ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដោយសាររាល់ចង្រៃឧបទ្រព និងឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះ ធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកមានភាពរលូនឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហេតុនេះទាំងស្រ្តីបុរសអាចសម្រុការងារតូចធំបានហើយ ពីព្រោះថាផ្លែផ្កានឹងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។

 -ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង និងពិសេសត្រូវមានចិត្តត្រជាក់ជានិច្ចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង ។

 -កិច្ចការងារ៖នៅថ្ងៃនេះដែរបើលោកអ្នកទំនាក់ទំនងការងារ ឬចង់ធ្វើអ្វីមួយមិនត្រូវមានក្តីសង្ឃឺមពេកឡើយពីព្រោះថាបញ្ហាខកបំណងនោះក៏មានខ្ពស់ផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ និងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទត្រូវចេះអប់រំខ្លួនឯងទើបជាការល្អដល់ថ្ងៃក្រោយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅនៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ដោយប្រការណាមួយឡើង។ក្រៅពីនេះចំពោះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារមិនត្រូវយកក្តីច្រណែនឈ្នានីសដាក់ខ្លួន ឬលោភលន់ក្នុងរឿងអ្វីមួយឡើយ ពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។

ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅ។ ​

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើមានការចង់រៀបចំជីវិតគ្រួសារតែងមានភាពគាប់ប្រសើរ និងជឿនលឿនទៅមុខ ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយបើចង់ដោះស្រាយបញ្ហាអ្វីមួយតែងទទួលផលគ្រាន់កក់ក្តៅ ។

-កិច្ចការងារ៖ការប្រកបការងារពុំមានផលលំបាកអ្វីចូលមកនាំពិបាកដោះស្រាយ ឬត្រូវរែកពន់លំបាកទេ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញនៅពេលនេះមុននឹងចង់ដាក់ទនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយ ទើបអាចទទួលផលសម្រេចល្អៗទៅរួច។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ចូលនិយាយដល់ចាស់ទុំ ឬផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃហើយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវទុកចិត្តក្រុមមនុស្សពេកឡើយដូចពាក្យចាស់ថា” ស្គាល់តែមុខ ប៉ុន្តែមិនស្គាល់ចិត្ត”កើតឡើង។

-កិច្ចការងារ៖ចំពោះការប្រកបការងារមិនសូវមានភាពរលូនល្អទេ ហើយពិសេសឱ្យប្រយ័ត្នកិច្ចការធំដុំបន្តិច ពីព្រោះងាយកើតជាបញ្ហាជាងសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវទុកចិត្តក្រុមមនុស្សពេកឡើយ ពីព្រោះថាងាយធ្លាក់ក្នុងគ្រោះចាញ់បោកគេជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ដូចនេះត្រូវចេះអត់ធ្មត់ធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាចោទឡើង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកអារម្មណ៍មួម៉ៅក្តីក្រហាយ​ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃ ប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុលបង្ហាញផ្លូវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួងផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ” ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮ មិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នាពេលនេះបើមានក្រុមមនុស្សជំពាក់ប្រាក់កាសជាឱកាសល្អបំផុតសម្រាប់ការទារ ព្រោះថាអាចសម្រេចគាប់បំណងនោះក៏មានខ្ពស់ណាស់ផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះរាល់សម្ពាធទាំងឡាយបានធូរស្បើយ ហើយបើលោកអ្នកមានបំណងចង់ធ្វើអ្វីមួយក៏ពេញដៃពេញជើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ពិសេសងាយមានក្រុមមនុស្សតាមយាយីនិងប៉ងអាក្រក់ផង ។

-កិច្ចការងារ៖ចំពោះអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះទោះធ្វើអ្វីលោកអ្នកត្រូវសន្សឹមៗមើលគេឯង និងមិនត្រូវមើលងាយសត្រូវឡើយបើពុំនោះងាយត្រូវគេវាយប្រហារដោយប្រការណាមួយផង។

-កិច្ចការងារ៖ទោះបីយ៉ាងណាក្តីការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នការសម្រេចចិត្តអ្វីមួយ ពីព្រោះងាយមានកំហុសឆ្គងនិងមានបញ្ហាណាស់។

-ការធ្វើជំនួញ៖សម្រាប់មុខជំនួញជួញដូរនៅថ្ងៃនេះងាយថយក្រោយ ហើយក៏ពុំមានការរីកលូតលាស់ទៅមុខដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេ ពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នក មិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើន ធ្វើតិចទទួលបានផលតិចទៅតាមនោះដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ចងស្ពានមេត្រី ឬចង់ចូលស្តីដណ្តឹងនរណាម្នាក់ក៏ជាពេលវេលាមួយល្អដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើលោកអ្នកមានចរចាទំនាក់ទំនងការងារតែងប្រព្រឹត្តទៅយ៉ាងល្អ ឬក៏អាចចាប់ផ្តើមអ្វីមួយក៏កាន់តែប្រសើរដែរ។

-កិច្ចការងារ៖ដំណើរជីវិតការងាររបស់លោកអ្នកមានភាពរលូនល្អ ហើយទោះធ្វើអ្វីក៏តែងហុចផលល្អៗមកវិញផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរក ព្រោះតែងអាចជោគជ័យដូចគាប់បំណង៕