ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ស្រ្តីកើតឆ្នាំកណ្តុរ ដំណើរជីវិតរបស់លោកអ្នកនៅខែតុលានេះគឺល្អជាមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់សន្សឹមៗទៅមុខ តែសម្រាប់បុរសវិញជួបនូវបញ្ហារកាំរកូសច្រើន។

-កិច្ចការងារ៖នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការ និងព្យាយាមអត់ធ្មត់ ពីព្រោះថាផលតែង ឆ្លើយតបមិនថាពេលនេះ ឬពេលក្រោយផង។

ការធ្វើជំនួញ៖ដោយឡែកសម្រាប់ការជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទ ព្រោះតែក្រុមមនុស្សចាក់ដោត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីពេលនេះអាចសាងពន្លកស្នេហ៍បានដោយពុំមានឧបសគ្គអ្វីចូលមករារាំងបិទបាំងច្រើនឡើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ចាប់តាំងតែឈានចូលខែតុលានេះមក ដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើម ហត់នឿយពិសេសបុរសតែម្តង។ខែតុលានេះដែរដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យអ្វីៗជួបស្ថានភាពលំបាកច្រើនចំពោះមុខ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេក ឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។

ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះបញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវៀសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនិងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែងផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។

​-បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងមានជោគសិរីដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ឬធ្វើពិធីអ្វីមួយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតជួបរឿងរ៉ាវរកាំរកូស ហើយពិសេសធ្វើច្រើនទទួលបានផលតិចថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារពុំសូវលូតលាស់ទេ ហើយកិច្ចការមួយចំនួនធ្វើពុំបានផលផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន និងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមានក្រុមមនុស្សជួយជ្រោម និងអាណិតស្រឡាញ់ក៏ច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញផង។

ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេ ព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរ៉ាវឥតធូរស្បើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងពេលនេះបើលោកអ្នកមានដំណើរទៅណាមកណាគឺតែងប្រកបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខកាយបន្តិច តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយ ប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពន្យារពេលកុំធ្វើថ្ងៃនេះក៏ប្រសើរដែរ ប៉ុន្តែបើមិនចង់ពន្យារពេលក៏ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

-កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកនៅមានរឿងរ៉ាវខ្លះ​បាំងភ្នែក បាំងច្រមុះនៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕

ឆ្នាំវក

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នាពេលនេះបើមានបញ្ហារកាំរកូសនៅក្នុងក្រុមគ្រួសារគប្បីបញ្ចប់ ទើបជីវិតនឹងមានភាពភ្លឺថ្លា និងសុខដុមជាងនេះ។

-កិច្ចការងារ៖ការប្រកបការងារវិញក្រុមមិត្តភក្តិរួមការងារបានកេងប្រវ័ញ្ចកម្លាំងការងារបន្តិច ប៉ុន្តែយ៉ាងណាក៏មានភាពសុខដុមគួរសម ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បណ្តាក់ទុនរយៈពេលខ្លីៗឃើញថាមិនទាស់ខុសអ្វីទេ ព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហើយពិសេសបើចង់ខ្ចីអ្វីមួយពីអ្នកដទៃក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះដែរ។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាលំបាកច្រើន និងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គបានសាបរលាបបាត់អស់រលីងនោះ ម្ល៉ោះហើយលោកអ្នកអាចធ្វើអ្វីៗពេញដៃជើងឡើងវិញ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់កិច្ចការសំខាន់ៗ ឬការងារចាំបាច់ណាមួយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួស ឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលបន្តិចវិញ ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លានិងចង់ពឹងពាក់ ឬជជែកពិភាក្សាក្នុងរឿងអ្វីមួយតែងឆ្លើយតបផលគ្រាន់គាប់បំណង។

-កិច្ចការងារ៖ការប្រកបការងារពុំសូវល្អក្នុងការធ្វើដំណើរផ្លូវឆ្ងាយពិសេសងាយមានបញ្ហាជាមួយអ្នកដទៃជាងសព្វមួយដង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅផងដែរ។

បញ្ហាស្នេហា៖ ចូរប្រយ័ត្នអ្នកទី៣ចូលមកជ្រៀតជ្រែក នាំតែកើតនូវរឿងរកាំរកូសកើតមានឡើង៕