ដោយ៖វិចិត្រ រតនគិរី៖កម្លាំងនគរបាលកាលពីរសៀលថ្ងៃ៨ខែធ្នូ បានចាប់ជនសង្ស័យ៣នាក់ ជាជនជាតិដើមភាគតិចច្រាយ ពាក់ព័ន្ធករណីគ្រឿងញៀនជាមួយវត្ថុតាង ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ កម្លាំងប្រតិបតិ្តការបានឱ្យដឹងថា សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ជាមួយនគរបាលប៉ុស្តិ៍យ៉ាទុង បានសហការបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់-ទូរសព្ទ១គ្រឿង-ម៉ូតូ៣គ្រឿង-កាំភ្លើងកែច្នៃ១ដើម-ជញ្ជីង១គ្រឿង-ឧបករណ៍សេពគ្រឿងញៀន និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។ ប្រភពដដែលបានបន្តថា ជនសង្ស័យ-ឈ្មោះ សល់ ថូ អាយុ១៦ឆ្នាំ-ឈ្មោះ សេវ ពុធ អាយុ៣១ឆ្នាំ និងឈ្មោះ រចំ ធិ អាយុ២០ឆ្នាំ។ពួកគេទាំង៣នាក់ជាជនជាតិដើមភាគតិចច្រាយ នៅភូមិសុស-ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕
ដោយ៖វិចិត្រ ភ្នំពេញ៖ក្រោយពីមានអំពើឃាតកម្ម សមត្ថកិច្ចកំពុងរកចាប់ឃាតក ដែលចាក់បុរសម្នាក់ បណ្តាលឱ្យស្លាប់នៅតាមផ្លូវហើយគេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើង នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែធ្នូ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កន វឿន អាយុ២៩ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។មុនភ្ញាក់ផ្អើលនាវេលាទៀបភ្លឺពលរដ្ឋបានដើរហាត់ប្រាណ ក៏ឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខ ដោយមានឈាមហូរលើផ្លូវ គួរឱ្យរន្ធត់ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។ បន្ទាប់មកកម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បានចុះដល់ទីតាំងនិងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខ ចាក់មួយកាំបិតចំពីក្រោយខ្លងបណ្ដាលឱ្យស្លាប់។នេះជាអំពើឃាតកម្មត្រូវក្រុមគ្រួសារអ្នកស្លាប់ បានដាក់ពាក្យបណ្ដឹងដើម្បីសុំឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកចាប់ឃាតក យកមកចាត់ការតាមច្បាប់៕
ដោយ៖សុខុម ស្ទឹងត្រែង៖សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានបញ្ជូនសំណុំរឿងបង្ក្រាបបទល្មើសព្រៃឈើទៅជំនាញដើម្បីមានវិធានការជាបន្តនៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣។ សមត្ថកិច្ចបានឲ្យដឹងថាកម្លាំងនគរបាលបានតាមស្ទាក់រថយន្តដឹកឈើកៅស៊ូមួយគ្រឿងដែលមានទិសដៅចេញពីខេត្តរតនគិរីបម្រុងនឹងឆ្លងកាត់ខេត្តស្ទឹងត្រែងតាមព័ត៌មានសម្ងាត់។ក្រោយពីសង្ស័យឃាត់រថយន្តដឹកឈឺខាងនេះបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតាមបញ្ជាពីស្ថាប័នអយ្យការ។នៅទី៧ ខែ ធ្នូ ឆ្នាំ ២០២៣មន្ត្រីជំនាញក៏ បានមកត្រួតពិនិត្យករណីរថយន្ត០១គ្រឿងដឹកជញ្ជូនអុសកៅស៊ូ ចេញពីស្រុកបរកែវ ខេត្តរតន:គិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង។ តាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថាកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តឃាត់រថយន្តដឹកអុសនេះ នៅលើផ្លូវជាតិលេខ៧៨ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសានក្រោយពីសង្ស័យមានលួចលាក់បង្កប់ឈើល្មើសច្បាប់។ ក្រោយពីរើទម្លាក់អុសកៅស៊ូពីលើរថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ក្បាល់ ស ពាក់ស្លាក់ស្លាក់លេខព្រៃវែង 3A -1258 ពិតជាមានលួចលាក់បង្កប់ផ្ទុកឈើអាល្មើសច្បាប់ក្នុងរថយន្តខាងលើនេះមែន ។ ភស្តុតាងបទល្មើសលួចលាក់នេះគឺជាឈើអារប្រភេទលេខ១ (ឈ្លិច) សរុបចំនួន ១៣៨សន្លឹក ស្មើនឹង៤,១៤០ម៉ែត្រត្រីគុណ។ តាមចម្លើយសារភាពពីលោកហម ឈន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនិងបក្ខពួក០២នាក់ បានបញ្ជាក់ប្រាប់ថា គាត់បានដឹកឈើខាងលើនេះ តាមរថយន្ត ចេញពីស្រុកបរកែវ ដោយបានទិញពីប្រជាពលរដ្ឋ នៅទីនោះក្នុងតំលៃ១ ម៉ែត្រត្រីគុណស្មើនឹង ៧០មុឺនរៀល ហើយយកទៅលក់បន្ត នៅក្នុងខេត្តព្រៃវែងតាមតំលៃទីផ្សារជាក់ស្តែង។ សមត្ថកិច្ចបានឲ្យដឹងទៀតថាសំណុំរឿងខាងលើនេះ រថយន្តត្រូវបានរក្សាទុកបណ្តោះអាសន្ននៅស្នងការ ខេត្ត។ដោយឡែកឈើជាវត្ថុតាង និងជនសង្ស័យ០៣នាក់ខាងនគរបាល មន្ត្រីថាចាំឆ្លងថ្នាក់លើ […]
ដោយ៖សុខុម ស្ទឹងត្រែង:សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយប្លន់នារីម្នាក់យកទ្រព្យសម្បត្តិអស់មួយចំនួនធំនៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយធ្វើសកម្មភាពសមត្ថកិច្ចក្រុងស្ទឹងត្រែងក៏បានឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្តនៅព្រឹកថ្ងៃទី៨ធ្នូដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ នូ គឹមសេង អាយុ២៩ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចុប្បន្ន នៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងគឺធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធគ្រឿងញៀន ។ ជនរងគ្រោះ ឈ្មោះ ស៊ុន ស្រីម៉ៅ អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ តាមសម្ដីជនរងគ្រោះបាននិយាយថាជនសង្ស័យចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយយកដៃទាំងពីរមកច្របាច់ក រុញចូលទៅក្នុងបន្ទប់ទឹកវាយជាច្រើនដៃយកជើងជាន់ក និងក្បាលបោកទៅលើជញ្ជាំង បណ្តាលឲ្យបាត់បង់ស្មារតី។បន្ទាប់មកជនសង្ស័យបានកាត់យកខ្សែរក (ផ្លាក់ទិន) ចំនួន ០១ខ្សែពីកនិងយកកាបូបមានលុយចំនួន១,៣០០,០០០ រៀលហើយក្រោយមកសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យមកវិញ៕
ដោយ ៖ សហការី បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៣ និង១៥នាទីរសៀល នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ០១នាក់ឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ កំពុងតែភ្ជួរដីដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន២គ្រាប់ កប់ត្រួតលើគ្នា ។ នេះបើតាមនគរបាល៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមបានឲ្យដឹងនាថ្ងៃទី០៧ខែធ្នូ។ បន្ទាប់មក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លាក្រាមនិងអង្គការហេឡួត្រាសក៏បាននាំយកគ្រាប់មីនតោន ចាស់សល់ពីសម័យសង្គ្រាមនេះយកទៅកម្ទេចចោលតាមបច្ចេកទេស ៕
ដោយ:សុខុម ភ្នំពេញ៖ ជនសង្ស័យជា ឃាតករសម្លាប់សង្សារខ្លួនឯងបានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ខេត្តសៀមរាបហើយនៅថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣នេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបញ្ជូនជនសង្ស័យទៅសាកសួរនៅភ្នំពេញដែលជាកន្លែងកើតមានករណីឃាតកម្មដើម្បីមានវិធានការតាមផ្លូវច្បាប់។ សូមរំលឹកថាកាលពីថ្ងៃទី៧ធ្នូមានការភ្ញាក់ផ្អើលដោយដំបូងៗថាមាននារីរូបស្រស់ម្នាក់ធ្វើអត្តឃាតនៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំគឺជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ា មានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនសង្ស័យឈ្មោះភំុ ផាអាយុ២០ឆ្នាំរស់នៅភូមិអូរគគីកណ្ដាលឃុំរំលងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ តាមចម្លើយសារភាពជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួនបានច្របាច់កយកខ្នើយសម្លាប់សង្សារ រួចយកសពទៅភ្ជួរក្នុងបន្ទប់ទឹកដើម្បីបង្វែទៅជាករណីចងកក្នុងបន្ទប់ទឹក។ក្រោយមកខ្លួនក៏ចាក់សោរជាប់ពីក្រៅចេញដំណើរទៅខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប។ ជនសង្ស័យសារភាពថា មូលហេតុដែលរូបគេ ដាច់ចិត្តសម្លាប់មនុស្សដែលខ្លួនស្រលាញ់ដោយសារឈ្លោះប្រកែកគ្នាហាមជនរងគ្រោះមិនឲ្យទាក់ទងជាមួយប្រុសដទៃ៕
ដោយ៖ កំចាយ កំពត÷ មន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ពីក្តីព្រួយបារម្ភចំពោះសកម្មភាពនៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលបាន និងកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែង។ លទ្ធផលដែលបានបន្សល់ទុកពីការប្រព្រឹត្តបទល្មើសគ្រឿងញៀនកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ដ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចសហការជាមួយរដ្ឋបាលក្រុងបូកគោបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនធ្បើឡើងនៅវិទ្យាល័យហ៊ុនសែនព្រែកត្នោត។ លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាក្តីកង្វល់ដ៏ធំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ឥទ្ធិពលនៃគ្រឿងញៀនប្រឈមនឹងការគ្របដណ្តប់លើជនងាយរងគ្រោះមួយចំនួន ដូចជា កម្មករបម្រើការងារធុនធ្ងន់ បុគ្គលិកនៅកន្លែងសេវាកម្សាន្ត និងយុវជនស្ថិតក្នុងវ័យភ្លើតភ្លើនតាមការអូសទាញ រហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លះក៏បានប្រើបា្រស់ និងក្លាយជាភ្នាក់ងារចែកចាយបន្តទៀតផង។ លោកស្រីរដ្ឋលេខាធិការបានអំពាវនាវថា មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ ព្រមទាំងអប់រំផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ឲ្យបានទូលំទូលាយ ពិសេស សមត្ថកិច្ចត្រូវមានវិធានការគ្រប់គ្រងយ៉ាងម៉ឹងម៉ាត់ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ។ លោក សេន សាប៊ីល អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅត្រូវហ៊ានរាយការណ៍ជូនមន្ត្រីសមត្ថកិច្ចក្នុងករណីប្រទះឃើញអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនដោយមិនត្រូវអៀនខ្មាស ឬលាក់បាំងបញ្ហានេះឡើយ។ លោកឧត្តមសេនីយ៍ឯក ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានមានប្រសាសន៍ថា ការសាយភាយគ្រឿងញៀននៅកម្ពុជាបានក្លាយជាបញ្ហាគួរឲ្យព្រួបារម្ភព្រោះក្រុមឈ្មួញមានបណ្តាញ ព្រមទាំងអង្គការចាត់តាំងច្បាស់លាស់ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវរកមុខសញ្ញា និងឈានទៅបង្ក្រាបបានទាន់ពេលវេលា។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ […]
ដោយ៖វិចិត្រ ភ្នំពេញ៖ក្រោយមានអំពើកាប់សម្លាប់ប្លន់យកម៉ូតូ កម្លាំងនគរបាលនាយកដ្ឋាន-នគរបាលភ្នំពេញ-នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកំពង់ធំ បានសហការស្រាវជ្រាវរហូតដល់ថ្ងៃទី៦ ខែធ្នូ ចាប់ជនសង្ស័យ២នាក់ចំណោមច្រើននាក់។ សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើកើតនៅម្តុំផ្លូវវិមានឈ្មះឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្លាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។បុរសរងគ្រោះឈ្មោះ ឆាយសំណាប់ អាយុ២០ឆ្នាំបានស្លាប់ ក្រោយកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1JR 9590។ចំណែកក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម និងម៉ាកស្កុបពី។ បន្ទាប់បីកើតហេតុ សមត្ថកិច្ចសហការស្រាវជ្រាវ រហូតដល់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៣ ចាប់បានអ្នកពាក់ព័ន្ធ២នាក់នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនសង្ស័យឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ អាយុ១៩ឆ្នាំ និងឈ្មោះ អេងសំណាង ហៅ ចយ អាយុ១៥ឆ្នាំ។ ចម្លើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម និងធ្វើឱ្យជនរងគ្រោះស្លាប់ពិតមែន។ក្រោយពីសាកសួរ កម្លាំងនគរបាលនាយកដ្ឋានបានប្រគល់ឱ្យនគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី ហើយផ្នែកជំនាញបន្តតាមរកចាប់បក្ខពួកយកមកចាត់ការតាមច្បាប់៕
បាត់ដំបង÷ ផ្ទុះមីនតោនមួយគ្រាប់កក្រើកដីចម្ការដំឡូងបណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបរម្នាក់ក្នុងភូមិសាស្ត្រអតីតសមរភូមិប្រយុទ្ធស្រុកសំឡូត ខេត្តបាត់ដំបង។ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីនតោន) នេះបានកើតឡើងនៅវេលាម៉ោងជាង៩:០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឋិតនៅត្រង់ចំណុចក្រុមទី០៤ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះភន ភេទ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅក្រុមទី០៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡុត ខេត្តបាត់ដំបង។ ជនរងគ្រោះមុនពេលកើតហេតុបានចុះទៅដីដាំដំឡូងដូចរាល់ឆ្នាំ ជាថ្នាលដីដែលបានដាំដុះជាង១០កន្លងមក ស្រាប់តែចៃដន្យបានប៉ះជាមួយនឹងគ្រាប់មីនតោនក៏បានផ្ទុះកក្រើកចម្ការ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកស្រុកភូមិក្បែរនោះ បណ្តាលឲ្យអ្នកបើកបរខាងលើរបួសធ្ងន់ធ្ងរ ពិសេសត្រង់ផ្ឌៃមុខ ចំណែកត្រាក់ទ័របានខូចខាតយ៉ាងដំណំផងដែរត្រង់មួយកំណាត់មុខ។ ករណីដដែលសមត្ថកិច្ចជំនាញបានអះអាងថា÷ តំបន់ដីចម្ការដែលបង្កការគ្រោះថ្នាក់ដល់ប្រជាកសិករនេះជាតំបន់ប្រយុទ្ធអតីតសមរភូមិក្តៅ រីឯគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កការគ្រោះនេះជាគ្រាប់មីនដែលនៅសល់តាំងពីសម័យសង្គ្រាមមកម្លេះ៕
ដោយ៖ កំចាយ កំពត÷ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាតែងមានការព្រួយបារម្ភចំពោះបញ្ហាគ្រោះថ្នាក់នៅលើដងផ្លូវដោយសារអត្រាមនុស្សរបួសពិការ និងបាត់បង់ជីវិតក្នុងចំនួនច្រើនដែលធ្វើឲ្យខាតបង់ថវិការាប់លានដុល្លារជារៀងរាល់ឆ្នាំ។ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងអាជ្ញាធរខេត្តកំពត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានអំពាវនាវដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទបង្កើនការគោរពច្បាប់។ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅសាលសន្និសីទបូកគោខេត្តកំពត។ ថ្លែងក្នុងពិធីខាងលើ លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរបានក្លាយជាវិញ្ញាសាដ៏ចម្បងដែលធ្វើឲ្យរាជរដ្ឋាភិបាលមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារអត្រាមនុស្សរបួសពិការ និងបាត់បង់ជីវិតកើនឡើងជាលំដាប់។ ជាមួយហេតុការណ៍ទាំងនោះក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៀតផង។ លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីឆ្លើយតប និងចូលរួមដោះស្រាយបញ្ហានេះ ក្រសួងអធិការកិច្ចសហការជាមួយមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធតែងបានផ្សព្វផ្សាយជាប្រចាំនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ជាក់ស្តែង ពិធីផ្សព្វផ្សាយច្បាប់ដ៏មានសារ:សំខាន់នាពេលនេះក្នុងបំណងបញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវឲ្យងាកមកប្រកាន់យកឥរិយាបថល្អ ចេះអធ្យាស្រ័យ និងគោរពច្បាប់ព្រោះកន្លងមកហាក់មានភាពអនាធិបតេយ្យមួយចំនួនដោយអ្នកខ្លះមិនគោរពច្បាប់ពេលធ្វើដំណើរលើដងផ្លូវ។ លោក សេន សាប៊ីល អភិបាលរងខេត្តកំពតបានបញ្ជាក់ថា តាមរបាយការណ៍របស់មន្ត្រីជំនាញ គឺរយៈចុងក្រោយនេះ គ្រោះថ្នាក់ចរាចរក្នុងខេត្តមានការកើនឡើង។ មូលហេតុចម្បងៗនៃគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សដោយបញ្ជាយានយន្តលឿនហួសច្បាប់កំណត់ ធ្វេសប្រហែស និងបើកបរក្នុងពេលស្រវឹងជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសអ្នកបញ្ជាយានយន្តគ្រប់ប្រភេទបង្កើនការគោរពច្បាប់ឲ្យបានត្រឹមត្រូវដើម្បីការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ៕
ដោយ៖សុខុម ក្រចេះ៖រថយន្តម៉ាកឡិចស៊ីសមួយគ្រឿងបើកបុកអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យបុរសជាប្តីស្លាប់នៅនឹងកន្លែងហើយស្ត្រីជាប្រពន្ធរងរបួសបាក់ភ្លៅម្ខាង។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងលើផ្លូវជាតិលេខ 7 ឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថារថយន្តឡិចស៊ីសដែលមានផ្លាក logo នគរបាលនៅក្នុងរថយន្តភ្លាមនោះគេឃើញមនុស្សបួននាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។ តាមប្រភពឱ្យដឹងថា រថយន្តម៉ាក lexus 330មានផ្លាកលេខភ្នំពេញ2S1631បុកប៉ះម៉ូតូមួយគ្រឿងនៅចំណុចភូមិថ្មីហើយព្យាយាមបើករត់គេចក៏បានជ្រុលបុកម៉ូតូមួយទៀតដែលធ្វើដំណើរពីរនាក់ប្ដីប្រពន្ធនៅសណ្ដាន់បណ្ដាលឲ្យបុរសជាប្ដីស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ចំណែកប្រពន្ធរបស់ជនរងគ្រោះទទួលរងរបួសបាក់។ភ្លាមៗប្រជាពលរដ្ឋបានផុតខ្លួនបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាប្រគល់ទៅឲ្យសមត្ថកិច្ចស្រុកសំបូរដើម្បីមានវិធានការបន្ត។នៅក្រោយពេលកើតហេតុភ្លាមគេមិនទាន់ស្គាល់អត្តសញ្ញាណជនបង្កអ្នកបើកបររថយន្តនៅឡើយ៕
ដោយ៖សុខុម ភ្នំពេញ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ២០២៣ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិវៀតណាមចំនួន ២៥៧នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មេីសអន្តោប្រវេសន៍ ចេញពីព្រះរាជាណាចក្រកម្ពុជា។ សមត្ថកិច្ចបានឲ្យដឹងថាជនជាតិវៀតណាម ទាំង២៥៧នាក់ក្នុងនោះមានស្រី៥៦ នាក់ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វេីការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិម៉ុកបាយទំនាក់ទំនងជាមួយតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីធ្វេីការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។ ក្រោយពីមានបង្ក្រាបក្រុម online scamនៅក្នុងប្រទេសកម្ពុជា ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបន្តបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មេីសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឲ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖សុខុម ភ្នំពេញ ៖ ក្រោយពីមាននារីរូបស្រស់ម្នាក់ធ្វើអត្តឃាតស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញពេលនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះ។ សមត្ថកិច្ចបានឲ្យដឹងថាសពនារីនោះឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ា មានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នាងបានចាកចេញពីស្រុកកំណើតមកធ្វើការងាររោងចក្រនៅទីក្រុងភ្នំពេញ។ក្រោយពីមានការភ្ញាក់ផ្អើលថាមាននារីម្នាក់ធ្វើអត្តឃាតទើបដឹងដល់ម្ដាយនៅឯស្រុកកំណើត។ ម្តាយយុវតីខាងលើ បានឲ្យដឹងថា កូនស្រីគាត់មិនអាចទំនាក់ទំនងតាមទូរសព្ទបានតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ហើយសួរគេឯងដែលដែលស្គាល់ក៏ អត់ឃើញទៅធ្វើការទៀត។ លុះមកដល់រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ទើបមានការភ្ញាក់ផ្អើលថា មាននារីម្នាក់ធ្វើអត្តឃាតុនៅខាងក្នុងបន្ទប់ចាក់សោរពីខាងក្រៅជាប់។ ក្រោយពីនារីធ្វើអត្តឃាតសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្មពេលនេះកំពុងបើកការ សេុីបអង្កេតស្រាវជ្រាវស្វែងរកការពិតឲ្យឃើញ៕
បាត់ដំបង: សមត្ថកិច្ចក្រុងបាត់ដំបងបានរំដោះស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ចេញពីក្នុងផ្ទះក្រោយមានការបង្ខាំងពីបងប្រុសដែលឋិតក្រោមឥទ្ធិពលសារធាតុញៀន។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីបង្កការភ័យខ្លាចបង្ខាំងប្អូនស្រី និងបង្កការព្រួយបារម្ភដល់អ្នកភូមិពេញភូមិនេះបានកើតឡើងនៅវេលាម៉ោងជាង១១:០០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៦ ក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពដដែលបន្តថា÷ ជនបង្កជាបងប្រុសបង្កើតឈ្មោះខៀវ សារិទ្ទ ហៅ ពោយ ភេទប្រុស អាយុ៣៨ឆ្នាំមានប្រវត្តិប្រើប្រាស់សារធាតុញៀនយ៉ាងជោកជំ ចំណែកប្អូនស្រី( មិនស្គាល់ឈ្មោះ )មានផ្ទៃពោះជិតគ្រប់ខែ ទាំងពីរនាក់រស់នៅចំណុចកើតហេតុខាងលើជាមួយគ្នា។ ក្រោយមានការភ្ញាក់ផ្អើលបញ្ហាបង្កហេតុបង្ខាំងប្អូនស្រីរបស់ខ្លួនជាច្រើនថ្ងៃនៅក្នុងផ្ទះ ជនបង្កបាន បញ្ចេញសកម្មភាពខឹងក្រោធយ៉ាងខ្លាំង ហើយបានរត់កាន់កាំបិតខ្វែវស្រែកផ្អើលអ្នកភូមិពេញភូមិជាហេតុនាំឲ្យមានការអ្នកភ័យខ្លាចពីសុវត្ថិភាពគ្រប់ៗគ្នា។ រីឯនារីជនរងគ្រោះដែលត្រូវជាប្អូនស្រីរបស់ជនសង្ស័យបានបញ្ជាក់ថា÷ បងប្រុសរបស់ខ្លួនកន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយពាក់ព័ន្ធនឹងករណីលួច និងប្រើអំពើហិង្សា រហូតលើកចុងក្រោយបានចាប់បង្ខាំងរូបគាត់ជាច្រើនថ្ងៃមិនចេញក្រៅពីផ្ទះព្រោះខ្លាចមានបញ្ហាសុវត្ថិភាព។ ក្រោមការស្ទាក់ស្វែងរកតាមគោលដៅជាច្រើនក្នុងភូមិ ជនសង្ស័យត្រូវកម្លាំងអន្តរាគមន៍ក្រុងឃាត់ខ្លួនបាន រួចនាំយកទៅសាកសួរនៅផ្នែកជំនាញ រួចបានបញ្ជូនជនសង្ស័យភ្លាមៗទៅកាន់មណ្ឌលកែប្រែបន្សាបសារធាតុញៀននៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង៕
ដោយ៖វិចិត្រ ព្រៃវែង៖កម្លាំងនគរបាលស្រុកបាភ្នំ កាលពីថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៣ បានចាប់ត្រចៀកជ្រួកបង្កកទម្ងន់៩០០គីឡូក្រាម ដែលឈ្មួញលួចនាំពីប្រទេសវៀតណាម ត្រូវសមត្ថកិច្ចយកដុតកម្ទេចចោលនៅជើងភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ មន្ត្រីជំនាញបានឱ្យដឹងថា ត្រចៀកជ្រូកបង្កកដែលឈ្មួញលួចនាំចូល ពីប្រទេសវៀតណាម ចំនួន៩០កេសស្មើ៩០០គីឡូក្រាម ដោយខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត។ទំនិញនេះឈ្មួចលួចនាំចូលតាមច្រករបៀងស្វាយអាង៉ោង ដឹកតាមរថយន្តម៉ាកសាំយ៉ុងផ្លាកលេខ ភ្នំពេញ2-W 0967 ប្រុងយកទៅលក់ចែកចាយនៅភ្នំពេញ។ ពេលបើកមកដល់មុខប៉ុស្ដិ៍រដ្ឋបាលបឹងព្រះ ត្រូវកម្លាំងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ក៏ឃាត់រថយន្តនោះ ហើយក៏រកឃើញដឹកទំនិញខូចគុណភាព និងអត់មានលិខិតអនុញ្ញាតិ គឺលួចនាំចូលខុសច្បាប់ទើបនគរបាលប៉ុស្តិ៍យកប្រគល់ឱ្យនគរបាលស្រុកដើម្បីចាត់ការបន្ត។កម្លាំងនគរបាលស្រុកបាភ្នំ បានបញ្ជូនត្រចៀកជ្រូក និងរថយន្តឱ្យទៅខាងមន្ត្រីជំនាញ ក.ប.ប ខេត្តព្រៃវែង ដើម្បីយកដុតកម្ទេចចោល៕
ដោយ ៖បន្ទាយ / បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជិះម៉ូតូឆក់យកសម្ភាររបស់ជនជាតិឥណ្ឌូនេស៊ីម្នាក់ហើយជិៈម៉ូតូគេចក៏ត្រូវទៅបុកម៉ូតូដួលហើយអ្នកស្រុកចាប់បានក៏វាយម្នាក់មួយដៃមួយជើងបណ្តាលអោយជននោះឡើងទ្រមខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គថ្មីស្ថិតភូមិប៉ាលិលេយ្យ ១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានអោយដឹងថា៖មានជនសង្ស័យជាចោរឆក់ម្នាក់ដែលពាក់អាវសដៃខ្លីបានជិៈម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់ជនជាតិឥណ្ឌូនេស៊ីតាមផ្លូវ។ នៅពេលជននោះឆក់បានហើយ ក៏បើកម៉ូតូយ៉ាងលឿនដើម្បីគេចខ្លួន ប៉ុន្តែគ្រោះស៊យ បានទៅបុកនឹងម៉ូតូអ្នកដំណើរបណ្តាលដួលបង្ករងរបួស។ ខណ:នោះមានការស្រែកបង្កូកឡើង ប្រជាពលរដ្ឋនៅម្តុំនោះ ក៏ស្ទុះងើបពីដំណេកខ្លះ នៅតាមផ្លូវខ្លះ ក៏នាំគ្នាស្ទាក់ចាប់បាន ហើយនាំគ្នាវាយម្នាក់១ដៃ១ជើងនាំអោយជននោះរងរបួសនិងទ្រមខ្លួន។ តមកទើបសមត្តកិច្ចមកដល់ ហើយពលរដ្ឋក៏ប្រគល់ជូនទាំងម៉ូតូនិងទាំងជនសង្ស័យ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានអោយដឹងថា៖ សមត្ថកិច្ចបានទទួលកាបូបលុយ ហើយយកវាប្រគល់ជូនម្ចាស់ជាជនជាតិឥណ្ឌូនេស៊ីវិញ ។ រីឯជនសង្ស័យត្រូវបាននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត រួចបញ្ជូនទៅនគរបាលក្រុង។ តាមការស្រាវជ្រាវនិងចម្លើយសារភាពបង្ហាញថា :ជនសង្ស័យរូបនេះ មានបក្ខពួកគេម្នាក់ទៀត ដែលជិៈម៉ូតូ១គ្រឿងទៀតក្នុងពេលធ្វើសកម្មភាព ៕
ភ្នំពេញ៖រថយន្តម៉ាកព្រូស បានបើកចូលរំវង់មូលក្នុងដំណើរបញ្ច្រាសទិស បានបុកម៉ូតូពេញទំហឹង ធ្វើឱ្យជនរងគ្រោះម្នាក់ស្លាប់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ។រហូតមកដល់ពេលនេះមានរយៈពេល៨ថ្ងៃហើយ តែសមត្ថកិច្ចមិនទាន់ចាប់បានរថយន្ត និងតៃកុងនៅឡើយ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បង្កពីរថយន្តម៉ាកព្រូស ត្រង់រង្វង់មូលក្នុងមជ្ឈមណ្ឌលកោះពេជ្រ ម្តុំគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីម៉ោងជាង៥ព្រឹកថ្ងៃទី៣០ វិច្ឆិកាឆ្នាំ២០២៣។ សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ចាន់ ប៉េងលាង អាយុ៥៩ឆ្នាំ អ្នកលក់គ្រឿងសក្ការៈបូជា នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ មុនកើតហេតុគេឃើញអ្នកជិះម៉ូតូម៉ាកគុបគ្មានផ្លាកលេខ ចេញពីផ្ទះទៅហាត់ប្រាណនៅកោះនរា។ មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌សមិនចាំផ្លាកលេខ បានបើកក្នុងល្បឿនលឿនចូលរង្វង់មូលសួនច្បារ ដំណើរបញ្ច្រាសទិសក៏បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។ក្រោយបង្កហេតុរថយន្តក៏បានបើករត់គេចបាត់។ ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ ធ្វើឱ្យសមាជិកពួកគាត់បាត់បង់ជីវិត រហូតមកដល់ពេលនេះមានរយៈពេល៨ថ្ងៃហើយ សមត្ថកិច្ចមិនទាន់ចាប់បានរថយន្ត និងតៃកុងនៅឡើយទេ។ករណីនេះធ្វើឱ្យពួកគាត់កាន់តែជួបការលំបាក ព្រោះប្រពន្ធ ដែលកំពុងមានជំងឺមហារីកសុដនធ្ងន់ធ្ងរ និងប៉ះពាល់ខ្លាំងលើជីវភាពកូនៗ។ ក្រុមគ្រួសារសពបានសុំឱ្យសមត្ថកិច្ច មេតា្តជួយក្នុងការតាមរកចាប់ជនបង្ក ឱ្យខាងតែបានផងដើម្បីយកមកចាត់ការតាមច្បាប់៕
ដោយ៖សហការី បាត់ដំបង៖ បុរសជាគ្រូពេទ្យម្នាក់បានស្លាប់ភ្លាមៗគួរឲ្យសង្វែគ ខណ:ធ្វើដំណើរទៅព្យាបាលអ្នកជំងឺ ចៃដន្យបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រូពេទ្យម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៧:០០នាទីព្រឹកនថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ខណ:ពេលដែលគ្រូពេទ្យរូបនេះមិនបានប្រុងប្រយ័ត្នមួយគ្រាក៏ត្រូវរថយន្តបុកទទឹងម៉ូតូយ៉ាងពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅទីតាំងកើតហេតុលើកំណាត់ផ្លូវហាយវ៉េវាងក្រុងបាត់ដំបង ត្រង់ចំណុចផ្លូវបំបែកជាបួនក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពខាងលើបន្ថែមថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង ១AK-៩៦៣១ បើកបរដោយបុរសម្នាក់ឈ្មោះមឿន ថេត ហៅ ពេទ្យថេត អាយុ៦១ឆ្នាំរបរជាគ្រូពេទ្យ រស់នៅក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ក្បែរទីតាំងកើតហេតុ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ទទឹងផ្លូវធំ) មួយរំពេចនោះក៏មានរថយន្តម៉ាក LEXUS.៣០០ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២I-០០២២ មួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន និងអ្នករួមដំណើរស្ត្រីជនជាតិវៀតណាមចំនួន០២នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត គោលដៅពីខេត្តបន្ទាយមានជ័យ ទៅទីក្រុងភ្នំពេញក្នុងល្បឿនយ៉ាងលឿនក៏បានទៅបុកទាំងកំរោលប៉ើងម៉ូតូជាង២០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ចំណែកឯរថយន្តបានជ្រុលចង្កូតធ្លាក់ចូលស្រះទឹកក្បែរនោះទើបអស់ល្បឿនឈប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិ និងវត្ថុតាងមធ្យោបាយទាំងពីរភាគីបាននាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយពេលក្រោយ៕
ដោយ៖វិចិត្រ កំពង់ស្ពឺ៖បុរសម្នាក់ខឹងប្រពន្ធ ក៏បានយកភ្លើងដុតផ្ទះខ្លួនឯង ធ្វើឱ្យឆេះទាំងទ្រព្យសម្បតិ្តអស់គ្មានសល់។ហេតុការណ៍នេះកើតឡើង នៅភូមិព្រៃឈើទាល ឃុំ/ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីម៉ោង១០ព្រឹកថ្ងៃទី៦ ខែធ្នូ។ មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខន មិថុនា អាយុ៣៦ឆ្នាំនៅភូមិ-ឃុំខាងលើ។ជននេះបានដុតផ្ទះខ្លួនឯងឱ្យឆេះអស់មានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត។សម្ភារក្នុងផ្ទះមាន-គ្រែប្រអប់១-ទូរទស្សន៍២គ្រឿង-កង្ហារ២ និងសម្ភារប្រើប្រាសក្នុងផ្ទះជាច្រើនទៀត។ ប្រភពដដែលបានបន្តថា មូលហេតុដែលបុរសរូបនេះដុតផ្ទះខ្លួនឯងនោះ គឺដោយសារតែខឹងប្រពន្ធឈ្មោះយ៉ាង ធីតា អាយុ៣៣ឆ្នាំ មិនឃើញនៅផ្ទះ។ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានយឺតពេល ទើបជួយពន្លត់ផ្ទះឆេះនោះមិនទាន់។ ក្រោយមកសមត្ថកិច្ចបាននាំជនសង្ស័យទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕
ដោយ៖វិចិត្រ កំពង់ចាម៖កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន៧នាក់ ។ករណីនេះធ្វើឡើងនៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយត្រៀមបញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូនេះថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរួចមក លោកបានចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាក់ស្តែង នូវល្បែងស៊ីសងខុសច្បាប់ ប្រភេទបញ្ជល់មាន់ភ្នាល់ដាក់លុយម្តុំទីតាំងខាងលើ។ លោកមេបញ្ជាការបានបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនប្រព្រឹត្តចំនួន ៧នាក់ដកហូតវត្ថុតាងមានមាន់ជល់ និងសម្ភារពាក់ព័ន្ធមួយចំនួន។ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕