ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយ ពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើសមិនចេះចប់។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីមានក្រុមមនុស្សមកនិយាយបញ្ឆេះបញ្ហាមិនត្រូវជឿដោយខ្វះការពិចារណាឡើយ ពីព្រោះថាមានតែការខាតបង់ ហើយគេទទួលផលប្រយោជន៍វិញប៉ុណ្ណោះ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាលនាំតែកើតរឿងសៅហ្មងចំពោះគ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសនាពេលនេះ ធ្វើអ្វីកុំធ្វេសប្រហែស ឬមិនត្រូវប្រមាថមនុស្សឡើយ ពីព្រោះថាងាយជះផលអាក្រក់មកវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារវិញបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ទើបពុំមានបញ្ហាឧបទ្រពចង្រៃ និងរឿងរ៉ាវមិនល្អណាមួយឈានចូលយាយី។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន ។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាល ប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយ ទោះរឿងនោះតូចធំពីព្រោះថាមិនផ្តល់ផលចំណេញឡើយ ផ្ទុយមកវិញនាំខាតបង់រយៈពេលយូរអង្វែងទៅវិញទេ។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីមានក្រុមមនុស្សមកនិយាយបញ្ឆេះបញ្ហាមិនត្រូវជឿដោយខ្វះការពិចារណាឡើយ ពីព្រោះថាមានតែការខាតបង់ ហើយគេទទួលផលប្រយោជន៍វិញប៉ុណ្ណោះ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖ ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកទី៣ ចូលជ្រៀតជ្រែកធ្វើឱ្យចំណងស្នេហារង្គោះរង្គើ ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។

-កិច្ចការងារ៖ក្នុងរយៈពេលនេះត្រូវយកចិត្តទុកដាល់សុវត្ថិភាពផ្ទាល់ខ្លួន ហើយមិនត្រូវលូកដៃរឿងអ្នកដទៃច្រើនឡើយ ប្រយ័ត្នកើតជារឿងអាសន្នអន់ក្រដល់អាត្មាខ្លួនវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេ ប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយ ព្រោះតែការមិនសូវទុកចិត្តគ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនថាទីជិតឆ្ងាយឡើយ គឺត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពខ្លួនជាចម្បង ពិសេសបញ្ហាសុវត្ថិភាពការបើកបរ ឬបញ្ហាសុខភាពតែម្តង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់បើហាងថ្មី ឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេ ដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្រ្តីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់ បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះបុរសមិនត្រូវបង្កបញ្ហាជាមួយស្រ្តីឡើយពីព្រោះថាងាយកើតជាបញ្ហាតូចរីកជាធំណាមួយដែលលោកអ្នកមិនអាចស្មានដល់។

-កិច្ចការងារ៖ទាំងស្រ្តី បុរសក្នុងអំឡុងពេលនេះជួបបញ្ហាតានតឹងច្រើន ដូចនេះរាល់កិច្ចការងារតូចធំត្រូវតាំងចិត្តអត់ធ្មត់ និងធ្វើចិត្តត្រជាក់ទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែង ព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់មានភាពលូតលាស់គ្រាន់គាប់ប្រសើរ ម្ល៉ោះហើយរាល់បញ្ហាអ្វីៗក៏អាចទទួលបានផលសម្រេចតាមក្តីបំណងប្រាថ្នាសឹងទាំងអស់។

-កិច្ចការងារ៖ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិច ពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។

-ការធ្វើជំនួញ៖បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។

បញ្ហាស្នេហា៖បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវកំណាត់ផ្លូវឧបសគ្គច្រើនបន្តិច ហេតុនេះបើកើតបញ្ហាអ្វីមួយឡើងត្រូវចេះយកចិត្តទុកដាក់ដោះស្រាយទើបបញ្ហាតូចមិនរីកក្លាយជាធំ។

-កិច្ចការងារ៖ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវពាក្យសម្តីធ្ងន់ស្រាលដល់គ្នាផង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកទោះធ្វើអ្វីមួយគឺតែងអាចសម្រចដូចក្តីប្រាថ្នាត្រឡប់មកវិញ ហើយក្រុមមនុស្សក៏តែងជួយជ្រោមជ្រែង។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ ​

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកមិនត្រូវលូកដៃក្នុងការខ្ចីបំណុលគេដោយមិនមើលមុខក្រោយឡើយ ប្រយ័ត្នតែផុងខ្លួនរកប្រាក់កាសសងគេមិនទាន់បង្កើតជារឿងវណ្ឌកគ្មាននរណាជួយរួច។

-កិច្ចការងារ៖ថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិច ព្រោះគេងាយបង្កផលលំបាកដែលត្រូវរ៉ាប់រងណាស់ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេ ពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេ ឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុស ព្រោះតែភាពចង់ឈ្នះគ្នារៀងៗខ្លួន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកមិនត្រូវមានអំនួតក្អេងក្អាងក្នុងរឿងអ្វីមួយឱ្យសោះ ប្រយ័ត្នកើតរឿងរ៉ាវបែរជាខាតបង់លាភសក្ការៈវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងទទួលនូវក្តីសម្រេចគ្រាន់គាប់ចិត្តផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងល្អប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តពាក់ព័ន្ធទៅនឹងរឿងបញ្ហាប្រាក់កាស ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អក្នុងការដំណើរកិច្ចការងារដែលនៅសេសសល់ពីមុនមក និង ក្រៅពីនេះបង្កើតការងារថ្មីៗផង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនាពេលនេះនៅតែជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួនជាងនេះ។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានការយល់ចិត្តនិងល្អូកល្អិនចំពោះគ្នាប្រពៃ៕