ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយតែងជួបប្រទះនូវការប្រឆាំងពីអ្នកដទៃ និងពិសេសងាយជួបនូវឧបទ្រពយាយីច្រើន។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរគឺមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាសំខាន់ពេកដែរ ពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ហើយទោះធ្វើអ្វីតែងឆ្លើយតបផលគ្រាន់ជាទីគាប់បំណងជានិច្ច។

-កិច្ចការងារ៖ អ្នកប្រកបការងារនៅថ្ងៃនេះឃើញថាដោយសារដួងរាសីឡើងខ្ពស់វិញដូចនេះបញ្ហាអាក្រក់ៗទាំងឡាយនឹងត្រូវរលាយរលត់អស់ទៅ ហើយទោះលោកអ្នកប្រកបការងារមិនថាតូចធំតែងទទួលជោគជ័យនិងមានភាពស្រស់ស្រាយគួរសម។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬរើទីកន្លែងលក់ដូរ ដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងកំពុងស្រស់ស្រាយដូចត្រីក្នុងទឹក៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយ ពីព្រោះថាគេងាយនាំទុក្ខលំបាកមកឱ្យជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេក ពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់ដែរ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់ និងក៏ងាយត្រូវរ៉ូវវិញ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។

-កិច្ចការងារ៖ការប្រកបការងារត្រូវរក្សាភាពនឹងធឹង និងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកដែរ បើពុំនោះទេរឿងរ៉ាវពិតជារត់ចូលទៀតពុំខាន។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅត្រឡប់មកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះអ្វីៗអាចងាយភ្លាំងភ្លាត់ និងកើតជាបញ្ហាបានងាយណាស់ ម្ល៉ោះហើយមិនត្រូវមើលងាយសភាពការណ៍បានឡើយ។ក្រៅពីនេះបើជាស្រ្តីក៏ងាយកើតបញ្ហាសុខភាពជាងសព្វមួយដងដែរ ចូរប្រយ័ត្នរោគជំងឺចាស់ ថ្មី ចោមរោម។

-កិច្ចការងារ៖ការប្រកបការងារមិនទៅមុខ ហើយក៏មិនថយក្រោយដែរ តែយ៉ាងណាបញ្ហាបានរត់ចូលមកឱ្យលំបាកដោះស្រាយជាប់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ពិតមែន ប៉ុន្តែការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួន ប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាក្រោយថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួស ឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ ​

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះបានផ្លាស់ប្តូរមកល្អប្រសើរ ហេតុនេះធ្វើឱ្យការរស់នៅមានភាពសុខដុម និងក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែងវិញផងដែរ ។

-កិច្ចការងារ៖ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងធ្វើអ្វីត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ក្រៅពីនេះលោកអ្នកខ្លះអាចទទួលរងការនឿយហត់ហួសពីការគិតទុកទៀតផង។

-កិច្ចការងារ៖ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរ គ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា ពិសេសគ្រោះចាញ់បោកគេតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើស និងប្រឆាំងគ្នាច្រើន ព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិច ព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកជាន់លើជាន់ថែមទៀត។

-កិច្ចការងារ៖សម្រាប់បញ្ហាកិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា នោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទ ប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខចៀសមិនរួច៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖អំឡុងពេលនេះបុរសត្រូវតស៊ូអត់ធ្មត់ចំពោះកិច្ចការងារមួយចំនួន ទើបអ្វីៗអាចឆ្លងផុតផលលំបាកនាគ្រាខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកជួបរឿងខ្វាយខ្វល់ច្រើន ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរកាំចិត្តច្រើន។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្ត ឬចុះប្រកបការងារអ្វីមួយ។

-កិច្ចការងារ៖ដោយឡែកការជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចទៅនឹងត្រីក្នុងទឹកនារដូវវស្សាដូច្នេះដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកអាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថាផលសម្រេចតែងឆ្លើយតបមកវិញគ្រាន់ជាទីគាប់ចិត្ត។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ ពីព្រោះឃើញថាផលដែលឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានជម្លោះ ហើយមានការស្រុះស្រួលគ្នារវាងស្វាមីភរិយាឡើងវិញនោះមិនថាការជួញទីជិតឆ្ងាយយ៉ាងណាក្តីតែងមានភាពកាក់កបប្រពៃដោយអាចប្រមូលភោគផលចំណេញចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំពុំមានអ្វីល្អក់ករ ឬបញ្ហាចូលមករារាំងនាំពិបាកដោះស្រាយនោះដែរ៕