ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង ។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អៗសម្រាប់លោកអ្នកបំពេញកិច្ចការងារសំខាន់ៗ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តី តែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងដំណើរជីវិតរបស់មនុស្សយើង ពេលខ្លះមានបញ្ហាច្រើន មានបញ្ហាតិច ឬបើពុំមានបញ្ហាសោះនោះគឺពុំអាចមានឡើយ។និយាយរួមគ្រាន់តែអ្នកខ្លះមានបញ្ហាច្រើននិងតិចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ឱ្យយើងចេះដោះស្រាយនិងតស៊ូជាមួយវាទើបជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារនិងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំឡើយ ពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖រាល់កិច្ចការតូចធំរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកចង់បានអ្វី ឬប្រាថ្នាធ្វើអ្វីមួយគឺតែងឆ្លើយតបផលសម្រេចមកវិញគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ ​

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោកអ្នកមានដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយចូរចេះចាត់ចែងការងារ និងបញ្ហាប្រាក់កាសទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិច ព្រោះគេងាយបង្កផលលំបាកដែលត្រូវរ៉ាប់រងណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេ ពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេ ឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុស ព្រោះតែភាពចង់ឈ្នះគ្នារៀងៗខ្លួន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកពឹងពាក់ឬខ្ចីអ្វីមួយពីអ្នកដទៃតែងមិនសម្រេចដូចបំណងឡើយពោលគឺច្រើនខកបំណងច្រើនជាង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណ ហើយពុំត្រូវលោភលន់ទេ បើមិនដូច្នេះនឹងជួបរឿងសោកសង្រេងជាក់ជាពុំខាន។

-ការធ្វើជំនួញ៖អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើន អ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយី ហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេ គួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀប ប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅឃើញថា លោកអ្នកជួបភាពសុខដុម ហើយបើចង់កសាងមិត្ត ឬលុបបំបាត់រឿងរ៉ាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារ ឬទំនាក់ការងារអ្វីមួយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។ក្រៅពីនេះបើ ទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។

-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរ ពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖សម្រាប់ការធ្វើដំណើរឆ្ងាយជិតក្នុងថ្ងៃនេះ មិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិច។

-កិច្ចការងារ៖ការប្រកបការងាររបស់ លោកអ្នកក៏មិនសូវល្អប្រសើរដែរ ហើយបើចង់ធ្វើអ្វីមួយ ឬ សម្រេចចិត្តអ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះថាផលអាក្រក់នោះមានច្រើនត្រូវឆ្លងកាត់។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖នាពេលនេះដែរបញ្ហាស្នេហាពិសេសស្រ្តីគឺមានមន្តស្នេហ៍ប្រពៃ ហើយអាចមានគេចោមរោមស្រឡាញ់ច្រើន តែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនដែរ៕

ឆ្នាំច

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅក្នុងរង្វង់គ្រួសារស្រ្តីចូរចេះអត់ធ្មត់កិច្ចការងារផ្ទះសំបែងបន្តិច​ បើពុំនោះទេនឹងកើតជម្លោះវិវាទណាមួយពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើន ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាប ឬដកដង្ហើមចោលច្រើនជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យ ឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿននិងការចុះសម្រុងគ្នាឃើញថាច្រើនគួរសម។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួល និងផ្អែមល្ហែមប្រពៃ៕