ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម

-ការរស់នៅ៖នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះនឹងឆ្លងចូលឆ្នាំថ្មីពោលគឺឆ្លងផុតឆ្នាំ២០២២ ហើយឈានចូលឆ្នាំ ២០២៣វិញ។ឆ្នាំក្រោយនេះដែរគឺជាឆ្នាំថោះ ធាតុទឹក បើតាមហោរាសាស្រ្តចិនបញ្ជាក់ថាដួងរាសីឆ្នាំរបស់លោកអ្នកបានធ្លាក់ស្រុតចុះធ្វើឱ្យដំណើរជីវិតជួបភាពរដិបរដុបច្រើនត្រូវឆ្លងកាត់។

-កិច្ចការងារ៖ថ្ងៃនេះវិញបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសគ្នា ព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាចនឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែង ដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គនិងមានការភ្លាំងភ្លាត់ច្រើន។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយ លាភហេង មានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេ ប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះ និងប្រឆាំងគ្នាច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។

-កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះ ទើបមិនជួបរឿងរ៉ាវត្រូវចាញ់បោកគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅពេលឆ្លងផុតចូលឆ្នាំចិនរួចដំណើរជីវិតរបស់ លោកអ្នក តែងជួបលើកំណាត់ផ្លូវរដិបរដុបច្រើនធ្វើឱ្យជួបភាពប្រទាំងប្រទើសចូលយាយីឥតសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះ បើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬណាត់ជួបចរចាអ្វីមួយ តែងមានការសហការពីអ្នកដទៃជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការប្រកបការងារគ្រាន់កម្រើកជាងមុន ហើយបើចង់ជួញផ្លូវឆ្ងាយក៏តែងហុចជាលទ្ធផលគ្រាន់គាប់ចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចយកបញ្ហាអ្នកដទៃមកឡូកឡំច្រើនឡើយ ពីព្រោះថាអាចបង្កើតបញ្ហាជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសទុកឱ្យថែមទៀត។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសថ្ងៃនេះជួបភាពតានតឹងផ្លូវចិត្តច្រើន ធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែង ពីព្រោះថាងាយកើតបញ្ហាជាមួយក្រុមមនុស្សនៅក្បែរខ្លួនណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភឡើយ។

បញ្ហាស្នេហា៖ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើមានបញ្ហាជាមួយអ្នកដទៃ ឬសូម្បីតែក្នុងរង្វង់គ្រួសារ ជាឱកាសល្អក្នុងការដោះស្រាយដើម្បីបញ្ចប់ជម្លោះហើយ។

-កិច្ចការងារ៖ការប្រកបការងារវិញទោះដួងរាសីថ្ងៃល្អប្រសើរក្តី ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គនានាបានចាកចេញឆ្ងាយ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងភ្លឺថ្លានិងមានជោគជ័យត្រឡប់មកវិញ។

-កិច្ចការងារ៖លោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សជានិច្ច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយចូរចេះពិនិត្យពិច័យ និងពិចារណាឱ្យបានហ្មត់ចត់ទើបគ្មានបញ្ហាចោទឡើង ។

-កិច្ចការងារ៖កិច្ចការតូចធំរបស់លោកអ្នកហាក់ថយក្រោយ ម្ល៉ោះហើយឱ្យប្រយ័ត្នការងារសំខាន់ៗពីព្រោះថាងាយជួបនូវគ្រោះខូចខាត និងគេទម្លាក់ទុកឱ្យណាស់។

 -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកទទួលរងការតានតឹងអារម្មណ៍ផ្លូវចិត្តច្រើនបន្តិច ដោយសារដួងរាសីថ្ងៃស្រុតចុះដែលនាំពិបាកឆ្លងកាត់។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និងមានការនឿយណាយផ្លូវចិត្តច្រើន៕