ហោរាសាស្ត្រ

 

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖បើលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រយ័ត្នប្រយែង និងមើលមុខក្រោយក្រែងជួបនូវឧបសគ្គរាំងមុខពិបាកដោះស្រាយ។ចំពោះការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសយាយីច្រើនបន្តិច។

-កិច្ចការងារ៖ចំពោះការប្រកបការងារប្រចាំថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់រឿង ដោយមិនអាចប្រកាន់យកភាពមានះ ឬយកមោហៈទោសៈបានទេបើពុំនោះផលអាក្រក់តែងចាំយាយីជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងមានការខ្សត់ខ្សោយ ដូច្នេះមិនគប្បីមានការលោភលន់ចង់ចំណេញច្រើនទ្បើយ ប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំ មានភាពសោះកក្រោះដោយសារម្នាក់ៗមិនសូវបានយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានទេ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរយៈពេលនេះមុនលោកអ្នកធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ពីព្រោះថាងាយជួបគ្រោះចាញ់បោកគេជាងសព្វមួយដង ។

 -កិច្ចការងារ៖ការប្រកបការងារវិញមានរឿងខ្លះតូចតាចសោះអាចប្រែរីកជាធំ ហេតុនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេ ឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើង ប៉ុន្តែក៏មិនមានរឿងអ្វីធំដុំគួរកត់សម្គាល់នោះដែរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចប្រែប្រួលខាងអារម្មណ៍ធ្វើឱ្យអ្វីៗពេលខ្លះត្រឹមត្រូវសោះអ្នកអាចធ្វើឱ្យមានកំហុសឆ្គង ឬសាងបញ្ហាដោយមិនដឹងខ្លួន។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នកគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះថាផលអាក្រក់ៗនោះតាមយាយីដែលងាយទទួលរងជួបផលលំបាកផង។

-ការធ្វើជំនួញ៖ដួងរាសីរបស់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់ជាសន្សឹមៗឥតមានអ្វីជាឧបសគ្គរារាំងនាំសៅហ្មងខ្លាំងក្លាឡើយ គឺមានភាពសុខដុមល្អ ហើយប្រាក់ចំណូលក៏មានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំង និងបង្កបញ្ហាចំពោះគ្នាឥតស្រួលចិត្តប៉ុន្មានសោះឡើយ ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើចង់ដោះស្រាយជម្លោះវិវាទយូរមកហើយ ក៏ជាការប្រសើរដែរ។

-កិច្ចការងារ៖នាពេលនេះដែរដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ ឬធ្វើអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបចៀសវាងមិននាំឱ្យកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកធ្វើអ្វីមួយងាយភ្លាំងភ្លាត់ និងពិសេសងាយត្រូវបានគេចោទប្រកាន់ថែមទៀត។

-កិច្ចការងារ៖នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬចរចារឿងសំខាន់អ្វីមួយឡើយ ពីព្រោះថាឱកាសភ្លាត់ស្នៀតនោះមានខ្ពស់ជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេ ឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិត និង ប្រឆាំងគ្នាមិនសូវលស់ពេលនោះទេ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះឃើញថាមានសញ្ញាមិនសូវល្អប៉ុន្មានទេ រយៈពេលនេះដោយសារតែកើតមានការកាំរកូស និងមានបញ្ហាចូលយាយីច្រើនបន្តិច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លាគ្រាន់គាប់ប្រសើរផងដែរ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេ និង គ្រោះបាត់របស់របរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួន ពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅក្នុងផ្ទះសំបែងស្រ្តីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយ ពីព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីជាងសព្វមួយដង។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកប្រកបការងារអ្វីមួយគឺតែងរាំងស្ទះញឹកញាប់ ហើយតែងកើតរឿងរ៉ាវមិនសូវចេះចប់ថែមទៀត។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អ៊ីចឹងដែរ ប៉ុន្តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅឃើញថាផលលំបាកបានចាប់ផ្តើមធូរស្បើយបន្តិចវិញ ហើយបើប្រាថ្នាអ្វីក៏ឃើញថាមានលទ្ធផលមកវិញដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសយ៉ាងល្អប្រពៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃគួរសម៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នាពេលនេះមានការកើតទុក្ខខ្លះសប្បាយចិត្តខ្លះ ប៉ុន្តែយ៉ាងណាការរស់នៅជួបភាពចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនតិចតួច ហើយពិសេសក្រុមមនុស្សចាំឈ្នានីសនោះក៏ច្រើនផង ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់បើ ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖អំឡុងពេលនេះបើឃើញមានរឿងរ៉ាវ ឬបញ្ហាមិនល្អចូលមក លោកអ្នកមិនត្រូវយកខ្លួនបៀតឡើយពិសេសរឿងអ្នកដទៃតែម្តង។

-កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ ឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយ ពីព្រោះថាងាយរាំងស្ទះនិងជួបបញ្ហាច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ ព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករ និងប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើចង់ដោះស្រាយជម្លោះវិវាទយូរមកហើយ ក៏ជាការប្រសើរដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនងកិច្ចការងារអ្វីមួយ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញនាពេលក្រោយជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយ ដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំកុរ

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះផលអាក្រក់បម្រុងរត់ចូល ត្រឡប់បែរជាហោះរំលង ឬមិនហ៊ានចូលក្បែរនាំលោកអ្នកជួបការលំបាកបន្តទៀតឡើយ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីចូលមកយាយីនាំពិបាកត្រូវពុះពារឆ្លងកាត់ ឬត្រូវប្រឈមច្រើនទេ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរក ឬមានការចូលដល់ចាស់ទុំផងដែរ៕