ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមិនមានការជឿនលឿនដូចការរំពឹងទុកនោះឡើយ ហើយឱ្យប្រយ័ត្នធ្លាក់ក្នុងគ្រោះចាញ់បោកគេដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ពីព្រោះងាយជួបនូវរឿងជម្លោះវិវាទជាមួយក្រុមមនុស្សនៅជុំវិញខ្លួនណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ប្រយ័ត្នឥតការអ្វីសោះយករឿងដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចាសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរ៉ាវចម្រូងចម្រាសណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរដោយក្នុងនេះអ្នកអាចទទួលដំណឹងល្អ ហើយកិច្ចការងារ និងប្រាក់កាសក៏ជឿនលឿនទៅមុខ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចា ឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយ ឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុន ឬធ្វើអ្វីមួយ ព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយទាំងនៅក្នុងផ្ទះ ឬចេញទៅក្រៅផ្ទះគប្បីអត់ធ្មត់ និងប្រយ័ត្នប្រយែងទើបគ្មានរឿងរ៉ាវអាក្រក់ឈានចូលកើត ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗ ហើយធ្វើអ្វីក៏តែងមានភាពសុខដុម។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នា និងផ្អែមល្ហែមដូចសព្វមួយដង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។

-កិច្ចការងារ៖ នៅថ្ងៃនេះការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថលើអ្វីមួយបានឡើយ ពិសេសបញ្ហាជុំវិញខ្លួនពីព្រោះថាងាយកើតជារឿងអាក្រក់មកដល់អាត្មាខ្លួនណាស់។

-កិច្ចការងារ៖សម្រាប់អំឡុងពេលនេះបុរសធ្វើអ្វីក៏ដោយពុំមានការលេចធ្លោទេ ពីព្រោះថាលោកអ្នកមានឧបសគ្គ និងរឿងរ៉ាវរត់ចូលផងដែរ។

ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។

​​​​​​​​​​​​​​​​​​​​​​-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនង អ្វីមួយពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ចប់ចុងចប់ដើម។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណៈទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរ ឬទិញទីកន្លែងលក់ដូរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយដំណើរជីវិតបានជួបនូវលើកំណាត់ផ្លូវរដិបរដុបនិងមានរឿងរ៉ាវប្រទាំងប្រទើសចូលយាយី។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែង និងពិសេសត្រូវយកចិត្តត្រជាក់ដាក់ខ្លួនទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

ការធ្វើជំនួញ៖អ្នកជំនួញទីជិតឆ្ងាយអំឡុងពេលនេះប្រាក់កាសរកបានដោយកម្របន្តិច តែយ៉ាងណាលោកអ្នកតោងតែអត់ធ្មត់តស៊ូ ហើយតោងតែចងចាំថាដំណើរជីវិតមានចុះមានឡើងជារឿងធម្មតា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើជាស្នេហាថ្មីថ្មោង មិនត្រូវជ្រួលជ្រើមខុសបែបបទ ពីព្រោះថាសុទ្ធសឹងនាំផលលំបាកនាគ្រាក្រោយប៉ុណ្ណោះ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមិនល្អ ហើយក៏មិនអាក្រក់ដែរ ម្ល៉ោះហើយបើចង់ធ្វើអ្វីមិនថាតូចធំគឺផលតែងឆ្លើយតបមានកម្រិតជានិច្ច។

-កិច្ចការងារ៖ការបំពេញការងារថ្ងៃនេះវិញឃើញថាមានការជឿនលឿនតិចតួច ហើយបើខូចខាតនោះច្រើនបន្តិចគប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើន នាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖បើមើលពីស្ថានការណ៍នៃដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរគួរសម។ទាំងស្រ្តីបុរស លោកអ្នកមានលំនឹង និងភាពសុខដុមផ្លូវចិត្តក៏កើតច្រើនឡើងវិញ។

-កិច្ចការងារ៖ការបំពេញការងារនៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់ និងសម្រេចលទ្ធផលគួរជាទីពេញចិត្ត។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារចាស់ថ្មីមួយចំនួនទៀត។

-ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តី គឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសនៅថ្ងៃនេះមិនត្រូវលោភលន់ឡើយ ពីព្រោះថាងាយត្រូវបាត់បង់ និងជួបគ្រោះចាញ់បោកគេជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវ ពុំនោះទេរឿងរ៉ាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរ៉ាវទុក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕