ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅចូរកុំមានចិត្តលោភលន់ដោយចង់មាន ចង់បានឱ្យហួសប្រមាណពេក ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចខាតបង់លាភសក្ការៈវិញ។

-កិច្ចការងារ៖ ការប្រកបការងារដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ដូច្នេះលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។

-ការធ្វើជំនួញ៖មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃដូច្នេះដែរ។

បញ្ហាស្នេហា៖ចំពោះគូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅមានភាពសុខដុមល្អប្រសើរ ហើយរាល់កិច្ចការអ្វីក៏លូតលាស់ឈានទៅមុខគួរសមដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារ ឬធ្វើអ្វីមួយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានការប្រចែប្រចណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែចងចាំថា កុំរកបានដោយតានតឹង តែចាយធូរឱ្យសោះប្រយ័ត្នជួបបញ្ហាខ្វះថវិកាទៅពឹងពាក់អ្នកដទៃគេប្រមាថមើលងាយ ។

-កិច្ចការងារ៖ការប្រកបការងារ បើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរ៉ាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតលោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។

-កិច្ចការងារ៖ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសចំពោះអ្នកដែលប្រកបការងារនៅទីខ្ពស់ៗតោងតែប្រយ័ត្នប្រយែងក្រែងជួបគ្រោះរអិល របូតដៃជើងនាំឱ្យរងរបួស ឬរហូតដល់អាចក្ស័យអាយុសង្ខារទៀតផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរ៉ាវរកាំរកូសឈានមិនដល់ខ្លោងទ្វារ អាពាហ៍ពិពាហ៍៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយ ពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

​ –បញ្ហាស្នេហា៖ ចំពោះគូស្នេហាដែលស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះអាចពិគ្រោះពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍បានហើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរយៈពេលនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីត្រូវចេះប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើអ្នកដទៃតិចឬច្រើន អាចបង្កជាទំនាស់វិវាទឡើង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរ ពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមិនថាទៅទីណា តែងមានក្រុមមនុស្សបង្កបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើងហើយពិសេសងាយយល់ខុសទៀតផង។

-កិច្ចការងារ៖ការប្រកបការងារនៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុស្សបង្កបញ្ហា ឬខឹងសម្បាក្នុងរឿងអ្វីមួយ ហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់របស់អ្នក។

-ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវខ្លះទើបប្រសើរបំផុត។

បញ្ហាស្នេហា៖ស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំវក

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះទោះមានរឿងអ្វីក៏ដោយចូរលោកអ្នកចេះរម្ងាប់ចិត្តឱ្យត្រជាក់ ដាច់ខាតមិនត្រូវតបតដោយកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនក្លាយជារឿងធំ។

-កិច្ចការងារ៖ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានា ចូរកុំបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឱ្យសោះ ប្រយ័ត្នបាត់បង់តួនាទី និងកន្លែងការងារ។

-ការធ្វើជំនួញ៖ ចូរអ្នកកុំរកបានដោយតានតឹង តែចាយធូរឱ្យសោះ ប្រយ័ត្នពេលខ្វះមុខខ្វះក្រោយមិនងាយរត់ទៅរកគេសោះឡើយ។

បញ្ហាស្នេហា៖ គូស្នេហ៍ប្រុសស្រីកើតមានការរកាំរកូសចំពោះគ្នាច្រើន៕

ឆ្នាំរកា

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នកត្រូវជម្រុះបញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវៀសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿន និងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតតែងសមដូចប្រកប ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។

​-បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីមួយត្រូវចេះទប់ទល់ឱ្យបានល្អ នោះបញ្ហាតូចធំគ្មានបញ្ហាចោទឡើងច្រើនឡើយ ។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាលំបាកច្រើន និងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នា ទើបគ្មានរឿងចម្រូងចម្រាសកើតឡើង៕

ឆ្នាំកុរ

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកនៅពេលនេះចូរប្រយ័ត្នអ្នកក្រៅនាំពាក្យមកអុជអាលនាំកើតទំនាស់ជាមួយអ្នកដទៃកើតឡើង។

 -កិច្ចការងារ៖ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយថែមទៀត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕