ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅបើជាស្រ្តីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកឡើយ ព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ហើយមិនងាយស្តារឡើងវិញទេ។

-កិច្ចការងារ៖ការប្រកបការងារពុំត្រូវយកអារម្មណ៍ដាក់ខ្លួនច្រើនឡើយ ត្រូវចងចាំថាទោះទៅទីណាក៏មានមនុស្សបែបនេះ ឬក៏មានមនុស្សដែលពិបាកជាងនេះទៅទៀត ។

«-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើស និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធ និងគូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនសន្សឹមៗទៅមុខជានិច្ច។ក្រៅពីនេះបើមានបញ្ហាតូចធំតែងអាចដោះស្រាយចេញដោយងាយស្រួលថែមទៀត។

 -កិច្ចការងារ៖ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ និងបើចង់ទំនាក់ទំនងស្នេហាថ្មោងថ្មីប្រកបដោយភាពស្រស់ស្រាយជានិច្ច៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតបានឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ការប្រកបការងារតូចធំលោកអ្នកតោងតែចងចាំថា ការចេះធ្វើចិត្តត្រជាក់ និងអត់ធ្មត់ ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកត្រូវចេះគិតឱ្យវែងឆ្ងាយ ហើយកុំសម្លឹងឃើញតែផលប្រយោជន៍តិចតួចនៅថ្ងៃនេះ ហើយនាំជះផលអាក្រក់នាថ្ងៃខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយ និងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេ គួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលដោយក្តីឈ្នានីសច្រើន។

បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើន នាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬមិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងឡើយ។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបគ្មានពាក្យថាត្រូវមកដេកសោកានៅពេលក្រោយ។

-ការធ្វើជំនួញ៖នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងមានការចម្រើនលូតលាស់និងមានជោគសិរីគ្រាន់គាប់ប្រសើរ។

 -កិច្ចការងារ៖ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងបានហើយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕

ឆ្នាំមមី

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សច្រើនឈ្នានីសបង្កផលលំបាកអ្វីមួយនាំពិបាកដោះស្រាយនៅថ្ងៃខាងមុខ ។

-កិច្ចការងារ៖យ៉ាងណាក្តីការប្រកបការងារនាពេលនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរ៉ាវជាប់កុនដល់អាត្មាខ្លួនវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសបើលោកអ្នកចង់ពឹងពាក់ និងខ្ចីអ្វីមួយជាមួយអ្នកដទៃតែងមិនឆ្លើយតបដូចគាប់បំណងប៉ុន្មានឡើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ទំនាក់ទំនងអ្វីមួយតែងសម្រេចជោគជ័យត្រលប់មកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ​ម្ល៉ោះហើយបើចេះគ្រប់គ្រងអារម្មណ៍ និងចាត់ចែងការងារនោះឃើញថាតែងផ្តល់ផលល្អមកវិញជានិច្ច។

-ការធ្វើជំនួញ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ស្រួលចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេ ព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរ៉ាវអាក្រក់មិនងាយកើតមាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំ ហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្តដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អ តែយ៉ាងណាភាពប្រចែប្រចណ្ឌនៅតែលុកលុយនៅឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះរាល់ឧបទ្រពចង្រៃមិនមកយាយីនាំជួបការលំបាកទេ ហើយដំណើរជីវិតក៏មានភាពរលូនល្អគួរសមឡើងវិញ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចា ឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយ ឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុន ឬធ្វើអ្វីមួយ ព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕