ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅសល់ត្រឹមតែ២សប្តាហ៍ទៀតប៉ុណ្ណោះនឹងឆ្លងចូលខែថ្មី ឃើញថាដំណើរជីវិតរបស់លោកអ្នកនឹងគាប់ប្រសើរជាងនេះវិញហើយ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើមជាងមុនផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។

-កិច្ចការងារ៖ការប្រកបការងារដែលពាក់ព័ន្ធទៅនឹងឯកសារលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលផលលំបាកជាងសព្វមួយដង ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេ ប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះ និងប្រឆាំងគ្នាច្រើន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។

-កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងត្រូវចាញ់បោកគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើន ពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះ ទើបគ្មារឿងចំបែងចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើនជាងសព្វមួយដង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅរបស់លោក អ្នក ល្អប្រសើរ ម្ល៉ោះហើយតែងមានរឿងល្អៗរត់ចូល ហើយបញ្ហាឧបទ្រពចង្រៃមួយចំនួនដែលប្រុងរត់ចូលបែរជារត់ចេញទៅវិញ។

-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយរួមទាំងការបំពេញតួនាទីទាំងកន្លែង និងទំនាក់ទំនងខាងក្រៅ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការធ្វើអ្វីមួយពិសេសជាមួយក្រុមមនុស្សមិនដែលស្គាល់ចូរចេះមានស្មារតីប្រុងប្រយ័ត្នជានិច្ច ពីព្រោះថាងាយកើតនូវរឿងរ៉ាវមិនល្អរត់ចូលជាងសព្វមួយដង។

-កិច្ចការងារ៖ដំណើរជីវិតរបស់មនុស្សយើងនោះ បើធ្វើអ្វីក៏ដោយតែងឆ្លងកាត់ផលលំបាកមុនទើបផលល្អៗនឹងហុចមកវិញនៅពេលក្រោយ។ដូចជានៅពេលនេះលោកអ្នកជួបបញ្ហាខ្លះៗយាយី ដំណើរជីវិតបន្តិចពិតមែន តែនៅពេលឆ្លងផុតបញ្ហានេះទៅផ្លែផ្កានឹងហុចមកវិញនៅពេលក្រោយជាក់ជាពុំខាន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និង ងាយមានជម្លោះឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះត្រូវរែកពន់ភាពលំបាក និងស្មុគស្មាញច្រើន តែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដំណើរជីវិតពុំសូវល្អ ដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅជួបភាពប្រទាំងប្រទើសនិងបញ្ហាទំនាស់ទាស់ទែងជាមួយអ្នកដទៃនោះឃើញថាងាយកើតឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយ និងអស់សង្ឃឹមចំពោះគ្នាច្រើន ព្រោះតែភាពរកាំចិត្តកើតមានច្រើន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាចនឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងមានភាពផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅងាយជួបរឿងរ៉ាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់ គប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណា បានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។

បញ្ហាស្នេហា៖   សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រចណ្ឌដាក់ខ្លួនច្រើនជាងសព្វមួយដង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសទោះមានបញ្ហាអ្វីក៏ដោយតោងតែចេះអត់ធ្មត់ និងរម្ងាប់ចិត្តឱ្យបានត្រជាក់ ហើយដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ឡើយ ទើបរឿងតូចមិនរីកក្លាយជារឿងធំ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកជួបបញ្ហាមិនល្អនិងមានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរ ជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើប រកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើន ដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ សម្រាប់ស្រ្តីមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ដូចនេះទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅ ឬមានការជឿនលឿនទៅមុខដូចការរំពឹងទុកទេ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើ ចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់។

បញ្ហាស្នេហា៖    រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕