ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះប្រែប្រួលមកធ្លាក់ចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាមានតែការខាតបង់ច្រើនជាងការទទួលផល។

-កិច្ចការងារ៖អ្នកប្រកបការងារវិញពុំមានការជឿនលឿនអ្វីច្រើនទេ ហើយបើជាការបំពេញការងារធំផងច្រើនភ្លាំងភ្លាត់និងមានរឿងរ៉ាវច្រើនថែមទៀត។

-ការធ្វើជំនួញ៖ការប្រកបជំនួញវិញមានតែក្រុមមនុស្សចាំច្រណែនឈ្នានីស ឬចាំមើលតែលោកអ្នកខុសដើម្បីសង្កត់កបន្ថែមប៉ុណ្ណោះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហេតុនេះត្រូវចេះផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាឱ្យកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅក្នុងផ្ទះសំបែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេ ពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនង ការបណ្តាក់ទុន ចរចា ការធ្វើកិច្ចសន្យា ឬការធ្វើបទសម្ភាសន៍ផ្សេងៗផង។

-កិច្ចការងារ៖ ការប្រកបការងារមានសភាពរលូនល្អ ហើយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកថែមទៀត។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពេលនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរ ឬបើករបរថ្មីក៏អាចធ្វើបានតែត្រូវប្រយ័ត្នប្រយែងបន្តិចពីព្រោះក្នុងរយៈពេលវែងពុំសូវល្អទេគឺអាចនឹងជួបឧបសគ្គច្រើន។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបានទៅនឹងព្រះអាទិត្យនឹងសត្វលោកដែលមិនអាចខ្វះបាន ហើយបើលោកអ្នកចេះថែរក្សាចំណងនេះគឺគ្មានអ្វីបំបែកបំបាក់បានឡើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅមានភាពសុខដុម ហើយចង់ជជែកពិភាក្សាដោះស្រាយអ្វីមួយក៏តែងសម្រេចជោគជ័យលឿនដែរ ។

-កិច្ចការងារ៖សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការពេញចិត្តពេញថ្លើមពីចៅហ្វាយនាយ ឬពីបណ្តាមិត្តភក្តិផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហៃមល្អប្រពៃ៕

ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយផលលំបាកក៏មានចំពោះមុខ ដូចនេះទាល់តែខិតខំពុះពារបន្តិចទើបអាចសម្រេចជោគជ័យទៅរួច។

-កិច្ចការងារ៖លោកអ្នកត្រូវតែចងចាំពាក្យចាស់ថាបញ្ហាឧបសគ្គជាមេរៀន ហើយសតិបញ្ញានោះជាអាវុធក្នុងការស្រាយបញ្ហា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកតោងតែមានការចេះទំនាក់ទំនងជាមួយអតិថិជនឱ្យបានល្អ ព្រោះថាអាចផ្តល់ផលប្រយោជន៍យ៉ាងប្រពៃ នាពេលក្រោយជាក់ជាពុំខាន។

បញ្ហាស្នេហា៖   រីឯសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នចិត្តរឹងមានះ ព្រោះតែការចង់ឈ្នះគ្នាកើតជារឿងជម្លោះវិវាទឡើង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក ជួបភាពប្រទាំងប្រទើស និងពិសេសងាយផ្ទុះរឿងរ៉ាវច្រើន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពប៉ុន្មានទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកតែងកើតនូវរឿងរ៉ាវល្អក់កករផ្លូវចិត្តផងដែរ ប៉ុន្តែយ៉ាងណាបើចេះអំណត់ធ្វើមិនដឹងមិនឮរឿងរ៉ាវខ្លះអាក្រក់សោះនឹងប្រែជាល្អវិញទៀតផង។

ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាច ព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានខ្លាំងក្លា៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅមានភាពសុខដុម និងចង់ធ្វើអ្វីក៏តែងហុចជាលទ្ធផលឱ្យឃើញមិនតិចក៏ច្រើនផងដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះអាចមានដំណឹងល្អឱ្យលោកអ្នកសប្បាយចិត្តនិងការប្រកបការងារអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

-ការធ្វើជំនួញ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ផ្លាស់ប្តូរមុខរបរ ឬចេញធ្វើជំនួញអ្វីមួយក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់មានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីពិសេសកិច្ចការងារថ្មីៗអាចសម្រុកបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅអំឡុងពេលនេះលោកអ្នកគប្បីយកភាពឧស្សាហ៍ដាក់ខ្លួនបន្តិចពីព្រោះថាលាភមួយចំនួនអាចរត់ចូលដោយមិនដឹងខ្លួនផង។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីកិច្ចការងារនានាជួបការលំបាកក្តីតែបើលោកអ្នកប្រឹងប្រែងពុះពារតែងសម្រេចមួយចំនួនគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រចណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះរឿងរ៉ាវមិនល្អដែលធ្លាប់កើតមាននឹងបានប្រែមកធូរស្បើយ ហើយភាពប្រទាំងប្រទើសក្នុងដំណើរជីវិតក៏បានស្ងប់សុខវិញខ្លះ។

-កិច្ចការងារ៖សម្រាប់កិច្ចការងារវិញបើទោះបីមានការរាំងស្ទះនិងកើតបញ្ហាខ្លះក្តី ប៉ុន្តែលោកអ្នកបើមានការប្រឹងប្រែងដោះស្រាយក៏តែងអាចឆ្លងកាត់បានយ៉ាងងាយទៅវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមុននឹងចង់ចំណាយទនធ្វើអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់ ហើយមកសោកស្តាយនៅពេលក្រោយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកទាំងអារម្មណ៍ និងការសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារនៅថ្ងៃនេះដែរ បើមានការចរចារឿងសំខាន់ក៏តែងងាយកើតភ្លាំងភ្លាត់ណាស់ដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រសើរជាងមុន ហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អៗមកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងស្រស់ស្រាយប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះការរស់នៅអ្វីលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺថែទាំសុខភាពមនុស្សចាស់និងក្មេងពីព្រោះងាយកើតបញ្ហាជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកនៅថ្ងៃនេះឃើញថាតោងតែចេះមើលមុខក្រោយប្រយ័ត្នត្រូវគេទម្លាក់កំហុសហើយគេបែរជាទទួលផលប្រយោជន៍ទៅវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមួយរយៈពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិច ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។

​-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីជួបរឿងសៅហ្មងនិងសោះកក្រោះច្រើន៕