ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរ ការប្រកបការងារ ការចុះហត្ថលេខាឯកសារ ការទារបំណុលជាដើម។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារវិញគឺផ្តល់ផលល្អដល់លោកអ្នកទំនាក់ទំនងការងារ ការចរចាឬក៏ចង់ដោះស្រាយបញ្ហាសេសសល់ពីមុនមកក៏ល្អប្រពៃផងដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃហើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយ ពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារសព្វបែបយ៉ាងលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណ ហើយពុំត្រូវលោភលន់ទេ បើមិនដូច្នេះនឹងជួបរឿងសោកាជាក់ជាពុំខាន។

ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសឥតសូវចេះចប់ ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុស ព្រោះតែភាពចង់ឈ្នះគ្នា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការទាស់សម្តី ឬមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួនដោយសារតែពាក្យសម្តី ឬការបង្ហាញកាយវិការមិនល្អណាមួយដាក់គ្នា។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អទេ គប្បីមានការប្រយ័ត្នប្រយែង។​

-កិច្ចការងារ៖លោកអ្នកឱ្យប្រយ័ត្នការប្រែប្រួលខាងអារម្មណ៍ និង គំនិតពីព្រោះថាវានាំជះផលអាក្រក់ដល់កិច្ចការងារណាមួយឡើង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ច ដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់ និងគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖ ឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និង ជួបភាពសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបអាពាហ៍ពិពាហ៍ ឬ ចូលស្តីដណ្តឹងដល់ចាស់ទុំជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះធ្វើឱ្យដំណើរជីវិតមានភាពរលូនល្អហើយធ្វើអ្វីក៏តែងមានជោគមានជ័យជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីសេពគប់គ្រឿងស្រវឹងឡើយពុំនោះទេអាចមានបញ្ហាអាក្រក់ណាមួយមកវិញ។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចយកកិច្ចការងារសំខាន់សម្រាប់បំពេញថ្ងៃនេះក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះមានការថយចុះបន្តិចក្តីតែក៏មានភាពសុខដុមល្អដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលនោះនាំឱ្យធ្វើអ្វីៗពេញដៃពេញជើង និងទទួលជោគជ័យជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖អំឡុងពេលនេះគប្បីសម្រុកការងារ ឬធ្វើកិច្ចការអ្វីមួយ ពីព្រោះថាស្ថិតនៅអំឡុងដួងរាសីខែល្អជាមធ្យមធ្វើឱ្យការលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំផង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះការធ្វើអ្វីមួយងាយកើតនូវបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកប្រកបការងារចូរប្រយ័ត្នការធ្វើដំណើរផ្លូវឆ្ងាយគួរប្រយ័ត្នប្រយែងបន្តិចព្រោះពុំសូវមានសុវត្ថិភាពណាស់ណាទេ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖គូស្នេហាកំលោះក្រមុំ មានការរកាំចិត្ត ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមកមិនស្ទើរនោះទេ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកគប្បីចេះចាត់ចែងរបៀបការងារ និង បញ្ហាប្រាក់កាសឱ្យបានល្អបើពុំនោះទេ ឆ្លងដល់សប្តាហ៍ក្រោយបញ្ហាលំបាកនឹងរត់ចូលបន្ថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពសុខដុមវិញគួរសម ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗជានិច្ច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយ ពីព្រោះនាំកើតឧបទ្រពចង្រៃធ្វើឱ្យការលក់ដូរកាន់តែមិនដាច់ថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញថ្ងៃនេះ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។

-កិច្ចការងារ៖ចំពោះអ្នកប្រកបការងារផ្តល់ផលល្អក្នុងការទំនាក់ទំនង ឬចរចាបញ្ហាអ្វីមួយពីព្រោះថាផលសម្រេចនោះឃើញថាមានខ្ពស់គួរសម។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់គ្រាន់គាប់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ ឬ ចូលចែចូវជាឱកាសល្អប្រពៃបំផុត៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើទោះបីមិនល្អប្រសើរច្រើនក្តី ប៉ុន្តែក៏ពុំមានអ្វីចូលមកនាំទទួលរងប៉ះទង្គិច ឬកើតជាក្តីកង្វល់ច្រើនោះដែរ។

-កិច្ចការងារ៖ការប្រកបការទីជិតឆ្ងាយ ចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅស្រ្តីមេផ្ទះចូរប្រយ័ត្នកូនចៅតូចៗ ឬ មនុស្សចាស់ធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ពិសេសបញ្ហាចំណីចំណុកតែម្តង។

-កិច្ចការងារ៖បញ្ហាការងារ របស់លោកអ្នកមានការរីកចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច តែយ៉ាងណារឿងអាក្រក់ចាំយាយីនោះក៏មានច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោក អ្នក ឱ្យប្រយ័ត្នចំណូលតូចតាច បោលហួសតែម្តង។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយ

ច្រើនជាង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយឱកាសកើតបញ្ហាងាយឈានចូល​ និង ពិសេសបើធ្លាប់មានទំនាស់ជាមួយអ្នកដទៃផងគឺឆាប់កើតជារឿងថ្មីម្តងទៀតផង។

-កិច្ចការងារ៖ការប្រកបការងារវិញដោយសារដួងរាសីស្រុតចុះ ហេតុនេះផ្តល់ផលល្អសម្រាប់ចាត់ចែងការងារចាស់ ឬការងារសេសសល់ពីមុនមក។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការបោះទុនអ្វីត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានដំណើរប្រឆាំងគ្នាច្រើន ហើយពិសេសងាយផ្ទុះរឿងរ៉ាវតូចធំដែលរកនឹកស្មានមិនដល់ផង៕