ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដួងរាសីក្រឡាប់ចាក់បានធ្លាក់ចុះវិញធ្វើឱ្យអ្វីៗដែលធ្លាប់ល្អបានប្រែប្រួលមកជួបបញ្ហាលំបាកច្រើនឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ហើយធ្វើអ្វីត្រូវប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួន ព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នា និងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះនាំឱ្យកើតបញ្ហាប្រទាំងប្រទើសនោះមានច្រើន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និងទទួលលទ្ធផលលឿនផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយ ព្រោះតែពាក្យសម្តីដោយមិនបានគិតវែងឆ្ងាយ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវ ពុំនោះទេរឿងអាក្រក់ងាយកើតឡើងចំពោះមុខណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖បញ្ហាស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរ៉ាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរដដែលទេ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីប្រយ័ត្នប្រយែង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុមមនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកជួបស្ថានភាពតានតឹងច្រើន ហើយកិច្ចការងារធ្វើច្រើនខុសច្រើនទៀតផង។

-ការធ្វើជំនួញ៖លោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយ ដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយ ប្រយ័ត្នដាក់ប្រាក់ទុនទៅកប់សូន្យឈឹង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែត ឬចង់យកល្បែងនេះលេងសើច ប្រយ័ត្ននាំកើតរឿងរ៉ាវដំបៅទ្រូងនៅថ្ងៃខាងមុខ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពប្រទាំងប្រទើស និង បញ្ហាយាយីច្រើន ម្ល៉ោះហើយត្រូវអត់ធ្មត់ទើបប្រសើរ ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នក ធ្វើអ្វីក៏ដោយតោងតែឱ្យច្បាស់លាស់ ហើយមិនអាចធ្វើទាំងធ្វេសប្រហែសបានទេ បើពុំនោះបញ្ហាតូចធំពិតជារត់ចូលទៀតហើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចនិងក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាដែលត្រូវរែកពន់ថែមទៀត។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរកាំរកូសមិនតិចដែរឡើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបញ្ហាប្រាក់កាសលោកអ្នកត្រូវប្រយ័ត្នប្រយែង ហើយមិនត្រូវជឿសម្តីគេដោយហ៊ានចំណាយមិនមើលមុខក្រោយប្រយ័ត្នត្រូវមកដេកសោកស្តាយប្រាក់កាសដែលរកបានដោយញើសឈាមទាំងនេះ។

-កិច្ចការងារ៖អំឡុងពេលនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយ ត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកបា្រសដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតតិចតួចស្តួចស្តើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និងពាក់មុខយក្សដាក់គ្នាច្រើន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើធ្វើអ្វីមួយមិនបានពិចារណាត្រឹមត្រូវអាចបាត់បង់ប្រាក់កាសដោយប្រការណាមួយផង។

-កិច្ចការងារ៖ ការប្រកបការងារលោកអ្នកមិនត្រូវស្រវាការងារធំដុំពេកឡើយ ពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានឡើយ។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។

បញ្ហាស្នេហា៖បញ្ហាគូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះរាសីធ្លាក់ស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយការសម្រេចចិត្តអ្វីមួយងាយជះផលអាក្រក់មកវិញណាស់គប្បីថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយទើបពុំមានបញ្ហាចោទឡើង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះមិនថាជាការងារ ឬបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយហើយ នាំឱ្យអូសបន្លាយពេលយូរ ឬជួបបញ្ហាលំបាកនាពេលក្រោយថែមទៀត។ហេតុនេះគប្បីមានការថ្លឹងថ្លែងនិងប្រយ័ត្នប្រយែង។

 -កិច្ចការងារ៖ចំពោះការប្រកបការងារបើចង់ធ្វើអ្វីក៏តែងជួបផលលំបាកច្រើន ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិច ទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹក ក្តី ចំណូលមិនច្រើនតែក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវ ជួនរកាំចិត្ត មិនសូវទៀតទាត់សោះឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរយៈពេលនេះបើលោកអ្នកធ្វើដំណើរទៅណាមកណាគឺប្រកបទៅដោយសេចក្តីសុខក្សេមក្សាន្ត។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញឃើញថាលោកអ្នកប្រកបកិច្ចការអ្វីគឺមានការជឿនលឿនទៅមុខ និង ក្រុមមនុស្សជួយជ្រោមជ្រែងផងដែរ។

-ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕