ប្រែសម្រួល៖ បញ្ញា ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញឲ្យដឹងនៅថ្ងៃសុក្រថា ការលក់រថយន្តដឹកអ្នកដំណើររបស់ប្រទេសចិនបានកើនឡើង ២៥,៥ ភាគរយក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន ដោយកើនឡើងពីកំណើន ៩,៩ ភាគរយក្នុងខែតុលា។ ការលក់រថយន្តសរុបមានចំនួន 2.1 លានគ្រឿងកាលពីខែមុន។ ការលក់ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023 បានកើនឡើង 5 ភាគរយធៀបនឹងឆ្នាំដែលមានចំនួន 19.56 លានគ្រឿង៕ ប្រភព៖ Reuters
ប្រែសម្រួល៖ រតនា មានរូបភាពពីតំបន់ហ្កាហ្សាដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញពីការឃុំខ្លួនដ៏ធំដោយយោធាអ៊ីស្រាអែលទៅលើមនុស្សដែលត្រូវបានគេធ្វើឱ្យស្រាតខោរបស់ពួកគេលុតជង្គង់នៅតាមផ្លូវបិទភ្នែកហើយ ដឹកតាមរថយន្តរបស់រថយន្តយោធា។ កាលៈទេសៈ និងកាលបរិច្ឆេទពិតប្រាកដនៃការឃុំឃាំងមិនច្បាស់លាស់ ប៉ុន្តែអត្តសញ្ញាណខ្លះនៃអ្នកជាប់ឃុំត្រូវបានបញ្ជាក់ដោយសហការី ឬសមាជិកគ្រួសារ។ យ៉ាងហោចណាស់មនុស្សមួយចំនួនជាជនស៊ីវិលដែលមិនធ្លាប់ថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ នេះបើយោងតាមការសន្ទនាមួយដែលទូរទស្សន៍ CNN បានធ្វើជាមួយសាច់ញាតិរបស់ពួកគេ និងសេចក្តីថ្លែងការណ៍របស់និយោជកម្នាក់នៃបណ្តាញព័ត៌មានមួយ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សអឺរ៉ុប-មេឌីទែរ៉ាណេបានបង្ហោះរូបភាពនៃការឃុំឃាំង ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា “កងទ័ពអ៊ីស្រាអែលបានឃាត់ខ្លួន និងធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលប៉ាឡេស្ទីនរាប់សិបនាក់”។ “Euro-Med Monitor បានទទួលរបាយការណ៍ថាកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការចាប់ខ្លួនដោយចៃដន្យ និងតាមអំពើចិត្តប្រឆាំងនឹងជនភៀសខ្លួន រួមទាំងវេជ្ជបណ្ឌិត អ្នកសិក្សា អ្នកកាសែត និងបុរសចំណាស់”។ កងកម្លាំងការពារអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើរបស់ CNN សម្រាប់ការធ្វើអត្ថាធិប្បាយលើរូបភាពទាំងនេះទេ។ CNN បានកំណត់ទីតាំងភូមិសាស្ត្រនៃរូបភាពមួយចំនួនទៅកាន់ Beit Lahia ភាគខាងជើងនៃទីក្រុង Gaza ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដោយមិនបង្ហាញប្រភពណាមួយបានបង្ហាញរូបភាពនេះថាជាការចុះចាញ់សមាជិកក្រុមហាម៉ាស។ អ្នកកាសែតម្នាក់បានសួរអ្នកនាំពាក្យ IDF ឧត្តមនាវីទោ Daniel Hagari អំពីរូបភាពក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា “យើងបានឃើញរូបភាពនៃភេរវករជាឈ្លើយសឹកជាច្រើននាក់ ដែលជាភេរវករ Hamas ដែល IDF ចាប់ខ្លួនក្នុងអំឡុងពេលធ្វើសមយុទ្ធនៅដីគោក”។ លោក Hagari បាននិយាយថា ក្នុងការប្រយុទ្ធនឹងក្រុមហាម៉ាស “អ្នកដែលនៅសេសសល់ក្នុងតំបន់នោះ ចេញមកបណ្តើរៗហើយ”។ លោកបាននិយាយថា៖ […]
ប្រែសម្រួល៖ សហការី បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមួយនៅ Tambora ប្រទេសឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ ១៨១៥ និង Pinatubo នៅហ្វីលីពីន ក្នុងឆ្នាំ ១៩១ ធ្វើឲ្យសីតុណ្ហភាពនៅទូទាំងពិភពលោកបានធ្លាក់ចុះក្នុងរយៈពេលពីរបីឆ្នាំ។ ការផ្ទុះភ្នំភ្លើងធំ ៗ បានបង្កើតជាស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាសមានរយៈពេលជាច្រើនឆ្នាំធ្វើឲ្យព្រះអាទិត្យមានពន្លឺស្រអាប់ជាបណ្តោះអាសន្ន។ ឥទ្ធិពលនៃស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាសនេះអាចជួយយើងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ យើងធ្លាប់មានកម្តៅ ១.២៦ អង្សារសេនៅក្នុងឆ្នាំ ២០២២ ហើយកំពុងហក់ឡើងរហូតដល់ ១.៥ អង្សាសេនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ ការស្រាវជ្រាវបានបង្ហាញថាគោលនយោបាយអាកាសធាតុបច្ចុប្បន្ននឹងនាំឲ្យកម្តៅឡើងដល់ ២.៥ អង្សាសេនៅចុងសតវត្សរ៍នេះ។ ការឡើងកម្តៅកានតែខ្លាំងឡើងនឹងបានបំផ្លាញប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោកហើយបង្កឲ្យមានមហន្តរាយដល់សុខមាលភាពសហគមន៍ដែលងាយរងគ្រោះ។ គឺដល់ពេលដែលយើងពិចារណាបង្កើតនូវអ្វីដែលថ្មីបំផុតហើយអាចបញ្ឈប់ការប្រែប្រួលអាកាសធាតុតាមបែបធម្មជាតិ។ ផែនដីត្រូវការកម្តៅព្រះអាទិត្យប៉ុន្តែយើងត្រូវរក្សាលំនឹងនៃកម្តៅដើម្បីការពារឧស្ម័នផ្ទះកញ្ចក់ដែលរារាំងកម្តៅដែលបង្កឡើងដោយព្យុះព្រះអាទិត្យបក់បោកមកលើភពផែនដីរបស់យើង។ ឥទ្ធិពលកម្តៅបានបំភាយចេញជាឧស្ម័ន CO2 របស់យើងដែលអាចបង្កើតអ័ព្ទសិប្បនិម្មិតដ៏ជាប់លាប់ដូចដែលយើងបានឃើញឥទ្ធិពលនៃស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាសបន្ទាប់ពីមានការផ្ទុះភ្នំភ្លើងធំ ៗកន្លងមក ។ ការស្រាវជ្រាវបានរកឃើញថា យើងគ្រាន់តែត្រូវការបន្ថយកម្តៅព្រះអាទិត្យប្រហែល ១ ភាគរយប៉ុណ្ណោះដើម្បីធ្វើឲ្យភពផែនដីចុះត្រជាក់ក្នុងកម្រឹត ១ អង្សារសេ។ បើស្តាប់ទៅដូចជាមិនទំនងសោះ ប៉ុន្តែរាល់ការវាយតម្លៃផ្នែកវិស្វកម្មរហូតមកដល់បច្ចុប្បន្ននេះត្រូវបានគេសន្និដ្ឋានថាអាចធ្វើទៅបាន និងមានតម្លៃថោកនៅក្នុងការធ្វើវាដោយការប្រើយន្តហោះដែលហោះខ្ពស់ដើម្បីបញ្ចេញភាគល្អិតបង្កើតបានជាស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាស។ ដូច្នេះយើងអាចបន្ថយពន្លឺព្រះអាទិត្យបានហើយប៉ុន្តែតើយើងគួរធ្វើដូចម្តេចទៅ? ការធ្វើឲ្យភពផែនដីអាចត្រជាក់បាន ការបន្ថយពន្លឺថ្ងៃនឹងមិនអាចធ្វើឲ្យអាកាសធាតុមានការប្រែប្រួលបានល្អឥតខ្ចោះទេ។ ឥទ្ធិពលកម្តៅព្រះអាទិត្យខ្លាំងបំផុតគឺនៅពេលថ្ងៃក្នុងរដូវក្តៅ និងតាមនៅតំបន់ត្រូពិច ចំណែកឯឧស្ម័នផ្ទះកញ្ចក់ក្តៅនៅគ្រប់ទីកន្លែងនិងនៅគ្រប់ពេលវេលា។ យើងអាចបង្កើតអាកាសធាតុត្រជាក់នៅជុំវិញពិភពលោកដោយបង្កើតបានជាស្រទាប់អ័ព្ទមីក្រូទស្សន៍។ ការស្រាវជ្រាវបានបង្ហាញថាវិធីសាស្រ្តបែបនេះនឹងអាចកាត់បន្ថយហានិភ័យសម្រាប់អាកាសធាតុឡើងកំដៅខ្លាំង។ អាកាសធាតុឡើងកម្តៅខ្លាំងធ្វើឲ្យកើនឡើងសីតុណ្ហភាពដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សនិងសត្វពាហន:នៅជុំវិញពិភពលោកដែលកំពុងធ្វើចលនាក្រោមសីតុណ្ហភាពនៅលើភពផែនដី នៅពេលដែលភពផែនដីឡើងកម្តៅ។ […]
ប្រែសម្រួល៖ សហការី អ្នកវិនិយោគមានការព្រួយបារម្ភអំពីតម្រូវការថាមពលដែលត្រូវបានកាត់បន្ថយនៅតំបន់អាស៊ីរួមជាមួយនឹងលទ្ធកម្មប្រេងឆៅហក់ឡើងខ្ពស់នៅសហរដ្ឋអាមេរិក។ នៅថ្ងៃសុក្រតម្លៃប្រេងបានហក់ឡើងនៅលើទីផ្សារជួញដូរដំបូងក៏ប៉ុន្តែមានការព្យាករថាវាអាចធ្លាក់ចុះវិញដល់ទៅ ៦ ភាគរយសម្រាប់ចុងសប្តាហ៍នេះគឺជាកម្រិតមួយដ៏ទាបនៅក្នុងរយៈពេលប្រាំមួយខែនេះ។ ប្រេងឆៅរបស់ Brent បានកើនឡើង ៦៨ សេន ឬ ០.៩ ភាគរយដល់ ៧៤.៧៣ដុល្លារក្នុងមួយបារ៉ែលបើគិតមកត្រឹមម៉ោង ០១.៣៦ GMT ខណៈពេលដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ៥៤ សេន ក្រោយមកក៏ហក់ឡើងដល់ ០.៩ ភាគរយដល់ ៦៩.៩៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ បើយោងតាមសន្ទស្សន៍គោលទាំងពីរឃើញថាមានការធ្លាក់ចុះក្នុងកម្រិតមួយដ៏ទាបបំផុតបើគិតតាំងពីចុងខែមិថុនានៅក្នុងជុំមុនៗ។ នេះជាសញ្ញាមួយដែលពាណិជ្ជករជឿថាទីផ្សារអាចនឹងមានការផ្គត់ផ្គង់លើសបន្ទុក Brent និង WTI ដែលស្ថិតនៅក្នុងរង្វង់ contango ដែលជារចនាសម្ព័ន្ធរបស់ទីផ្សារសម្រាប់ការកំណត់តម្លៃជួញដូរឡើងចុះដែលក្នុងខណ:ពេលនេះមានការបញ្ចុះតម្លៃរសម្រាប់កន្លះឆ្នាំក្រោយ។ ម៉្យាងវិញទៀតពាណិជ្ជករក៏មានកង្វល់ចំពោះសេដ្ឋកិច្ចចិនដែលបានជំរុញឲ្យទីផ្សារជួញដូរប្រេងមានការធ្លាក់ចុះផងដែនៅក្នុងសប្តាហ៍នេះ។ បើយោងតាមទិន្នន័យគយរបស់ចិនបានបង្ហាញថា ការនាំចូលប្រេងឆៅក្នុងខែវិច្ឆិកាឃើញថាមានការធ្លាក់ចុះដល់ទៅ ៩ ភាគរយធៀបនឹងឆ្នាំមុន ដោយសារស្តុកមានកម្រិតខ្ពស់បញ្ជាក់ថាសូចនាករសេដ្ឋកិច្ចចិនបានចុះខ្សោយរួមទាំងការបញ្ជាទិញពីក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមានសភាពយឺតយ៉ាវបានធ្វើឲ្យតម្រូវការប្រេងមានការធ្លាក់ចុះខ្លាំង។ ចំណែកប្រទេសឥណ្ឌាការបើយោងតាមតួលេខប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងខែវិច្ឆិកានេះឃើញថាមានការធ្លាក់ចុះនៅក្រោយពេលដែលបានហក់ឡើងដល់កម្រឹតកំពូលក្នុងរយៈពេល ៤ ខែកាលពីខែមុនបង្កឲ្យមានផលប៉ះពាល់ដោយសារតែការថយចុះនូវការធ្វើដំណើរក្នុងប្រទេសដែលគេស្គាល់ថាជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក។ ប្រេងឆៅរបស់ Brent និង WTI បានធ្លាក់ចុះដល់ ៥.៨ ភាគរយ និង ៦ […]
ប្រែសម្រួល៖ សហការី កាលពីថ្ងៃព្រហស្បតិ៍អ្នកស្រី Linda Yaccarino ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន X បានអះអាងថានៅក្នុងសេវាកម្មកសម្រាប់វេទិការផ្សព្វផ្សាយសង្គម ក្រុមហ៊ុន X ទទួលបានអតិថិជនដល់ទៅជាង ១០ លាននាក់ហើយដែលបានចុះឈ្មោះជាសមាជិករបស់បណ្តាញផ្សព្វផ្សាយសង្គមនៅក្នុងខែធ្នូនេះ។ ក្រុមហ៊ុន X ត្រូវបានគេស្គាល់កាលពីមុនថាជា Twitter ដែលធ្លាប់រងគ្រោះខាតបង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មជាង ៧៥ លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុនដែលមានម៉ាកយីហោធំៗល្បីៗមួយចំនួនបានផ្អាកយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ X នេះបើយោងតាមសារព័ត៌មាន New York Times ។ ក្រុមហ៊ុន X ដែលមិនបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់ មិនអាចទាក់ទងភ្លាមៗដើម្បីសុំការធ្វើអត្ថាធិប្បាយអំពីរទម្រង់នៃការចុះឈ្មោះនៅក្នុងខែធ្នូធៀបនឹងមធ្យមភាគដែល Yaccarino បានបង្ហាញនូវតួលេខនេះនោះទេ។ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X បាននិយាយកាលពីខែកក្កដាថាគេហទំព័រនេះមានអ្នកប្រើប្រាស់ជាង ៥៤០ លាននាក់ក្នុងមួយខែៗ។ ក៏ប៉ុន្តែមានក្រុមហ៊ុនជាច្រើនដូចជា Apple, Disney, Warner Bros Discovery, Comcast, Lions Gate Entertainment, Paramount Global និង IBM […]
ប្រែសម្រួល៖ សហការី នៅថ្ងៃព្រហស្បតិ៍ ទី៧ ធ្នូ មន្ត្រីអភិរក្សសត្វព្រៃបាននិយាយថា ម៉ាឡេស៊ីបានចាប់ផ្តើមដាក់អន្ទាក់ចាប់យកខ្លាំក្នុងគោលបំណងផ្លាស់ប្តូរទីតាំងរបស់ពួកវាដោយសារតែនៅក្នុងរយៈពេលពីរខែកន្លងមកនេះមានមនុស្សចំនួន៣នាក់ត្រូវបានខ្លាខាំស្លាប់។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមន្ត្រីអភិរក្សសត្វព្រៃបានរាយអន្ទាក់ទ្រុងចំនួន ១១ និងកាមេរ៉ាចំនួន ២០ ក្នុងតំបន់ព្រៃនៃស្រុក Gua Musang រដ្ឋ Kelantan ភាគឦសានប្រទេសដែលជាកន្លែងខ្លាបានវាយប្រហារលើមនុស្សកាន់តែច្រើនឡើង។ ប្រធាននាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិក្នុងរដ្ឋ Kelantan លោក Mohamad Hafid Rohani បានប្រាប់ AFP ថា ចាប់តាំងពីឆ្នាំ ២០២១ មកទល់នឹងពេលនេះមានការវាយប្រហារដោយសត្វខ្លាចំនួនប្រាំលើកដែលបណ្តាលឲ្យមនុស្សចំនួន ៤ នាក់បានស្លាប់នៅក្នុង ស្រុក Gua Musang ។ មានការខាំសម្លាប់មនុស្សអស់បីនាក់បានកើតឡើងនៅក្នុងខែតុលា និងខែវិច្ឆិកាឆ្នាំនេះ។ លោក Hafid បាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយបានឮដំណឹងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលសត្វខ្លាបានខាំសម្លាប់មនុស្សក្នុងចំនួនច្រើនបែបនេះ។ អន្ទាក់ដែលជាទ្រុងរាងចតុកោណរុំដោយស្លឹកត្នោតដែលស៊ីគ្នានិងស្ថានភាពក្នុងព្រៃត្រូវបានច្នៃឡើងហើយបានដាក់ពង្រាយនៅត្រង់តំបន់ “ក្តៅ” ដែលតែងតែមានការវាយប្រហារដោយសត្វខ្លាជាញឺកញាប់។ មួយកន្លែងទៀតត្រូវបានគេពង្រាយអន្ទាក់ក្នុងចម្ការដូងប្រេង។ ពពែរស់ត្រូវបានគេដាក់បញ្ឆោតខ្លានៅក្នុងទ្រុងមួយនៅក្បែរនោះ ដើម្បីទាក់ទាញសត្វខ្លាឲ្យធំក្លិនហើយធ្លាក់ចូលអន្ទាក់។ ខ្លាប្រភេទ ម៉ាឡេយ៉ាន ត្រូវបានក្រុមការពារសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិចាត់ទុកថាជាប្រភេទខ្លាដែលជិតផុតពូជ។ WWF Malaysia ប៉ាន់ប្រមាណថា មានសត្វខ្លាតិចជាង […]
ប្រែសម្រួល៖សហការី នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ជប៉ុនបានបើកទំព័រថ្មីមួយសម្រាប់វិស័យឧស្សាហកម្មអវកាសរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតគំរូដែលដំណើរការដោយឥន្ធនៈរាវដែលកែច្នៃចេញពីឧស្ម័នលាមកគោ។ យោងតាមការដកការពិសោធត្រូវបានរកឃើញថាម៉ាស៊ីនសម្រាប់ជម្រុញថាមពលបង្កើតចំហេះភ្លើងពណ៌ខៀវ និងពណ៌ទឹកក្រូចជះពន្លឺចម្ងាយចាប់ពី ១០ ទៅ ១៥ ម៉ែត្រ ផ្ដេកស្របគ្នាជះចេញពីទ្វារ hangar ជាទម្រង់បើកចំហអស់រយ:ពេលប្រហែល ១០ វិនាទី កាសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Taiki ភាគខាងជើងដែលជាទីជនបទ។ បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Interstellar Technologies Takahiro Inagawa បានឲ្យដឹងថាសារធាតុរាវហៅថា ប្យូមេតាន ដែលកែច្នៃពីឧស្ម័នលាមកគោ ដែលគេប្រមូលពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅក្នុងស្រុកពីរ។ លោក Inagawa បានប្រាប់ AFP ថា “យើងធ្វើនេះមិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេក៏ប៉ុន្តែវាជាលទ្ធកម្មក្នុងស្រុកដែលមានប្រសិទ្ធភាពខ្ពស់ ហើយជាឥន្ធនៈរាវដែលជម្រុញឲ្យមានថាមពលដ៏ខ្លាំងក្លា” ។ គាត់បាននិយាយថា “ខ្ញុំមិនបំផ្លើសការពិតដែលអ្នកខ្លះបានសន្មត់ថាជាការចម្លងបច្ចេកវិទ្យាពីខាងក្រៅតែតាមពិតទៅគឺជាការច្នៃប្រឌិតរបស់យើងសុទ្ធសាធគឺយើងមិនបានចម្លងបច្ចេកវិទ្យាពីខាងក្រៅនោះទេ” ។ “វាជាអាជីវកម្មឧស្សាហកម្មឯកជនសម្រាប់បម្រើការក្នុងវិស័យអវកាសដំបូងគេបង្អស់ដែលយើងអាចធ្វើបានបែបនេះ”។ ជប៉ុនរំពឹងថានឹងអាចដាក់ផ្កាយរណប Interstellar ទៅក្នុងលំហដោយប្រើឥន្ធនៈរាវប្រភេទនេះនោះ បានសហការជាមួយក្រុមហ៊ុនផលិតឧស្ម័នឧស្សាហកម្ម Air Waterរបស់ជប៉ុន។ វាជាការងារមួយដែលកសិករក្នុងស្រុកមានឧបករណ៍ស្រាប់នៅក្នុងកសិដ្ឋានរបស់ពួកគាត់សម្រាប់កែច្នៃលាមកគោឲ្យប្រែក្លាយទៅជាជីវឧស្ម័នដែលមានទឹកនិងខ្យល់បម្លែងទៅជាឥន្ធនៈរាវដែលហៅថាប្យូមេតានប្រើសម្រាប់បាញ់បង្ហោះគ្រាប់រ៉ុក្កែតទៅក្នុងអវកាស។ វិស្វករនៅក្រុមហ៊ុន Air Water លោក Tomohiro Nishikawa បាននិយាយថា ប្រទេសជប៉ុននៅទន់ខ្សោយផ្នែកធនធានដូច្នេះយើង […]
ប្រែសម្រួល៖សហការី យោងតាមសេចក្តីរាយការណ៏របស់ក្រុមអ្នកសង្គ្រោះកាលពីថ្ងៃពុធ ទី៦ ធ្នូបានឲ្យដឹងថា អ្នកឡើងភ្នំចុងក្រោយដែលបានបាត់ខ្លួនបន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីត្រូវបានគេរកឃើញថាបានស្លាប់ហើយនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ ២៣ នាក់នៅក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះកើតឡើង។ ការផ្ទុះភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ីបានបង្កើតជាព្យុះផ្សែងលាយឡំនិងកំទេចផេះភ្នំភ្លើងនៅលើអាកាសមានកម្ពស់ដល់ទៅ ៣,០០០ ម៉ែត្រដេដាសពាសពេញផ្ទៃមេឃកាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សចំនួន ៧៥ នាក់បានឡើងភ្នំនៅជុំវិញបរិវេណនែតំបន់នោះ។ ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការដោយមិនគិតនឿយហត់ដើម្បីប្រឹងប្រែងស្វែងរកអ្នកឡើងភ្នំដែលកំពុងបាត់ខ្លួនដ៏លំបាកបំផុតដោយសារតែបរិយាកាសមិនអំណោយផលដែលជាឥទ្ធិបង្កឡើងដោយការផ្ទុះភ្នំភ្លើងបន្ថែមទៀតបានប្រែក្លាយអាកាសធាតុកាន់តែអាក្រក់ឡើងៗដែលជួនកាលបង្ខំឲ្យភ្នាក់ងាររកកន្លែងជ្រកដើម្បីរង់ចាំអាកាសធាតុល្អឡើងវិញ។ លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃពុធថា “ក្រុមអ្នកស្វែងរក និងអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះម្នាក់នៃការផ្ទុះភ្នំភ្លើង Marapi ដែលឥឡូវនេះអ្នកឡើងភ្នំមួយចំនួនកំពុងត្រូបានគេជម្លៀសចេញ” ។ ភ្នាក់ងារសង្គ្រោះលោក Basarnas បានកំណត់អត្តសញ្ញាណអ្នកឡើងភ្នំចុងក្រោយថាជាស្ត្រី។ លោក Suharyono មេប៉ូលិសកោះស៊ូម៉ាត្រាខាងលិចបាននិយាយថាមានជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថាពួកគេបារម្ភថាអ្នកឡើងភ្នំចុងក្រោយប្រហែលត្រូវបានស្លាប់ហើយ។ គាត់បានបញ្ជាក់ថា “មានមនុស្សចំនួន ២៣ នាក់ត្រូវបានគេដាក់ការសង្ស័យថាប្រហែលត្រូវបានស្លាប់ហើយ។ យើងអធិស្ឋានសូមឲ្យពួកគេទាំងនោះអាចត្រូវបានយើងជួយសង្គ្រោះឲ្យបានទាន់ពេលវេលាក៏ប៉ុន្តែយើងនៅតែមិនអាចធ្វើបានដដែលមានតែព្រះ និងធម្មជាតិទេជាអ្នកសម្រេចលើជោគវាសនារបស់ពួកគេទាំនោះ” ។ អ្នកកាសែត AFP បាននិយាយថា ម៉ារ៉ាពី ដែលប្រែថា “ភ្នំភ្លើង” នៅតែបញ្ចេញផ្សែងដេដាសបក់បោកឡើងលើមេឃនៅព្រឹកថ្ងៃពុធ នៅមុនពេលមានការផ្ទុះភ្នំភ្លើងមួយទៀតបន្ទាប់ពីពាក់កណ្តាលថ្ងៃត្រង់ វេលាម៉ោង 0500 GMT ម៉ោងនៅក្នុងស្រុក ។ […]
ប្រែសម្រួល៖ សហការី នៅថ្ងៃពុធទី ៦ ធ្នូ សហរដ្ឋអាមេរិកបាននិយាយថាយន្តហោះ V-22 Osprey ត្រូវបានបញ្ឈប់ការហោះហើរបន្ទាប់ពីមានបទពិសោធធ្លាក់កាលពីសប្តាហ៍មុននៅឯឆ្នេរសមុទ្ររបស់ជប៉ុនដែលបានសម្លាប់មនុស្ស ៨ នាក់នៅលើយន្តហោះ។ ទីបញ្ជាការរបស់កងទ័ពអាកាសអាមេរិកទទួលបន្ទុកប្រតិបត្តិការពិសេសបានចេញសេចក្តីថ្លែងការណ៍ថា “យោងតាមរបាយការណ៏ស៊ើបអង្កេតបឋមលើឧបទ្ទវហេតុធ្លាក់យន្តហោះ V-22 Osprey បានបង្ហាញពីសភាពមិនប្រក្រតីរបស់យន្តហោះប៉ុន្តែមូលហេតុស៊ីជម្រៅលើបញ្ហានេះគេនៅមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ” ។ យន្តហោះ tilt-rotor ផលិតដោយ Boeing និង Bell Helicopters ត្រូវបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺនជាប្រចាំកាលពីសប្តាហ៍មុននៅលើកោះ Yakushima មានចម្ងាយប្រហែល ១,០៤០ គីឡូម៉ែត្រនៃភាគនិរតីក្នុងរដ្ឋធានីតូក្យូ។ ក្រុមហ៊ុន Boeing បានឲ្យដឹងថា យ៉ាងហោចណាស់មានយន្តហោះដឹកជញ្ជូនចំនួន ៤០០ គ្រឿងត្រូវបានប្រើប្រាស់ក្នុងវិស័យនេះ និងត្រូវបានប្រើប្រាស់ជាចម្បងដោយកងទ័ពអាកាស កងម៉ារីន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនក៏មានកងនាវាតូចមួយដែលមានវត្តមានរបស់យន្តហោះ Ospreys នេះផងដែរ។ ប្រទេសជប៉ុនបានបញ្ឈប់ការហោះហើរយន្តហោះ V-22 របស់ខ្លួនភ្លាមៗបន្ទាប់ពីមានបទពិសោធក្នុងការធ្លាក់កន្លងមក។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានផ្អាកការហោះហើរយន្តហោះ Osprey នៅក្នុងអង្គភាពដែលមានយន្តហោះធ្លាក់រួចរាល់ហើយ ប៉ុន្តែគេបាននិយាយថា យន្តហោះផ្សេងទៀតនឹងបន្តហោះហើរបន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពរួចរាល់។ វាមិនមែនជារឿងចម្លែកទេសម្រាប់កងយោធាអាមេរិកក្នុងការបញ្ឈប់កិច្ចប្រតិបត្តិការកងនាវាទាំងមូល ជាពិសេសបន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់យន្តហោះស្លាប់។ អ្នកនាំពាក្យក្រសួងការពារជាតិរបដស់ជប៉ុនបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះរបស់ខ្លួននៅតែបន្តការហោះហើរជាធម្មតា។ ការដាក់ពង្រាយយន្តហោះប្រភេទ […]
ប្រែសម្រួល៖ បញ្ញា នៅថ្ងៃ ទី ៧ ធ្នូ ប៉ូលិសបាននិយាយថាមានខ្មាន់កំាភ្លើងបាញ់ប្រហារមួយនៅសាកលវិទ្យាល័យឡាសវេហ្គាសដែលបណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរចំណែកជនសង្ស័យក៏ត្រូវបានស្លាប់ផងដែរ។ មន្រ្តីប៉ូលីសនៅក្រុង Las Vegas បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថាបើ “យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសនៅកន្លែងកើតហេតុ ប៉ូលិសបានរកឃើញជនរងគ្រោះដែលត្រូវបានស្លាប់ចំនួន ៣ នាក់ និងជនរងគ្រោះដោយសារការបាញ់ប្រហារចំនួនម្នាក់ទៀតផងដែរដែលស្ថិតនៅក្នុងស្ថានភាពរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់” មន្រ្តីប៉ូលិសបានបន្ថែមថា “ជនសង្ស័យនៅក្នុងឧប្បត្តិហេតុនេះក៏ត្រូវបានស្លាប់ផងដែរ”។ រូបភាពដែលបានចាក់ផ្សាយតាមទូរទស្សន៍បានបង្ហាញឲ្យឃើញនូវរថយន្តរបស់ប៉ូលិសដែលកំពុងធ្វើដំណើរនៅជិតខ្សែរហ៊ុមព័ទ្ធបរិវេណកើតហេតុ។ ស្ត្រីម្នាក់បានប្រាប់ទូរទស្សន៍ក្នុងស្រុក KVVU ថាគាត់បានឮសំលេងផ្ទុះអាវុធយ៉ាងខ្លាំង ហើយគាត់ក៏បានរត់ចូលទៅក្នុងអគារមួយក្នុងបរិវេណសាលារៀនក្រោយមកគាត់ត្រូវបានប៉ូលិសជួយជម្លៀសចេញពីកន្លែងកើតហេតុ។ នាងបានប្រាប់ភ្នាក់ងារទូរទស្សន៍ក្នុងស្រុក KVVU ថា៖ “ ក្នុងខណ:ពេលដែលខ្ញុំញ៉ាំអាហារពេលព្រឹករួចស្រាប់តែឮសំឡេងផ្ទុះអាវុធខ្លាំងៗតែម្តង” ។ “ហើយបន្ទាប់មកប៉ូលិសក៏មានវត្តមាននៅទីនោះខ្ញុំក៏បានរត់ទៅពួននៅខាងក្នុងបន្ទាប់ពី ២ នាទីក្រោយមកសំឡេងផ្ទុះអាវុធឮកាន់តែច្រើនឡើងថែមទៀតដោយសាតែមានការបាញ់តគ្នាកាន់តែច្រើនឡើង។ ខ្ញុំក៏បានរត់ចូលទៅខាងក្នុងបន្ទប់ក្រោមដីមួយហើយក៏បាននៅក្នុងបន្ទប់ក្រោមដីនោះអស់រយៈពេល ជាង ២០ នាទី” ។ ប៉ូលិសនៅមិនទាន់បានផ្តល់ព័ត៌មានបន្ថែមទៀតអំពីអត្តសញ្ញាណជនរងគ្រោះ ឬខ្មាន់កាំភ្លើងនិងមូលហេតុពិតប្រាកដនៃការបាញ់ប្រហានេះនៅឡើយទេ ដោយកំពុងស្ថិតក្នុងដំណើរការផ្តល់ដំណឹងដល់ញាតិមិត្តព្រមទាំងបន្តការស៊ើបង្កេត។ សូមបញ្ជាក់ថា ការបាញ់ប្រហារទ្រង់ទ្រាយធំតែងតែកើតមានជាញឹកញាប់នៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានកាំភ្លើងច្រើនជាងមនុស្ស ហើយជាកន្លែងដែលការប៉ុនប៉ងដើម្បីទប់ទល់នឹងការរីករាលដាលរបស់ពួកគេ តែងតែជួបជាមួយនឹងភាពរឹងប៉ឹង៕ ប្រភព៖ AFP
ប្រែសម្រួល៖សហការី នៅថ្ងៃពុធ ទី៦ ធ្នូ កងទ័ពចិនបានថ្លែងថា ពួកគេបានបញ្ជូនយន្តហោះចម្បាំងទៅត្រួតពិនិត្យ ដែនអាកាសរបស់ខ្លួននិងបានព្រមានយន្តហោះល្បាតឈ្លបយកការណ៍របស់កងទ័ពជើងទឹកអាមេរិក ដែលបានហោះពីលើច្រកសមុទ្រតៃវ៉ាន់ដែលជាតំបន់រសើបហើយគឺជាបេសកកម្មដែលត្រូវបានអនុវត្តឡើងក្នុងប៉ុន្មានសប្តាហ៍មុនកោះតៃវ៉ាន់រៀបចំការបោះឆ្នោត។ ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើដែនកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយបានអះអាងថាខ្លួនមានយុត្តាធិការគ្រប់គ្រងលើច្រកសមុទ្រតៃវ៉ាន់។ កោះតៃវ៉ាន់និងអាមេរិកបានលើកឡើងថាច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ។ កងនាវាចរទី៧របស់កងទ័ពជើងទឹកអាមេរិក បាននិយាយថា យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលជាយន្តហោះឈ្លបយកការណ៍ត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មប្រឆាំងនាវាមុជទឹកផងដែរនោះ បានហោះពីលើច្រកសមុទ្រតៃវ៉ាន់ក្នុងដែនអាកាសអន្តរជាតិ។ អាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការហោះហើរលើច្រកសមុទ្រតៃវ៉ាន់គឺក្នុងគោលដៅបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះឥណ្ឌូប៉ាស៊ីហ្វិកបើកលំហដោយសេរី ។ កងទ័ពជើងទឹកអាមេរិកប្រើប្រាស់សិទ្ធិហោះហើរ ធ្វើដំណើរ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងក្រោមការអនុញ្ញាតរបស់ច្បាប់អន្តរជាតិ ” ។ យោធាចិនបានគូសបញ្ជាក់អំពីការហោះហើរនេះថាជា “ការឃោសនាបំផ្លើស” ដោយបានបន្ថែមថាកងទ័ពរបស់ខ្លួនបានបញ្ជូនយន្តហោះប្រយុទ្ធទៅត្រួតពិនិត្យដែនអាកាសរបស់ខ្លួននិងបានព្រមានយន្តហោះអាមេរិក “ដែលជាកិច្ចការពារអធិបតេយ្យភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសចិន”។ មេបញ្ជាកាកងទ័ពរំដោះប្រជាជនចិនប្រចាំភូមិភាគខាងកើតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពដែលឈរជើងនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយប្រកាន់គោលជំហរដោយឥតងាករេដើម្បីរក្សាការពារអធិបតេយ្យភាព និងសន្តិសុខជាតិ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា កងកម្លាំងរបស់ខ្លួនក៏បានត្រួតពិនិត្យការហោះហើររបស់យន្តហោះអាមេរិក នៅពេលដែលបានហោះនៅភាគខាងត្បូងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ហើយបានអះអាងថាមានស្ថានភាពជា “ធម្មតា”។ កងទ័ពជើងទឹកអាមេរិកបានប្រកាសថាយន្តហោះល្បាតឈ្លបយកការណ៍របស់កងទ័ពជើងទឹកអាមេរិក Poseidon បានហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅក្នុងខែតុលា ចំណែកចិនបានអះអាងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅត្រួតពិនិត្យ និងធ្វើការព្រមានយន្តហោះល្បាតឈ្លបយកការរបស់កងទ័ពជើងទឹកអាមេរិក។ តៃវ៉ាន់កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី ១៣ មករា ដែលចិនបានព្រមានថាលទ្ធផលដែលកើតឡើងពីការបោះឆ្នោតគឺជាជម្រើសរវាងសង្រ្គាមហើយនិងសន្តិភាព។ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់អស់ងពេល […]
ប្រែសម្រួល៖សហការី សមាគមពាណិជ្ជកម្មនិងឧស្សាហកម្មដឹកអ្នកដំណើរតាមជើងយន្តហោះបាននិយាយកាលពីថ្ងៃពុធទី 6 ធ្នូ ថា ទោះបីជាប្រាក់ចំណេញនៅតែជាកង្វល់ក៏ដោយក៏ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានព្យាករថានឹងទទួលបានអ្នកដំណើរក្នុងចំនួនជាង៤.៧ ពាន់លាននាក់នៅក្នុងឆ្នាំ ២០២៤ ខណៈដែលកន្លងមកវិស័យនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាជំងឺរាតត្បាត COVID-១៩ ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិហៅថា IATA នៅក្នុងការពិនិត្យឡើងវិញតាមទម្លាប់របស់ខ្លួនចំពោះនិន្នាការឧស្សាហកម្មដឹកអ្នដំណើរនៅពេលដែលឆ្នាំថ្មីកាន់តែខិតជិតមកដល់បានថ្លែងថា គំរូនៃកំណើនជាធម្មតានៅមានកើនឡើងថែមទៀតនេះគឺជាការរំពឹងទុកដោយចាប់ផ្តើមពីពេលនេះទៅក្នុងខណ:ពេលដែលវិស័យនេះបានងើបឡើងវិញស្មើនឹងមុនការរាតត្បាតរបស់ COVID-១៩ ។ លោកអគ្គនាយក IATA លោក Willie Walsh បាននិយាយថា “មនុស្សចូលចិត្តធ្វើដំណើរហើយបានជួយដល់ក្រុមហ៊ុនអាកាសចរណ៍ឲ្យត្រឡប់មកភាពដើមវិញដូចកាលនៅមុនពេលដែលមានការរាតត្បាតដោយជំងឺ” ខណៈដែលស្ថាប័ននេះបានព្យាករថានឹងទទួលបានមនុស្សជាង ៤.៧ ពាន់លាននាក់នៅក្នុងឆ្នាំ ២០២៤ ។ IATA បានកត់សម្គាល់ថាការព្យាករនេះគឺជា “កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រដែលលើសពីមុនពេលកើតជំងឺរាតត្បាតដែលមានកំណើនដល់ទៅ ៤.៥ ពាន់លាននាក់ដែលត្រូវបានគេកត់ត្រាទុកនៅក្នុងឆ្នាំ ២០១៩” ។ សម្រាប់ឆ្នាំនេះ គេរំពឹងថាមានអ្នកដំណើរចំនួន ៤.២៩ ពាន់លាននាក់ ដែលជាការធ្លាក់ចុះតិចតួចបើធៀបនឹងការព្យាករកាលពីខែមិថុនាដែលមានចំនួន ៤.៣៥ ពាន់លាន។ Walsh បាននិយាយថា “ល្បឿននៃការងើបឡើងវិញគឺអស្ចារ្យណាស់” ប៉ុន្តែក៏បានកត់សម្គាល់ផងដែរថា “ជំងឺរាតត្បាតធ្វើឲ្យអាកាសចរណ៍មានការខាតបង់ប្រហែល ៤ ឆ្នាំ” ។ អាកាសចរណ៍បានរងទុក្ខយ៉ាងខ្លាំងដោយសារតែការរឹតបន្តឹងក្នុងការធ្វើដំណើរដែលប្រទេសនានាបានដាក់ក្នុងគោលបំណងពន្យឺតការរីករាលដាលនៃ COVID-១៩ ដែលក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានរលំដួលហើយក៏ឈប់ធ្វើអាជីវកម្ម ចំណែកក្រុមហ៊ុនផ្សេងទៀតត្រូវបានធានាដោយសារឧស្សាហកម្មនេះបានទទួលការខាតបង់រហូតដល់ […]
ប្រែសម្រួល៖សហការី ក្នុងការថ្លែងទៅកាន់អ្នកចូលរួមកម្មវិធីរៃអង្គាសថវិកានយោបាយនៅទីក្រុងបូស្តុន កាលពីថ្ងៃអង្គារ ទី៥ ធ្នូ កន្លងទៅ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការចោទប្រកាន់ជាសាធារណ:ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានចាប់រំលោភស្ត្រីភេទយ៉ាងសាហាវឃោរឃៅជាច្រើនដង និងបានកាត់ក្បាលស្ត្រីទាំងនោះនៅក្នុងអំឡុងពេលឆ្មក់វាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលានៃភាគខាងត្បូងប្រទេស លោកបានលើកឡើងតាមការដកស្រង់សម្តីរបស់អ្នករស់រានមានជីវិតពីការឆ្មក់ចូលវាយប្រហារកន្លងមកនេះរួមទាំងសម្តីរបស់សាក្សីដែលបានឃើញអំពើដ៏ព្រៃផ្សែនេះដោយផ្ទាល់នឹងភ្នែកនៅក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសឆ្មក់ចូលវាយប្រហារមកលើអ៊ីស្រាអែល។ លោក Biden បានបន្ថែមថាបើយោងតាម “របាយការណ៍ស្តីពីស្ត្រីដែលត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាសចាប់រំលោភយ៉ាងសាហាវឃោរឃៅម្តងហើយម្តងទៀតហើយស្ត្រីទាំងនោះត្រូវបានកាត់ក្បាលទាំងរស់ ដោយក្រុមភេរវករហាម៉ាស បានបង្កឲ្យស្ត្រីនិងកុមារីជាច្រើននាក់រងគ្រោះដោយសារអំពើរដ៏ថោកទាបនិងព្រៃផ្សៃបំផុតដែលពួកគេទាំងនោះបានរងទុក្ខខ្លោចផ្សារដ៏ឈឺចាប់បំផុតជាច្រើនលើកច្រើនសារដោយការរំលោភផ្លូវភេទនិងអំពើរកាប់សម្លាប់ដោយកាត់ក្បាលដ៏សែនរន្ធត់បំផុត” ។ . លោកប្រធានាធិបតីបានអំពាវនាវដល់អង្គការអន្តរជាតិ សង្គមស៊ីវិល និងបុគ្គលនានាថ្កោលទោសអំពើហិង្សាផ្លូវភេទដ៏ព្រៃផ្សៃបំផុតនេះ “ដែលមិនលើកលែងជាដាច់ខាត”។ ក្រុមមន្រ្តីប៉ូលិសអ៊ីស្រាអែលកំពុងធ្វើការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មផ្លូវភេទដែលបានកើតឡើងលើចំណាប់ខ្មាំងមួយចំនួនដែលមានប្រហែលពីរបីរយនាក់ក្នុងចំណោមពួកគេដែលបានចាប់ខ្លួនជាចំណាប់ខ្មាំងបន្ទាប់ពីមានការឆ្មក់វាយប្រហារមកលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ តុលា។ ក្រសួងយុត្តិធម៌អ៊ីស្រាអែលបានថ្លែងថា “ជនរងគ្រោះត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដោយចាប់រំលោភនិងធ្វើទារុណកម្មលើរាងកាយ រួចដុតទាំងរស់និងកាត់យកក្បាលចេញនៅក្នុងពេលតែមួយថែមទៀតផង”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ក្រុម ហាម៉ាសបានធ្វើការឆ្លើយតបថា ការចោទប្រកាន់របស់លោក Biden ជាសាធារណ:មកលើពួកគេគឺបានបញ្ជាក់ច្បាស់អំពីការប៉ុនប៉ងទំលាក់កំហុសនិងការទទួលខុសត្រូវមកលើពួកគេចំពោះការចោទប្រកាន់ថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទ និងបានធ្វើទារុណកម្មរំលោភនិងកាប់សម្លាប់ដ៏ព្រៃផ្សៃកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅនេះ។ ក្រុមនេះបានលើកឡើងថា លោក Biden កំពុងឃុបឃិតជាមួយអ៊ីស្រាអែល ដើម្បីបិទបាំងអំពើឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ដែលមានសហរដ្ឋអាមេរិជាអ្នកគាំទ្រពីក្រោយក្នុងចេតនាបំភ្លៃការពិតនិងបំភាន់មតិមហាជនសាធារណៈ។ មន្ត្រីអ៊ីស្រាអែលបានរៀបចំព្រឹត្តិការណ៍មួយនៅឯអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទក្នុងគោលដៅបង្ហាញនូវអំពើហិង្សាផ្លូវភេទលើស្ត្រីនិងកុមារនៅក្នុងអំឡុងពេលនៃការឆ្មក់ចូលវាយប្រហារកាលពីថ្ងៃទី ៧ តុលា។ មន្ត្រីអ៊ីស្រាអែលនិងស្ថាប័នពិភពលោកបានធ្វើការរិះគន់ចំពោះការឆ្លើយតបដោយប្រើវោហាសាស្ត្របិទបាំងអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរបស់ក្រុមហាម៉ាសដែលបាន ប្រព្រឹត្តនៅក្នុងព្រឹត្តិការណ៍វាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី ៧ […]
ប្រែសម្រួល៖សហការី ប្រសិនបើតំណែងប្រធានាធិបតីអាមេរិកបន្ទាប់ធ្លាក់ក្នុងកណ្តាប់ដៃលោកដូណាល់ ត្រាំ តើអាមេរិកអាចធ្លាក់ចូលទៅក្នុងរបបផ្តាច់ការដែឬទេ? ភ្លាមៗក្រោយពីមានការព្រមានរបស់លោក ដូ ណាល់ ត្រាំគឺបានរំលឹកពលរដ្ឋអាមេរិកអំពីលទ្ធភាពរបស់លោកដូណាល់ត្រាំដែលជាបេក្ខភាពសម្រាប់អាណត្តទីពីរបស់គាត់អាចនឹងត្រឡប់មកកាន់កាប់តំណែងប្រធានាធិបតីអាមេរិកដែលនៅសល់ពេលតិចជាងមួយឆ្នាំបើគិតចាប់ពីពេលនេះរហូតថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក។ សេណារីយ៉ូដ៏ខ្មៅងងឹតមួយអាចនិងកើតមានឡើងប្រសិនបើអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះដែលរងនូវការចោទប្រកាន់ពីរដងអាចយកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ ដែលបានលេចឡើងជាសាធារណ:នៅក្នុងចន្លោះពីរបីថ្ងៃនេះហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់សហរដ្ឋអាមេរិកយកមកផ្សព្វផ្សាយជាសាធាធរណ:ដូចជា The Washington Post, The New York Times និង Atlantic ជាដើម។ អ្នកស្រីLiz Cheney កំពូលអ្នករិះគន់លោក Trump មកពីគណបក្សសាធារណរដ្ឋដូចគ្នាបានក្រើនរំលឹកថាពលរដ្ឋអាមេរិកកំពុង “ដេកលង់លក់ទៅក្នុងស្រមោលរបបផ្តាច់ការ” ហើយក៏បានអះអាងថានាងកំពុងថ្លឹងថ្លែងក្នុងការប្រជែងយកតំណែងប្រធានាធិបតីក្នុងនាមជាបេក្ខជនទីបីសម្រាប់ខ្លួននាងផ្ទាល់ដើម្បីបញ្ឈប់ណលោក ត្រាំ។ ពួកគេបានរួមគ្នាគូររូបភាពនៃការខឹងសម្បាដែលកាលនោះលោក Trump ថ្លែងទាំងកំហឹងនៅក្នុងសេតវិមានថានឹងសងសឹកលើសត្រូវដែលយល់ថាគាត់កំពុងព្យាយាមក្រាញអំណាចលើសពីអាណត្តិរបស់របស់គាត់។ លោកប្រធានាធិបតី Joe Biden ដែលប្រឈមមុខក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកឡើងវិញដែលជាការប្រកួតប្រជែងមួយដែលលោកធ្លាប់មានបទពិសោធន៏ដ៏ជូរចត់កាលពីឆ្នាំ ២០២០ ជាមួយលោក Trump ហើយកាលនោះលោក Trump បានអះអាងថាការព្រមាននេះគឺដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ អ្នកស្រី Liz Cheney បន្តថា “ប្រសិនបើលោក Trump មិនឈរឈ្មោះ ខ្ញុំមិនប្រាកដថាខ្ញុំនឹងឈរឈ្មោះនោះទេ។ ក៏ប៉ុន្តែយើងមិនអាចឲ្យគាត់ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកបានឡើយ” លោក Biden បានលើកឡើងពីសម្តីដ៏ឃោរឃៅរបស់លោក Trump […]
ប្រែសម្រួល៖រតនា រដ្ឋាភិបាលនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុចិនបាននិយាយថា អាជ្ញាធរក្រុងសៀងហៃបានប្រាប់ប្រធានក្រុមហ៊ុន Microsoft ដែលកំពុងទស្សនាកាលពីថ្ងៃអង្គារថា ពួកគេចង់ឱ្យក្រុមហ៊ុនរបស់គាត់ផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីជំរុញអាជីវកម្មនៅទីនោះ។ រដ្ឋាភិបាលបាននិយាយថា លោក Chen Jining លេខាបក្សកុម្មុយនិស្តទីក្រុងសៀងហៃ បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយប្រធាន និងអនុប្រធានក្រុមហ៊ុន Microsoft លោក Brad Smith ។ លោក Chen បាននិយាយថា ទីក្រុងសៀងហៃក៏បើកចំហចំពោះក្រុមហ៊ុន Microsoft ក្នុងការសហការលើការសិក្សាក្របខ័ណ្ឌ និងស្តង់ដារអភិបាលកិច្ចទាក់ទងនឹងបច្ចេកវិទ្យា(AI)នេះ។ ប្រភព៖ Reuters
ប្រែសម្រួល៖ រតនា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ 22 នាក់ហើយ បន្ទាប់ពីសាកសពចំនួន 9 នាក់ទៀតត្រូវបានរកឃើញចុងក្រោយ នេះបើតាមមន្ត្រីទីភ្នាក់ងាររុករក និងជួយសង្គ្រោះបាននិយាយនៅថ្ងៃអង្គារ ទី 5 ខែធ្នូ ។ ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា បានបញ្ចេញផេះភ្នំភ្លើង 3,000 ម៉ែត្រ ដែលខ្ពស់ជាងកំពូលភ្នំភ្លើងខ្លួនឯងកំពុងផ្ទុះនោះទៅលើមេឃកាលពីថ្ងៃអាទិត្យ។ អ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការជាច្រើនថ្ងៃដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួន នៅថ្ងៃអង្គារពេលការប្រកាសរបស់ទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់ដែលភាគច្រើនត្រូវបានរកឃើញ ដែលនាំឱ្យការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។ លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បានប្រាប់ AFP ថា “ជនរងគ្រោះប្រាំបួននាក់ក្នុងចំណោម 10 នាក់ដែលបាត់ខ្លួនត្រូវបានរកឃើញបានស្លាប់នៅរសៀលនេះធ្ចើឲ្យចំនួនអ្នកស្លាប់ឡើងដល់២២នាកល់។ នៅពេលនេះ ពួកគេកំពុងត្រូវបានជម្លៀសចេញ។ មន្ត្រីសង្គ្រោះបាននិយាយថា អ្នកស្លាប់ត្រូវបានគេដឹកចុះពីភ្នំជាបន្តបន្ទាប់ដោយដាក់ថង់រុំខ្លួនដោយថង់អស់រយៈពេលជាច្រើនថ្ងៃ។ រូបភាពដែលបានចែករំលែកដោយ Basarnas បានបង្ហាញក្រុមជួយសង្គ្រោះដែលមានគ្នាប្រាំមួយនាក់ក្នុងអាវពណ៌ទឹកក្រូច និងមួករឹងដែលដឹកសាកសពចុះពីចំហៀងភ្នំភ្លើងកាលពីថ្ងៃអង្គារ។ អ្នកឡើងភ្នំមួយចំនួនក្នុងចំណោម 75 នាក់នៅលើភ្នំកំឡុងពេលផ្ទុះនោះ ត្រូវបានគេរកឃើញថានៅមានជីវិត និងត្រូវបានគេយកទៅព្យាបាល ដោយមានការរលាក និងបាក់ឆ្អឹងជាច្រើនកន្លែង៕
ប្រែសម្រូល៖សហការី លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅទស្សនកិច្ចការងារ នៅប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះហើយគ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់ក្នុងប្រទេសរុស្ស៊ីនៅថ្ងៃបន្ទាប់ ។ លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងត្រូវបានគេចោទសួរថាតើនៅក្នុងអំឡុងពេលធ្វើដំណើរនៅឈូងសមុទ្ររបស់គាត់លោកពូទីននឹងពិភាក្សាអំពីកិច្ចការសម្របសម្រួលផ្នែកពាណិជ្ជកម្មនៅលើទីផ្សារជួញដូរប្រេងពិភពលោកដែរឬទេគាត់បានឆ្លើយតបថាកិច្ចពិភាក្សាបែបនេះត្រូវបានធ្វើឡើងនៅក្នុងក្រុម OPEC+ ប៉ុន្តែមានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា។ ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពី OPEC + បានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍លើការផ្គត់ផ្គង់ដោយស្ម័គ្រចិត្តរបស់បណ្តាប្រទេសដែលជាសមាជិក OPEC + ។ ការកាត់បន្ថយលទ្ធកម្មប្រេងសរុបប្រហែល ២.២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលគេដាក់ការសង្ស័យថាមានការប្រែប្រួលលើទីផ្សារជួញដូរប្រេង។ នៅក្នុងការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតលោកពូទីនមានរបៀបវារៈមួយចំនួនសម្រាប់ពិភាក្សាងជាមួយនឹងអារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងសមភាគីអារ៉ាប់រួមដែលត្រូវបានគេដកស្រង់សម្តីលោក Dmitry Peskov កាលពីថ្ងៃចន្ទដោយសារព័ត៌មានអនឡាញ SHOT ។ សារព័ត៌មានអនឡាញSHOT ក៏បានដកស្រង់សម្តីជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង Yury Ushakov ផងដែរដែលលោកបាននិយាយថាលោកពូទីននឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមមុនបន្ទាប់មកនិងបន្តដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដែលនៅទីនោះនឹងមានរៀបចំការសន្ទនាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ។ លោក ពូទីន និងព្រះអង្គម្ចាស់ដែលគេស្គាល់ថាជា MbS បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរមកហើយ។ ពួកគេជាសមភាគីដ៏មានសារសំខាន់ទៅវិញទៅមកក្នុងការចុះកិច្ចព្រមព្រៀងពហុភាគីដើម្បីបង្កើតក្រុមអ្នកផលិតប្រេងឈានមុខគេនៅលើពិភពលោកដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា OPEC+ […]
ប្រែសម្រួល៖សហការី យន្តហោះផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិនខ្នាតយក្សប្រភេទ C919 សម្រាប់ដឹកអ្នកដំណើរនឹងធ្វើការហោះហើរជាលើកដំបូងបង្អស់ចេញពីអាកាសយានដ្ឋាននៅលើតំបន់ជិតកំពង់ផែ Victoria របស់ទីក្រុងហុងកុងនៅក្នុងសប្តាហ៍ក្រោយ។ ការហោះហើរនេះគឺជាការបង្ហាញនូវសមត្ថភាពយន្តហោះខ្នាតយក្សប្រភេទ C919 ជាលើកដំបូងបង្អស់នៅក្រៅទឹកដីរបស់ប្រទេសចិនដីគោក។ យន្តហោះខ្នាតយក្សប្រភេទ C919 គ្រោងនឹងបើកជើងហោះហើរសម្រាប់ពាណិជ្ជកម្មជាលើកដំបូងបង្អស់របស់ខ្លួននៅក្នុងខែឧសភាឆ្នាំក្រោយដែលចិនមានមហិច្ឆតាអស់ជាច្រើនទសវត្សរ៍មកហើយក្នុងការប្រកួតប្រជែងជាមួយដៃគូប្រជែងលោកខាងលិចសម្រាប់ការហោះហើរលើផ្នែកស៊ីវិលនៅលើអាកាស និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើផ្នែកបច្ចេកវិទ្យាបរទេសផងដែរ។ យន្តហោះដែលផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិនមានឈ្មោះថា COMAC នឹងត្រូវបង្ហាញខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុងចាប់ពីថ្ងៃទី ១២ ខែធ្នូ ដល់ថ្ងៃទី ១៧ ខែធ្នូ នេះបើតាមអភិបាលក្រុង John Lee បានប្រកាសនៅថ្ងៃអង្គារទី ៥ ធ្នូនេះ។ លោក Lee បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គាត់ជាមួយអ្នកសារព័ត៌មានថា “នៅថ្ងៃទី ១៦ ខែធ្នូ យន្តហោះខ្នាតយក្ស C919 នឹងធ្វើការហោះហើរនៅពីលើ Victoria Harbour ។ លោកបានបន្ថែមថា ទីក្រុងប៉េកាំងបានជ្រើសរើសទីក្រុងហុងកុងជាទីក្រុងដំបូងគេបង្អស់សម្រាប់ការសាកល្បងហោះហើររបស់យន្តហោះខ្នាតយក្ស C919 ដើម្បីជាការទស្សនានៅក្រៅទឹកដីរបស់ប្រទេសចវិនដីគោក។ យន្តហោះខ្នាតតូចប្រភេទ ARJ21 ចាស់ជាងយន្តហោះខ្នាតយក្ស C919 របស់ក្រុមហ៊ុន COMAC ក៏នឹងត្រូវបង្ហាញខ្លួននៅក្នុងទីក្រុងហុងកុងក្នុងអំឡុងពេលប្រាំមួយថ្ងៃផងដែរ។ ទីក្រុងប៉េកាំងសង្ឃឹមថា យន្តហោះខ្នាតយក្សធុន C919 នឹងប្រកួតប្រជែងជាមួយម៉ូដែលយន្តហោះបរទេសដូចជា Boeing […]
ប្រែសម្រួល៖ ស្រីស្រស់ ប្រទេសបារាំងបានបង្កើនកម្រិតហានិភ័យនៃជំងឺគ្រុនផ្តាសាយបក្សីដល់កម្រិតខ្ពស់ពីកម្រិតមធ្យមនៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣បន្ទាប់ពីរកឃើញករណីថ្មីនៃជំងឺនេះ ដោយបង្ខំឱ្យកសិដ្ឋានចិញ្ចឹមបក្សីរក្សាបក្សីក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងខ្លាំង។ . ការសម្រេចនេះត្រូវបានយកអនុវត្តដោយក្រសួងកសិកម្មហើយបានចុះផ្សាយក្នុងទស្សនាវដ្ដីផ្លូវការកាលពីថ្ងៃអង្គារនេះ។ ជំងឺគ្រុនផ្តាសាយបក្សី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាជំងឺគ្រុនផ្តាសាយបក្សី បាននាំឱ្យមានការសម្លាប់សត្វស្លាបរាប់រយលានក្បាលនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាធម្មតាវាវាយប្រហារក្នុងអំឡុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ហើយបាននិងកំពុងរីករាលដាលនៅក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើនក្នុងសប្តាហ៍កន្លងមក រួមទាំងប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក។ ប្រទេសបារាំងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានរកឃើញការផ្ទុះជំងឺផ្តាសាយបក្សីលើកដំបូងនៅក្នុងកសិដ្ឋានមួយក្នុងរដូវកាលនេះក្នុងទីក្រុង Brittany ភាគពាយព្យនៃប្រទេស។ កម្រិតហានិភ័យ “ខ្ពស់” បង្កប់ន័យថា បក្សីទាំងអស់គួរតែត្រូវបានរក្សាទុកនៅខាងក្នុងកសិដ្ឋាន និងវិធានការសន្តិសុខបន្ថែម ដើម្បីជៀសវាងការរីករាលដាលនៃជំងឺនេះ។ ទោះបីជាជំងឺគ្រុនផ្តាសាយបក្សីមិនបង្កគ្រោះថ្នាក់ក្នុងអាហារក៏ដោយ ការរីករាលដាលរបស់វាគឺជាក្តីបារម្ភសម្រាប់រដ្ឋាភិបាល និងឧស្សាហកម្មបក្សីដោយសារតែការបំផ្លិចបំផ្លាញដែលវាអាចបណ្តាលឱ្យមានហ្វូងសត្វ លទ្ធភាពនៃការរឹតបន្តឹងពាណិជ្ជកម្ម និងហានិភ័យនៃការចម្លងមនុស្ស។ ដើម្បីទប់ទល់នឹងជំងឺនេះ ប្រទេសបារាំងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅដើមខែតុលា ដែលដំបូងឡើយកំណត់ចំពោះសត្វទា ដែលអាចចម្លងមេរោគបានយ៉ាងងាយស្រួលដោយមិនបង្ហាញរោគសញ្ញា៕
ប្រែសម្រួល៖សហការី កាលពីថ្ងៃអង្គារ ទី ៥ ធ្នូ ក្នុងកិច្ចពិភាក្សា COP២៨ ក្រុមអ្នកវិទ្យាសាស្ត្របានជំរុញឲ្យប្រទេសនានា “ចាត់វិធានការជាបន្ទាន់” លើវិស័យធ្យូងថ្ម និងប្រេងដើម្បីបញ្ជៀសការបំពុលបរិយកាសដោយឧស្ម័ន។ នៅក្នុងកិច្ចប្រជុំកំពូលស្តីអំពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្នុងក្រុងឌូបៃដែលហៅថា COP២៨ លើចំណុចស្នូលដ៏ក្តៅគគុកជុំវិញអនាគតឥន្ធនៈហ្វូស៊ីលដែលបណ្តាប្រទេសឧស្សហកម្មជឿនលឿនធំៗជាប្រភពបញ្ចេញឧស្ម័នបំពុលបរិយាកាសក៏មានការយកចិត្តទុកដាក់ចំពោះការអំពាវនាវស្នើ ឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបំភាយថាមពលដែលពឹងផ្អែកលើកាបូនសម្រាប់ទ្រទ្រង់ដល់ឧស្ម័នផ្ទះកញ្ចក់ហើយកន្លងមកមនុស្សយើងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការបំពុលឧស្ម័ន CO2 ដោយឥន្ធនៈហ្វូស៊ីលឃើញថាមានការកើនឡើងដល់ទៅ ១.១ ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមទិន្ន័យនៅក្នុងការវាយតម្លៃគម្រោងកាបូនសកលប្រចាំឆ្នាំរបស់សមាគមអន្តរជាតិនៃអ្នកវិទ្យាសាស្ត្រអាកាសធាតុជាមួយនឹងការកើនឡើងនៃការបំភាយឧស្ម័ននៅក្នុងប្រទេសចិន និងឥណ្ឌា ដែលឥឡូវនេះបានខ្លាយជាប្រភពបញ្ចេញឧស្ម័នធំបំផុតទីមួយ និងទីបីនៅលើពិភពលោក។ ក្រុមអ្នកវាយតម្លៃបានធ្វើការប៉ាន់ប្រមាណថាបរិយាកាសបរិសុទ្ធមានត្រឹមតែ ៥០ ភាគរយនេះបញ្ជាក់ឲ្យឃើញថាផែនដីមានការឡើងកម្តៅលើសពីគោលដៅកំណត់ដោយកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសគឺនៅក្រោម ១.៥ អង្សាសេដោយរក្សាលំនឹងសម្រាប់រយៈពេលច្រើនឆ្នាំគឺរហូតដល់ឆ្នាំ ២០២៣០ បើទោះបីជាក្រុមអ្នកវាយតម្លៃបានកត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញការឡើងកំដៅជះចេញពីឧស្ម័នផ្ទះកញ្ចក់ដែលមិនមែនជា CO2 ក៏ដោយ។ លោក Pierre Friedlingstein អ្នកនិពន្ធដ៏ល្បីល្បាញមកពីវិទ្យាស្ថាន Global Systems របស់សាកលវិទ្យាល័យ Exeter បានប្រាប់អ្នកយកព័ត៌មានថាស្ថានភាពប្រែប្រួលអាកាសធាតុនេះជារឿងអាទិភាពមួយដែលយើងត្រូវយកចិត្តទុកដាក់ចាត់វិធានការឆ្លើយតបជា “បន្ទាន់បំផុត” ។ ត្រូវគិតចាប់ពី “ពេលនេះភ្លាមៗដោយសារសីតុណ្ហភាពកើនឡើង ១.៥ ដឺក្រេលើសពីកម្រឹតមូលដ្ឋានដូច្នេះដើម្បីរក្សាសីតុណ្ហភាពឲ្យនៅក្រោម ១.៥ ដឺក្រេ ឬជិតដល់ ១.៥ ដឺក្រេនោះគឺយើងត្រូវតែចាត់វិធានការចាប់ពីឥឡូវនេះទៅភ្លាមៗ” ។ […]