ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកត្រូវយកភាពត្រជាក់ដាក់ខ្លួន បើពុំនោះទេការសម្រេចចិត្តអ្វីមួយងាយមានកំហុសឆ្គង និងភ្លាំងភ្លាត់ណាស់។

-កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះវិញបើសិនជាបុរសឱ្យប្រយ័ត្នប្រយែងរឿងចាស់ ឬកិច្ចការងារគ្រាមុនកន្លងមក ពីព្រោះថាងាយកើតឡើងជាបញ្ហាលំបាកជាងសព្វមួយដង។

ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិត និយាយពីរឿងប្រាក់ចំណូលកុំសង្ឃឹមថាបានដូចចិត្ត ហើយបើចង់ទារអតិថិជនច្រើនខកបំណង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវងប់ងល់តែរឿងរ៉ាវស្នេហាច្រើនពេក ត្រូវ រកពេលបំពេញការងារ ឬប្រើគំនិតរៀនសូត្រឱ្យបានច្រើនទើបអនាគតវាភ្លឺថ្លាទៅរួច៕

ឆ្នាំឆ្លូវ

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងមិនសប្បាយចិត្ត និងពិសេសឱ្យប្រយ័តុ្នរងគ្រោះដោយសារជួយយកអាសាគេថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវ ទើបគ្មានរឿងចម្រូងចម្រាសជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំខាល

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។

 -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក អាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថា ផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តនាពេលក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យដែរ។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកប។

បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយចូរមានការប្រយ័ត្នប្រយែង ពីព្រោះថាងាយកើតនូវបញ្ហាអាក្រក់នាពេលក្រោយវិញណាស់ ។

-កិច្ចការងារ៖ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិច តែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

​ –បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយច្រើនជាង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារ ស្វាមីភរិយាមានភាពប្រទាំងប្រទើស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបរក្សាភាពសុខដុមបានយូរអង្វែង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នក ពុំសូវមានការរីកលូតលាស់ ប៉ុន្មានទេ ពោលគឺមានភាពនឹងថ្កល់ជាប់មួយកន្លែង ហើយបើមានការរីកចម្រើននោះក៏តិចតួចបំផុត។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បណ្តាក់ទុនអ្វីមួយឃើញថាមិនទាស់ខុសអ្វីទេ ព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំបើមានការជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕

ឆ្នាំមមី

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះការធ្វើដំណើរចាកចេញពីផ្ទះលោកអ្នកមិនត្រូវជួយយកអាសាគេពេកទេ ព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តី តែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរ៉ាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះគឺមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ទោះមានបញ្ហាអ្វីមួយចូលមកក៏អាចទប់ទល់ និងងាយដោះស្រាយចេញទៅវិញផង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោកអ្នកជួបនូវរឿងរ៉ាវស្មុគស្មាញ​ និងបញ្ហាចោមរោមធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សថាស្តីបន្ទោសបង្កើតជាបញ្ហា និងពិសេសអាចកើតជាជម្លោះវិវាទតែម្តង។

-កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមជាមួយមនុស្សសន្យាពេក ពីព្រោះថាច្រើនតែខកបំណង និង កើតតែបញ្ហានាពេលក្រោយ។

ការធ្វើជំនួញ៖អ្នកប្រកបរបរ រកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយពិសេសការរកចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃស្ទើរមិនគ្រប់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានបញ្ហារកាំចិត្តខ្លះៗកើតឡើង តែយ៉ាងណាកុំខ្វល់ខ្វាយតែការប្រចែប្រចណ្ឌនាំតែកើតសៅហ្មង និងទម្លាប់អាក្រក់ទៅថ្ងៃក្រោយប៉ុណ្ណោះ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកមិនត្រូវមានចិត្តលោភលន់ ឬចង់ធ្វើអ្វីមួយដោយមិនគិតមុខក្រោយឡើយ ប្រយ័ត្នជួបគ្រោះខាតលាភទៅវិញ។

-កិច្ចការងារ៖ការប្រកបការងារត្រូវតែចេះថ្លឹងថ្លែងល្អអាក្រក់ ហើយបើមានក្រុមមនុស្សផ្លុំត្រចៀក មិនត្រូវជឿដោយខ្វះពិចារណាឡើយ ប្រយ័ត្នជួបនូវផលលំបាកធ្ងន់ធ្ងន់នាពេលក្រោយ ។

ការធ្វើជំនួញ៖ត្រូវចេះមើលស្ថានភាពមុខជំនួញ ហើយមិនត្រូវបណ្តាក់ទុនដោយប្រថុយប្រថានឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងពេលក្រោយណាស់ ។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបមានសុខដុមរមនាក្នុងគ្រួសារ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះឃើញថាលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយបើប្រាថ្នាអ្វីមួយក៏តែងលេចចេញជាលទ្ធផលឱ្យឃើញដែរ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ៕