ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយនិងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ លោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាស ឬផ្លូវគោកក្តី តែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយ គប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរ ត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើស ហើយក៏ងាយផ្អែមល្ហែមផងដែរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិច ពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។

-កិច្ចការងារ៖ការប្រកបការងារមានរលូនល្អ ពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹងពីព្រោះពុំមានសុវត្ថិភាពប៉ុន្មានទេ ពិសេសឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។

បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនាពេលនេះងាយឈ្លក់វង្វេងនឹងអ្វីមួយដែលជាគ្រឿងស្រវឹង ឬល្បែងស៊ីសង ណាស់ប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកពុំរួច។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អ ទើបគ្មានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវ ជួនឈ្លោះ ធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែរក្សាសេចក្តីសុខ ឬធ្វើបុណ្យទានកាន់តែច្រើនក៏ប្រសើរណាស់ដែរ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ និងធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។នាពេលនេះបើមានបញ្ហាអ្វីលោកអ្នកចេះក្រោកឡើងតស៊ូដោះស្រាយ ឃើញថារឿងធំនឹងរួមជាតូចមកវិញផង។

-កិច្ចការងារ៖ការប្រកបការងារមិនសូវសមដូចប្រកបទេ អ្នកខ្លះអាចនាំភាពជូរចត់មកវិញថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេសជម្លោះវិវាទព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបប្រសើរ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះ លោក អ្នកទទួលរងការរាំងស្ទះ និងជួបបញ្ហាមិនល្អមួយចំនួនយាយីធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។

-កិច្ចការងារ៖ថ្ងៃនេះដែរលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយ ព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯលាភហេងនោះមានតិចតួចបំផុត។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរ៉ាវរកាំរកូសឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះអាចមានរឿងរ៉ាវល្អ និងដំណឹងល្អអ្វីមួយចូលមកឱ្យសប្បាយចិត្តផង។សម្រាប់ពេលវេលាល្អរបស់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយឱ្យជ្រើសរើសម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ។

-កិច្ចការងារ៖សម្រាប់នៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬប្រកបពិធីអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅ និងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងពេលនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយទោះធ្វើអ្វីត្រូវចេះមើលគេឯង និងប្រយ័ត្នប្រយែងបន្តិចទើបរឿងអាក្រក់មិនឈានចូលកើត។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ពីព្រោះថាផលមិនល្អតែងចូលមកយាយីដែលត្រូវពិបាកក្នុងការឆ្លងកាត់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជូញដូរបើលោកអ្នកមានបើករបរ រយៈពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើផងដែរ ហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេ ពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចាប់កំហុស និងប្រឆាំងគ្នាច្រើន ហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេ ប្រយ័ត្នឈានដល់ការបែកបាក់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះឃើញថា ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះបើមានការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់ និងអាក្រក់មកល្អវិញបានគ្រប់ពេលវេលា។

-កិច្ចការងារ៖ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។

ការធ្វើជំនួញ៖អ្នកប្រកបរបរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញបាតុភាពរកាំរកូសខ្លះៗដោយសារការប្រចែប្រចណ្ឌកំពុងបិទបាំងមុខ៕