ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬណាត់ចរចារឿងធំដុំអ្វីមួយឡើយ ពីព្រោះថាងាយជះផលអាក្រក់មកវិញជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះ បើលោកអ្នកចង់បើហាងថ្មី ឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេ ដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ពិសេសស្រ្តី មិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់ បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីៗចូរកុំធ្វេសប្រហែសឱ្យសោះ ពីព្រោះថាតែងមានក្រុមជនខិលខូចប៉ងយាយីនាំជះផលអាក្រក់ណាមួយកើតឡើង។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយ នាំកើតរឿងរ៉ាវតប់ប្រមល់ឥតឈប់ឈរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត ព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការអស់សង្ឃឹមដោយក្តីរួញរាច្រើន ដោយសារម្នាក់ៗមិនសូវផ្តល់ការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ​ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត ឬទទួលបានជោគលាភអ្វីមួយផង។

-កិច្ចការងារ៖លោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចចាត់ចែងការងារចាស់ថ្មី និងការធ្វើអ្វីមួយមានការភ្លាំងភ្លាត់តិចតួចថែមទៀត។

-កិច្ចការងារ៖អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោង ឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើ ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖ចំពោះគូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅជួបនូវបញ្ហាស្មុគស្មាញច្រើន ហើយងាយមានទំនាស់ជាមួយអ្នកដទៃថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវបង្កការថ្នាំងថ្នាក់ជាមួយអ្នកដទៃ បើពុំនោះទេពិតជាជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវៀសរវៃញាប់ដៃញាប់ជើង ហើយពិសេសការប្រកបរបររយះពេលខ្លីៗទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។

បញ្ហាស្នេហា៖ ​រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ដោយសារតែការយកភាពប្រចែប្រចណ្ឌចំពោះគ្នាច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតនាថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីតែងមិនទទួលជាលទ្ធផលឡើយ ពិសេសងាយកើតជារឿងថែមទៀត។

-កិច្ចការងារ៖បញ្ហាការងារនិងប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសំបែង លេងហ៊ុន ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងការងារ ឬផ្លាស់ប្តូរការងារអ្វីមួយផង។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់ និងលើកសរសើរថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅជួបភាពប្រទាំងប្រទើសនិងរឿងរ៉ាវយាយីច្រើន។ក្នុងការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នការបើកបរលឿន ព្រោះពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយ និងអស់សង្ឃឹមចំពោះគ្នាច្រើន ព្រោះតែភាពរកាំចិត្តកើតមានច្រើន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយ ពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើស។

-កិច្ចការងារ៖ក្នុងថ្ងៃនេះមានជោគមានជ័យ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗផងដែរ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើមានអ្វីកើតឡើងលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ទើបជាការប្រពៃបំផុត ។ក្រៅពីនេះមិនត្រូវយកអារម្មណ៍ខ្វាយខ្វល់រឿងពុំបានការអ្វីមកគិតដិតដាមក្នុងអារម្មណ៍ ពីព្រោះនាំតែកើតរឿងសៅហ្មងមានតែរឿងរ៉ាវកើតឡើងប៉ុណ្ណោះ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកជួបបញ្ហាមិនល្អនិងមានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើន ដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតមានភាពល្អប្រសើរ ម្ល៉ោះហើយ បើចង់ដោះស្រាយ ឬធ្វើ្វអ្វីមួយតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារទាក់ទងប្រាក់កាស និងផ្តល់ផលការធ្វើកិច្ចសន្យាអ្វីមួយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃណាស់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។

-កិច្ចការងារ៖លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេ ប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយ និងនឿយណាយ ព្រោះតែការមិនសូវទុកចិត្តគ្នា៕