ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដោយសារដួងរាសី នៅថ្ងៃនេះស្រុតចុះ ​ម្ល៉ោះហើយត្រូវប្រយ័ត្នប្រយែង និងមានចិត្តត្រជាក់ទើបបញ្ហាអាក្រក់មិនអាចឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាសៅហ្មង និងក្រុមមនុស្សបង្កបញ្ហាច្រើន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួច តែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះទោះធ្វើអ្វីលោកអ្នកត្រូវសន្សឹមៗមើលគេឯង និងមិនត្រូវមើលងាយសត្រូវឡើយបើពុំនោះងាយត្រូវគេវាយប្រហារដោយប្រការណាមួយផង។

-កិច្ចការងារ៖ទោះបីយ៉ាងណាក្តីការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នការសម្រេចចិត្តអ្វីមួយ ពីព្រោះងាយមានកំហុសឆ្គង និងមានបញ្ហាណាស់។

-ការធ្វើជំនួញ៖សម្រាប់មុខជំនួញជួញដូរនៅថ្ងៃនេះងាយថយក្រោយ ហើយក៏ពុំមានការរីកលូតលាស់ទៅមុខដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេ ពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ បើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏សឹងថាយ៉ាប់ផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើន នាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖អំឡុងពេលនេះលោកអ្នកកើតឆ្នាំទន្សាយ ក្នុងការធ្វើដំណើរទៅណាមកណាមានភាពភ្លឺថ្លានិងជួបភាពសុខដុមគួរសម។ការធ្វើដំណើរជួបភាពប្រទាំងប្រទើស និងកើតការរកាំចិត្តច្រើន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង និងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ដូចនេះបើចេះគ្រប់គ្រងអារម្មណ៍ និង ចាត់ចែងការងារនោះឃើញថាផ្តល់ផលល្អៗមកវិញជានិច្ច។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរស្រ្តីបើចង់ធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញប្រសើរជាងបុរសផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះបើមានកិច្ចការទាក់ទងមនុស្សចាស់ ឬមនុស្សធំគប្បីប្រញាប់ទំនាក់ទំនងពីព្រោះថាផលជាផ្លែផ្កាក៏តែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារគឺផ្តល់ផលល្អ សម្រាប់ដល់ការទំនាក់ទំនងបញ្ហាប្រាក់កាសផងដែរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញប្រាក់កាសដែលធ្លាប់តែបោលហួស ឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬនិយាយដល់ចាស់ទុំ តែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និង មិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយ ពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ បើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់វិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះឃើញថា ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរ៉ាវប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយ ពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

​ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់  ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរ៉ាវរកាំរកូសឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះដំណើរជីវិតរបស់លោកអ្នកមានផលល្អ និង អាក្រក់នៅលាយឡំគ្នា ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕