ព័ត៌មានជាតិ »

ដោយ : បន្ទាយ / បន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់អង្គការ(LICADHO/លីកាដូ )ដែលថា “អាជ្ញាធរចាប់ខ្លួនមនុស្ស៤នាក់ក្នុងការិយាល័យលីកាដូខេត្តបន្ទាយមានជ័យ” ។ ពោលគឺពាក់ព័ន្ធនឹងលោក  កង  សារ៉ន  ហៅ  គក់  រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលត្រូវបានតុលាការខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ  ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍  ជេរប្រមាថជាសាធារណ:  និងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ  ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងទី០៧ខែធ្នូឆ្នាំ២០២៣ ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា : សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ទំព័រហ្វេសប៊ុករបស់អង្គការ(LICADHO/លីកាដូចុះផ្សាយថា “អាជ្ញាធរចាប់ខ្លួនមនុស្សបួននាក់ក្នុងការិយាល័យលីកាដូខេត្តបន្ទាយមានជ័យ”  ហើយត្រូវសារព័ត៌មានសម្លេងប្រជាធិបតេយ្យ(VOD ) ស្រង់យកទៅចុះផ្សាយថា ” កងកម្លាំងនគរបាលនៃខេត្តបន្ទាយមានជ័យនៅថ្ងៃពុធនេះ(ទី០៦ខែធ្នូឆ្នាំ២០២៣ ) បានឆ្មក់ចូលចាប់ខ្លួនមនុស្ស០៤នាក់ក្នុងការិយាល័យអង្គការការពារសិទិ្ធមនុស្សលីកាដូនៅឯខេត្តបន្ទាយមានជ័យ ។ ក្នុងនោះមានទាំងភរិយាលោកកង សារ៉ន និងកូនស្រីរបស់លោកផងដែរ” និងការផ្សព្វផ្សាយផ្សេងៗទៀតពាក់ព័ន្ធនឹងករណីខាងលើនេះ ។ ក្រោយពីទទួលដំណឹងដូច្នេះ  អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវនិងផ្ទៀងផ្ទាត់ព័ត៌មាន ហើយសូមធ្វើការអះអាងថា : ដោយមានការស្នើសុំកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនក្រុមគ្រួសារកង សារ៉ន ដែលមានលិខិតសរសេរដៃមួយថា “មួយរយ:នេះ មានមនុស្សចេញ ចូលញឹកញាប់….។ សូមស្នើសុំកងកម្លាំងនគរបាលជួយការពារសន្តិសុខ សុវត្ថិភាពក្រុមគ្រួសាររបស់យើងខ្ញុំ សួង […]

ដោយ៖ កំចាយ កំពត: ដោយឃ្លាំចាំមើលយ៉ាងយចិត្តទុកដាក់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ១០២៣ មន្ត្រីជំនាញបានប្រទះឃើញសត្វក្រៀល២ក្បាលបានមកចុះដំបូងគេនៅបឹងធម្មជាតិអន្លង់ព្រីងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចទីដែលពពួកសត្វកម្រនេះតែងមកស្នាក់ដើម្បីរកចំណីជាទៀងទាត់មុនធ្វើបន្លាស់ទីទៅកាន់ខេត្តបន្ទាប់។ ប្រាប់ឲ្យដឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម ម៉េង អនុប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តកំពត និងជានាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានបញ្ជាក់ថា ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃដំបូងដែលសត្វក្រៀលបានមកចុះរកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីង។ ផ្អែកលើការតាមដានពេញមួយថ្ងៃ វត្តមានសត្វកម្រនេះទើបតែមានចំនួន២ក្បាលប៉ុណ្ណោះ។ លោកនាយកបានបន្តថា ជាធម្មតា រវាង៦ ឬ៧ថ្ងៃខាងមុខ ពួកវានឹងត្រឡប់ទៅវិញក្នុងរយ:ពេលខ្លីដើម្បីនាំហ្វូងធំមកចុះស្នាក់នៅពេញមួយរដូវ។ សូមបញ្ជាក់ថា អន្លង់ព្រីងជាកន្លែងដ៏សំខាន់សម្រាប់សត្វក្រៀលស្នាក់នៅ និងរកចំណីក្រោយពេលពពួកសត្វកម្រនេះធ្វើបន្លាស់ទីមកពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវអំឡុងចុងខែវិច្ឆិកា ឬដើមខែធ្នូ។ លុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីងឆ្ពោះទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ នារដូវកាលឆ្នាំ២០២២-២០២៣ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមាន១០៣ក្បាល។ រីឯឆ្នាំ២០២១-២០២២ មានចំនួន១៥៦ក្បាល។ មន្ត្រីបរិស្ថាន និងអ្នកជំនាញរបស់អង្គការដៃគូកំពុងសិក្សាស្រាវជ្រាវបន្តដើម្បីបានដឹងថាតើការថយចុះចុះនួននៃសត្វក្រៀលបណ្តាលមកពីមូលហេតុអ្វី៕

ដោយ : សូផុន / បន្ទាយមានជ័យ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ជំនួសមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជារួមជាមួយលោកស្រីអាលីសារ ឆាកគើ (Ms Alissar Chaker ) តំណាងប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៣។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : ក្នុងខេត្តនេះ នៅបណ្តាឆ្នាំចុងក្រោយ លទ្ធផលបោសសម្អាតមីនបានផ្ទៃដីប្រមាណ១.០០០ហិកតាក្នុង១ឆ្នាំៗ។ផ្ទៃដីនោះត្រូវបានផ្ទេរ ប្រគល់ដល់អាជ្ញាធរមូលដ្ឋាននិងគ្រួសារទទួលផលជាម្ចាស់ដីផ្ទាល់ដើម្បីពួកគាត់អាចយកទៅសាងសង់លំនៅឋាន ដាំដុះបន្លែបង្ការនិងដំណាំ ចិញ្ចឹមសត្វនិងអាស្រ័យផលផ្សេងៗសម្រាប់ផ្គត់ផ្គង់និងលើកកម្ពស់ជីវភាពគ្រួសារ។ លោកលោកបណ្ឌិត លី ធុជ បានលើកឡើងថា : សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។ ចាប់តាំងពីឆ្នាំ២០០៦ គម្រោងនេះបានរំដោះផ្ទៃដីមានមីនចំនួន ៣៤៨ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួន ១.១៨២.៩៨៦ នាក់។ ដោយឡែកសម្រាប់ការអនុវត្តគម្រោងបោសសម្អាតដំណាក់កាលទី៤ […]

ដោយៈសុភក្ត្រា ភ្នំពេញ ៖កិច្ចប្រជុំកំពូល Destination Mekong Summit នាឆ្នាំនេះក្នុងប្រទេសកម្ពុជា អង្គការ World Wide Fund for Nature(WWF)សហការជាមួយនិងDestination Mekongបានធ្វើការបង្ហាញបើកដំណើរការនូវយុទ្ធនាការ Mek​o​n​g​ ProtecTOUR ដែលជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានាក្នុងនាមជាជើងឯកក្នុងវិស័យទេសចរណ៍ដែលប្រកបដោយនិរន្តរភាពនិងដំណើរទេស​ចរ​ណ៍សត្វព្រៃ។ ចំនួនសត្វដំរីនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដំរីព្រៃនៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ​ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះគឺប្រទេស​កម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើន​នៅតែបានមកពីដំរីអាហ្រ្វិកដដែល។ អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងការការពារដំរី និងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។ ដោយរួមបញ្ចូលទាំងការ​ដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវ​ការ​ផលិតផលពីសត្វព្រៃក្នុងចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។ លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូមតិលើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បានថ្លែងថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ […]

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ លោក ឈៀង  លីហ័រ ជាអាជីវករ ម្នាក់នៅភ្នំពេញ បាន ឧបត្ថម្ភ នូវរថយន្តចំនួន ០១គ្រឿង មានបំពាក់ស៊ីរ៉ែនរួចជាស្រេច ដល់ស្នង ការរដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ  ។ មន្ត្រីនគរបាលខេត្តបានអោយដឹងកាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៣ថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឈៀង លីហ័រ  ដែល បាន ឧបត្ថនូវរថយន្តដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទុកជាមធ្យោបាយសម្រាប់ប្រើ ប្រាស់ ក្នុងកិច្ចការ ល្បាត ការពារសន្តិសុខ សុវត្ថិភាព  បង្ការ បង្រ្កាប និង ថែរក្សាណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិ ។ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបន្ទាយមានជ័យឆ្លៀតឱកាសនោះលោកមិនត្រឹមតែថ្លែងអំណរគុណប៉ុណ្ណោះទេ គឺជូនបានពរដល់សប្បុរសជនដែលបានផ្តល់នូវរថយន្តនោះផងដែរ៕

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣  ដែលឆ្នាំនេះបានប្រព្រឹត្តឡើងក្នុងស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ ពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ចនិងជីវភាពជនមានពិការភាពព្រមទាំងក្រុមគ្រួសារពួកគេ។ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានឡើងអានសារលិខិត សារាចរណ៍ស្ដីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុខភាពនិងសមធម៌។ លោក ឃុន វុទ្ធី បានបន្តថា :ចំពោះព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនៅផលវិបាកជាច្រើនរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ លោកអ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព បានប្រារព្ធពិធីដ៏មានអត្ថន័យ […]

ដោយៈសិរីមតី ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិ វឌ្ឍន៍ ផ្សេងៗទៀត នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំ “វេទិកាស្វាយចន្ទី” នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយ សក្តានុពលស្វាយចន្ទីកម្ពុជា”។ វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ ក្រោមអធិបតីភាពថ្នាក់ដឹកនាំ នៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គណៈអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ កំពង់ចាម ស្ទឹងត្រែង និងសៀមរាប តំណាងដៃគូអភិ វឌ្ឍន៍ ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា […]

ដោយៈសិរីមតី/ភ្នំពេញ៖ក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលមានី(KAMPUS)នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានលើកឡើងថា៖ «យុទ្ធនាការភ្នំពេញស្អាត បានកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ។» សហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងឱ្យដឹងថា៖​គម្រោងស្អាតត្រូវបានបង្កើតឡើងក្នុងគោលបំណង​ប្រមូលផ្តុំតួរអង្គពាក់ព័ន្ធបង្កើត​ឱ្យមានសំឡេងតែមួយពី​សំណាក់ស្ថាប័ន​អង្គភាពគ្រប់​លំដាប់ថ្នាក់​ដើម្បីសម្រេចបាន​នូវចក្ខុវិស័យរួមគ្នា​ក្នុងការចូលរួម​ចំណែក​លើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមស្តីពី ការទប់ស្កាត់សំរាមឱ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់ ក៏ដូចជាការបំផុសស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់​សោភណ្ឌភាព​ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។ គម្រោងស្អាតបានក្លាយទៅជាយុទ្ធនាការថ្មីបន្ថែម សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិ ទាំង សោភណ្ឌភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចេះមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ។ ជាពិសេស យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ បាននាំមកនូវបេសកកម្មថ្មីដល់យុវជន ទាំងការបញ្ជ្រាបសារអប់រំការលើកតម្ដើងវប្បធម៌ និងសីលធម៌សង្គម សកម្មភាពទាំងនេះ បានផ្ដល់ផលវិជ្ជមានដោយផ្ទាល់ដល់អ្នកចូលរួម ផ្ដល់ផលប្រយោជន៍ដល់ប្រយោលដល់អ្នកចូលរួម ដោយមានយុវជនប្រកដដោយសម័តភាព មានសីលធម៍ល្អប្រពៃ។ […]

ដោយៈសិរីមតី ភ្នំពេញ៖រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ៣២,៥៤៦,៨៤៧ ដុល្លារ អាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៦៩៩,៩៩៦ នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានឱ្យដឹងថា៖សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤,៦៦៤,៤១២ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៩៧,៤២៦នាក់។ សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១,៣៩៩,៩៩២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ដោយៈសិរីមតី ភ្នំពេញ៖មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធខួប៩ឆ្នាំនៃការដំណើរការរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារហ្គាឌិន ស៊ីតធី រាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន (NIWAT INTARAWICHIAN) អគ្គនាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបាន​ថ្លែងថា៖អស់រយៈពេល ៩ឆ្នាំមកហើយដែលមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានមើលថែសុខាភាពប្រជាជនកម្ពុជារាប់​លាននាក់ និងផ្ដល់សេវាថែទាំសុខភាពលំដាប់ពិភពលោក ព្រម​ទាំងវេជ្ជសាស្ដ្រដ៏ល្អបំផុត ដូចគ្នាទៅនឹងមន្ទីរពេទ្យ បាងកក ប្រទេសថៃ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសមាជិកនៃ Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏​មានកិត្យានុភាព​បំផុតមួយ​នៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ី ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញទទួលបានការគាំទ្រពីស្រទាប់មហាជនក្នុងស្រុក និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាតែងតែនឹកគិតនិងស្វែងរកដើម្បីពិគ្រោះ ពិភាក្សា និងព្យាបាលដោយទំនុកចិត្ត ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅស្រុកនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI បីដងជាប់ៗគ្នាតាំងពីឆ្នាំ ២០១៧ មក។ មន្ទីរពេទ្យ […]

ដោយ:សិរីមតី/ភ្នំពេញ: អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ បានប្រារព្ធធ្វើទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរំលឹកដល់ ពិភពលោកថាការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់​ទេ។ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ព្រមទាំងអ្នកតស៊ូមតិ អ្នកស្ម័គ្រចិត្ត ក្រុមយុវជននិងមហាជនប្រមាណ ៦០០នាក់ បានចួលរួមការរត់ប្រណាំង ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលប្រព្រឹត្តិទៅនៅ​សួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹង។យុទ្ធនាការនេះក៏មានក្បួនដង្ហែ ដោយមានប៉េងប៉ោង ផ្ទាំងរូបភាព ននិងបដាអប់រំអំពីជំងឺអេសស៍។ យោងតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះមានគោលបំណងដើម្បីរំលឹក និង អបអរសាទេរ ក៏ដួចជាផ្តល់ កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ព្រមទាំង ផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួម ប្រជាជនទូទាំងពិភព​លោក​ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍។ ខណៈពេលដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណ ជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេ រោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រង កម្មវិធីប្រចាំប្រទេស […]

ដោយ៖ កំចាយ កែប៖ ឆ្នេរខ្សាច់កោះស្មៅ រួមទាំងព្រែកចំនួន៥ផ្សេងទៀតរបស់ខេត្តកំពតបានទទួលជ័យលាភីពីការប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ប្រចាំឆ្នាំ២០២៣។ នេះបានបង្ហាញឱ្យឃើញថាខេត្តកំពតមានទីតាំងពោរពេញដោយភាពទាក់ទាញ និងល្អស្អាតជាច្រើនកន្លែងសម្រាប់ភ្ញៀវកម្សាន្ត។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែបមានរៀបចំពិធីប្រកាស និងប្រគល់ពានជូនម្ចាស់ជ័យលាភីប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ប្រចាំឆ្នាំ២០២៣។ តាមរយ:ពិធីដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ខេត្តកំពតមានឆ្នេរខ្សាច់១ និងព្រែកចំនួន៥ទទួលបានជ័យលាភី និងចំណាត់ថ្នាក់ពីការប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១។ ឆ្នេរកោះស្មៅស្ថិតក្នុងស្រុកទឹកឈូទទួលបានជ័យលាភី “ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត” លំដាប់ឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតមធ្យម។ ចំណែកព្រែកកម្សាន្តស្អាតទាំង៥  រួមមាន ១. សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតល្អណាស់, ២. ព្រែកកោងកាងកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ៣. ព្រែកសហគមន៍ទេសចរណ៍កែបថ្មី ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ៤. ព្រែកសហគមន៍ទេសចរណ៍ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” […]

ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដល់សិស្សទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស«A»(អេ)ទាំង ១០៣ រូប ក្រោយពេលរៀនចប់នៅថ្នាក់ឧត្តមសិក្សា សូមវិលត្រឡប់មកជួយអភិវឌ្ឍខេត្តវិញ ឱ្យបានរីកចម្រើន ។ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងក្រុងកំពង់ចាមចំនួន ២៦ នាក់ ដោយបានផ្តល់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ទទួលបានកុំព្យួទ័រយួរដៃចំនួន មួយ គ្រឿង និងថវិកាចំនួន មួយលាន រៀល នៅក្នុងសាលាខេត្តនៅថ្ងៃទី ១ ធ្នូនេះលោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា នេះជាការលើកទឹកចិត្តដល់ក្មួយៗ ដែលខិតខំប្រឹងរៀនសូត្ររយៈពេល ១២ ឆ្នាំកន្លងទៅ គឺជាលទ្ធផលជោគជ័យមួយផ្នែក នៃចំណេះដឹងទូទៅ។ លោកបានបន្ថែមថា  ឥឡូវយើងគិតពីអនាគត ជាពិសេសត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រឡងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទូទាំងខេត្តកំពង់ចាមមានបេក្ខជនមកប្រលងចំនួន ៨.៦៦២នាក់ បេក្ខជនប្រឡងជាប់ចំនួន […]

ដោយ:សុខុម កំពង់ឆ្នាំង៖លោក ឆេង ឃា រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេសាទបានត្រីគល់រាំង១ក្បាលទម្ងន់៨,៥០គីឡូក្រាម និងប្រវែង០,៦ម៉ែត្រពីក្នុងបឹងទន្លេសាបកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយពីនេសាទបានអ្នកជំនាញជលផលកាលពីថ្ងៃទី២៩ខែវិច្ឆិកាបានចុះទៅពិនិត្យមើលហើយចាត់ទុកថាត្រីគល់រាំងមួយក្បាលនោះគឺជាប្រភេទត្រីជិតផុតពូជដែលតម្រូវឲ្យមានការអភិរក្សឡើងវិញ។ ក្រោយមករដ្ឋបាលជលផលនិងអ្នកនេសាទក៏បានព្រមព្រៀងគ្នាលែងត្រីដែលចាប់បានចូលក្នុងទឹកបឹងធម្មជាតិវិញដើម្បីឱ្យវារស់រានមានជីវិតនិងបន្តពូជកើតបានជាកូនកាន់តែច្រើន។ ជាមួយនោះផងដែររដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានផ្ដល់ប័ណ្ណសរសើរទៅដល់អ្នកនេសាទបានត្រីឈ្មោះឆេងឃាហើយចាត់ទុកថាជាពលរដ្ឋគំរូល្អម្នាក់នេសាទបានត្រីជិតផុតពូជហើយចូលរួមអភិរក្សលេងត្រីទៅក្នុងបឹងទន្លេសាបវិញ ៕

ដោយ៖រតនា ភ្នំពេញ៖ បើយោងតាមគណៈកម្មការបច្ចេកទេស នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ បានថ្លែងថានៅក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃទី២៦  ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានចំនួនៈទូក៣៣៧គ្រឿង,មានកីឡាករដល់ទៅជា២ម៉ឺននាក់ នឹងត្រូវចូលរួម។ មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញទូកចំនួនទាំង៣៣៧គ្រឿងនោះបានធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញរួចរាល់អស់ហើយ គឺត្រៀមលក្ខណៈដើម្បីចូលរួមប្រណាំងចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកាតទៅ។ ការប្រណាំងនោះគឺត្រូវបានផ្គូរផ្គងនឹងត្រូវធ្វើឡើងចំនួន២ជើងដោយត្រូវផ្លាស់ប្តូរខ្សែទឹកនឹងគ្នា។ សូមរំលឹកថា បុណ្យអុំទូក គឺជាពិធីបុណ្យ​ជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យក ជាថ្ងៃឈប់សំរាករបស់ប្រជាពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។ បុណ្យដ៏មានប្រជាប្រិយភាពរបស់ខ្មែរមួយនេះ ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ ដែលជារដូវរំហើយឬហៅថា ទិវាវិស្សមកាល ដែលស្រដៀងគ្នាទៅនឹង ពិធីបុណ្យសែនព្រះខែ នៃបណ្ដាប្រទេសមួយចំនួនផងដែរសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋបានជួបជុំគ្នាចូលរួមកម្សាន្ត  សប្បាយ៕

ដោយ៖ គង់ហេង កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៥ វិច្ឆិកាលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបាន ចូលរួម គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្ម សហភាពសូវៀតចំនួន ៨នាក់និង មានខ្មែរម្នាក់សរុប៩នាក់ ដែលបានស្លាប់ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារ លើកំណាត់ផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើកាលពីឆ្នាំ១៩៨៣។ ក្នុងនោះវត្តមានអញ្ជើញចូលរួមមានលោក ហ៊ុន ម៉ានិត អគ្គនាយក ស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក លោក H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំនៅ កម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរដែនដី និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជាច្រើនផងដែរ។ គួររំលឹកថា អតីតអ្នកជំនាញការកសិកម្មបាន ធ្វើដំណើរទៅស្ថានីយពិសោធន៍ដំណាំកប្បាស នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយសារ ស្ថានភាពផ្លូវលំបាកក្រុមការងារ សម្រាកនៅខេត្តកំពង់ចាម មួយយប់បានទៅដោយមានរថយន្ត […]

ដោយ៖ គង់ហេង កំពង់ចាម៖ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយបានសម្រេចជ្រើសរើសយុវជនប្រមាណ មួយលានប្រាំសែន នាក់ទូទាំងប្រទេស បណ្តុះបណ្តាលជំនាញចំនួន ៣៨ មុខ លើវិស័យធំៗ ចំនួន ១០។ នេះបើតាមការថ្លែងឱ្យដឹងពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ២៤ វិច្ឆិកានេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនេះ លោកអភិបាលខេត្តកំពង់ចាមបានគូសបញ្ជាក់ថា ដោយឡែក នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាមនឹងត្រៀមរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧ និងផ្តល់ការសិក្សាដល់ យុវជនចំនួន ៤២០នាក់។ លោកបានបន្ថែមថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាល  វិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន សូមដាក់ចេញនូវការណែនាំដល់លោកអភិបាល ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ៖ ១.ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្តុះបណ្តាល […]

ដោយ៖វិចិត្រ ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ(២០២៣-២០២៨)។ក្នុងនោះកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០ភាគរយ។ បច្ចុប្បន្នសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧អង្គភាព។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន”៕

ដោយ៖សុខុម កោះកុង៖ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារពាមក្រសោប ដែលជាតំបន់ព្រៃកោងកាងដ៏ធំរបស់ប្រទេសកម្ពុជា ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងដំណើរទស្សនកិច្ចនេះផ្ដោតជាសំខាន់ដើម្បីឈ្វេងយល់ពីសក្តានុពល និងបញ្ហាប្រឈមនានាក្នុងសហគមន៍ ។ម្យ៉ាងវិញទៀតក៏ដើម្បីជំរុញដំណើរអភិវឌ្ឍសហគមន៍ឲ្យកាន់តែមានភាពទាក់ទាញ សុវត្ថិភាព និងបៃតង។នៅពេលសហគមន៍រៀបចំកាន់តែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងទស្សនាកាន់តែច្រើន ។ ក្នុងពេលដំណើរទស្សនកិច្ច ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាព្រៃកោងកាង ឆ្នេរខ្សាច់ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍ ដូចជាមណ្ឌលព័ត៌មាន កន្លែងកែច្នៃផលិតផលសហគមន៍ ចំណតឡាន និងបន្ទប់ទឹកសាធារណជាដើម៕

ដោយ៖សុខុម ស្ទឹងត្រែង៖កម្មវិធីប្រណាំងទូកងនៅខេត្តស្ទឹងត្រែងបានបញ្ចប់ទៅនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៣ ពោរពេញទៅដោយភាពសប្បាយរីករាដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមប្រមាណ១០២៥១នាក់។ តាមការឲ្យដឹងពីគណៈកម្មការប្រណាំងទូកបានឲ្យដឹងថា ទូកទាំងអស់ចូលរួមមកពីតាមបណ្ដាលស្រុកក្រុងនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តចំនួន១៧ទូក។ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ឈ្មោះឦសានសែនជ័យដែលទូកនេះរៀបចំដោយមន្ទីរក្នុងខេត្ត។ លោកម៉ែនគុងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថាទូកចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់១លានរៀលនិងការឧបត្ថម្ភប្រាក់ពីឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ១០០ ដុល្លារ។លេខ២ទឹកប្រាក់៨០ម៉ឺនរៀលឯកឧត្តមនិងលោកជំទាវ ១០០ដុល្លារ។លេខ៣ទឹកប្រាក់ ៦០ ម៉ឺនរៀលឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ១០០។ក្រៅពីនេះរង្វាន់កិត្តិយសរបស់គណៈកម្មការបានឧបត្ថម្ភទៅលើទូកដែលមិនមានចំណាត់ថ្នាក់ក្នុងទឹកប្រាក់៤០ម៉ឺរៀល។ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវឧបត្ថម្ភមួយទូក ១០០ដុល្លារហើយបន្ថែមភេសជ្ជៈក្នុងមួយទូក៦កេះនិងមានការឧបត្ថម្ភពីសប្បុរសជនជាច្រើនទៀតផងដែរ៕