ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅមានភាពស្រស់ស្រាយ និងភាពសុខដុមគួរសម ហើយចង់ទៅកាន់ទីណាមានក្រុមមនុស្សស្វាគមន៍រាក់ទាក់ផងដែរ។

-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែងច្រើនដែរ។

-ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់យ៉ាង នោះបញ្ហាតូចធំពិតជាមិនអាចរត់ចូលមកបានឡើយ។

-កិច្ចការងារ៖ចំពោះការប្រកបការងារលោកអ្នកទាល់តែខិតខំប្រឹងប្រែងបន្តិចទើបផលលំបាករត់ចេញហើយភាពភ្លឺថ្លាដែលជាជ័យជម្នះរត់ចូលជំនួសវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះដោយការរកផលចំណូលតឹង ឯចំណាយច្រើនធ្វើឱ្យលោកអ្នកទទួលអម្រែកធ្ងន់ ម្ល៉ោះហើយត្រូវចេះចាយវាយក្បិតក្បៀតបន្តិចដើម្បីចៀសវាងនូវវិបត្តិដល់សេដ្ឋកិច្ចគ្រួសារចោទឡើង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើឃើញថាទៅមុខលែងរួចបន្តទៅទៀតហើយ និងលោកអ្នកចង់បញ្ចប់ចំណងស្នេហានេះក៏ជាពេលវេលាល្អប្រពៃណាស់៕

ឆ្នាំ​ខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ ឬជាការដោះស្រាយរឿងធំនោះផលលំបាកក៏ពុំសូវកើតមាននាពេលក្រោយដែរ។ការធ្វើដំណើរចាកចេញពីផ្ទះសំបែងចូរប្រយ័ត្នរោគជំងឺបៀតបៀនដោយប្រការណាមួយ ពិសេសបញ្ហាចំណីចំណុកតែម្តង។

-កិច្ចការងារ៖ការប្រកបការងារក៏តែងមិនសម្រេចដូចបំណងតាមការប៉ងទុកនោះឡើយ និងក្រៅពីនេះកិច្ចការខ្លះគេទម្លាក់កំហុសមកទុកឱ្យថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតែងកើតមានរឿងរកាំរកូស ព្រោះតែមានក្រុមមនុស្សបង្កផលលំបាកច្រើន ដូចនេះបើមិនចេះដោះស្រាយទេពេលខ្លះរឿងរ៉ាវតូចសោះអាចប្រែរីកជាធំថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការស្មុគស្មាញ ហើយងាយកើតជម្លោះវិវាទណាស់ដូចនេះលោកអ្នកត្រូវចេះកាត់បន្ថយការប្រកែប្រកាន់ចេញខ្លះទើបប្រសើរ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដួងរាសីដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យម ម្ល៉ោះហើយពុំមានទទួលរងផលប៉ះទង្គិចអ្វីច្រើនឡើយ និងការប៉ះពាល់ឃើញថាមានតែលើស្រ្តី ក្នុងនេះដូចជាការខ្វាយខ្វល់ចិត្ត ការតានតឹងក្នុងរឿងរ៉ាវចាស់ថ្មី ដែលជះផលអាក្រក់ដល់សុខភាពផងដែរ។

-កិច្ចការងារ៖ក្នុងពេលនេះការប្រកបការងារលោកអ្នកទទួលរងការហត់នឿយច្រើន ហើយការងារទាល់តែខិតខំពុះពារបន្តិចទើបផលល្អៗហុចឱ្យគ្រាន់ជាទីពេញចិត្តទៅរួច។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូវវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។

​  –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយ ព្រោះជួនត្រូវចំណាយកម្លាំងកាយចិត្តស្ទើរស្លាប់ តែនៅផ្គាប់ចិត្តគេមិនត្រូវថែមទៀត៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក ងាយជួបបញ្ហាមិនល្អមួយចំនួនចូលយាយីចំពោះមុខផង ហេតុនេះឃើញថាបើមិនខិតខំស្រវាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹមឆ្នាំងបាយមិនឱ្យស្ងួតអ៊ីចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹង ឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណងជានិច្ច៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីដាំក្បាលចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។

-កិច្ចការងារ៖ការបំពេញការងារដូច្នេះដែរ ត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃតែម្តង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅបើទោះបីលោកអ្នកជួបការលំបាកនាគ្រានេះ ឬ ថ្ងៃខាងមុខត្រូវចេះអត់ធ្មត់តស៊ូ ហើយយកបញ្ហាទាំងនេះជាមេរៀន ឬ បទពិសោធន៍នោះទើបជាមនុស្សជោគជ័យនាថ្ងៃខាងមុខវិញ។

-កិច្ចការងារ៖ការប្រកបការងារថ្ងៃនេះឃើញថាមិនសូវជឿនលឿនទៅមុខទេ ហើយពិសេសតែងកើតរឿងសៅហ្មងចំពោះមុខច្រើនផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់មានសន្ទុះបន្តិចវិញ ហើយរឿងអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និង មិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះទាំងស្រ្តីបុរស ការរស់នៅ ឃើញថាលោកអ្នកមានភាពល្អប្រសើរ ហើយមនុស្សដែលប៉ងអាក្រក់ក៏មិនអាចធ្វើអ្វីបានដែរ ផ្ទុយទៅវិញមានតែចាញ់ប្រៀបអ្នកថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារវិញបើមានការពុះពារឃើញថាតែងសម្រេចដល់ចប់ចុងដើម ហើយ ក៏តែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្តដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបរជួញដូរបើមានការប្រឹងប្រែងឃើញថាផលកម្រៃអាចហុចមកវិញគ្រាន់ចិញ្ចឹមគ្រួសារជានិច្ច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬសូម្បីតែប្តីប្រពន្ធក្តីបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សា ឬដោះស្រាយជាមួយគ្នាហើយ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងរាល់ការប៉ង ឬចង់ធ្វើអ្វីមួយគឺតែងទទួលនូវក្តីសម្រេចគ្រាន់ជាទីគាប់ចិត្តផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចប្រកបកិច្ចការធំៗ ឬរឿងសំខាន់អ្វីមួយ ពីព្រោះថាផ្លែផ្កាល្អៗនោះឃើញថានឹងឆ្លើយតបច្រើននៅពេលក្រោយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារហើយព្រោះច្រើនតែសម្រេចដូចគាប់បំណងមួយចំនួនមកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ មិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នខ្លួនឯងត្រូវសោះទីបំផុតក្លាយជាអ្នកមានកំហុសទៅវិញ។

-កិច្ចការងារ៖ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិច ព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទ ព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្ត អ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះសម្រាប់ស្រ្តីឱ្យប្រយ័ត្នការទទួលរងឧប្បត្តិហេតុយាយី និងការធ្វើឱ្យបាត់របរដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារ បើចង់សម្រេចចិត្តអ្វីមួយ ឬធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនោះក៏មិនមានរឿងមិនល្អចូលយាយីនាំដំបៅចិត្តដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕