ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះការសម្រចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និងជួបបញ្ហាលំបាកក្នុងការដោះស្រាយ។

-កិច្ចការងារ៖លោកអ្នកមានកិច្ចការងារថ្មីច្រើនចូលមកធ្វើឱ្យជួបនូវបញ្ហាលំបាកត្រូវឆ្លងកាត់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលមួយៗគ្រាន់សម្រាប់ការចាយវាយជានិច្ច។

បញ្ហាស្នេហា៖បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះងាយកើតបញ្ហាភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារមានការថយក្រោយ និងងាយកើតជាជម្លោះវិវាទថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនង ឬ សួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធល្អជានិច្ច។

-កិច្ចការងារ៖ថ្ងៃនេះដែរបើលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់ និង ទទួលបានផលលឿនថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយ ប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតបានផ្លាស់ប្តូរមកជួបស្ថានភាពលំបាក និងធ្វើអ្វីក៏មានតែបញ្ហាច្រើន។

-កិច្ចការងារ៖ការប្រកបការងារវិញត្រូវចេះដោះស្រាយរឿងចាស់ ឬរឿងអ្វីមួយឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរ៉ាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួង រាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅឃើញថាដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើមនឿយហត់ និងជួបស្ថានភាពលំបាក ហេតុនេះត្រូវអត់ធ្មត់តស៊ូទើបឆ្លងកាត់គ្រាលំបាកទាំងនេះទៅរួច។

-កិច្ចការងារ៖ការប្រកបការងារវិញនាថ្ងៃនេះមិនសូវរីកចម្រើនទេ ពោលគឺមានការថយក្រោយនិងមានបញ្ហាច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមុនប្រគល់ទំនិញ ឬទទួលមុខទំនិញសព្វសារពើចូរចេះពិនិត្យមើលគុណភាព និងរាប់ចំនួនមើលឱ្យបានច្បាស់លាស់ទើបមិនចាញ់បោកគេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតធ្លាក់ស្រុតចុះ ​ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតបានផ្លាស់ប្តូរមកអាក្រក់វិញ។លោកអ្នកខ្លះអាចជួបនូវឧបសគ្គ និងរឿងច្រើនធ្វើឱ្យពុំសូវសុខស្រួលចិត្តប៉ុន្មានឡើយ។

កិច្ចការងារ៖នៅថ្ងៃនេះវិញការប្រកបការងារបើចង់ធ្វើអ្វីក៏តែងជួបផលលំបាកច្រើន ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តី ចំណូលមិនច្រើន តែក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវ ជួនរកាំចិត្តមិនសូវទៀតទាត់សោះឡើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖រាល់បញ្ហាឧបទ្រពចង្រៃដែលធ្លាប់តែយាយី ពេលនេះបានរលត់រលាយចាកចេញទៅឆ្ងាយ ហើយភាពស្រស់ស្រាយ និង ភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញ។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿន និងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។

​-បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឫកមារយាទឱ្យបានថ្លៃថ្នូរ ទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរយៈពេលនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីត្រូវចេះប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើអ្នកដទៃតិច ឬច្រើន អាចបង្កជាទំនាសវិវាទឡើង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរ ពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅទាំងស្រ្តីបុរស លោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖ក្នុងរយៈពេលកន្លងមក និងពេលនេះសន្ទុះនៃល្បឿនកិច្ចការងារប្រៀបដូចអុំទូកបញ្រ្ចាសខ្សែទឹកហូរ ពោលគឺងាយធាក់ថយក្រោយ និងពិបាករុលទៅមុខ ម្ល៉ោះហើយទាល់តែខិតខំប្រឹងប្រែងបន្តិចទើបមិននៅទ្រឹងមួយកន្លែង ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់ដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះគឺតែងផ្តល់ផលល្អសម្រាប់លោកអ្នកប្រាស្រ័យទាក់ទងនឹងប្រាក់កាស ឬដោះស្រាយបញ្ហាអ្វីមួយ ពីព្រោះថាតែងទទួលជោគជ័យត្រឡប់មកវិញ ។

-កិច្ចការងារ៖ការប្រកបការងារវិញលោកអ្នកត្រូវរវៀសរវៃ ញាប់ដៃ ញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។ក្រៅពីនេះចំពោះតំណែងការងារក៏អាចត្រូវបានគេមើលឃើញ ហើយដំឡើងតួនាទីផងក៏ថាបាន ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តី តែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕