ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការដាក់គម្រោងការ ឬ ណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖បញ្ហាប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេ តែយ៉ាងណាបញ្ហាផ្លូវចិត្តមិនទាន់ធូរស្បើយនៅឡើយដែរ ពីព្រោះថាការតានតឹងនៅតែកើតមាន។

-កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកអាចចរចារឿងសំខាន់ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖សម្រាប់ស្រ្តីមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរាវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅ ឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅងាយជួបរឿងរាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍បន្តិច ហើយដាច់ខាតមិនត្រូវយកការចាញ់ឈ្នះឬអារម្មណ៍ខឹងសម្បាដឹកមុខឡើយប្រយ័ត្នរឿងតូចសោះប្រែជារីកដូចដំបៅមហារីក។

-កិច្ចការងារ៖ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើអ្វីត្រូវចេះត្រិះរិះពិចារណាទើបមិនមានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខរបរមិនសូវជឿនលឿនទៅមុខទេពិសេសងាយកើតបញ្ហាមិនល្អកើតមានចំពោះមុខផង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទៅមុខតែក៏ងាយបែកបាក់ដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះដួងរាសីងើបខ្ពស់ ម្ល៉ោះហើយ រាល់បញ្ហាឧបទ្រពចង្រៃរត់ចេញ ហើយជោគសំណាងមួយចំនួនអាចឈានចូលជំនួសវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អក្នុងការបណ្តាក់ទុនរកស៊ី ឬ ពិភាក្សារឿងសំខាន់អ្វីមួយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសម ហើយកំពុងមានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុត និង បើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សារទៀតផង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយបើមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្គៀលនាំឱ្យជួបរឿងសៅហ្មងមិនតិចទេ។

-កិច្ចការងារ៖ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានភាពផុយស្រួយប្រទាំងប្រទើសជាមួយមិត្តភក្តិណាស់ចូរប្រយ័ត្នកើតជម្លោះវិវាទ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខឥតថយក្រោយឡើយ។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

-ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងហើយ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នាពេលនេះដំណើរជីវិតរបស់លោកអ្នក មានភាពមិនល្អបោកបក់ចូលមក នៅឡើយ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ផង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវអំណោយផល  ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះនាំឱ្យជួបបញ្ហាល្អក់កករ និងឧបសគ្គចំពោះកិច្ចការងារច្រើនយាយី។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរដួងរាសីល្អជាមធ្យម ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័័ត្នប្រយែងបន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើស និងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះគឺតែងមានក្រុមមនុស្សចាំជួយយកអាសា និងជ្រោមជ្រែងជានិច្ច។ក្រៅពីនេះបើលោកអ្នក ធ្លាប់តែមានបញ្ហា និងរឿងរាវយាយីថ្ងៃនេះមានការស្ងប់ស្ងាត់វិញខ្លះ ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕