ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និងដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យលោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទីកក់ក្តៅ ផ្លូវចិត្ត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកអាចប្រកបការងារពេញដៃជើង ហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរក្នុងថ្ងៃនេះវិញចំណូលចំណាយមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដង តែយ៉ាងណាបើលោកអ្នកមានគម្រោងចង់ធ្វើអ្វីមួយគួររួសរាន់ ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅទៅទីណា ឬធ្វើអ្វីត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ពីព្រោះថាងាយធ្លាក់ក្នុងគ្រោះចាញ់បោកគេ និងរឿងរ៉ាវយាយីជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារក្នុងអំឡុងពេលនេះមានការត្រូវចំណាយលើបញ្ហាប្រាក់កាសច្រើន ដូចនេះត្រូវចេះថ្លឹងថ្លែង ហើយសន្សំសំចៃខ្លះទើបមិនជួបវិបត្តិនៅថ្ងៃខាងមុខ។

-ការធ្វើជំនួញ៖ ការប្រកបមុខជំនួញជួបបញ្ហាលំបាក និង ការរកប្រាក់ចំណូលខ្សត់ខ្សោយជាងសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័នស្នេហាប្រុសស្រីថ្ងៃនេះវិញពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយនិងងាយកើតរឿងបែកបាក់ថែមទៀត៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ដូចនេះនាំឱ្យមានការប្រែប្រួលអារម្មណ៍ដែលនាំកើតបញ្ហាជាមួយអ្នកដទៃមិនតិចនោះទេ។

-កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារក៏តែងកើតការរាំងស្ទះនិងមានបញ្ហាចូលយាយីច្រើនផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេព្រោះថាមានខ្ពស់ណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយមានភាពឆាប់តានតឹងដាក់គ្នាណាស់ ដូច្នេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរយៈពេលនេះបើអ្នកជាមនុស្សពូកែសម្តីវោហារ បើទោះបីនិយាយស្តីអ្វីក៏ដោយក៏តែងមានគេចូលចិត្តស្តាប់ និងត្រងត្រាប់ធ្វើតាមគាប់បញ្ជាដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារ ឬធ្វើអ្វីមួយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី កើតមានការប្រចែប្រចណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ និងធ្វើអ្វីមានការចម្រើនលូតលាស់គ្រាន់ជាទីកក់ក្តៅផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬណាត់ជួបចរចាអ្វីមួយជាមួយអតិថិជន ឬទំនាក់ទំនងការរកស៊ីជួញដូរតែងមានការសហការពីអ្នកដទៃជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោក អ្នកមិនគប្បីលូកដៃទៅក្នុងល្បែងស៊ីសងឡើយ ដើម្បីចៀសវាងការលង់ខ្លួនកែមិនឡើងហើយពិសេសជួបផលលំបាកណាមួយជាន់កបន្ថែមទៀតហើយរើខ្លួនលែងរួច។

-កិច្ចការងារ៖ការប្រកបការងារ បើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំ នាំកើតរឿងប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងណា លោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ណាមួយឡើង។

-កិច្ចការងារ៖ចំពោះបញ្ហាការងារ និង ប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែងមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិច ដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

ឆ្នាំ វក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកចង់ពឹងពាក់ និងខ្ចីអ្វីមួយជាមួយអ្នកដទៃតែងមិនឆ្លើយតបដូចគាប់បំណងប៉ុន្មានឡើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះនាំឱ្យកិច្ចការមានភាពរលូនល្អនិងអាចសម្រេចជោគជ័យតាមគោលដៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖លោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

ឆ្នាំច

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបញ្ហាក្នុងដំណើរជីវិតបើធ្លាប់តែអសកម្មនោះនឹងប្រែមកជាមានសន្ទុះបោះជំហានទៅមុខជាបណ្តើរៗឡើងវិញ ។

-កិច្ចការងារ៖ទោះបីយ៉ាងណាយីអ៊ុនរបស់លោកអ្នកនៅថ្ងៃនេះពុំគាប់ប្រសើរចំពោះការប្រកបកិច្ចការងារពេលព្រឹកប៉ុន្មាននោះឡើយ ដូចនេះបើមានចាប់កាន់កិច្ចការអ្វីមួយថ្មីថ្មោងចូរប្រយ័ត្នការមានកំហុសបន្តិច ហើយបើការងារជាកូនឈ្នួលគេផងងាយត្រូវថៅកែបណ្តេញចេញណាស់ដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ គឺមានដំណើរថយក្រោយច្រើនជាង ដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេ ចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកមិនអាចដោះស្រាយបញ្ហាតូចធំបានចេញអស់នោះទេ ហើយបញ្ហាខ្លះកាន់តែពិបាកថែមទៀត។

-កិច្ចការងារ៖ដោយសារដួងរាសីរបស់លោកអ្នកបានស្រុតចុះ ហេតុនេះបើចង់ប្រកបការងារអ្វីឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេ ពិសេសធ្វើច្រើនបែរជាបានផលតិចទៅវិញទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕