ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅត្រូវចេះសម្លឹងឱ្យឆ្ងាយ និងត្រូវចេះគន់គូរមើលមុខរបរថ្មីៗបន្ថែមទៀតជីវិតនឹងល្អប្រសើរជាងនេះ។

-កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយ ជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែង មិនអាចប្រមាថបានទេ ព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារ ឬកិច្ចការផ្សេងៗ ព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិច តែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើន នាំកើតតែរឿងរ៉ាវរកាំរកូសប៉ុណ្ណោះ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយជួបគ្រោះចាញ់បោកគេជាងសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរ គួរប្រយ័ត្នប្រយែង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។

-កិច្ចការងារ៖សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុក ឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យផងដែរ។

-ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្ន ពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និងមានការរាំងស្ទះច្រើន។

-កិច្ចការងារ៖ក្នុងពេលនេះបើទោះបីមានការសម្រាកខ្លះៗក្តី លោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយ បើពុំនោះទេ ប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរ៉ាវប្រទាំងប្រទើស។

-ការធ្វើជំនួញ៖អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

ឆ្នាំម្សាញ់

ក្នុងថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា ”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងទៅលើកិច្ចការងារបន្តិច ពីព្រោះថាងាយកើតបញ្ហាថ្នាំងថ្នាក់ជាមួយអ្នកដទៃជាងសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត តែងាយថយក្រោយណាស់គប្បីមានការប្រយ័ត្នប្រយែងជម្លោះវិវាទ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកអាចទទួលដំណឹងមិនល្អ ឬបានស្តាប់នូវរឿងអាក្រក់ណាមួយ ម្ល៉ោះហើយត្រូវធ្វើមិនដឹងមិនឮទើប្រសើរ។ក្រៅពីនេះក៏ឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីផងដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងទាស់ទែង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីលោកអ្នកល្អជាមធ្យ​ម។

-ការរស់នៅ៖ លោកអ្នកត្រូវតែចេះបែងចែកល្អ និងអាក្រក់ឱ្យបានត្រឹមត្រូវពិសេសទាំងញាតិមិត្តបងប្អូននិងមិត្តភក្តិបើពុំនោះនឹងជួបផលលំបាកត្រូវរែកពន់នាគ្រាខាងមុខពុំខាន ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញឃើញថាបញ្ហាការងារជួបស្ថានភាពតានតឹង ហើយបើធ្វើខុសមានក្រុមមនុស្សលួចជាន់កបន្ថែមទៀត។

-ការធ្វើជំនួញ៖អ្នកធ្វើជំនួញវិញមានភាពសោះកក្រោះមិនសម្បូរណ៍អតិថិជនឡើយ ហើយអ្នកខ្លះដូចពាក្យចាស់ថា”រកអង្ករច្រកឆ្នាំងសឹងថាមិនគ្រប់ផង”។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់បែកបាក់អំឡុងពេលនេះមិនងាយចប់ទេ ពិសេសកើតមានបញ្ហាលំបាកនាពេលក្រោយថែមទៀត៕

ឆ្នាំវក

ក្នុងថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកចង់ជួប ឬដោះស្រាយជម្លោះវិវាទយូរមក ក៏ជាការប្រសើរហើយពីព្រោះថាតែងសម្រេចដូចគាប់បំណងគ្រាន់កក់ក្តៅផងដែរ។

-កិច្ចការងារ៖អ្នកប្រកបការងារវិញមានភាពភ្លឺថ្លាគ្រាន់បើ ហើយចង់ចេញដំណើរឆ្ងាយក៏តែងមានភាពជោគជ័យច្រើនត្រឡប់មកវិញ។

-ការធ្វើជំនួញ៖អ្នកធ្វើជំនួញមានសភាពរលូនល្អគួរសម ឯផលកម្រៃទោះមិនច្រើនតែក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖បញ្ហាស្នេហាកំលោះក្រមុំជាពេលវេលារៀបចំគ្រួសារ និងការចូលដល់ចាស់ទុំនិយាយគ្នាហើយ៕

ឆ្នាំរកា

ថ្ងៃនេះរាសីលោកអ្នកស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នរឿងមួយគឺការខូចខាត ឬបាត់បង់អ្វីមួយ ហើយឱ្យចងចាំពាក្យចាស់ថា”ប្រហែសបាត់ ប្រយ័ត្នគង់” ទើបមិនត្រូវសោកស្តាយនាពេលក្រោយ។

-កិច្ចការងារ៖ការប្រកបការងារវិញមានបញ្ហាលុកលុយ និងពិសេសក្រុមមនុស្សចាំចាប់កំហុសនិងលួចបន្តុះបង្អាប់ប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបរទទួលទានមានការខ្សត់ខ្សោយចំណូល ហើយចង់ទិញទំនិញសម្រា់បស្តុកទុកតែងមិនគាប់ដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយងាយទាំងជម្លោះវិវាទនិងការបែកបាក់ផង៕

ឆ្នាំច

ក្នុងថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតភ្លឺថ្លា ឯបញ្ញាក៏វាងវៃ ម្ល៉ោះហើយចង់ធ្វើអ្វី ឬដោះស្រាយអ្វីតែងសម្រេចដូចគាប់បំណងនោះក៏មានខ្ពស់ដែរ។

 -កិច្ចការងារ៖សម្រាប់ការប្រកបការងារប្រចាំថ្ងៃវិញលោកអ្នកមិនត្រូវមានចិត្តច្រើន ហើយកុំយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនច្រើនដែរ បើពុំនោះទេនឹងមានតែរឿងមិនចេះចប់ប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយ អ្នកដទៃត្រូវចេះ ត្រួតពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខ ព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕

ឆ្នាំកុរ

ក្នុងថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយជះផលអាក្រក់មកវិញណាស់ គប្បីថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ទើបពុំមានបញ្ហាចោទឡើង។

-កិច្ចការងារ៖អ្នកប្រកបការងារមានការលូតលាស់យឺត ហើយឱ្យប្រយ័ត្នក្រុមមនុស្សជាសត្រូវលាក់មុខទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបរលក់ដូរមានការតានតឹងក្នុងការ រកចំណូល ហើយបើចង់ទិញទំនិញស្តុកទុកច្រើនតែមិនសូវដូចគាប់បំណងទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ កុំលង់លក់តែរឿងស្នេហា ត្រូវរកពេលវេលាបំពេញការងារ ឬ រៀនសូត្រឱ្យបានច្រើនទើបជីវិតថ្លៃថ្លាទៅគ្រាខាងមុខ៕