ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុម និងចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្រ្តីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ និងមានសុភមង្គលក្នុងគ្រួសារទៀតផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះស្រ្តីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និង ប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីក៏ដោយចូរចេះប្រយ័ត្នមាត់ប្រយ័ត្នកព្រោះកាលបើមានសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។

-កិច្ចការងារ៖ការប្រកបការងារនាថ្ងៃនេះវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត ។

ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖បើទោះបីដួងរាសីធ្លាក់ស្រុតចុះក៏ដោយ ប៉ុន្តែបើមានការប្រយ័ត្នប្រយែងបញ្ហាតូចធំក៏លោកអ្នកអាចឆ្លងកាត់ ឬដោះស្រាយបានយ៉ាងធូរទៅវិញដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវមានហេតុផល និងត្រូវចេះអត់ឱនដល់ក្រុមមនុស្សខ្លះទើបពុំមានបញ្ហាលំបាក ឬទទួលរងការរិះគន់ណាមួយកើតឡើង។

-កិច្ចការងារ៖ការប្រកបការងារទោះមានបញ្ហាលំបាកច្រើនបន្តិចត្រូវឆ្លងកាត់ពិតមែន ប៉ុន្តែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាទីគាប់ចិត្តឆ្លើយតបមកវិញដែរ ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះលោកអ្នកតែង ជួបនូវបញ្ហាស្មុគស្មាញ​ និងបញ្ហាចោមរោមធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។

 -កិច្ចការងារ៖ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្ត និងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕

ឆ្នាំមមី

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។

 -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ ចំពោះសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕

ឆ្នាំមមែ

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ដោយសារថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរ ហេតុនេះលោកអ្នកគប្បីរក្សាភាពស្ងាត់ស្ងៀមនិងមិនត្រូវដឹងឮរឿងរាវអ្នកដទៃខ្លះទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាស់ជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំវក

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងអំឡុងថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕

ឆ្នាំរកា

ដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះរឿងរាវមិនល្អខ្លះដែលធ្លាប់តែយាយីបានចាកចេញទៅឆ្ងាយ ហេតុនេះការរស់នៅមានភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ ​

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួល ហើយបើមានជម្លោះវិវាទជាពេលល្អក្នុងការដោះស្រាយហើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នមិនត្រូវទៅកាន់ទីកន្លែងណាដែលប្រឈមបញ្ហាឡើយពីព្រោះថាងាយកើតឡើងនូវរឿងរាវអាក្រក់ជាងសព្វមួយដង។

-កិច្ចការងារ៖ក្នុងពេលនេះសន្ទុះនៃល្បឿនកិច្ចការងារដូចអុំទូកបញ្ច្រាសទឹកហូរគឺងាយថយក្រោយ និងពិបាករុលទៅមុខ ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិចទើបមិននៅទ្រឹងមួយកន្លែង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នានិងបើមានទំនាស់ផងតែងកើតពីរឿងតូចតាច ហើយ រីកជាធំផង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយពីព្រោះថាគេងាយនាំទុកមកឱ្យជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕