ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះមានបញ្ហាមួយចំនួនបានមកបិទបាំងភ្នែក ហើយបញ្ហាមួយចំនួនខ្លះទៀត លោកអ្នកទោះខិតខំគេចក៏មិនអាចចៀសរួចដែរ។

-កិច្ចការងារ៖កិច្ចការតូចធំលោកអ្នកធ្វើអ្វីតែងរាំងស្ទះ និងកើតការរកាំចិត្តច្រើនថែមទៀត។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរ៉ាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានឡើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅពាក់កណ្តាលខែនេះប្រៀបប្រដូចទឹកនឹង ពោលគឺពុំមានអ្វីចូលមកយាយីនាំឈឺក្បាល ឬត្រូវរែកពន់ផលលំបាកអ្វីច្រើនឡើយ ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរ ពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកកើតឆ្នាំខ្លាពេលវេលាល្អរបស់លោកអ្នកគឺម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃត្រង់ និងពេលវេលាមិនល្អហើយគួរប្រយ័ត្នប្រយែងគឺម៉ោង ៩,០០-១០,៥៩ វិនាទីព្រឹក។

-កិច្ចការងារ៖ក្នុងពេលនេះដែរ លោក អ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិច ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖បញ្ហាប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេ តែយ៉ាងណាបញ្ហាផ្លូវចិត្តមិនទាន់ធូរស្បើយនៅឡើយទេ ពីព្រោះថាការតានតឹងនៅតែកើតមាន។

-កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកអាចចរចារឿងសំខាន់ផង។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿន តែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឿងសំខាន់ និងរឿងធំដុំបាន ពីព្រោះថាផលតែងឆ្លើយតបនាពេលក្រោយវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖លោកអ្នកបើធ្វើអ្វីក៏ដោយអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខ និងបើចង់ផ្សំផ្គុំគ្រួសារជាពេលល្អផងដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការដាក់គម្រោងការ ឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការ សហការពីអ្នកដទៃបានយ៉ាងល្អ។

-ការធ្វើជំនួញ៖បើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័ស។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួន នោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក និងមានភាពសុខដុមរមនា៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេ ពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយ ទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយ ព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និងបង្ករឿងចំពោះគ្នាច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និងស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះ នាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិត លោកអ្នក ត្រូវតស៊ូប្រលងប្រជែងជាមួយអ្នកដទៃច្រើន ម្ល៉ោះហើយងាយកើតជារឿងរ៉ាវនិងមានបញ្ហាចម្រូងចម្រាសនោះក៏ច្រើន។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះត្រិះរិះឱ្យបានត្រឹមត្រូវ ក្រែងភ្លាំងភ្លាត់ជាប់ផុងដកខ្លួនមិនរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយនៅថ្ងៃនេះវិញមិនសូវដូចសមប្រកបប៉ុន្មានទេ គឺបានត្រឹមមួយទប់ទល់ចាយវាយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុលបង្ហាញផ្លូវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួងផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ” ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ និង មានបញ្ហាប្រឈមច្រើនដែលត្រូវពិបាកឆ្លងកាត់។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ ឬការងារសេសសល់ពីមុនមកទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេ ព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើស ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងអំឡុងពេលនេះលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយ ពីព្រោះថាផលអាក្រក់ៗនោះតែងមានជាប់ជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាក្នុងថ្ងៃនេះសម្រាប់ស្រ្តី មានការលូតលាស់គួរសម តែលោកអ្នកក៏ទទួលការរែកពន់ការងារក៏ច្រើនជាងមុនដែរ។

-ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕