ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅពេលនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតមុខរបរ ឬធ្វើអ្វីមួយពីព្រោះថាតែងឆាប់ចប់ដោយលឿន ឯផលក៏គ្រាន់គាប់ប្រសើរដែរ។

-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួន តែភាពសុខដុមមានភាពប្រពៃណាស់។ ​

បញ្ហាស្នេហា៖បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេ គឺអ្វីៗដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការចេះអត់ឱនឱ្យគ្នា និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ ពីព្រោះថាផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃណាស់។

-កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុស និងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖​​​​​​​​​​​​​​សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖អំឡុងពេលនេះឱ្យប្រយ័ត្នប្រយែងទៅលើបញ្ហាការងារ ប្រាក់កាស ដោយសារមានចន្លោះប្រហោងច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមិនត្រូវឈ្លក់វង្វេងទៅលើរឿងកាមគុណ ប្រយ័ត្នជ្រុលខ្លួនដកលែងរួច នាំទុក្ខសោកដល់ថ្ងៃគ្រាខាងមុខ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកតោងតែចងចាំថាមានមកហើយត្រូវតែមានត្រឡប់ទៅវិញ ហើយក៏មានត្រឡប់មកវិញទៀត។ដូចនេះឃើញថាអ្វីៗមិនទៀតទាត់ ហេតុនេះបើមានបញ្ហាឬ រឿងត្រូវតស៊ូអត់ធ្មត់ទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើន ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាប ឬដកដង្ហើមចោលច្រើនជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកឱ្យប្រយ័ត្នបញ្ហាសុខភាពដោយសារកើតចេញពីចំណីចំណីចំណុក ឬជំងឺចាស់លាប់ឡើងវិញដោយប្រការណាមួយ។

 -កិច្ចការងារ៖ការប្រកបការងារពុំសូវជឿនលឿនទៅមុខ ហើយលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេ ព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធ និងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំមមែ

ដួងរាសីថ្ងៃនេះខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះអ្វីដែលធ្លាប់អាក្រក់បានប្រែមកល្អ ហើយរឿងរ៉ាវខ្លះមិនសង្ឍឹមសោះប្រែមកជាល្អវិញ។

-កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នកតែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ចប់ចុងចប់ដើមទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណៈទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំចូលដល់ចាស់ទុំផងដែរ ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយដាច់ខាតមិនត្រូវត្រចៀកស្រាលស្តាប់មនុស្សដោយគ្មានហេតុផលឡើយ ប្រយ័ត្នជួបបញ្ហាពីតូចក្លាយជាធំដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយ បើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេ ឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រចណ្ឌដឹកច្រមុះឱ្យសោះ ប្រយ័ត្នកើតរឿងរ៉ាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវយកភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរ៉ាវល្អ និងអាក្រក់នៅលាយឡំគ្នា ដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរ៉ាវសប្បាយចិត្ត និងរឿងរ៉ាវទុក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំច

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅត្រូវចេះថ្លឹងថ្លែងបញ្ហាដោយមិនត្រូវធ្វើអ្វីមួយដោយមិនគិតមុខក្រោយឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់ ។

-កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបើទោះធ្វើអ្វីក៏តែងជួបបញ្ហាសៅហ្មង និងកើតការរកាំចិត្តច្រើនផង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាយាយីបន្តិច ពីព្រោះក្រុមមនុស្សងាយបង្កបញ្ហាជាងសព្វមួយដង។

-កិច្ចការងារ៖អ្នកប្រកបកាងារតូចធំជួបភាពសុខដុមនិងកិច្ចការងាររីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។

បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹ ងឬជួបចាស់ទុំក៏ ជាឱកាសល្អប្រពៃផងដែរ៕