ហោរាសាស្ត្រ

 

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងល្អ និង អាក្រក់នៅលាយឡំគ្នា ដែលធ្វើឱ្យលោកអ្នកមានទាំងរឿងសប្បាយចិត្ត និងរឿងទុក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរស ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែងទើបគ្មានរឿងអាក្រក់ឈានចូលកើត ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនងអ្វីមួយ ពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ចប់ចុងចប់ដើមទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណៈទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរ ឬទិញទីកន្លែងលក់ដូរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមិនត្រូវគិតពីផលប្រយោជន៍អាតា្មខ្លួនច្រើនពេកឡើយ ហើយត្រូវចេះមើលមនុស្សជុំវិញខ្លួនខ្លះទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

-កិច្ចការងារ៖ការបំពេញការងារថ្ងៃនេះវិញឃើញថាមានការជឿនលឿនតិចតួច ហើយបើខូចខាតនោះច្រើនបន្តិចគប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះឱ្យប្រយ័ត្នគូប្រជែងចេញមុខមកតតាំងបង្កើតជារឿងតូចតាច រហូតរីកជាធំទប់ទល់មិនឈ្នះ ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែង និងពិសេសត្រូវយកចិត្តត្រជាក់ដាក់ខ្លួនទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

ការធ្វើជំនួញ៖អ្នកជំនួញទីជិតឆ្ងាយអំឡុងពេលនេះប្រាក់កាសរកបានដោយកម្របន្តិច តែយ៉ាងណាលោកអ្នកតោងតែអត់ធ្មត់តស៊ូ ហើយតោងតែចងចាំថាដំណើរជីវិតមានចុះមានឡើងជារឿងធម្មតា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើជាស្នេហាថ្មីថ្មោងមិនត្រូវជ្រួលជ្រើមខុសបែបបទ ពីព្រោះថាសុទ្ធសឹងនាំផលលំបាកនាគ្រាក្រោយប៉ុណ្ណោះ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។

-កិច្ចការងារ៖ នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះស្ថានការណ៍នៃដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរគួរសម។ក្នុងនេះលោកអ្នកមានលំនឹងនិងភាពសុខដុមផ្លូវចិត្តក៏កើតច្រើនឡើងវិញ។

-កិច្ចការងារ៖ការបំពេញការងារនៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់និងសម្រេចលទ្ធផលគួរជាទីពេញចិត្ត។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារចាស់ថ្មីមួយចំនួនទៀត។

-ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាច ឬធំដុំក្តី គឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរយៈពេលនេះបើលោកអ្នកមានឱ្យគេជំពាក់ប្រាក់កាស ឬខ្ចីអ្វីមួយហើយបើចង់ទារមកវិញនោះឃើញថាច្រើនសមដូចប្រកប។

-កិច្ចការងារ៖ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយមិនគប្បីមានការលោភលន់នោះទេ បើពុំដូច្នេះប្រាកដជាជួបផលលំបាកអ្វីមួយយ៉ាងច្រើនជាក់ជាពុំខាន។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។

បញ្ហាស្នេហា៖ គូរស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីចូលមកឡូកឡំ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឫកមារយាទឱ្យបានថ្លៃថ្នូរ ទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយៈពេលកន្លងមកចុះដុនដាបនិងជួបស្ថានភាពលំបាក ប៉ុន្តែពេលនេះចាប់ផ្តើមងើបជាបណ្តើរៗវិញហើយផងដែរ ។

បញ្ហាស្នេហា៖ រីឯគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះរាល់បញ្ហាចង្រៃឧបទ្រព ហើយរាល់បញ្ហាពុំល្អដែលកើតកាលពីមុនមកបានត្រូវរលាយរលត់បាត់ទៅឆ្ងាយតាមកាលវេលា។

-កិច្ចការងារ៖ការប្រកបការងារមិនថាតូចធំ ឬទីជិតឆ្ងាយគឺតែងសមដូចប្រកបនិងចម្រើនលូតលាស់ជាលំដាប់ ។

ការធ្វើជំនួញ៖ចំពោះយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕