៊ុយក្រែនក៏បានវាយបកវិញ ក្នុងអំឡុងពេលមួយខែដែលមានអាកាសធាតុត្រជាក់បំផុតក្នុងឆ្នាំ ២០២២ គឺនៅក្នុងខែកុម្ភៈ ប៉ុន្តែទីក្រុង Kyiv បានទទួលសម្លៀកបំពាក់ និងឧបករណ៍រដូវរងាល្អៗជាងរុស្សីពីយោធាណាតូ។ នៅថ្ងៃដែលមានការលុកលុយចូលទីក្រុង Kyiv សីតុណ្ហភាពមានប្រហែល ៣ អង្សាសេ (៣៧.៤ អង្សាហ្វារិនហៃ) ។ សព្វថ្ងៃនេះវាគឺ ១C (៣៣.៨F) ។ ចាំបាច់ត្រូវតែមានការប្រែប្រួលក្នុងការប្រយុទ្ធគ្នានៅក្នុងសីតុណ្ហភាព subzero ។ ដោយសាមានពន្លឺថ្ងៃក្នុងរយៈពេលខ្លី […]

ប្រែសម្រួល៖សហការី Agathe Demarais គឺជានាយកការព្យាករផ្នែកសេដ្ឋកិច្ចពិភពលោករបស់ស្ថាប័ន Economist Intelligence Unit ។ សៀវភៅថ្មីរបស់នាងនិយាយអំពីផលប៉ះពាល់ជាសកលលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េក “Backfire” នឹងមានចេញផ្សាយនៅសប្តាហ៍ក្រោយនេះ។ រុស្ស៊ីបានប្រើប្រាស់ថាមពលរបស់ខ្លួនជាមុខអាវុធសេដ្ឋកិច្ចសកល។ យុទ្ធសាស្ត្រនេះជាក់ស្តែងគឺនៅអ៊ុយក្រែនតែម្តង រុស្សីប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលស្រោចលើរោងចក្រថាមពលអ៊ុយក្រែន។ ប៉ុន្តែក៏មានភស្តុតាងបន្ថែមទៀតផងដែរនោះគឺនៅអឺរ៉ុបដែលទីក្រុងម៉ូស្គូបានបិទបំពង់បង្ហូរឧស្ម័ន ហើយវាអាចនឹងធ្វើឲ្យផ្ទុះបំពង់បង្ហូរឧស្ម័ន។ ទោះជាយ៉ាងណាក៏ដោយ ផែនការមេរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពេលនេះទំនងហាក់ដូចជារងនូវប្រតិកម្មបញ្ច្រាសទិស។ ក្នុងរយៈពេលខ្លី លោកពូទីនពិតជាបាននឹងកំពុងធ្វើឲ្យខូចខាតសេដ្ឋកិច្ចលើបណ្តាប្រទេសសហភាពអឺរ៉ុប ដែលប្រទេសភាគច្រើនជៀសមិនរួចនោះទេ។ ប៉ុន្តែប្រសិនបើអូសបន្លាយក្នុងរយៈពេលវែង រុស្ស៊ីមិនអាចឈ្នះសង្គ្រាមថាមពលនេះទេ។ យុទ្ធនាការរបស់លោក ពូទីនខាងលើនេះ នឹងធ្វើឲ្យរាលដាលយ៉ាងលឿននូវការដួលរលំវិស័យថាមពលរបស់ប្រទេសលោក និងជំរុញឲ្យបាត់បង់ឋានៈខ្លួនក្នុងនាមជាមហាអំណាចថាមពលពិភពលោក។ អាវុធរុស្ស៊ីលើវិស័យថាមពលមានគោលដៅបីយ៉ាង: ទីមួយ អាចអនុវត្តបាន នៅពេលដែលម៉ាស៊ីនបូមឧស្ម័ននៅតែប្រើច្រើន ឬតិច គឺបង្កើតភាពមិនច្បាស់លាស់ និងអាចរារាំងបណ្តាប្រទេស EU ពីការរៀបចំសម្រាប់នៅពេលខាងមុខ។ គោលបំណងទី២ គឺដើម្បីបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប។ ហើយនៅចំពោះមុខនេះ យុទ្ធសាស្ត្ររបស់រុស្ស៊ីកំពុងដំណើរការ តំបន់ចាយប្រាក់អឺរ៉ូទំនងជានឹងជាប់ក្នុងបញ្ជីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។ ទន្ទឹមនឹងនោះ គោលដៅទីបីរបស់លោកពូទីន គឺដើម្បីបញ្ឆេះឲ្យមានការបែកបាក់ផ្នែកនយោបាយនៅអឺរ៉ុប ដោយផ្សព្វផ្សាយអំពីគំនិតដែលថា ទណ្ឌកម្មកំពុងបង្កវិបត្តិថាមពល។ នេះជាការពិត ជាផលបញ្ច្រាសនៃបុព្វហេតុ និងវាជាផលវិបាកមួយ ហើយវាគឺជាការ […]

ប្រែសម្រួល៖សហការី អ្នកស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់អាម៉េរិកបាននិយាយថា លោក ពូទីន “ខិតខំព្យាយាម ហើយបរាជ័យ ” ក្នុងការខិតខំសាកល្បងអាវុធប្រល័យលោក Poseidon រហស្សនាម “ថ្ងៃវិនាស” ដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនាវាមុជទឹកបានត្រឡប់ទៅមូលដ្ឋានទ័ពក្នុងតំបន់អាក់ទិកវិញ។ ប្រទេសរុស្ស៊ីបានខិតខំសាកល្បង torpedo ដែលមានរហស្សនាមថាជា ‘ថ្ងៃវិនាស ត្រូវបានបរាជ័យ ‘ ដែលប្រភពស៊ើបការណ៍សម្ងាត់អាម៉េរិកជឿថា ជាសញ្ញាបង្ហាញថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូកំពុងចាប់ផ្តើមខាំចាក់ស្រេះ។ អាវុធនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាចដែលមានឈ្មោះថា Poseidon បំពាក់នៅក្នុងនាវាមុជទឹកដ៏ធំបំផុតរបស់ពិភពលោកឈ្មោះថា Belgorod ដែលទើបតែចូលប្រតិបត្តិការក្នុងរដូវក្តៅនេះបានបង្ហាញខ្លួនដ៏អស្ចារ្យនៅក្នុងឆ្នាំ ២០១៩ ដោយមានបំពាក់អាវុធនុយក្លេអ៊ែរប្រភេទ Poseidon Torpedo ដែលគេបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៥ អំពីវត្តមានវាត្រូវបានគេមើលឃើញថាវាជាអល័ង្កការរលំអនាវាមុជទឹកមួយនេះ។ រុស្ស៊ីបានអួតខ្លួននៅពេលនោះថា Poseidon នឹងអាចបំផ្លាញទីក្រុងទាំងមូលដោយបង្ករលកយក្សស៊ូណាមិប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ប្រភពរបស់សហរដ្ឋអាម៉េរិកបានប្រាប់ CNN ថាពួកគេបានសង្កេតឃើញនាវាBelgorod កំពុងរៀបចំសម្រាប់ការសាកល្បងអាវុធប្រភេទនេះ បន្ទាប់មកក៏បានចាកចេញពីតំបន់សាកល្បងនៅសមុទ្រអាកទិហើយត្រឡប់ទៅកំពង់ផែវិញដោយមិនមានការសាកល្បងអ្វីនោះទេ។ ការខកខានក្នុងការធ្វើតេស្តអាវុធដ៏គួរឱ្យភ័យខ្លាចនេះ ទំនងមកពីបញ្ហាបច្ចេកទេស។ អ្នកការទូតលោកខាងលិចម្នាក់បានប្រាប់ CNN ថា “នេះអាចត្រូវបានគេមើលឃើញថាជារូបភាពមួយ បង្ហាញពីការអនុវត្តសឹកសង្រ្គាមក្នុងពេលថ្មីៗនេះរបស់រុស្ស៊ី ដូចជាការបញ្ជូនកងទ័ពដែលមិនបានហ្វឹកហាត់ និងមិនមានបំពាក់បរិក្ខារទៅកាន់អ៊ុយក្រែន”។ ឧស្សាហកម្មយោធារបស់រុស្ស៊ីកំពុងឆ្លងកាត់គ្រាដ៏លំបាកមួយ ហើយយើងក៏អាចមើលឃើញថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើសារពើភ័ណបច្ចេកវិទ្យាជាន់ខ្ពស់របស់យោធាកំពុងមានអានុភាព ហើយត្រូវតែបន្ត។ […]

ប្រែសម្រួល៖សហការី លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានថ្លែងដូច្នេះថា “អាល្លឺម៉ង់ និងចិនចូលហ៊ុនក្នុងភាពជាដៃគូក្នុងការអភិវឌ្ឍ និងបង្កើនខឿនសេដ្ឋកិច្ចឲ្យមានការលូតលាស់បន្ថែមទៀត ” FRANKFURT, ថ្ងៃទី ១០ ខែវិច្ឆិកា (Xinhua) មេដឹកនាំធុរកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញអំពីគំនិត្យសុទិដ្ឋិនិយមទៅថ្ងៃអនាគតលើកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចរវាងប្រទេសចិនប្រជាមានិត និងប្រទេសអាល្លឺម៉ង់។ អស់រយៈពេលជាងប្រាំទសវត្សរ៍មកហើយ ដែលកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់កំរិតមួយដ៏ស៊ីជម្រៅ ដូចជាពាណិជ្ជកម្មទ្វេភាគីមានកំណើនរហូតដល់ ១,០០០ ដង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្នុងសង្គមជាតិរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឧស្សាហកម្មរថយន្តដែលមានសក្តានុពលប្រកបដោយតម្លាភាពជាយូរមកហើយ។ លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានប្រាប់ Xinhua ក្នុងបទសម្ភាសថ្មីៗនេះថា “អាល្លឺម៉ង់ និងចិនចូលហ៊ុនក្នុងភាពជាដៃគូដែលអាចធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតលើកាអភិវឌ្ឍ និងកាន់តែរិកចម្រើនឡើង”។ លោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz ទៅកាន់ប្រទេសចិនប្រជាមានិតមួយនេះជាសញ្ញាដ៏រឹងមាំឆ្ពោះទៅរកការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។លោក Zipse បានថ្លែងដូច្នេះថា “សារថ្មីៗពីរដ្ឋាភិបាលចិនស្តីពីការបន្តខិតខំទាក់ទាញការវិនិយោគបរទេស បើកចំហយ៉ាងទូលំទូលាយ និងលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យាកំពុងត្រូវបានគេលើកទឹកចិត្ត។ BMW Group មានការប្តេជ្ញាចិត្តដ៏មុតមាំដោយមិនរួញរាចំពោះប្រទេសចិន ហើយនឹងបន្តសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីសម្រេចគោលដៅ ឈ្នះ […]

ប្រែសម្រួល៖ រ៉ាម៉េត មេដឹកនាំរុស្ស៊ីជាច្រើនដែលបានលុកលុយអ៊ុយក្រែន កាលពីថ្ងៃពុធបានអនុវត្តបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិ ឱ្យដកខ្លួនចេញពីទីក្រុង Kherson។ បញ្ហានេះត្រូវបានគេមើលឃើថា វាជាការបរាជ័យដ៏ធំ បំផុតរបស់ទីក្រុងមូស្គូ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។ ការដកថយដែលបានប្រកាស គឺបានបង្ហាញពីភាពបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។ វានឹងក្លាយជាការបាត់បង់ដ៏អាម៉ាស់របស់ទីក្រុងដ៏ធំបំផុតរបស់អ៊ុយក្រែនដែលរុស្ស៊ីបានរឹបអូសក្នុងការលុកលុយរយៈពេលប្រាំបួនខែរបស់ខ្លួន ដែលកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកពូទីនបានប្រកាសថា វាជាផ្នែកដែលមិនអាចដកហូតបានរបស់រុស្ស៊ីក្នុងការប្រារព្ធពិធីទម្លាក់គ្រាប់បែកនៅលើទីលានក្រហម។ ប៉ុន្តែអ្នកវិភាគដែលដើរតាមលោក ពូទីន បានមើលឃើញ បទបញ្ជានេះថា ជាការរំលឹកពីឆន្ទៈរបស់លោកពូទីនក្នុងការធ្វើសម្បទានយុទ្ធសាស្ត្រក្នុងអ្វីដែលលោកមើលឃើញថាជាជម្លោះទ្រង់ទ្រាយធំជាមួយលោកខាងលិចទៅវិញទេ។ មនុស្សដែលស្និទ្ធនឹងពូទីនបានជឿថាលោកនៅតែអាចឈ្នះ។ Tatiana Stanovaya អ្នកវិភាគដែលសិក្សាពី លោកពូទីនសម្រាប់ក្រុមអ្នកវិភាគនយោបាយរបស់នាង R.Politik បាននិយាយនៅក្នុងបទសម្ភាសតាមទូរសព្ទថា “នេះគ្រាន់តែបញ្ជាក់តាមទស្សនៈរបស់ខ្ញុំថាតើពូទីនមានភាពប្រាកដប្រជាប៉ុណ្ណា” ។ “គាត់មិនឆ្កួតដូចយើងគិតទេ” លោកពូទីនខ្លួនឯងនៅស្ងៀមលើបញ្ហានេះ ដោយអនុញ្ញាតឱ្យមន្ត្រីរបស់លោកធ្វើកិច្ចពិភាក្សា។ ផ្ទុយទៅវិញ លោក ពូទីន បានទៅទស្សនកិច្ចមន្ទីរពេទ្យសរសៃប្រសាទ ហើយបាននិយាយនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី 75 នៃវិទ្យាស្ថានសុខភាពសាធារណៈជាតិរបស់  រុស្ស៊ី ដោយសរសើរវាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង និងជួយមើលថែ “វីរបុរសរបស់យើង” នៅអ៊ុយក្រែន។ ការដកថយដែលបានប្រកាសនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីលោកពូទីនបានយល់ព្រមចូលរួមកិច្ចព្រមព្រៀងឡើងវិញដែលអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅដោយបញ្ច្រាស់ទិសដៅបន្ទាប់ពីប្រទេសរុស្ស៊ីបានគំរាមរារាំងវាជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីស្នាក់ការកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីនៅគ្រីមៀ។ រុស្ស៊ីសន្មតថាជាអ៊ុយក្រែន ប៉ុន្តែជុំវិញការចោទប្រកាន់នេះ ក្រុង Kiev បានបដិសេធ។ ហើយវាកើតឡើងនៅពេលដែលមនុស្សជិតស្និទ្ធនឹងវិមានក្រឹមឡាំងកំពុងមានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ុយក្រែន និងការរំលេចរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានលោកខាងលិចដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងលើកទឹកចិត្ត ទីក្រុង Kyiv […]