ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងដែរ។

-កិច្ចការងារ៖បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបគ្មានពាក្យថាត្រូវមកដេកសោកានៅពេលក្រោយ។

ការធ្វើជំនួញ៖ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតបានឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ការប្រកបការងារតូចធំលោកអ្នកតោងតែចងចាំថា ការចេះធ្វើចិត្តត្រជាក់ និងអត់ធ្មត់ ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវ ប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកបានត្រឡប់មកល្អប្រសើរឡើងវិញ ហើយអ្វីៗធ្លាប់តែអាក្រក់នឹងប្រែមកល្អឡើងវិញ។

-កិច្ចការងារ៖ការប្រកបការងារនាពេលនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងជាប់កុនដល់អាត្មាខ្លួន។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីប្រែមកល្អប្រសើរ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងមានការចម្រើនលូតលាស់និងមានជោគសិរីគ្រាន់គាប់ប្រសើរ។

-កិច្ចការងារ៖ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិចនាថ្ងៃនេះ ម្ល៉ោះហើយការរស់នៅលោកអ្នកតោងតែចេះមើលគេមើលឯងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាបើធ្វើអ្វីមួយល្អ ហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកបើជួបបញ្ហាមិនល្អនឹងចាប់ផ្តើមធូរស្បើយបន្តិចវិញហើយ ហើយធ្វើអ្វីក៏តែងលូតលាស់ទៅមុខសន្សឹមៗផង។

-កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងរ៉ាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿន តែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះឃើញថា មានភាពចម្រើនលូតលាស់ឈានទៅមុខ ហើយបើចង់កសាងមិត្ត ឬលុបបំបាត់រឿងរ៉ាវមិនល្អដែលកើតមានកាលពីមុនមកជាមួយអ្នកដទៃក៏ជាការល្អបំផុត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារ ឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖អំឡុងពេលនេះលោកអ្នកធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាផលអាក្រ់ងាយឈានជើងចូលនាំកើតជាបញ្ហារីករាលដាលមិនចេះចប់ពុំខាន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួបនូវបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់ដែរ តែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែង ព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះបានល្អប្រសើរបន្តិចវិញ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយមិនពិបាកពេកនោះដែរ ពោលគឺមានកភាពលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាកក់ក្តៅជានិច្ច។

-កិច្ចការងារ៖ ដោយឡែកនៅថ្ងៃនេះកិច្ចការងារហាក់ថយក្រោយ ម្ល៉ោះហើយឱ្យប្រយ័ត្នកិច្ចការងារសំខាន់ៗ ពីព្រោះថាងាយជួបនូវគ្រោះខូចខាត និងគេទម្លាក់ទុកឱ្យណាស់។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាច ធ្វើអ្វីមួយតែងសម្រេចជោគជ័យ និងក្រុមមនុស្សក៏អាណិតស្រឡាញ់នោះក៏ច្រើន។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ ​

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅលោកអ្នកត្រូវចេះចាត់ចែងការងារ និងប្រាក់កាសឱ្យបានល្អទើបពុំមានអ្វីនាំឱ្យរែកពន់ភាពលំបាកលំបិននាពេលក្រោយ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ល្អសម្រាប់លោកអ្នកសម្រុកបំពេញការងារ ឬផ្តើមបំពេញការងារអ្វីមួយថ្មីព្រោះផ្លែផ្កាហុចមកវិញក៏គួរជាទីពេញចិត្ត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើជំនួញមិនថាផ្លូវគោក ផ្លូវទឹក ឍផ្លូវអាកាសក្តី តែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់ដែរ។​

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើន នាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅបើជាស្រ្តីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកឡើយ ព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេហើយមិនងាយស្តារឡើងវិញទេ។

-កិច្ចការងារ៖ការប្រកបការងារពុំត្រូវយកអារម្មណ៍ដាក់ខ្លួនច្រើនឡើយ ត្រូវចងចាំថាទោះទៅទីណាក៏មានមនុស្សបែបនេះ ឬក៏មានមនុស្សដែលពិបាកជាងនេះទៅទៀត ។ត្រូវគិតថាបញ្ហាមួយចំនួនកើតឡើងជារឿងធម្មជាតិរបស់មនុស្សយើងហើយ។

ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើស និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូច ប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ទេ៕