ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមិនថាទីជិតឆ្ងាយតែងមានក្រុមមនុស្សបង្កបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើងហើយពិសេសងាយកើតជម្លោះវិវាទទៀតផង។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារនៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុសុ្សបង្កបញ្ហា ឬខឹងសម្បាក្នុងរឿងអ្វីមួយ ហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់ផង ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយ ដោយធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវខ្លះទើបប្រសើរបំផុត។

បញ្ហាស្នេហា៖ស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះលោកអ្នកទទួលរងផលប៉ះទង្គិចចូលមកយាយីច្រើន ប៉ុន្តែថ្ងៃនេះបានធូរស្បើយ ហើយទោះបីធ្វើអ្វីក៏តែងចម្រើនលូតលាស់សន្សឹមៗជានិច្ច។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកអាចមានជីវិតគាប់ប្រសើរជាងមុនបើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារ។

-ការធ្វើជំនួញ៖សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិច ព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរ៉ាវណាស់ ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅមានភាពលូតលាស់ និងមានភាពសុខដុមប្រសើរឡើងវិញ។

-កិច្ចការងារ៖ថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសម ដូចនេះបើចង់ប្រកបការងារអ្វីមួយគប្បីរួសរាន់ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះដែរ បើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកពេញទីគឺអាចជួបគូស្នេហ៍ដែលខ្លួនពេញចិត្ត ហើយថែមទាំងផ្អែមល្ហែមដល់ចាស់ស្លាប់ថែមទៀត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង ។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អៗសម្រាប់លោកអ្នកបំពេញកិច្ចការងារសំខាន់ៗ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តី តែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដួងរាសីរបស់លោកអ្នកតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។

-កិច្ចការងារ៖ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកទទួលផលប៉ះទង្គិចបន្តិចបន្តួចយាយី ម្ល៉ោះហើយបើចង់ធ្វើអ្វីគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់កើតឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំម្សាញ់

រាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅតែងមានឧបសគ្គ និងរឿងរ៉ាវចូលមកយាយីច្រើន ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការយកចិត្តទុកដាក់ ហើយប្រយ័ត្នការងារសំខាន់ៗបន្តិច ព្រោះថាបើមិនបានយកចិត្តទុកដាក់ ឬ គិតគូរទាន់ពេលវេលាទេនោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោក ឬផ្លូវអាកាសក្តី ផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អ៊ីចឹងដែរ តែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេ ព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្ត និងមានភាពសៅហ្មងចំពោះគ្នាច្រើន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតមានភាពគាប់ប្រសើរ ហើយធ្វើអ្វីក៏មានការជឿនលឿនទៅមុខដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ចំណែកការប្រកបការងារវិញមិនមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើថយក្រោយវិញនោះក៏ឆាប់រហ័សណាស់ដែរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់ ប៉ុន្តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រចណ្ឌ និងចាប់កំហុសគ្នាច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះ លោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត និងពិសេស មានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារបើចង់ដោះស្រាយបញ្ហាតែងឆាប់ជ្រះស្រឡះ និងពិសេសអាចទទួលផលប្រយោជន៍មកវិញផង។

-ការធ្វើជំនួញ៖ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកប។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំ និងស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកមានបញ្ហាច្រើនចំពោះមុខ ហើយពិសេសសាច់ញាតិងាយ បង្កជារឿង នាំពិបាកដោះស្រាយថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារ មិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ទេ ពីព្រោះថាងាយជួបនូវបញ្ហារាំងស្ទះ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ ព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅ ពិសេសការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីឬរោគជំងឺបៀតបៀនដោយប្រការណាមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាពក្តៅខ្លះ ត្រជាក់ខ្លះ ហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេ ព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទ គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះទាំងស្រ្តី និង បុរសទទួលរងការនឿយហត់ច្រើននៅឡើយទេ។

-កិច្ចការងារ៖ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងជាប់កុនដល់អាត្មាខ្លួនវិញ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទតែម្តង។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីពិសេសកិច្ចការងារថ្មីៗអាចសម្រុកបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និង មានភាពផ្អែមល្ហែមគួរសម៕