ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចទទួលផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់។

-កិច្ចការងារ៖ដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ឬរៀបចំពិធីអ្វីមួយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំង ឬបង្កឱ្យមានកំហុសណាមួយ ពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខកាយបន្តិចពិតមែន តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានសោះឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយ ប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយមនុស្សភេទផ្ទុយគ្នាឡើយ ពីព្រោះថាងាយកើតជាបញ្ហាតូចតាចរីកជាធំណាស់។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញ។

ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេ ព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។

បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងឥតធូរស្បើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះលោកអ្នកទទួលរងផលលំបាកបន្តិច ពិសេសបញ្ហាប្រាក់កាស ត្រូវរែកពន់ច្រើន ហើយបើមានជំពាក់អ្នកដទៃផង អាចទទួលរងគេទារមុខក្រោយថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយផង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ ពេលនេះអាចជួបដូចគាប់បំណង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរលូន និងមានជោគមានជ័យ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។

-កិច្ចការងារ៖ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចា ឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើង ឬសូម្បីតែរោគជំងឺបៀតបៀនយាយី។

-កិច្ចការងារ៖នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងទាស់ទែង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។

-កិច្ចការងារ៖លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដុម និងមានការរីកលូតលាស់ជាងនេះ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖

រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើន និងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកានៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងធ្វើឱ្យដំណើរជីវិតមានភាពសុខដុមឡើងវិញ។

-កិច្ចការងារ៖លោកអ្នកសម្រុកបំពេញការងារ ឬផ្តើមបំពេញការងារអ្វីមួយថ្មីព្រោះផ្លែផ្កាហុចមកវិញក៏គួរជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសក្តី តែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។​

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានស្មារតីប្រុងប្រយ័ត្ន និង ប្រើបញ្ញាជាអាវុធជាមួយអ្នកដទៃទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ការប្រកបការងារងាយប៉ះទង្គិចជាមួយអ្នកដទៃណាស់គប្បីចេះថ្លឺងថ្លែង និងចេះយកចិត្តក្រុមមនុស្សខ្លះទើបគ្មានបញ្ហាប្រទាំងប្រទើសកើតឡើង។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ មានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀត ដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាល ប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ បើទោះបីធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយចូរកុំគប្បីមានការធ្វេសប្រហែសឱ្យសោះពិសេសកិច្ចការងារថ្មីៗពីព្រោះងាយជះផលអាក្រក់យូរអង្វែងទៅគ្រាខាងមុខ ។

-ការធ្វើជំនួញ៖អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីចូរចេះប្រយ័ត្នមាត់កបន្តិច ពីព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិច អាចបង្កជាទំនាស់វិវាទណាមួយឡើង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួបបញ្ហានឿយណាយ និង ប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេ គួរមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើន នាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕