ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតក្នុងការរស់នៅរបស់លោកអ្នកពុំត្រូវនៅស្ងៀមឡើយ ពិសេសត្រូវធ្វើអ្វីថ្មីៗ ឬរកមធ្យោបាយដោះស្រាយជីវភាពគ្រួសារទើបមានការរីកចម្រើនជាងនេះ។

-កិច្ចការងារ៖ការប្រកបការងារមានភាពលំនឹងល្អ ហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់ឈានមុខទៅមុខសន្សឹមៗជានិច្ច ។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រចណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយមិនល្អហើយ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ពីព្រោះថាអាចនឹងមានរឿងពុំល្អកើតឡើងមួយជាន់ថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀក កើតមានរឿងរ៉ាវជាប់កុនដល់អាត្មាខ្លួនវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវចេះមើលគេឯង ហើយមិនត្រូវរឹងចចេសច្រើននាំតែកើតបញ្ហាសៅហ្មងក្នុងក្រុមគ្រួសារប៉ុណ្ណោះ។

 -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារ ឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕

ឆ្នាំថោះ

នៅថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ហើយចង់ធ្វើអ្វីនៅថ្ងៃនេះអាចចាប់ផ្តើមបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាគាប់ចិត្ត។

-កិច្ចការងារ៖ចំពោះកិច្ចការងារផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬចុះកិច្ចសន្យាអ្វីមួយ ពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នរណាម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់និងស្រុះស្រួលគ្នាប្រពៃ៕

ឆ្នាំរោង

នៅថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរីកលូតលាស់គ្រាន់គាប់ប្រសើរ ហើយបើចង់ពឹងពាក់នរណាម្នាក់ក៏តែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារលោកអ្នកនៅមានរឿងរ៉ាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវយករឿងអ្នកដទៃមកទុកក្នុងចិត្តច្រើនឡើយ នាំតែកើតបញ្ហាសៅហ្មងប៉ុណ្ណោះ។

-កិច្ចការងារ៖នៅថ្ងៃនេះមិនថាបញ្ហាប្រាក់កាស និងការងារលោកអ្នកអាចប្រកបដោយជឿនលឿនទៅមុខសន្សឹមៗជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការចេញធ្វើជំនួញទីជិតឆ្ងាយ មិនថាផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តី លោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការអស់សង្ឃឹម ព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកគប្បីប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ។

បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយបានផងដែរ។

-កិច្ចការងារ៖ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អនិងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះក្រុមមនុស្សអាចកើតការថ្នាំងថ្នាក់ និង បង្កបញ្ហាដោយប្រការណាមួយ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហា ឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖   រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ពិសេសងាយមានក្រុមមនុស្សតាមយាយីនិងប៉ងអាក្រក់ផង ។

-កិច្ចការងារ៖ចំពោះអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរ៉ាវខ្វាយខ្វល់ និងធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេ គឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖   រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ នោះទើបមិនជួបរឿងរ៉ាវត្រូវចាញ់បោកគេដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារភាគច្រើនកើតមកពីគំនិត និង ការប្រព្រឹត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ព្រោះលាភច្រើនបោលហួស និង ហោះរំលងជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើន នាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕