ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។
-កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
–បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើង ឬសូម្បីតែរោគជំងឺបៀតបៀនយាយី។
-កិច្ចការងារ៖នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានខ្ពស់ដែរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរ៉ាវទាស់ទែង៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានការរីកចម្រើនច្រើនរឿង មិនថាជារឿងការងារ ប្រាក់កាស និងពិសេសរឿងផ្ទាល់ខ្លួនតែម្តង។
-កិច្ចការងារ៖ការប្រកបការងារមានភាពសុខកាយបន្តិចពិតមែន តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានសោះឡើយ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយ ប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចទទួលផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់។
-កិច្ចការងារ៖ព្រោះតែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ឬធ្វើពិធីអ្វីមួយថែមទៀត។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែង ពីព្រោះថាផលអាក្រក់នៅមានចំពោះមុខច្រើន។
-កិច្ចការងារ៖ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ មិនត្រូវបង្កឈ្លោះប្រកែកជាមួយចៅហ្វាយនាយ ឬ ថៅកែឡើយ ពុំនោះនឹងអាចបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន និងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយមនុស្សភេទផ្ទុយគ្នាឡើយ ពីព្រោះថាងាយកើតជាបញ្ហាតូចតាចរីកជាធំណាស់។
-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញ។
–ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេ ព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួន នាំកើតតែរឿងឥតធូរស្បើយ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ទាំងស្រ្តីបុរសបើ លោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាលបន្តិចវិញ ហើយរឿងរ៉ាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញថែមទៀត ។
-កិច្ចការងារ៖ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយ ផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញ។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេ គឺតែងមានការពាក់មុខយក្ស និងប្រឆាំងគ្នា។
-កិច្ចការងារ៖បើថ្ងៃនេះលោកអ្នកធ្វើអ្វីមិនឱ្យតានតឹងអារម្មណ៍ខ្លាំងពេក ឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។
–ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖លោកអ្នកទទួលរងផលលំបាកច្រើនបន្តិច ពិសេសបញ្ហាប្រាក់កាស ត្រូវរែកពន់ច្រើន ហើយបើមានជំពាក់អ្នកដទៃផង អាចទទួលរងគេទារមុខក្រោយថែមទៀត។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយផង។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមក ហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។
–បញ្ហាស្នេហា៖រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។
-កិច្ចការងារ៖លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើម និងមានការរីកលូតលាស់ជាងនេះ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។
–បញ្ហាស្នេហា៖
រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយបើមានការឆ្កួតនឹងល្បែងស្នេហាខុសរបៀបគប្បីមានការកាត់បន្ថយ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ថ្ងៃនេះលោកអ្នកបើចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យ ឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។
-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុម និង ក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើន។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។
–បញ្ហាស្នេហា៖ គូស្វាមីភរិយាបើមានរឿងជម្លោះវិវាទ ឬសូម្បីតែចង់ចែកផ្លូវគ្នាក្តី ហើយចង់ដោះស្រាយបញ្ហាជ្រើសរើសយកថ្ងៃនេះក៏ប្រសើរដែរ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយ ត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។
-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេ គឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
–បញ្ហាស្នេហា៖ ស្វាមីភរិយាមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនផ្អែមល្ហែម ជួនពាក់មុខយក្សដាក់គ្នា៕