ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក អាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថា ផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យ។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។

បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយពិសេសលោកអ្នកអាចទទួលដំណឹងអ្វីមួយចូលមកគ្រាន់សប្បាយចិត្តទៀតផង។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារមានការជឿនលឿនទាំងកិច្ចការងារ និង បញ្ហាប្រាក់កាសក៏អាចមានហូរចូលខ្លះៗថែមទៀត។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញមានភាពសុខដុម ហើយលោកអ្នកបើចង់សាកល្បងជួញទីជិតឆ្ងាយដែលជាមុខរបរថ្មីថ្មោងអាចសម្រេចជោគជ័យ តែយ៉ាងណាការធ្វើជំនួញរយៈពេលយូរអង្វែង តែងមិនសូវសមដូចប្រកបប៉ុន្មានទេ។

បញ្ហាស្នេហា៖          សម្ព័ន្ធស្នេហាកំលោះក្រមុំនាពេលនេះបើយល់ចិត្តថ្លើមគ្មានអស់ហើយ អាចនិយាយដល់ចាស់ទុំបានផងដែរ ពីព្រោះថាជាពេលវេលាល្អសម្រាប់ផ្សំផ្គុំគ្រួសារបំផុត៕

ឆ្នាំខាល

ថ្ងៃនេះរាសីលោកអ្នកល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរស លោកអ្នកតោងតែចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ មិនត្រូវប្រកាន់ចិត្តឆេវឆាវ ប៉ះដៃយកដៃ ប៉ះជើងយកជើងទេ ហើយតោងតែចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ប៉ុណ្ណោះឯង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារវិញបើសិនជាបុរសឱ្យប្រយ័ត្នប្រយែងរឿងរ៉ាវចាស់ ឬកិច្ចការងារគ្រាមុនកន្លងមក ពីព្រោះថាងាយកើតឡើងជាបញ្ហាលំបាកជាងសព្វមួយដង។

ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិត និយាយពីរឿងប្រាក់ចំណូលកុំសង្ឃឹមថាបានដូចចិត្ត ហើយបើចង់ទារអតិថិជនច្រើនខកបំណងច្រើនជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវងប់ងល់តែរឿងស្នេហាច្រើនពេក ត្រូវ រកពេលបំពេញការងារ ឬប្រើគំនិតរៀនសូត្រឱ្យបានច្រើនទើបអនាគតវាភ្លឺថ្លាទៅរួច៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះអ្វីៗលោកអ្នកមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ និងពេលខ្លះក្រុមមនុស្សដែលធ្លាប់តែល្អគេអាចបែរមកព្រួតគ្នាវាប្រហារអ្នកថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។

ការធ្វើជំនួញ៖ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយ ពីព្រោះថានោះសុទ្ធសឹងនាំរឿងរ៉ាវអំពល់ទុក្ខប៉ុណ្ណោះ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកត្រូវយកភាពត្រជាក់ដាក់ខ្លួន បើពុំនោះទេការសម្រេចចិត្តអ្វីមួយងាយមានកំហុសឆ្គង និងភ្លាំងភ្លាត់ងាយណាស់។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមួយរយៈពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិច ហេតុនេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរទើបប្រសើរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំម្សាញ់

ដួងរាសីថ្ងៃនេះខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅអំឡុងពេលនេះលោកអ្នកអាចសម្រុក ឬ ធ្វើអ្វីមួយបានហើយ ពីព្រោះថាលទ្ធផលតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្រ្តីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះស្រ្តីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាល បង្កើតជាជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និងប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារ ស្វាមីភរិយាមានភាពប្រទាំងប្រទើស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបរក្សាភាពសុខដុមបានយូរអង្វែង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នក ពុំសូវមានការរីកលូតលាស់ ប៉ុន្មានទេ ពោលគឺមានភាពនឹងថ្កល់ជាប់មួយកន្លែង ហើយបើមានការរីកចម្រើននោះក៏តិចតួចបំផុត។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បណ្តាក់ទុនអ្វីមួយឃើញថាមិនទាស់ខុសអ្វីទេ ព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅដែរ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំបើមានការជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកចង់ធ្វើអ្វីមួយត្រូវចេះសម្លឹងឱ្យឆ្ងាយ ហើយត្រូវចេះមើលមនុស្សទើបគ្មានបញ្ហាចោទឡើង ។

-កិច្ចការងារ៖ការប្រកបការងារនាថ្ងៃនេះងាយភ្លាំងភ្លាត់និង ពិសេសបើទៅលើបញ្ហាបា្រក់កាសក៏ងាយហូរធ្លាយចេញច្រើនជាងហូរចូលផងដែរ។

ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នាថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយការរស់នៅ លោកអ្នកអាចបានស្តាប់រឿងរ៉ាវមិនល្អ ឬមានដំណឹងមិនល្អនាំឱ្យសៅហ្មងផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវស្តាប់ជឿក្រុមមនុស្សពេកឡើយ ត្រូវចេះពិនិត្យពិច័យ និងប្រយ័ត្នប្រយែងខ្លួនឯងទើបគ្មានពាក្យថាលំបាកនាពេលក្រោយ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរកុំសូវលោភលន់ច្រើន ព្រោះពុំដូចនេះមិនត្រឹមលាភហេងបោលហួសទេគឺអាចត្រូវបង់កម្លាំងទទេទៀតផង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាវិញមិនសូវមានការលូតលាស់ទៅមុខទេ ពោលគឺតែងមានការថយក្រោយច្រើនជាង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងទាំងនេះដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះស្ថានការណ៍ពេលខ្លះមើលឃើញថាល្អសោះអាចប្រែក្លាយជាអាក្រក់ស្មានមិនដល់ផង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបរកស៊ីជួញដូរទោះខ្សត់ខ្សោយចំណូលថវិកាពិតមែន ប៉ុន្តែការធ្វើជំនួញរបស់លោកអ្នកសុខដុមដូចសព្វមួយដងទេ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬសូម្បីតែស្វាមីភរិយាក្តី អារម្មណ៍ពុំសូវល្អចំពោះគ្នាឡើយព្រោះជួនផ្អែម ជួនជូរចត់៕

ឆ្នាំកុរ

ដួងរាសីនៅថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សថាស្តីបន្ទោសបង្កើតជាបញ្ហា និងពិសេសអាចកើតជាជម្លោះវិវាទថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមជាមួយមនុស្សសន្យាពេក ពីព្រោះថាច្រើនតែខកបំណង និង ក្រុមមនុស្សមិនគោរពតាមសន្យាប៉ុន្មាននោះឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបរ រកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយពិសេសការរកចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃស្ទើរមិនគ្រប់ផង។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានបញ្ហារកាំចិត្តខ្លះៗកើតឡើង តែយ៉ាងណាកុំខ្វល់ខ្វាយតែការប្រចែប្រចណ្ឌ នាំតែកើតសៅហ្មង និង ទម្លាប់អាក្រក់ទៅថ្ងៃក្រោយប៉ុណ្ណោះ៕