ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅចូរប្រយ័ត្នមានការខូចខាតទ្រព្យសម្បត្តិខ្លះៗកើតឡើងដោយសារការធ្វេសប្រហែសអ្វីមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនសម្រេចដូចគាប់បំណងប៉ុន្មានទេ ពិសេសងាយកើតបញ្ហានាពេលក្រោយថែមទៀត។

-ការធ្វើជំនួញ៖ចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយ គឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយទាល់តែខិតខំខ្លាំងទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងមានភាពសុខកាយសប្បាយចិត្តមួយចំនួនត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបកិច្ចការងារបើបម្រុងលិចក៏ត្រូវអណ្តែតឡើងវិញ មិនជួបស្ថានភាពលំបាកខ្លាំងណាមួយសោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃដោយអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយរស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃណាស់ផង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកបើចង់ដោះស្រាយ ឬចង់ចរចាអ្វីមួយជាមួយអ្នកដទៃតែងអាចទម្លុះទម្លាយជោគជ័យជាក់ពុំខាន ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារផ្នែកខាងក្រៅ ពីព្រោះផលតែងឆ្លើយតបមកវិញនាពេលក្រោយវិញជានិច្ច។

 -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មានភាពកាក់កបគួរសម ទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចជាទីពេញចិត្តគួរសម។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណ ប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួច ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើនោះ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងគ្រួសារងាយផ្ទុះបញ្ហាជាងសព្វមួយដង ម្ល៉ោះហើយត្រូវចេះអត់ឱន និងបើកចិត្តទូលាយបន្តិចទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើមានការប្រកបការងារអ្វីត្រូវចេះមើលមុខក្រោយ និងប្រយ័ត្នប្រយែង ហើយមិនត្រូវប្រកបកិច្ចការងារដែលសំខាន់ឡើយ បើពុំនោះផលលំបាកអាចកើតមានគ្រប់ពេល។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើគិតចង់ធ្វើជំនួញអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពុំនោះទេបើមានការចំណាយប្រាក់កាសធ្វើអ្វីមួយពិតជាត្រូវខាតអសារបង់ពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាឡើយ ព្រោះជារឿយៗតែងចង់ចាញ់ឈ្នះគ្នាជានិច្ច៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ម្ល៉ោះហើយចូរប្រយ័ត្នបញ្ហាការដើរឆ្ងាយបន្តិច ពីព្រោះថាងាយទទួលរងគ្រោះច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារតែងមានបញ្ហាច្រើន និង ធ្វើអ្វីមិនសូវសម្រេចដល់ចប់ចុងដើមប៉ុន្មានឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ហើយពិសេសលោកអ្នកអាចជួបក្រុមមនុស្សបង្កបញ្ហាណាមួយផង ដូចនេះចូរចេះធ្វើចិត្តឱ្យត្រជាក់មិនអាចប្រើកំហឹងទល់កំហល់បានឡើយ ប្រយ័ត្នរឿងតូចក្លាយរីកជាធំ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំបើសិនមានជម្លោះវិវាទ ហើយមិនគិតគូរដោះស្រាយឱ្យទាន់ពេលប្រយ័ត្នឈានដល់ផ្លូវបំបែក៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅរបស់មនុស្សយើងមានពេលខ្លះល្អ និងពេលខ្លះទៀតមិនល្អជារឿងធម្មតា។ ហេតុនេះទោះធ្វើអ្វីៗបើមានបញ្ហាកើតឡើងលោកអ្នកតោងតែមិនព្រួយបារម្ភ ឬគិតច្រើននោះឡើយនិងត្រូវចេះតស៊ូជាមួយបញ្ហាទើបជីវិតនឹងផ្លាស់ប្តូរជាងនេះ។

-កិច្ចការងារ៖ថ្ងៃនេះបើមានការប្រកបការងារគឺមានភាពសុខដុម និងលោកអ្នកអាចទទួលកាដូអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ពេលនេះប្រៀបដូចបានជា ”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកស្ថិតនៅក្នុងអំឡុងថ្ងៃដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលរងក្រុមមនុស្សវាយប្រហារ ម្ល៉ោះហើយគប្បីប្រ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដួងរាសីរបស់លោកអ្នកឡើងខ្ពស់ ដូចនេះធ្វើឱ្យមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់ស្រាយគួរជាទីពេញចិត្ត។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយនោះផលល្អៗមួយចំនួនអាចនឹងល្អហួសពីការគិតទុកទៅទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តី តែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់ជានិច្ច។​

បញ្ហាស្នេហា៖រីឯសេចក្តីស្នហាកំលោះក្រមុំមានការឆាប់ទាំងផ្អែមល្ហែម និងឆាប់ទាំងជម្លោះវិវាទផងដែរ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅពិសេសការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាមកឱ្យ ឬរោគជំងឺបៀតបៀនដោយប្រការណាមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាពក្តៅខ្លះ ត្រជាក់ខ្លះ ហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេ ព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅមានបញ្ហាច្រើនចូលយាយី ហើយពិសេសងាយរងគ្រោះថ្នាក់ដោយសារក្រុមមនុស្សទៀតផង។ចំណែកការធ្វើដំណើរគ្រប់ទិសទី ពិសេសបុរស មិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយ ប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវមើលមុខក្រោយ ហើយមិនត្រូវធ្វេសប្រហែសឡើយបើពុំនោះទេបញ្ហានឹងអាក្រក់ណាមួយរត់ចូលដោយមិនដឹងខ្លួនឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលម្រៃជួបការលំបាក ហើយពិសេសក្រុមមនុស្សតាមព្យាបាទយាយីទៀតផង។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗចិត្តខ្លាំងយកតែត្រូវរៀងៗខ្លួន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសរាល់ចង្រៃឧបទ្រពដែលធ្លាប់តែយាយីបានចាកចេញឆ្ងាយ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតរលូន និងមានជោគមានជ័យជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសានិង គាំពារជានិច្ច។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងស្រស់ស្រាយប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបើមានការសម្រេចចិត្តអ្វី ឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែង ពីព្រោះថាបើគិតត្រូវផលល្អៗនឹងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និងបញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរ៉ាវល្អក់កករច្រើនដែរ ម្ល៉ោះហើយគប្បីមានការអត់ធ្មត់។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគួរសម ឯ ផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕