ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះកើតឡើងដោយប្រការណាមួយ ។

-កិច្ចការងារ៖ការប្រកបការងារវិញជួបបញ្ហារកាំចិត្តច្រើន ម្ល៉ោះហើយត្រូវអត់ធ្មត់ និងតស៊ូចំពោះមុខបន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួច ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ និងក្រុមអន្ធពាលតាមយាយីណាស់ដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រចណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ឧបទ្រពចង្រៃបានចាកចេញឆ្ងាយធ្វើឱ្យរាល់បញ្ហាតូចធំត្រូវបានរលត់រលាយទៅឆ្ងាយ ធ្វើឱ្យដំណើរជីវិតលោកអ្នកស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។

 -កិច្ចការងារ៖សម្រាប់អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មី ឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។

ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខ និងផ្អែមល្ហែមល្អណាស់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែង និងមិនត្រូវជឿក្រុមមនុស្សពេកឡើយ នាំតែជួបផលលំបាកនាពេលក្រោយវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់ និងមានបញ្ហាច្រើនចំពោះមុខ ហេតុនេះមុនធ្វើអ្វីត្រូវប្រយ័ត្នប្រយែង និងពិនិត្យពិច័យឱ្យបានត្រឹមត្រូវ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះជួបនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។

-កិច្ចការងារ៖ការប្រកបការងារងាយត្រូវក្រុមមនុស្សវាយប្រហារ ហេតុនេះទាំងស្រ្តីបុរសគប្បីប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ពិតមែន ប៉ុន្តែលោកអ្នកមួយចំនួនដែលជួបនូវបញ្ហាប៉ះទង្គិចគឺភាគច្រើនកើតចេញពីទង្វើខ្លួនឯងប៉ុណ្ណោះ គប្បីមានការប្រយ័ត្នប្រយែង និងចេះត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។

-កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយសំខាន់ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចា ឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញ។

ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុករកស៊ីជួញដូរដោយទ្រង់ទ្រាយធំ និងអាចចេញទៅជំនួញផ្លូវទឹក ផ្លូវគោក និងសូម្បីតែផ្លូវអាកាសក្តីគឺសមប្រកបសឹងទាំងអស់ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហើយពិសេសបើចង់ពឹងពាក់អ្វីមួយពីអ្នកដទៃក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះដែរ។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាលំបាកច្រើន និងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកទៅណាមកណា ឬធ្វើអ្វីមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថាងាយជួបនូវបញ្ហាអាក្រក់ណាមួយកើតឡើងជាសព្វមួយដង។

 -កិច្ចការងារ៖ចំពោះការប្រកបការងារនៅថ្ងៃនេះជួបនូវបញ្ហារកាំចិត្តខ្លះៗកើតឡើង ហេតុនេះត្រូវចេះតស៊ូនិងអត់ធ្មត់ស្ថានភាពទើបមិនជួបទុក្ខលំបាក។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះបើទោះបីឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាម មិនសូវសមដូចប្រកបទេមានតែការបាត់បង់ថែមប៉ុណ្ណោះ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រចែប្រចណ្ឌ និងចាប់កំហុសគ្នាច្រើន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរង្វង់ថ្ងៃនេះបើចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យ ឬមនុស្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថារឿងរ៉ាវអាក្រក់បានរត់ចេញ ឬហោះរំលង ហើយផលល្អនឹងចូលមកជំនួសវិញហើយ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហេតុនេះលោកអ្នកអាចជួបនូវឧបសគ្គច្រើនចំពោះមុខ ដែលពិបាកក្នុងការឆ្លងកាត់។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារត្រូវព្យាយាមតាំងចិត្តទាំងកិច្ចការតូចតាចនិងធំដុំ ពីព្រោះថាងាយទទួលរងការរិះគន់ ឬមានការស្តីបន្ទោសដោយប្រការណាមួយណាស់។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញ តែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នា និងបើមានទំនាស់ផងតែងកើតពីរឿងតូចតាច ហើយរីកជាធំផង៕

ឆ្នាំច

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អផងដែរទើបប្រសើរ។

ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវខ្លះទើបប្រសើរបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទើបជួបនូររឿងរ៉ាវប្រទាំងប្រទើសចំពោះមុខច្រើន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេ ឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រចណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរ៉ាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕