ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសំបែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរ៉ាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តនាំពិបាករែកពន់ផងដែរ។

-កិច្ចការងារ៖ការប្រកបការងារហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេផងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិង​ស្រស់ស្រាយល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីអាចសម្រុកពេញទៅបានហើយពីព្រោះថាផលឆ្លើយតបមកវិញគ្រាន់ជាកក់ក្តៅ។ពេលវេលាល្អសម្រាប់លោកអ្នកក្នុងការធ្វើ្វអ្វីមួយគឺម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ។

-កិច្ចការងារ៖ ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយកំពុងមានភាពសុខដុមគួរសម។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន ឬពីចម្ងាយដោយប្រការណាមួយផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះលោកអ្នកត្រូវពុះពារផលលំបាកច្រើនបន្តិចទើបអាចឆ្លងចូលដល់ពេលវេលាគ្រាន់សុខស្រួលខ្លួននៅគ្រាខាងមុខនោះវិញ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារ ឬប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញផង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើន ព្រោះផលចំណូលរកបានដោយតានតឹង និងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយទាំងស្រ្តីបុរសចូរប្រយ័ត្នបញ្ហាសុខភាព និងបញ្ហាទំនាស់ទាស់ទែង ព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយទេ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកគប្បីរួសរាន់បំពេញការងារ ពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការហូរចូលមួយៗគ្រាន់បំពេញបំពង់ដែរ តែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែង ព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសលោកអ្នកមានបញ្ហាភ្លឺថ្លា ម្ល៉ោះហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់និងហុចជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារគឺលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយ ព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវស្ថានភាពតានតឹង ហើយពិសេសឱ្យប្រយ័ត្នរឿរ៉ាវមិនល្អណាមួយរត់ចូលដោយមិនដឹងខ្លួន។

-កិច្ចការងារ៖សម្រាប់កិច្ចការងាររបស់លោកអ្នកគឺទៅមុខយឺត និងពិសេសងាយមានរឿងរ៉ាវជាមួយអ្នកដទៃច្រើនថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។

បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយកុំសូវរំពឹងពេក ពីព្រោះថាច្រើនខកបំណង និងជួបបញ្ហាត្រូវឈឺក្បាលថែមទៀត ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិច ព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុស ហើយបើឃើញលោកអ្នកមានបញ្ហាផងគេចាំតែជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀត ឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយ បើពុំនោះកើតមានតែរឿងរ៉ាវមិនចេះចប់ពុំខាន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅលោកអ្នកទទួលរងផលលំបាកច្រើន ក្នុងនេះបើមានការស្នើសុំអ្វីមួយច្រើនត្រូវគេបដិសេធ និងការគ្រប់គ្រងអ្វីមួយគឺគេតែងគេរិះគន់នាំឈឺក្បាល។

-កិច្ចការងារ៖នៅថ្ងៃនេះវិញទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយ បើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។

-ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយបន្តិច តែក៏នៅមានភាពផ្អែមល្ហែមដដែលទេ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និងកំពុងកើតវាលកាលកុំត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ ។

-កិច្ចការងារ៖ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្រ្ជោល ព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះរឿងរ៉ាវមួយចំនួនបានរត់ចូល ហើយបើលោកអ្នកចង់ចៀសក៏ពិបាកដែរ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែង។ការធ្វើដំណើរទៅណាមកណាលោកអ្នកឱ្យប្រយ័ត្នប្រយែង ពីព្រោះថាផលមិនល្អងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងចេះមើលមុខក្រោយទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកប្រកបរបរពេញដៃពេញជើងឡើងវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្វាមីភរិយា ឬសូម្បីតែកម្លោះក្រមុំចូរប្រយ័ត្នអ្នកទី៣ចូលឡូកឡំនាំកើតជម្លោះវិវាទឡើង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំជ្រូកឆ្លងចូលខែវិច្ឆិកាខាងមុនេះដួងរាសីរបស់លោកអ្នកបានផ្លាស់ប្តូរមកឡើងខ្ពស់ ធ្វើឱ្យដំណើរជីវិតរលូនប្រសើរឡើងវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយធ្វើអ្វីក៏តែងមានជោគជ័យត្រឡប់មកវិញគ្រាន់កក់ក្តៅ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីមានការប្រឆាំង និងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕