ហោរាសាស្ត្រ »

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ក្នុងពេលនេះសុខភាពលោកអ្នកខ្លះងាយមានបញ្ហាជាងសព្វមួយដង ម្ល៉ោះហើយចូរប្រយ័ត្នកើតរឿងរាវធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ។ -កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។ –ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅសល់តែមួយទៀតប៉ុណ្ណោះនឹងឆ្លងចូលឆ្នាំ២០២៣ ម្ល៉ោះហើយលោកអ្នកអាចសម្រុកការងារពីព្រោះថាឆ្លងចូលឆ្នាំថ្មីមានកិច្ចការងារច្រើនទៀតកំពងុរង់ចាំ។  -កិច្ចការងារ៖ចំពោះការប្រកបការងារ លោកអ្នកមិនគប្បីទុកចិត្តក្រុមមនុស្ស ពេកប្រយ័ត្ន ដូចពាក្យ ចាស់ថា៖” ស្គាល់មុខតែមិនស្គាល់ចិត្ត ” ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំសូវជឿនលឿនទៅមុខ ហើយអ្នកដទៃក៏តែងសម្លឹងក្នុងផ្លូវអាក្រក់ច្រើន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការធ្វើអ្វីមួយរបស់លោកអ្នកគឺតែងសម្រេចជោគជ័យដូចសមប្រកប ពិសេសនៅមាន បងប្អូនញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។ -កិច្ចការងារ៖ក្នុងរយៈពេលនេះបើទោះបីមានគូប្រជែងយ៉ាងណាក្តី ក៏មិនអាចយកឈ្នះបានដែរពីព្រោះលោកអ្នកតែងមានប្រៀបជានិច្ច ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ –បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ប្រុសស្រីមានភាពត្រជាក់ត្រជុំនិងប្រកបដោយភាពផ្អែមល្ហែម ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ទាំងស្រ្តីបុរសក្នុងថ្ងៃនេះមិនថាអារម្មណ៍ និងគំនិតរបស់លោកអ្នកទេគឺ ងាយធ្វើអ្វីមួយបង្កកំហុសឆ្គងណាស់គប្បីមានការប្រយ័ត្នប្រយែង។  -កិច្ចការងារ៖បញ្ហាការងាររបស់លោកអ្នកវិញឃើញថាក៏មិនល្អប្រសើរដែរពីព្រោះថាលទ្ធផល និង កម្លាំងប្រឹងប្រែងដែលហុចមកវិញនោះពុំឆ្លើយតបដូចជាទីពេញចិត្តសោះឡើយ។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយ មិនត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ –បញ្ហាស្នេហា៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម -ការរស់នៅ៖នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះនឹងឆ្លងចូលឆ្នាំថ្មីពោលគឺឆ្លងផុតឆ្នាំ២០២២ ហើយឈានចូលឆ្នាំ ២០២៣វិញ។ឆ្នាំក្រោយនេះដែរគឺជាឆ្នាំថោះ ធាតុទឹក បើតាមហោរាសាស្រ្តចិនបញ្ជាក់ថាដួងរាសីឆ្នាំរបស់លោកអ្នកបានធ្លាក់ស្រុតចុះធ្វើឱ្យដំណើរជីវិតជួបភាពរដិបរដុបច្រើនត្រូវឆ្លងកាត់។ -កិច្ចការងារ៖ថ្ងៃនេះវិញបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។ -ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែរ។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសគ្នា ព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាចនឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ -ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែង ដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គនិងមានការភ្លាំងភ្លាត់ច្រើន។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយ លាភហេង មានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេ ប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះ និងប្រឆាំងគ្នាច្រើន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ -កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះ ទើបមិនជួបរឿងរ៉ាវត្រូវចាញ់បោកគេដោយប្រការណាមួយ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នៅពេលឆ្លងផុតចូលឆ្នាំចិនរួចដំណើរជីវិតរបស់ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុម និងចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។ -កិច្ចការងារ៖ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្រ្តីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ –បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ និងមានសុភមង្គលក្នុងគ្រួសារទៀតផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះស្រ្តីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។ -កិច្ចការងារ៖ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និង ប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ –បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីក៏ដោយចូរចេះប្រយ័ត្នមាត់ប្រយ័ត្នកព្រោះកាលបើមានសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។ -កិច្ចការងារ៖ការប្រកបការងារនាថ្ងៃនេះវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត ។ –ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ –បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖បើទោះបីដួងរាសីធ្លាក់ស្រុតចុះក៏ដោយ ប៉ុន្តែបើមានការប្រយ័ត្នប្រយែងបញ្ហាតូចធំក៏លោកអ្នកអាចឆ្លងកាត់ ឬដោះស្រាយបានយ៉ាងធូរទៅវិញដែរ។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវមានហេតុផល និងត្រូវចេះអត់ឱនដល់ក្រុមមនុស្សខ្លះទើបពុំមានបញ្ហាលំបាក ឬទទួលរងការរិះគន់ណាមួយកើតឡើង។ -កិច្ចការងារ៖ការប្រកបការងារទោះមានបញ្ហាលំបាកច្រើនបន្តិចត្រូវឆ្លងកាត់ពិតមែន ប៉ុន្តែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាទីគាប់ចិត្តឆ្លើយតបមកវិញដែរ ។ […]

  ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖បើលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រយ័ត្នប្រយែង និងមើលមុខក្រោយក្រែងជួបនូវឧបសគ្គរាំងមុខពិបាកដោះស្រាយ។ចំពោះការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសយាយីច្រើនបន្តិច។ -កិច្ចការងារ៖ចំពោះការប្រកបការងារប្រចាំថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់រឿង ដោយមិនអាចប្រកាន់យកភាពមានះ ឬយកមោហៈទោសៈបានទេបើពុំនោះផលអាក្រក់តែងចាំយាយីជានិច្ច។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងមានការខ្សត់ខ្សោយ ដូច្នេះមិនគប្បីមានការលោភលន់ចង់ចំណេញច្រើនទ្បើយ ប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។ –បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំ មានភាពសោះកក្រោះដោយសារម្នាក់ៗមិនសូវបានយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានទេ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងរយៈពេលនេះមុនលោកអ្នកធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ពីព្រោះថាងាយជួបគ្រោះចាញ់បោកគេជាងសព្វមួយដង ។  -កិច្ចការងារ៖ការប្រកបការងារវិញមានរឿងខ្លះតូចតាចសោះអាចប្រែរីកជាធំ ហេតុនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបប្រសើរ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេ ឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើង ប៉ុន្តែក៏មិនមានរឿងអ្វីធំដុំគួរកត់សម្គាល់នោះដែរ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចប្រែប្រួលខាងអារម្មណ៍ធ្វើឱ្យអ្វីៗពេលខ្លះត្រឹមត្រូវសោះអ្នកអាចធ្វើឱ្យមានកំហុសឆ្គង ឬសាងបញ្ហាដោយមិនដឹងខ្លួន។ -កិច្ចការងារ៖ការប្រកបការងារ លោកអ្នកគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះថាផលអាក្រក់ៗនោះតាមយាយីដែលងាយទទួលរងជួបផលលំបាកផង។ -ការធ្វើជំនួញ៖ដួងរាសីរបស់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់ជាសន្សឹមៗឥតមានអ្វីជាឧបសគ្គរារាំងនាំសៅហ្មងខ្លាំងក្លាឡើយ គឺមានភាពសុខដុមល្អ ហើយប្រាក់ចំណូលក៏មានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កជានិច្ច។ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំង និងបង្កបញ្ហាចំពោះគ្នាឥតស្រួលចិត្តប៉ុន្មានសោះឡើយ ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើចង់ដោះស្រាយជម្លោះវិវាទយូរមកហើយ ក៏ជាការប្រសើរដែរ។ -កិច្ចការងារ៖នាពេលនេះដែរដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ ឬធ្វើអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបចៀសវាងមិននាំឱ្យកើតរឿងបែកបាក់នៅគ្រាខាងមុខ៕ ឆ្នាំរោង […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ត្រូវចងចាំថាដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការប្រែប្រួលផ្លាស់ប្តូរ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ បើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់វិញបានផង។ -កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ បើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។ -កិច្ចការងារ៖ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អ និងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។ -ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ការរស់នៅលោកអ្នកក៏តោងតែប្រយ័ត្នប្រយែងការចាញ់ល្បិចកលគេ ដោយប្រការណាមួយ។ -កិច្ចការងារ៖ការប្រកបការងារមានការតានតឹង និងងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាប់បញ្ហាមកឱ្យ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការរស់នៅកើតមានភាពប្រទាំងប្រទើស និងរឿងរ៉ាវមិនល្អចូលយាយីច្រើន។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ពេក និងមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ចោទឡើង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួស និងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើស ព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើមានអ្វីមួយគ្រោងទុក ឬ បម្រុងចរចាកុំសង្ឃឹមពេក ពីព្រោះបើខកបំណងនាំខូចចិត្ត។ -កិច្ចការងារ៖ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេ ប្រយ័ត្នកើតរឿងធំដោយប្រការណាមួយ។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ –បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែត ប្រយ័ត្នជួបរឿងកម្មក្រាស់នៅពេលក្រោយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ថ្ងៃនេះលោកអ្នកបើចង់ចរចា ឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសម ពីព្រោះថាអាចទទួលផលគ្រាន់គាប់ប្រសើរដែរ។ -កិច្ចការងារ៖ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយ ពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងស្រស់ស្រាយប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នៅថ្ងៃនេះដោយសារភាពឧបទ្រពនៅតាមជាប់នៅឡើយ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការមានទំនាស់ជាមួយក្រុមមនុស្សនៅក្បែរខ្លួន និងសមាជិកក្រុមគ្រួសារដោយប្រការណាមួយ។ -កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីច្រើនមានការរាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីច្រើន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃ ប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសគ្នាច្រើន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅផ្ទះសំបែងត្រូវប្រកាន់ចិត្តត្រជាក់ ហើយដាច់ខាតមិនត្រូវយកដៃប៉ះដៃ យកជើងប៉ះជើង ពីព្រោះងាយកើតរឿងពីតូចទៅធំណាស់។ -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។ -ការធ្វើជំនួញ៖អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖សម្រាប់បុរសក្នុងអំឡុងពេលនេះជួបបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។ -កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់គ្រាន់កក់ក្តៅផ្លូវចិត្ត។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកឱ្យប្រយ័ត្នការបាត់បង់អ្វីមួយ ពីព្រោះថាងាយកើតឡើងជាងសព្វមួយដង ។ -កិច្ចការងារ៖លោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ពីព្រោះថាងាយជួបនូវរឿងរ៉ាវយាយីជាងសព្វមួយដង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរជានិច្ច។ -កិច្ចការងារ៖បើលោកអ្នកចង់ជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅថ្ងៃនេះលោកអ្នកកុំមើលងាយមនុស្ស ហើយត្រូវចេះសម្របខ្លួនឱ្យបានល្អទើបគ្មានបញ្ហាមិនល្អឈានចូលកើត។ -កិច្ចការងារ៖រាល់កិច្ចការងារ និងប្រាក់កាសមិនចោទជាបញ្ហាទេ ហើយបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះ កុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាគ្រាខាងមុខ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅលោកអ្នកក៏តោងតែប្រយ័ត្នប្រយែង ការចាញ់កលល្បិចក្រុមមនុស្សដោយសារការហ្វេសប្រហែសដោយប្រការណាមួយ។ -កិច្ចការងារ៖ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាក់បញ្ហាមកឱ្យដោយមិនដឹងខ្លួន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការរស់នៅកើតមានភាពប្រទាំងប្រទើសទាំងក្រុមគ្រួសារ និងក្រុមមនុស្សនៅក្រៅផ្ទះផងគប្បីប្រយ័ត្នប្រយែង។ -កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នក នៅថ្ងៃនេះ ធ្វើអ្វីមិនត្រូវឱ្យសំខាន់ពេកឡើយ និង មានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេ តែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើស ព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖យីអ៊ុនរបស់លោកអ្នកឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅ។ -កិច្ចការងារ៖បើលោកអ្នកចង់ចាប់ផ្តើមប្រកបការងារអ្វីមួយក៏ជាពេលវេលាល្អពិសេសការ ចាប់ផ្តើមការងារក្រុមហ៊ុនឯកជន ឬសូម្បីតែការងាររាជការអ្វីមួយផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំ ឬ ចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សាឡើងវិញផង ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ស្រ្តីលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។ –បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់ និង ពិសេសងាយបាក់បែកទៀតផង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬណាត់ចរចារឿងធំដុំអ្វីមួយឡើយ ពីព្រោះថាងាយជះផលអាក្រក់មកវិញជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះ បើលោកអ្នកចង់បើហាងថ្មី ឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេ ដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ពិសេសស្រ្តី មិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់ បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីៗចូរកុំធ្វេសប្រហែសឱ្យសោះ ពីព្រោះថាតែងមានក្រុមជនខិលខូចប៉ងយាយីនាំជះផលអាក្រក់ណាមួយកើតឡើង។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយ នាំកើតរឿងរ៉ាវតប់ប្រមល់ឥតឈប់ឈរ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត ព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការអស់សង្ឃឹមដោយក្តីរួញរាច្រើន ដោយសារម្នាក់ៗមិនសូវផ្តល់ការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ​ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត ឬទទួលបានជោគលាភអ្វីមួយផង។ -កិច្ចការងារ៖លោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចចាត់ចែងការងារចាស់ថ្មី និងការធ្វើអ្វីមួយមានការភ្លាំងភ្លាត់តិចតួចថែមទៀត។ -កិច្ចការងារ៖អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោង ឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីពេញចិត្ត។ –បញ្ហាស្នេហា៖ចំពោះគូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅជួបនូវបញ្ហាស្មុគស្មាញច្រើន […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកត្រូវយកភាពត្រជាក់ដាក់ខ្លួន បើពុំនោះទេការសម្រេចចិត្តអ្វីមួយងាយមានកំហុសឆ្គង និងភ្លាំងភ្លាត់ណាស់។ -កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះវិញបើសិនជាបុរសឱ្យប្រយ័ត្នប្រយែងរឿងចាស់ ឬកិច្ចការងារគ្រាមុនកន្លងមក ពីព្រោះថាងាយកើតឡើងជាបញ្ហាលំបាកជាងសព្វមួយដង។ –ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិត និយាយពីរឿងប្រាក់ចំណូលកុំសង្ឃឹមថាបានដូចចិត្ត ហើយបើចង់ទារអតិថិជនច្រើនខកបំណង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវងប់ងល់តែរឿងរ៉ាវស្នេហាច្រើនពេក ត្រូវ រកពេលបំពេញការងារ ឬប្រើគំនិតរៀនសូត្រឱ្យបានច្រើនទើបអនាគតវាភ្លឺថ្លាទៅរួច៕ ឆ្នាំឆ្លូវ ថ្ងៃនេះរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងមិនសប្បាយចិត្ត និងពិសេសឱ្យប្រយ័តុ្នរងគ្រោះដោយសារជួយយកអាសាគេថែមទៀត។ -កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវ ទើបគ្មានរឿងចម្រូងចម្រាសជាមួយអ្នកដទៃ។ –បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕ ឆ្នាំខាល ថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។  -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ –បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក អាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថា ផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តនាពេលក្រោយវិញ។ -កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យដែរ។ –ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកប។ –បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយចូរមានការប្រយ័ត្នប្រយែង […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយនិងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។ -កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យច្រើន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ លោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាស ឬផ្លូវគោកក្តី តែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។ -កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយ គប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរ ត្រូវជាប់ការកុនដោយប្រការណាមួយ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើស ហើយក៏ងាយផ្អែមល្ហែមផងដែរ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិច ពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។ -កិច្ចការងារ៖ការប្រកបការងារមានរលូនល្អ ពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹងពីព្រោះពុំមានសុវត្ថិភាពប៉ុន្មានទេ ពិសេសឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។ –បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ទាំងស្រ្តីបុរសនាពេលនេះងាយឈ្លក់វង្វេងនឹងអ្វីមួយដែលជាគ្រឿងស្រវឹង ឬល្បែងស៊ីសង ណាស់ប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកពុំរួច។ -កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អ ទើបគ្មានបញ្ហាចោទឡើង។ -ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវ ជួនឈ្លោះ ធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕ ឆ្នាំរោង […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះចាញ់បោកគេណាមួយកើតឡើង។ -កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ គឺជារឿយៗមានរឿងរ៉ាវ និងបញ្ហាចូលលុកលុយាយីច្រើន ដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ដោយប្រការណាមួយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រចណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នាពេលនេះលោកអ្នកត្រូវទទួលរងការហត់នឿយ និងជួបបញ្ហាលំបាកច្រើនត្រូវរែកពន់។ -កិច្ចការងារ៖ ទាំងស្រ្តីបុរសរាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។ –ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖លោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយ ហើយមិនត្រូវសម្រេចចិត្តភ្លាមៗដោយមិនបានពិចារណានោះឡើយ បើពុំនោះនឹងជួបផលលំបាកនាពេលក្រោយជាក់ជាពុំខាន។ -កិច្ចការងារ៖ ការប្រកបការងារមានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ –បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹង ឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះពិចារណា និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរែកពន់ភាពនឿយហត់ និងត្រូវពុះពារផលលំបាកច្រើនទើបឆ្លងផុតគ្រាលំបាកទាំងនេះទៅរួច។ –ការធ្វើជំនួញ៖ការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទតែម្តង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬមានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។  -កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និងពិសេសនាំខូចចិត្តថែមទៀត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែន តែក៏មានភាពសុខដុមប្រពៃ។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់ គប្បីមានការប្រយ័ត្នប្រយែង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្កៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។ -កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហា ឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ –បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នា ជួនទាស់ទែងគ្នា៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរ ហើយបើចង់ដោះស្រាយបញ្ហាអ្វីមួយតែងទទួលក្តីសម្រេចដូចបំណងនោះមានខ្ពស់គួរសម។ -កិច្ចការងារ៖បើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នាពេលកន្លងមកលោកអ្នកទទួលរងការហត់នឿយច្រើនបន្តិច ម្ល៉ោះហើយត្រូវចេះមានការតស៊ូអត់ធ្មត់បន្តិចទើបឆ្លងគ្រាលំបាកទាំងពួងទៅរួច។ -កិច្ចការងារ៖អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរវិញ ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ពិសេសងាយមានក្រុមមនុស្សតាមយាយី […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖បើទោះបីធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានឧបសគ្គរារាំងមុខច្រើន។ -កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយ ចូរកុំគប្បីមានការធ្វេសប្រហែសឱ្យសោះពិសេសកិច្ចការងារថ្មីៗ ពីព្រោះងាយជះផលអាក្រក់យូរអង្វែងទៅគ្រាខាងមុខ ។ -ការធ្វើជំនួញ៖អាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អ ឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។ -កិច្ចការងារ៖លោកអ្នកត្រូវរក្សាភាពនឹងធឹង មិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដុម និងមានការរីកលូតលាស់ជាងនេះ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេ ប្រយ័ត្នត្រូវមកសោកានៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។ -កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើង ឬសូម្បីតែរោគជំងឺបៀតបៀនយាយី។ -កិច្ចការងារ៖នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងទាស់ទែង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖លោកអ្នកទទួលរងផលលំបាកបន្តិច ពិសេសបញ្ហាប្រាក់កាស […]

​ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និងទុកដាក់របស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។ -កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តី តែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ –បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរ៉ាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕ ឆ្នាំឆ្លូវ រាសីថ្ងៃនេះធ្លាក់ស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកជួបរឿងបញ្ហាសៅហ្មងច្រើនបន្តិច ហើយពិសេសងាយផ្ទុះកំហឹងជាមួយអ្នកដទៃណាស់ ម្ល៉ោះហើយបើមិនចេះទប់ចិត្តសង្កត់អារម្មណ៍ទេ បញ្ហាខ្លះពិតជាបង្ករឿងមកដាក់ខ្លួនហើយ។ កិច្ចការងារ៖អ្នកប្រកបការងារនៅថ្ងៃនេះវិញមានការជឿនលឿនទៅមុខតិចតួចទេ ហើយបញ្ហាលំបាកយាយីក៏ច្រើន ។ –ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញដូងរាសីពុំសូវល្អទេ ដូចនេះលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ និងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួនកុំបង្កជម្លោះទើបឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕ ឆ្នាំខាល ថ្ងៃនេះយីអ៊ុនឡើងខ្ពស់ត្រដែត។ -ការរស់នៅ៖ នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ទោះមានបញ្ហាអ្វីមួយចូលមកក៏អាចទប់ទល់ និងងាយដោះស្រាយចេញទៅវិញដែរ។ -កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺសុខដុមដូចសព្វមួយដង។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខ និងត្រជាក់ត្រជុំប្រពៃ៕ ឆ្នាំថោះ ថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖នាពេលនេះលោកអ្នកត្រូវចេះគ្រប់គ្រងចំណូល ចំណាយ ឱ្យបានល្អិតល្អន់បន្តិច បើពុំនោះទេដោយសារចំណូលទាប ការចំណាយខ្ពស់ នឹងនាំនូវវិបត្តិថវិកាគ្រួសារពុំខាន ។ -កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារវិញដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សតាមចាប់កំហុសដោយប្រការណាមួយ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងពេលនេះដែរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅពេលនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតមុខរបរ ឬធ្វើអ្វីមួយពីព្រោះថាតែងឆាប់ចប់ដោយលឿន ឯផលក៏គ្រាន់គាប់ប្រសើរដែរ។ -កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួន តែភាពសុខដុមមានភាពប្រពៃណាស់។ ​ –បញ្ហាស្នេហា៖បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ -កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេ គឺអ្វីៗដូចសព្វមួយដង ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការចេះអត់ឱនឱ្យគ្នា និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ ពីព្រោះថាផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃណាស់។ -កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុស និងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ –បញ្ហាស្នេហា៖​​​​​​​​​​​​​​សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖អំឡុងពេលនេះឱ្យប្រយ័ត្នប្រយែងទៅលើបញ្ហាការងារ ប្រាក់កាស ដោយសារមានចន្លោះប្រហោងច្រើន។ -កិច្ចការងារ៖នៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ ។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមិនត្រូវឈ្លក់វង្វេងទៅលើរឿងកាមគុណ ប្រយ័ត្នជ្រុលខ្លួនដកលែងរួច នាំទុក្ខសោកដល់ថ្ងៃគ្រាខាងមុខ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងដែរ។ -កិច្ចការងារ៖បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបគ្មានពាក្យថាត្រូវមកដេកសោកានៅពេលក្រោយ។ –ការធ្វើជំនួញ៖ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតបានឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ -កិច្ចការងារ៖ការប្រកបការងារតូចធំលោកអ្នកតោងតែចងចាំថា ការចេះធ្វើចិត្តត្រជាក់ និងអត់ធ្មត់ ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវ ប្រយ័ត្នត្រូវចាញ់បោកគេ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកបានត្រឡប់មកល្អប្រសើរឡើងវិញ ហើយអ្វីៗធ្លាប់តែអាក្រក់នឹងប្រែមកល្អឡើងវិញ។ -កិច្ចការងារ៖ការប្រកបការងារនាពេលនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងជាប់កុនដល់អាត្មាខ្លួន។ –ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទ។ –បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅថ្ងៃនេះដួងរាសីប្រែមកល្អប្រសើរ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងមានការចម្រើនលូតលាស់និងមានជោគសិរីគ្រាន់គាប់ប្រសើរ។ -កិច្ចការងារ៖ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិចនាថ្ងៃនេះ ម្ល៉ោះហើយការរស់នៅលោកអ្នកតោងតែចេះមើលគេមើលឯងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅត្រូវចេះសម្លឹងឱ្យឆ្ងាយ និងត្រូវចេះគន់គូរមើលមុខរបរថ្មីៗបន្ថែមទៀតជីវិតនឹងល្អប្រសើរជាងនេះ។ -កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ –ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយ ជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែង មិនអាចប្រមាថបានទេ ព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ -កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារ ឬកិច្ចការផ្សេងៗ ព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិច តែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើន នាំកើតតែរឿងរ៉ាវរកាំរកូសប៉ុណ្ណោះ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។ -កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយជួបគ្រោះចាញ់បោកគេជាងសព្វមួយដង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរ គួរប្រយ័ត្នប្រយែង៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។ -កិច្ចការងារ៖សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុក ឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យផងដែរ។ -ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក អាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថា ផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ -កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យ។ –ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។ –បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយពិសេសលោកអ្នកអាចទទួលដំណឹងអ្វីមួយចូលមកគ្រាន់សប្បាយចិត្តទៀតផង។ -កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារមានការជឿនលឿនទាំងកិច្ចការងារ និង បញ្ហាប្រាក់កាសក៏អាចមានហូរចូលខ្លះៗថែមទៀត។ –ការធ្វើជំនួញ៖អ្នកធ្វើជំនួញមានភាពសុខដុម ហើយលោកអ្នកបើចង់សាកល្បងជួញទីជិតឆ្ងាយដែលជាមុខរបរថ្មីថ្មោងអាចសម្រេចជោគជ័យ តែយ៉ាងណាការធ្វើជំនួញរយៈពេលយូរអង្វែង តែងមិនសូវសមដូចប្រកបប៉ុន្មានទេ។ –បញ្ហាស្នេហា៖          សម្ព័ន្ធស្នេហាកំលោះក្រមុំនាពេលនេះបើយល់ចិត្តថ្លើមគ្មានអស់ហើយ អាចនិយាយដល់ចាស់ទុំបានផងដែរ ពីព្រោះថាជាពេលវេលាល្អសម្រាប់ផ្សំផ្គុំគ្រួសារបំផុត៕ ឆ្នាំខាល ថ្ងៃនេះរាសីលោកអ្នកល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរស លោកអ្នកតោងតែចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ មិនត្រូវប្រកាន់ចិត្តឆេវឆាវ ប៉ះដៃយកដៃ ប៉ះជើងយកជើងទេ ហើយតោងតែចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ប៉ុណ្ណោះឯង។ -កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារវិញបើសិនជាបុរសឱ្យប្រយ័ត្នប្រយែងរឿងរ៉ាវចាស់ ឬកិច្ចការងារគ្រាមុនកន្លងមក ពីព្រោះថាងាយកើតឡើងជាបញ្ហាលំបាកជាងសព្វមួយដង។ –ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិត និយាយពីរឿងប្រាក់ចំណូលកុំសង្ឃឹមថាបានដូចចិត្ត ហើយបើចង់ទារអតិថិជនច្រើនខកបំណងច្រើនជាង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវងប់ងល់តែរឿងស្នេហាច្រើនពេក ត្រូវ រកពេលបំពេញការងារ ឬប្រើគំនិតរៀនសូត្រឱ្យបានច្រើនទើបអនាគតវាភ្លឺថ្លាទៅរួច៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងថ្ងៃនេះអ្វីៗលោកអ្នកមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះការរស់នៅលោកអ្នកចូរ ប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយឡើងមក នាំពិបាកដោះស្រាយ។ -កិច្ចការងារ៖ការប្រកបការងារទទួលរងការហត់នឿយ និងទទួលផលលំបាកច្រើនបន្តិច ម្ល៉ោះហើយគប្បីចេះតស៊ូអត់ធ្មត់ជាងនេះបន្តិចទើបប្រសើរ។ –ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរពុំសូវកាក់កបទេ គឺលាភហេងច្រើនបោលហួស ឬហោះរំលងជានិច្ច។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕ ឆ្នាំឆ្លូវ នៅថ្ងៃនេះរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ អំឡុងពេលនេះលោកអ្នកជួបបញ្ហាលំបាកមួយចំនួនយាយីនាំឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ ។ប៉ុន្តែសម្រាប់ថ្ងៃនេះវិញលោកអ្នកអាចមានដំណឹងល្អ ឬដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយផង។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដែរយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។ –ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញ ឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេ តែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សថែមទៀត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកចង់ចរចា ឬធ្វើអ្វីមួយដែលជាកិច្ចការសំខាន់បើចៀសវាងថ្ងៃនេះក៏ប្រសើរដែរ ពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។ -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយនៅពេលនេះបើមានកិច្ចការតូចធំត្រូវចេះមើលគេមើលឯង ហើយមិនត្រូវត្រចៀកស្រាលឆាប់ខឹងឡើយ ពីព្រោះថាងាយមានរឿងដាក់ខ្លួនណាស់។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមានការរីកដុះដាលគ្រាន់គាប់ប្រសើរ ហើយការជួញទីជិតឆ្ងាយតែងហុចផលមកវិញជានិច្ច។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕ ឆ្នាំថោះ នៅថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះមុនហាមាត់និយាយស្តីអ្វីមួយគប្បីមានការប្រយ័ត្នប្រយែង ព្រោះកាលបើជ្រុលជ្រួសតែបន្តិចងាយបង្កជាទំនាស់ជាមួយអ្នកដទៃជាងសព្វមួយដង។ -កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញ ការប្រកបការងារអ្វីឃើញថាមានការជឿនលឿនទៅមុខយឺតពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយ ព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទនិងបង្កជារឿងរ៉ាវអូសបន្លាយពេលយូរផង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅរាល់ឧបទ្របចង្រៃដែលធ្លាប់យាយីទាំងពួងបានរលត់រលាយអស់ហើយភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញ […]