ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរនៅខែតុលានេះដំណើរជីវិតចាប់ផ្តើមភ្លឺថ្លា និងធ្វើអ្វីក៏តែងចម្រើនលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យទទួលរងការប៉ះទង្គិច និងគាបសង្កត់ផ្លូវចិត្តច្រើនបន្តិច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតតឆ្នាំគោពេលនេះអាចសប្បាយចិត្តបានហើយទាំងស្រ្តីបុរស ពីព្រោះថាដំណើរជីវិតភ្លឺថ្លា និងមានសិរីសួស្តីគាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកមិនត្រូវស្រវាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានទេ។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែន តែលោកអ្នកក៏ជួបភាពសុខដុម មិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់។

បញ្ហាស្នេហា៖បញ្ហាគូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមិនត្រូវបង្ករឿងជាមួយអ្នកដទៃឡើយ ពីព្រោះថាងាយកើតពីរឿងតូចតាចរីកជាធំណាស់ ។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរ ព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណ ប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីងាយឆាប់ចប់ និងទទួលលទ្ធផលលឿនផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន​ព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើល្អ ឬខិតខំធ្វើអ្វីមួយគឺពុំមានការឆ្លើយតបដូចក្តីប្រាថ្នាឡើយ ហើយក្រុមមនុស្សក៏គេមើលពុំឃើញដែរ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើស និងបញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាសណាស់ផង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំម្សាញ់ឆ្លងចូលខែតុលានេះដួងរាសីមិនល្អទេ ហេតុនេះក៏មិនត្រូវបង្កទំនាស់ជាមួយអ្នកដទៃ។ចំពោះការងារតែងរាំងស្ទះ និងយឺតយូរ។ចំពោះប្រាក់កាសវិញក៏ហូរចេញច្រើននិងការធ្វើដំណើរឱ្យប្រយ័ត្នបញ្ហាសុខភាព។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕

ឆ្នាំមមី

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងអំឡុងថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរ ឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារមានភាពសុខដុម និង កំពុងកើតវាលកាលត្រជាក់ត្រជុំល្អគួរសម។

-កិច្ចការងារ៖ទាំងស្រ្តីបុរសពេលនេះទ្រព្យសំណាងមានភាពប្រសើរឡើងវិញតែយ៉ាងណាមិនត្រូវពាក់ព័ន្ធល្បែងស៊ីសងឡើយ ប្រយ័ត្នកើតឧបទ្របចង្រៃយាយីមានតែរឿងរ៉ាវក្នុងដំណើរជីវិត ហើយប្រកបកិច្ចការអ្វីមិនមានការរីកលូតលាស់ទៅមុខ។

ការធ្វើជំនួញ៖ចំពោះយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ឈានទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរ ត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគឺមិនងាយសម្រេចជោគជ័យទេ ហើយក្រុមមនុស្សកបង្កការរំខានច្រើនថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើនដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬសូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។

-កិច្ចការងារ៖សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុក ឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យ។

-ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕