ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសដំណើរជីវិតល្អប្រសើរ ហើយបើមានពឹងពាក់នរណា ឬចង់ចរចារឿងអ្វីមួយតែងទទួលជាផ្លែផ្កាគ្រាន់គាប់ចិត្ត ។

-កិច្ចការងារ៖ការបំពេញការងារមានលក្ខណៈពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។

-ការធ្វើជំនួញ៖ចំពោះ ការប្រកបរបររកស៊ីជួញដូរ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រុះស្រួលគ្នាល្អប្រពៃណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅឃើញថាងាយមានបញ្ហាជាមួយអ្នកដទៃបន្តិច ហេតុនេះបើអាចសង្កត់ចិត្តទប់អារម្មណ៍ជាមួយបញ្ហាជុំវិញខ្លួនកាន់តែប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនងាយចប់ហើយធ្វើអ្វីក៏យឺតយូរ និងពិសេសមានបញ្ហាច្រើននាំពិបាកឆ្លងកាត់ថែមទៀត។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិច ប៉ុន្តែការចំណាយមានខ្ពស់ និងធូរណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយត្រូវមានចិត្តត្រជាក់ មិនអាចយកកំហឹងទល់កំហល់បានឡើយ បើពុំនោះរឿងតូចតាចនឹងរីកជាធំជាក់ជាពុំខាន។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសាគេពេកទេ ព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើន ធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិច តែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

​ –បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយច្រើនជាង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅអំឡុងខែធ្នូនេះ បុរសកើតឆ្នាំស្វាជួបនូវបញ្ហាស្មុគស្មាញ​ និងបញ្ហាចោមរោមធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។ទោះបីយ៉ាងណាឆ្លងដល់ខែក្រោយដំណើរជីវិតនឹងផ្លាស់ប្តូរមកល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្ត និងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕

ឆ្នាំរោង

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងអំឡុងថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរ ឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕

ឆ្នាំម្សាញ់

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ដោយសារថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរ ហេតុនេះលោកអ្នកគប្បីរក្សាភាពស្ងាត់ស្ងៀម និងមិនត្រូវដឹងឮរឿងអ្នកដទៃខ្លះទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់ គប្បីអត់ធ្មត់បន្តិច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវ ទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំមមី

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។

 -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ ចំពោះសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកធ្វើអ្វីមួយតែងចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយក៏មានភាពសុខដុមគួរសម។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបមុខជំនួញតូចធំ ពីព្រោះថាផលល្អៗតែងសមដូចប្រកបភាគច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំងបាយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើន នាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

ឆ្នាំវក

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលនោះ ធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកល្អប្រសើរឡើងវិញ។

-កិច្ចការងារ៖ចំពោះបុគ្គលិក កម្មករការធ្វើអ្វីមួយតែងអាចទទួលបានផលសម្រេចតាមក្តីប្រាថ្នាសឹងទាំងអស់ និងព្រមទាំងបានញាតិមិត្តជួយជ្រោមជ្រែងទៀតផង។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការល្អូកល្អិននឹងគ្នាល្អណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើល្អ ឬខិតខំធ្វើអ្វីមួយគឺពុំមានការឆ្លើយតបដូចក្តីប្រាថ្នាឡើយ ហើយក្រុមមនុស្សក៏គេមើលពុំឃើញដែរ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្តមិនតិចដែរទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាសណាស់ផង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកសម្បូររឿងរ៉ាវរកាំរកូស និងមានបញ្ហាយាយីធ្វើឱ្យពុំសូវស្រួលខ្លួនទេ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញគឺងាយមានបញ្ហា និងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។

បញ្ហាស្នេហា៖ ​រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖លោកអ្នកថ្ងៃនេះអាចជួបរឿងខ្វាយខ្វល់ និងប៉ះទង្គិចផ្លូវចិត្តបន្តិចបន្តួចកើតឡើង។ក្រៅពីនេះសម្រាប់បុរសនៅថ្ងៃនេះដែរឱ្យប្រយ័ត្នប៉ះពាល់ទៅលើបញ្ហាសុខភាព និងបញ្ហាឧប្បត្តិហេតុ។

-កិច្ចការងារ៖ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមបណ្តាក្រសួង មន្ទីរ ក្រុមហ៊ុន ឬរោងចក្រនានាមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយ ឬថៅកែឡើយពុំនោះអាចនឹងបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តី តែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕