ហោរាសាស្ត្រ

​ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និងទុកដាក់របស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តី តែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរ៉ាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

ឆ្នាំឆ្លូវ

រាសីថ្ងៃនេះធ្លាក់ស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកជួបរឿងបញ្ហាសៅហ្មងច្រើនបន្តិច ហើយពិសេសងាយផ្ទុះកំហឹងជាមួយអ្នកដទៃណាស់ ម្ល៉ោះហើយបើមិនចេះទប់ចិត្តសង្កត់អារម្មណ៍ទេ បញ្ហាខ្លះពិតជាបង្ករឿងមកដាក់ខ្លួនហើយ។

កិច្ចការងារ៖អ្នកប្រកបការងារនៅថ្ងៃនេះវិញមានការជឿនលឿនទៅមុខតិចតួចទេ ហើយបញ្ហាលំបាកយាយីក៏ច្រើន ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញដូងរាសីពុំសូវល្អទេ ដូចនេះលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ និងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួនកុំបង្កជម្លោះទើបឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំខាល

ថ្ងៃនេះយីអ៊ុនឡើងខ្ពស់ត្រដែត។

-ការរស់នៅ៖ នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ទោះមានបញ្ហាអ្វីមួយចូលមកក៏អាចទប់ទល់ និងងាយដោះស្រាយចេញទៅវិញដែរ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខ និងត្រជាក់ត្រជុំប្រពៃ៕

ឆ្នាំថោះ

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះលោកអ្នកត្រូវចេះគ្រប់គ្រងចំណូល ចំណាយ ឱ្យបានល្អិតល្អន់បន្តិច បើពុំនោះទេដោយសារចំណូលទាប ការចំណាយខ្ពស់ នឹងនាំនូវវិបត្តិថវិកាគ្រួសារពុំខាន ។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារវិញដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សតាមចាប់កំហុសដោយប្រការណាមួយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងពេលនេះដែរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕

ឆ្នាំរោង

យីអ៊ុនថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះការធ្វើដំណើរទៅណាមកណាត្រូវប្រយ័ត្នប្រយែងបញ្ហាសុវត្ថិភាពជាចម្បង ទាំងបញ្ហាសុខភាព និងបញ្ហាក្រុមមនុស្សបៀតបៀនយាយី ។

-កិច្ចការងារ៖នៅក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំកួន ហើយជះផលលំបាកដល់អាត្មាខ្លួននាពេលក្រោយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំង ហើយបើលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងទៀតពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះខ្លាំង។

 -ការរស់នៅ៖ថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬណាត់ជួបចរចារឿងធំដុំណាមួយឡើយ ពីព្រោះថាងាយភ្លាំងភ្លាត់ និងជួបបញ្ហាលំបាកមកវិញនាពេលក្រោយ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះប្រកបការងារអ្វីក៏ដោយចូរចេះអត់ធ្មត់ និងរម្ងាប់ចិត្តឱ្យបានត្រជាក់ ទើបអាចទប់ទល់ជាមួយបញ្ហាឧបទ្រពយាយីទៅរួច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នក ចូរចេះមានចិត្តត្រង់ទៅត្រង់មក មិនត្រូវមើលឃើញតែផលប្រយោជន៍នោះដែរ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែង កុំបង្កតែទំនាស់ចំពោះគ្នា នាំឱ្យកើតតែជម្លោះវិវាទរកភាពផ្អែមល្ហែមពុំសូវឃើញ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកអាចមានទំនាស់កើតឡើង ហេតុនេះបើមានបញ្ហាអ្វីត្រូវចេះសង្កត់ចិត្តទប់អារម្មណ៍ ពីព្រោះថានាំជះផលមិនល្អនាពេលក្រោយវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារតែងមានក្រុមមនុស្សចាំជំទាស់ ឬប៉ែងជើងដើម្បីផលប្រយោជន៍ទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណេញចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាល ប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើត៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបការងារអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបមកវិញនាពេលក្រោយគា្រន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកទៅកាន់ទីកន្លែងណាក៏ដោយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និងអាណិតស្រឡាញ់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អទេ ម្ល៉ោះហើយទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងក្រែងជួបរឿងរ៉ាអាក្រក់ណាមួយនាំពិបាកក្នុងដំណើរជីវិតទៅថ្ងៃក្រោយ។

-កិច្ចការងារ៖ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកាអាណិតខ្លួនឯង។

-ការធ្វើជំនួញ៖នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ពេលនេះលោកត្រូវចេះពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តអ្វីមួយ។ចំពោះការសម្រេចចិត្តអ្វីមួយបើត្រូវគឹនឹងទទួលផលល្អ តែបើសម្រេចចិត្តអ្វីមួយខុសគឺនឹងទទួលរងការឈឺចាប់ជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហានឿយណាយនិងប្រទាំងប្រទើសច្រើនបន្តិច ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយ គួរមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើន នាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឡប់មកស្រុតចុះវិញ ម្ល៉ោះហើយបញ្ហាមិនល្អមួយចំនួននៅតែតាមយាយី។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាលំបាកច្រើននិងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងចម្រូងចម្រាសកើតឡើង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងដំណើរជីវិតរាល់បញ្ហាឧបទ្រពចង្រៃដែលធ្លាប់តែយាយី ពេលនេះបានរលត់រលាយចាកចេញទៅឆ្ងាយ ហើយភាពស្រស់ស្រាយនិងភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញ។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿ និងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។

​-បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕