ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖មុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីគឺងាយកើតនូវរឿងរ៉ាវមកដាក់ខ្លួនវិញណាស់ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះជួបនូវភាពប្រទាំងប្រទើស និង ពិសេសឱ្យប្រយ័ត្នកិច្ចការធម្មតាបង្កជាកំហុសឆ្គង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត តែងាយថយក្រោយណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួល និងមានភាពស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតបើចង់ពឹងពាក់នរណាម្នាក់តែងសម្រេចសមដូចប្រកប។

-កិច្ចការងារ៖ការប្រកបការងារក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមគួរសមផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើមានដំណើរទៅណាមកណាទោះទីជិតឆ្ងាយក្តី ចូរយកចិត្តទុកដាក់បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្រ្តីភេទហាមដើរផ្លូវឆ្ងាយដាច់សង្វែងតែម្នាក់ឯង។

-កិច្ចការងារ៖ចំពោះបុរសការប្រកបការងារទោះធ្វើអ្វីមួយត្រូវសន្សឹមៗ ប្រយ័ត្នប្រយែង និងមិនត្រូវប្រកបកិច្ចការងារអ្វីសំខាន់ពេកឡើយ ពីព្រោះថាងាយជួបនូវបញ្ហាចម្រូងចម្រាសណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះមិនត្រូវជឿសម្តីក្រុមមនុស្សពេកឡើយ ពិសេសក្រុមមនុស្សខ្ចាត់ព្រាត់ ពីព្រោះគេងាយនាំទុក្ខមកឱ្យជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារមិនអាចធ្វេសប្រហែសបានឡើយ ពីព្រោះថាងាយជះផលអាក្រក់ជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នា គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានការនឿយណាយ និងបង្កជម្លោះជាមួយគ្នាច្រើន៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅត្រូវរក្សាភាពនឹងធឹង ទោះមានបញ្ហាអ្វីក៏ដោយ ពីព្រោះថាងាយកើតរឿងរ៉ាវជាមួយសាច់ញាតិ ឬមិត្តភក្តិទៀតផង។

-កិច្ចការងារ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងមានកំហុសច្រើន ហើយពិសេសក្រុមមនុស្សដែលបង្ករឿងថ្នាំងថ្នាក់ក៏ច្រើនផងដែរ។ដូចនេះលោកអ្នកមុនធ្វើអ្វីមួយគប្បីមានការត្រិះរិះឱ្យបានច្បាស់លាស់ទើបមិនកើតការភ្លាំងភ្លាត់នាំសោកស្តាយនៅពេលក្រោយ ពិសេសបញ្ហាប្រាក់កាសតែម្តង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីឈ្លក់វង្វេងតែសេចក្តីស្នេហាពេក ត្រូវរកពេលវេលាបំពេញការងារ ឬរៀនសូត្រទើបជាការប្រពៃបំផុត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារមានភាពស្រុះស្រួល និងកំពុងកើតវាលកាលកុំត្រជាក់ត្រជុំណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកទំនាក់ទំនងអ្វីមួយតែងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះធ្វើឱ្យមានការផ្លាស់ប្តូរខាងអារម្មណ៍ ដូចនេះការរស់នៅក្នុងផ្ទះសំបែងគប្បីមានការប្រយ័ត្នប្រយែង នាំឱ្យកើតជារឿងជម្លោះវិវាទដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយ ទើបគ្មានបញ្ហាណាមួយចោទឡើងចំពោះគ្នា។

-ការធ្វើជំនួញ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើស និងចាប់កំហុសគ្នាច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើង។

-កិច្ចការងារ៖នៅថ្ងៃនេះការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយឈានចូលរួច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយ ប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វី ឬទៅណាមកណាប្រកបទៅដោយសេចក្តីសុខក្សេមក្សាន្ត។

-កិច្ចការងារ៖ការប្រកបការងារសព្វបែបយ៉ាងបើមានបញ្ហាអ្វីមួយលោកអ្នកប្រញាប់ធ្វើការចរចា ឬទំនាក់ទំនងកិច្ចការតូចធំ ព្រោះថាតែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសនៅថ្ងៃនេះផ្តល់ផលល្អក្នុងការចរចា ឬជជែកតវ៉ាក្នុងរឿងអ្វីមួយ ពីព្រោះថាផលល្អៗអាចកើតមានច្រើនហុចឱ្យមកវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់ ពីព្រោះថាស្ថិតនៅក្នុងអំឡុងខ្វាយខ្វល់ច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគួរសម ហើយផលកម្រៃទៀតសោតបើមានការស្វះស្វែងតែងហូរចូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងងាយ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និងកំពុងស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ដូចនេះនាំឱ្យមានការប្រែប្រួលអារម្មណ៍ដែលនាំកើតបញ្ហាជាមួយអ្នកដទៃ។

-កិច្ចការងារ៖ការបំពេញការងារវិញឃើញថាតែងកើតការរាំងស្ទះ និងមានបញ្ហាចូលយាយីច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេ ព្រោះថាមានខ្ពស់ណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយមានភាពឆាប់តានតឹងដាក់គ្នាណាស់ ដូច្នេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

ឆ្នាំកុរ

នៅថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅឱ្យប្រយ័ត្នទាំងបញ្ហាប្រាក់កាស ការងារ និងរឿងផ្ទាល់ខ្លួនផងពីព្រោះថាងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយ បើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។

បញ្ហាស្នេហា៖ទំនាក់ទំនងស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕